កម្លាំងរស់របស់អាស៊ានក្រោយរយៈពេលពាក់កណ្ដាលសតវត្សរ៍នៃការបង្កើត។

(VOV)_នាថ្ងៃទី៨ សីហា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ​រំលឹកខួប អនុស្សាវរីយ៍លើកទី៤៧ នៃទិវាបង្កើត (ថ្ងៃទី៨ សីហាឆ្នាំ ១៩៦៧-ថ្ងៃទី៨សីហាឆ្នាំ
២០១៤)។ ឆ្លងកាត់រយៈពេល៥ទស្សវត្ស៍កសាងនិងអភិវឌ្ឍន៍​មក អាស៊ានបានក្លាយ
ទៅ ជាតំបន់អភិវឌ្ឍន៍សកម្ម និងសាមគ្គីភាព ជាដៃគូ១ដែលមិនអាចខ្វះបានរបស់ ប្រទេសធំៗ និងអង្គការអន្តរជាតិសំខាន់នានា។ ​

ក្រឡេកមើលរយៈពេលកន្លះសតវត្ស៍កសាងនិងអភិវឌ្ឍន៍មក អាស៊ានបានមាន
ការផ្លាស់ប្តូរថ្មីជាច្រើន ពិសេសគឺបណ្ដាការផ្លាស់ប្តូរថ្មីអំពីការរៀបចំ និង​ចរិត​លក្ខណះ របស់អង្គការនេះ។ពីប្រទេសជាសមាជិក៥នាគ្រាដំបូង អាស៊ានបានក្លាយទៅជាអង្គ
ការមួយ មានប្រទេសជាសមាជិកចំនួន១០នៅអាស៊ីអាគ្នេយ៍ ឆ្ពោះទៅការ​កសាង សហគមន៍ និងកសាងទំនុកទុកចិត្ត។ អាស៊ានបានក្លាយទៅជាអង្គការ​១​ដែលមិនអាច ខ្វះបានរបស់ប្រទេសធំៗ និងអង្គការអន្តរជាតិសំខាន់នានា។ ​ចំណុចសំខាន់ដើម្បីអា
ស៊ាន១ ដូចនាសព្វថ្ងៃ នេះគឺដោយសារស្មារតីសាមគ្គីភាព ដើម្បីគោលដៅកសាងតំបន់
មួយ ប្រកបដោយសន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងរយៈពេលយូរអង្វែងដោយកំណើន សេដ្ឋកិច្ចចីរភាព សង្គមរីកចំរើន និងភាពសម្បូររុងរឿងរួម។ 

កម្លាំងរស់របស់អាស៊ានក្រោយរយៈពេលពាក់កណ្ដាលសតវត្សរ៍នៃការបង្កើត។ - ảnh 1
អនុរដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Quang Vinh (VTV)


        កក្តាដែលមិនអាចខ្វះបានចំពោះសន្តិភាព សន្តិសុខនៅក្នុងតំបន់

        តាមអនុរដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Quang Vinh ថា៖​ កក្តាលេច ធ្លោ១ក្នុងអាស៊ាន នោះគឺការដែលអាស៊ានបាននិងកំពុងដើរតួនាទីសំខាន់ ជាសរសរ
ស្នូលក្នុងការខំប្រឹងប្រែងរួមក្នុងតំបន់ ចំពោះការកសាងបរិយាកាសសន្តិភាពស្ថិភាព
នៅក្នុងតំបន់នេះ។

          “ ក្នុងប្រវត្តិសាស្ត្រអភិវឌ្ឍន៍របស់ខ្លួន ជាពិសេសគឺក្នុងរយៈពេលកន្លងទៅ​ អា
ស៊ាន​បានពង្រីកតួនាទីដ៏សកម្មរបស់ខ្លួន ចំពោះសន្តិភាព សន្តិសុខ ស្ថិរភាព​និង កិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ តាមរយៈប្រព័ន្ធ វេទិកានានារបស់អាស៊ាន។​ទន្ទឹម
នឹងនោះ ​អាស៊ានត្រូវបានបណ្ដាប្រទេស ដែលក្នុងនោះមាន​បណ្ដាដៃគូ ​និងប្រទេស ធំៗ ទទួលស្គាល់និងគាំទ្រតួនាទីជាមជ្ឈមណ្ឌលរបស់អាស៊ាននៅក្នុងតំបន់។”

          ចំពោះសភាពការណ៍នាបច្ចុប្បន្ន នៅមានការស្មុគ្រស្មាញ លំបាកសាកល្បងជា
ច្រើនកើតមានឡើង​ ដូចជា៖បញ្ហាអធិប្បតេយ្យភាព សមុទ្រខាងកើត…ជា​ដើម អនុរដ្ឋ មន្ត្រីការបរទេស Pham Quang Vịnh បានចាត់ទុកថា៖ 

          “ ទីមួយគឺត្រូវបង្កើនសាមគ្គីភាព កសាងសហគមន៍អាស៊ានប្រកបដោយ​
ជោគ​ជ័យ ដើម្បីពង្រីកកម្លាំងផ្ទៃក្នុងរបស់ខ្លួន។ទីពីរគឺពង្រឹងបណ្ដាយន្តការ ក្រប​ខ័ណ្ឌសហប្រតិបត្តិការរបស់អាស៊ាន។ ទីបីគឺចំពោះបណ្ដាបញ្ហានៅក្នុងតំបន់ដែល
ទាក់ ទិនដល់សន្តិភាព សន្តិសុខ និងកិច្ចសហប្រតិបត្តិការ គឺអាស៊ានត្រូវចេញ​សម្លេង
រួម​សកម្មរបស់ខ្លួន ដោយផ្អែកទៅលើគោលការណ៍របស់អាស៊ាន ចែក​រំលែក​ផលប្រ យោជន៍របស់អាស៊ានជាមួយប្រទេសចូលរួមនានា មិន​នៅក្រមឥទ្ធិពលរបស់​ប្រ
ទេសធំៗ។”

          សហគមន៍មួយប្រកបដោយសាមគ្គីភាព រឹងមាំ

        តាមដំណើការ សហគមន៍អាស៊ាននឹងបានបង្កើតជាផ្លូវការនាថ្ងៃទី៣១ ធ្នូ ​ឆ្នាំ
 ២០១៥។ នេះគឺជារបត់សំខាន់ មានអត្ថន័យដ៏ធំធេង ក្នុងប្រវត្តិសាស្ត្រ​អភិវឌ្ឍន
របស់អាស៊ាន។ ​ដោយមាន​ការងារចំនួនជាង៨០០មុខ ក្នុងដំណើ​ការកសាង
សហគមន៍ អាស៊ាន លើសរសរទាំង៣គឺនយោបាយ សេដ្ឋកិច្ច វប្បធម៌ រហូតមក ដល់ពេលនេះ អាស៊ាន សម្រេចបានការងារចំនួនជាង៨០%ហើយ។

សហគមន៍អាស៊ានត្រូវបានបង្កើតឡើងជារបត់អភិវឌ្ឍន៍១របស់អាស៊ាន ​ប៉ុន្តែទស្សនះវិស័យរបស់អាស៊ានបន្ទាប់ពីពេលបង្កើត​ហើយកាន់តែសំខាន់ជាង
​ទៀត។​ ដូច្នេះ បណ្ដាថ្នាក់ដឹកនាំអាស៊ានបានប្តេជ្ញា​ចិត្តកសាងទស្សនះវិស័យ១
អំពីការអភិវឌ្ឍន៍​សហគមន៍អាស៊ាន បន្ទាប់ពីឆ្នាំ២០១៥។​ស្ដីពីបណ្ដាភារកិច្ច
របស់អាស៊ានក្នុង​រយៈពេលខាងមុខនេះ លោក Pham Quang Vinh បានអោយ
ដឹងថា៖

“អាស៊ានត្រូវសាមគ្គីភាពជាមួយគ្នាពង្រីកសម្លេងរួមម្ចាស់ការរបស់ខ្លួន និង​ពិសេសគឺត្រូវរក្សារ និងធានាការអនុវត្តបណ្ដាគោលការណ៍ដែលបានដាក់ចេញ​ក្នុងតំបន់ ដែលក្នុងនោះមានច្បាប់អន្តរជាតិ។ ចំពោះបណ្ដាបញ្ហានៅក្នុងតំបន់ ​អាស៊ានត្រូវសម្ដែងសម្លេងទទួលខុសត្រូវរបស់ខ្លួន។ នេះគឺជាបណ្ដាគោលដៅ​ដែលអាស៊ានឆ្ពោះទៅ។”

១៩​ឆ្នាំចូលរួមអាស៊ានប្រកបដោយមានការទទួលខុសត្រូវ

       ក្នុងរយៈពេល១៩ឆ្នាំចូលរួមអាស៊ាន វៀតណាមបានមានជំហានធ្វើសមា
ហរណកម្ម​ជ្រាលជ្រៅ និងទូលាយ ក្នុងការខំប្រេងប្រែងរួមរបស់អាស៊ាន រួមចំ
ណែកសកម្ម​និង​ទទួលខុសត្រូវចំពោះការងាររួមរបស់អាស៊ាន និងរួមជាមួយ
អាស៊ាន​ឆ្ពោះទៅការ​កសាងសហគមន៍។ លោក Pham Quang Vinh បានអះអាង
ថា៖

        “ វៀតណាមបានខំប្រឹងប្រែងជាមួយប្រទេសអាស៊ាននានា ធានាសាមគ្គី​ភាព សម្ដែងនូវតួនាទីម្ចាស់ការរបស់អាស៊ាន និងពិសេសគឺរក្សារបណ្ដាគោល​ការ នៃច្បាប់អន្តរជាតិ និងបណ្ដាការរួមវិភាគទានរបស់អាស៊ានដើម្បីអាស៊ាន
ដើរតួនាទីសំខាន់ក្នុងបញ្ហាលំបាកស្មុគ្រស្មាញ​។”

អាស៊ានកំពុងខិតជិតមកដល់ទិសដៅសម្រេចការកសាងសហគមន៍។ ដោយ​កម្លាំងសាមគ្គីភាព ការខំប្រឹងប្រែង និងសេចក្ដីសម្រេចចិត្តរបស់ប្រទេសជា​សមាជិកនានា សហគមន៍អាស៊ាននឹងបន្តឈានទៅមុខដោយបណ្ដាគោល
ដៅ​ធំៗជាង។ ជាផ្នែកមួយយ៉ាងស្អិតរមួត ជាសមាជិកមានការទទួលខុសត្រូវ
ក្នុងអាស៊ាន ​អនាគតអភិវឌ្ឍន៍របស់វៀតណាមនឹងបន្តរួមដំណើរជាមួយអា
ស៊ានលើ​ដំណើការតភ្ជាប់និងធ្វើសមាហរណកម្មតំបន់៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ