កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងដើម្បីសន្តិភាពនិងការអភិវឌ្ឍន៍ដោយនិរន្តរភាព

(VOVWORLD) - កិច្ចប្រជុំកំពូលសហប្រតិបត្តិការមេគង្គ-ឡានឆាង (MLC) លើកទី២ បាន ប្រារព្ធនាថ្ងៃទី១០ មករា នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជាដោយមាន ការចូលរួមរបស់ប្រមុខរដ្ឋនិងប្រមុខរដ្ឋាភិបាលនៃប្រទេសចំនួន៦ រួមមាន កម្ពុជាចិន មីយ៉ាន់ម៉ា ឡាវ ថៃនិងវៀតណាម។
កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងដើម្បីសន្តិភាពនិងការអភិវឌ្ឍន៍ដោយនិរន្តរភាព - ảnh 1 រដ្ឋមន្រ្តីការបរទេសនៃប្រទេសសមាជិកទាំង៦ចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-ឡានឆាងលើកទី៣ នាខែធ្នូ ឆ្នាំ២០១៧ នៅ Yunnan ប្រទេសចិន (រូបថត៖ TTXVN)


 
ក្រោមប្រធានបទ “ទន្លេរបស់យើង ដើម្បី សន្តិភាពនិងការអភិវឌ្ឍន៍ប្រកបដោយចីរភាព” នោះ កិច្ចប្រជុំគឺសំដៅជំរុញកិច្ច សហប្រតិបតិ្តការលើគ្រប់វិស័យ ដើម្បីកសាងសហគមន៍មានការទទួលខុសត្រូវ និងផលប្រយោជន៍រួមក្នុងអនុតំបន់។ អញ្ជើញចូលរួមព្រឹត្តិការណ៍នេះ គណប្រតិភូ វៀតណាមដឹកនាំដោយនាយករដ្ឋមន្រ្តីរដ្ឋាភិបាលលោក Nguyen Xuan Phuc បានរួមវិភាគទានយ៉ាងសកម្មទៅក្នុងកិច្ចសហប្រតិបតិ្តការមេគង្គ-ឡានឆាង។

        កិច្ចប្រជុំកំពូល មេគង្គ-ឡានឆាង ត្រូវបានរៀបចំឡើងជារៀងរាល់២ឆ្នាំម្ដង តាមបែបប្ដូរវែនរវាងក្រុមប្រទេសសមាជិក។ កិច្ចប្រជុំឆ្នាំនេះត្រូវបានរៀបចំឡើង ក្រោមសហប្រធានរបស់កម្ពុជានិងចិន។ កិច្ចប្រជុំនឹងផ្តោតសំខាន់លើការពិភាក្សាស្ដីពី បញ្ហាគ្រប់គ្រងធនធានទឹក ការតភ្ជាប់និងសហប្រតិបតិ្តការផលិតកម្ម កិច្ចសហ ប្រតិបតិ្តការសេដ្ឋកិច្ចឆ្លងដែន កសិកម្ម និងការកាត់បន្ថយភាពក្រីក្រ។ កិច្ចប្រជុំ នេះក៏ត្រូវបានរំពឹងទុកថា នឹងអនុម័តលើឯកសារមួយចំនួន ក្នុងនោះមានសេចក្ដី ថ្លែងការណ៍ទីក្រុងភ្នំពេញ និងផែនការសកម្មភាព៥ឆ្នាំនៃកិច្ចសហប្រតិបតិ្តការ មេគង្គ-ឡានឆាង២០១៨-២០២២ ជាដើម។

        រួមគ្នាប្រើប្រាស់តាមបែបវិទ្យាសាស្ត្រនិងប្រកបដោយចីរភាពនូវប្រភពទឹកទន្លេមេគង្គ

         អនុតំបន់មេគង្គមានឱកាសជាច្រើនដើម្បីបន្តអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា ប៉ុន្តែ ក៏ត្រូវប្រឈមមុខនឹងការសាកល្បងធំទាំងខាងសន្តិសុខនិងវឌ្ឍនភាពដែរ ជា ពិសេសគឺបញ្ហាបំពុលបរិស្ថាន ប្រភពទឹក និងបម្រែបម្រួលអាកាសធាតុ។ ក្នុង កាលៈទេសៈនោះ កិច្ចសហប្រតិបតិ្តការមេគង្គ-ឡានឆាងអាចដើរតួនាទីសំខាន់ ក្នុងការជំរុញការអភិវឌ្ឍ ប្រកបដោយចីរភាពនៅអនុតំបន់មេគង្គ ពង្រឹងទំនាក់ ទំនងជាអ្នកជិតខាងល្អប្រសើររវាងប្រទេសទាំង៦ ជួយឧបត្ថម្ភអនុវត្តរបៀបវារៈឆ្នាំ ២០៣០ ហើយធ្វើឲ្យស៊ីជំរៅថែមទៀតនូវទំនាក់ទំនងដៃគូយុទ្ធសាស្ត្រអាស៊ាន-ចិនផងដែរ។

        នៅកិច្ចប្រជុំកំពូលសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី១ នាខែមិនាឆ្នាំ ២០១៦កន្លងទៅ ប្រទេសសមាជិកទាំង៦បានឯកភាពលើទិសដៅធំៗសំរាប់ យន្តការសហប្រតិបត្តិការ។ បណ្ដាប្រទេសបានបង្កើតឡើងយន្តការសន្ទនាជា ច្រើនដូចជា កិច្ចប្រជុំកំពូល កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ (SOM)។ ក្រៅពីនោះ មជ្ឈមណ្ឌលសហប្រតិបត្តិការអំពីធនធានទឹក កិច្ចសហ ប្រតិបត្តិការអំពីបរិស្ថានទន្លេ មេគង្គ-ឡានឆាង មជ្ឈមណ្ឌលស្រាវជ្រាវទន្លេមេគង្គ សកល ក៏ត្រូវបានបង្កើតឡើងផងដែរ។ គម្រោងការណ៍មួយចំនួនត្រូវបានដំណើរ ការរួចរាល់ដូចជា វេទិកាសហប្រតិបត្តិការនារី និងវេទិកាសហប្រតិបត្តិការបណ្ដា ទីក្រុងទេសចរណ៍មេគង្គ-ឡានឆាង ជាដើម។

        ការចូលរួមមានការទទួលខុសត្រូវរបស់វៀតណាម

      ដោយយល់ដឹងច្បាស់នូវតួនាទីនិងអត្ថន័យរបស់កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ចំពោះការអភិវឌ្ឍន៍ប្រកបដោយចីភាពនិងវិបុលភាពនៃអនុតំបន់ មេគង្គនោះ វៀតណាមជានិច្ចកាលចូលរួមយ៉ាងសកម្មចាប់ពីដំណើរការបង្កើត យន្តការសហប្រតិបតិ្តការនេះ។ រាល់ការរួមវិភាគទានរបស់វៀតណាម ក្នុងនោះ មានសំណើរស្ដីពីកិច្ចសហប្រតិបតិ្តការប្រភពទឹកនិងការតភ្ជាប់សេដ្ឋកិច្ច សុទ្ធតែ ត្រូវបានគាំទ្រ។

        វៀតណាមក៏បំផុសយ៉ាងសកម្មនូវគម្រោងការណ៍ដែលនាំមកនូវផលប្រយោជន៍ជាក់ស្ដែងនិងសមស្របជាមួយអាទិភាពនៃកិច្ចសហប្រតិបតិ្តការមេគង្គ-ឡានឆាង ជាពិសេសគឺគម្រោងការណ៍បង្កើនកិច្ចសហការទប់ទល់នឹងគ្រោះ ទឹកជំនន់និងគ្រោះរាំងស្ងួតក្នុងតំបន់។

        វៀតណាមត្រៀមខ្លួនជាស្រេចសហការជាមួយចិននិងប្រទេសផ្សេងៗក្នុង អនុតំបន់មេគង្គ ក្នុងការអនុវត្តគម្រោងការណ៍រួមអំពីការបង្កើតមជ្ឈមណ្ឌលសហ ប្រតិបតិ្តការប្រភពទឹកមេគង្គ-ឡានឆាង សំដៅចែករំលែកព័ត៌មាន លើកកំពស់ សមត្ថភាពគ្រប់គ្រងធនធានទឹកប្រកបដោយចីរភាព។  

       ដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី២របស់ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បង្ហាញនូវការគោរពរបស់វៀតណាម ចំពោះកិច្ចសហប្រតិបតិ្តការមេគង្គ-ឡានឆាង ពង្រឹងនិងពង្រីកទំនាក់ទំនងសាមគ្គី ភាពនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យវៀតណាម-កម្ពុជាក៏ដូចជាទំនាក់ ទំនងសហប្រតិបតិ្តការយុទ្ធសាស្ត្រលើគ្រប់វិស័យវៀតណាម-ចិនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ