កម្លាំងសក្ដានុពលនិងទិសដៅអភិវឌ្ឍរបស់វៀតណាមក្នុងឯកសារមហាសន្និបាតបក្សលើកទី១៣

(VOVWORLD) - សេចក្ដីព្រាងឯកសារដាក់ជូនមហាសន្និបាតលើកទី ១៣របស់បក្សកុម្មុយនិស្តវៀតណាមមានចំណុចថ្មីមួយចំនួន ចាប់ពីមូលបទមហាសន្និបាត ទស្សនៈបញ្ជាដឹកនាំ គោលដៅទូទៅ រហូតដល់ទិសដៅអភិវឌ្ឍ ភារកិច្ច សំខាន់ និងជំហានលោតផ្លោះយុទ្ធសាស្ត្ររបស់ វៀតណាម។ បូកសរុបមកវិញ គឺទិសដៅអភិវឌ្ឍប្រទេសវៀតណាមប្រកបដោយភាពសម្បូររុងរឿងនិងសុភមង្គលជាមួយនឹងគោលដៅដល់ពាក់កណ្ដាលសតវត្សទី២១នឹងក្លាយទៅជា ប្រទេសអភិវឌ្ឍតាមទិសសង្គមនិយម។ ប្រការនេះត្រូវបានចាត់ទុកជា ចំណុចលេចធ្លោក្នុងសេចក្ដីព្រាងឯកសារនិងក្នុងមហាសន្និបាតលើកទី១៣ ដោយឆ្លុះបញ្ចាំងនូវការយល់ដឹងថ្មីរបស់បក្សអំពីកម្លាំងសក្ដានុពលនិងវិធីសាស្ត្រអភិវឌ្ឍរបស់ប្រទេសជាតិក្នុងបរិបទថ្មី។
កម្លាំងសក្ដានុពលនិងទិសដៅអភិវឌ្ឍរបស់វៀតណាមក្នុងឯកសារមហាសន្និបាតបក្សលើកទី១៣ - ảnh 1 លោកសាស្ត្រាចារ្យ បណ្ឌិត Phung Huu Phu អនុប្រធានប្រចាំការនៃក្រុមប្រឹក្សាទឹ្រស្ដីមជ្ឈឹម។ (រូបថត៖ TTXVN)

លោកសាស្ត្រាចារ្យ បណ្ឌិត Phung Huu Phu អនុប្រធានប្រចាំការនៃ ក្រុមប្រឹក្សាទឹ្រស្ដីមជ្ឈឹមបានឲ្យដឹងថា សេចក្ដីប្រាថ្នាអភិវឌ្ឍប្រទេសជាតិ ប្រកបដោយ “ភាពសម្បូររុងរឿងនិងសុភមង្គល” នោះមិនមែនជាការ “រវើរវាយ” ឡើយ ប៉ុន្តែជាសេចក្ដីប្រាថ្នាដែលបានស្ដែងចេញពីជំនឿ ជាក់យ៉ាងមុតមាំទៅលើមូលដ្ឋានគ្រឹះ កម្លាំង ឋានៈនិងកិត្យានុភាពរបស់ ប្រទេសជាតិក្រោយរយៈពេល៣៥ឆ្នាំដំណើរការបុព្វហេតុផ្លាស់ប្ដូរថ្មី ក៏ដូច ជាជឿជាក់ទៅលើឫទ្ធានុភាពនិងបទពិសោធន៍ដ៏មានកម្រាស់ដែលបក្សនិង ប្រជាជនវៀតណាមទទួលបានក្នុងការពិតជាក់ស្ដែងទៀតផង។ លោក សាស្ត្រាចារ្យ បណ្ឌិត Phung Huu Phu បានឲ្យដឹងបន្ថែមទៀតថា៖

“សេចក្ដីប្រាថ្នាអភិវឌ្ឍប្រទេសជាតិគឺជាកត្តាថ្មីបំផុត ហើយពិត ជាកត្តាដែលបង្ហាញពីកម្លាំងសក្ដានុពលរបស់ប្រជាជាតិវៀតណាមយើង។ បញ្ហាដែលបានដាក់ចេញគឺសេចក្ដីប្រាថ្នានោះនឹងអភិវឌ្ឍយ៉ាងដូចម្ដ៉េច? សេចក្ដីព្រាងឯកសារលើកនេះបានសង្កត់ធ្ងន់ទៅលើកត្តា “សុភមង្គល” របស់ប្រជាជន។ ឆ្លងកាត់ជម្ងឺរាតត្បាត Covid-19 យើងកាន់តែយល់ច្បាស់ ថា មិនត្រឹមត្រូវជានិច្ចទេ ដែលប្រាក់ចំណូលខ្ពស់គឺជាសុភមង្គល ឬល្បឿន កំណើនខ្ពស់គឺសុភមង្គល ប៉ុន្តែសំខាន់បំផុតនោះគឺមានជីវភាពរស់នៅដ៏សុខ សាន្តត្រាណនិងសប្បាយរីករាយ”។

កម្លាំងសក្ដានុពលនិងទិសដៅអភិវឌ្ឍរបស់វៀតណាមក្នុងឯកសារមហាសន្និបាតបក្សលើកទី១៣ - ảnh 2អនុប្រធានរដ្ឋសភាវៀតណាមលោក Phung Quoc Hien។ (រូបថត៖ TTXVN) 

សេចក្ដីប្រាថ្នាអភិវឌ្ឍប្រទេសជាតិប្រកបដោយភាពសម្បូររុងរឿងនិងសុភមង្គលមិនមែនជាក្ដីសុបិន្តទេ ប៉ុន្តែវាត្រូវបានបង្កើតឡើងហើយពូនជ្រុំ ដោយផ្អែកលើមូលដ្ឋានគ្រឹះវិទ្យាសាស្ត្រអំពីដំណើរការនិងទិសដៅ ជាមួយ នឹងការបោះជំហាននីមួយៗដែលត្រូវបានស្មានទុកជាមុនយ៉ាងច្បាស់លាស់។ ដោយទទួលមរតកនិងធ្វើសុក្រិតរាល់គោលដៅដែលបានកំណត់នៅ មហាសន្និបាតបក្សលើកមុនៗ ព្រមទាំងផ្អែកលើលក្ខខ័ណ្ឌនិងសមត្ថភាព ជាក់ស្ដែងរបស់ប្រទេសជាតិនិងនិន្នាការអភិវឌ្ឍរបស់ពិភព លោក សេចក្ដី ព្រាងឯកសារដាក់ជូនមហាសន្និបាតលើកទី១៣របស់បក្សបានកំណត់ គោលដៅជាក់លាក់ដើម្បីដល់ឆ្នាំ២០៤៥ វៀតណាមក្លាយទៅជាប្រទេស អភិវឌ្ឍដោយមានចំណូលខ្ពស់។ អនុប្រធានរដ្ឋសភាវៀតណាមលោក Phung Quoc Hien បានចាត់ទុកថា អ្វីៗដ៏ចាំបាច់ចំពោះប្រជាជនមិនត្រឹម តែជាសម្ភារៈប៉ុណ្ណោះទេ ថែមទាំងជាសុភមង្គលនិងតម្រូវការខាង វប្បធម៌និងបញ្ញាទៀតផង។

“លោកប្រធានហូជីមិញបានដាក់ចេញគោលដៅកសាងប្រទេសវៀតណាមប្រកបដោយឯករាជ្យភាព សេរីភាព សុភមង្គល។ ហេតុដូច្នេះ ទស្សនៈរបស់ខ្ញុំគឺដើម្បីកសាងប្រទេសមួយប្រកបដោយសុភមង្គល គឺ ប្រជាជនត្រូវតែសុភមង្គលហើយប្រទេសជាតិត្រូវតែខ្លាំងមាំមួន។ នាពេល កន្លងទៅ ជាលើកដំបូងដែលឯកសាររបស់ខេត្តមួយបានដាក់កត្តា “សុភ មង្គល” ក្នុងគោលដៅ។ នេះជាចំណុចថ្មីណាស់”។

គោលដៅអភិវឌ្ឍប្រកបដោយចីរភាពដើម្បីកសាងនិងការពារមាតុ ប្រទេស ត្រូវតែបានអនុវត្តតាមរយៈដំណោះស្រាយគ្រប់គ្រងការអភិវឌ្ឍ សង្គមប្រកបដោយប្រសិទ្ធភាព ដើម្បីដោះស្រាយទំនាក់ទំនងសង្គមដោយ ភាពសុខដុមរមនា ធានាស្ថិរភាពនិងការអភិវឌ្ឍសង្គមដោយចីរភាព គ្រប់ គ្រងនិងដោះស្រាយហានិភ័យ ហើយធានាឲ្យប្រជាជនទាំងអស់សុទ្ធតែ ទទួលបានសេរីភាព សមភាព មានឱកាសនិងលក្ខខ័ណ្ឌអភិវឌ្ឍគ្រប់ជ្រុង ជ្រោយ។ អនុប្រធានគណៈកម្មាធិការទទួលបន្ទុកបញ្ហាសង្គមកិច្ចរបស់រដ្ឋ សភាលោក Bui Sy Loi បានចាត់ទុកថា ការអនុវត្តសមភាពសង្គមគឺជាការ តភ្ជាប់រវាងគោលនយោបាយសេដ្ឋកិច្ចជាមួយគោលនយោបាយសង្គមកិច្ច អភិវឌ្ឍសេដ្ឋកិច្ចក្នុងគោលដៅលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជន ធានាឲ្យប្រជាជនទទួលបានផលពីបុព្វហេតុផ្លាស់ប្ដូរថ្មីឲ្យកាន់តែច្រើនពី មួយថ្ងៃទៅមួយថ្ងៃ។

“ត្រូវធានាសន្តិសុខសង្គមឲ្យបានល្អដើម្បីប្រជាជនគ្រប់រូបមានជីវភាពនៅកម្រិតអប្បបរមា។ គោលបំណងរបស់យើង នាសព្វថ្ងៃគឺប្រជាជនវៀត ណាមទាំងអស់ គ្មាននរណាម្នាក់មានលក្ខណៈរស់នៅទាបជាងកម្រិតអប្ប បរិមានោះឡើយ។ នេះជាទស្សនៈនិងសតិអារម្មណ៍របស់បក្ស ហើយយើង ត្រូវបន្តលើកកំពស់ប្រាក់ជំនួយសង្គមនិងអំណោយទានចំពោះជនមាន គុណូបការៈ។ យើងអនុវត្តគោលនយោបាយសង្គមកិច្ចកាន់តែល្អ គឺគម្លាត រវាងអ្នកមាននិងអ្នកក្រកាន់តែត្រូវបានបង្រួញថែមទៀត”។

ជាពិសេស សេចក្ដីប្រាថ្នាអភិវឌ្ឍប្រទេសជាតិប្រកបដោយភាពសម្បូរ រុងរឿងនិងសុភមង្គល ត្រូវផ្សាភ្ជាប់នឹងដំណើរការកសាងនិងពង្រីកតម្លៃជាតិ ប្រព័ន្ធតម្លៃវប្បធម៌និងតម្លៃជាស្ដង់ដារ រួមជាមួយកម្លាំងពលំរបស់មនុស្ស វៀតណាមក្នុងយុគសម័យថ្មី។ ទន្ទឹមនឹងនេះ ត្រូវផ្សាភ្ជាប់នឹងការពង្រីក កម្លាំងចលករទាំងអស់នៃការអភិវឌ្ឍរួមមាន៖ ប្រជាធិបតេយ្យសង្គមនិយម មហាសាមគ្គីជនជាតិទាំងមូល កម្លាំងចម្រុះនៃប្រព័ន្ធនយោបាយ ប្រភព ធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ វិទ្យាសាស្ត្របច្ចេកវិទ្យានិងការ ច្នៃប្រឌិត ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ