ការងារបង្រួមក្បាលម៉ាស៊ីនដឹកនាំ៖ ប្តូរផ្តាច់និងព្រមៗគ្នា
(VOVWORLD) - អនុវត្តន៍ការងារបង្រួមក្បាលម៉ាស៊ីនដឹកនាំយ៉ាងប្តូរផ្តាច់និងព្រមៗគ្នា គឺជា គោលនយោបាយសំខាន់របស់បក្ស និងរដ្ឋវៀត ណាម។ គោលនយោបាយនេះត្រូវបានវៀតណាម ផ្សព្វផ្សាយនិងអនុម័តយ៉ាងឆាប់រហ័ស ពីមជ្ឈិមរហូតដល់មូលដ្ឋាន។ ថ្មីៗនេះ ការិយាល័យនយោ បាយនិងលេខាធិការដ្ឋានបានចេញផ្សាយសេចក្តីសន្និដ្ឋានលេខ ១២៧ របស់មជ្ឈិម ស្តីពីការអនុវត្តការស្រាវជ្រាវ និងស្នើឱ្យបន្តបម្រួលក្បាលម៉ាស៊ីនដឹកនាំនៃប្រព័ន្ធនយោបាយ ជាថ្មីម្តងទៀត បង្ហាញពីការប្តេជ្ញាចិត្ត ក្នុងការបង្រួមក្បាលម៉ាស៊ីនដឹកនាំ។
នាថ្ងៃទី ២៨ ខែកុម្ភៈ គណៈកម្មាធិការនិពន្ធនៃទស្សនាវដ្តីកុម្មុយនិស្តបានរៀបចំសន្និសីទអនុវត្តសេចក្តីសម្រេចរបស់ការិយាល័យនយោបាយស្តីពីការងារបុគ្គលិកនៅទីក្រុងហាណូយ (រូបថត៖ daibieunhandan.vn) |
ប្រព័ន្ធនយោបាយទាំងមូលកំពុងដំណើរការបដិវត្តន៍ ដើម្បីបង្រួមក្បាលម៉ាស៊ីនដឹកនាំ។ នេះជាការផ្លាស់ប្តូរដ៏ចាំបាច់មួយសម្រាប់ការអភិវឌ្ឍរួម ហើយទាំងអស់នេះគឺដើម្បីបម្រើប្រជាជនឲ្យកាន់តែល្អប្រសើរជាងផងដែរ។
បង្រួមក្បាលម៉ាស៊ីនដឹកនាំសម្រាប់ការអភិវឌ្ឍ
សេចក្តីសន្និដ្ឋានលេខ ១២៧ របស់មជ្ឈិម បានគូសបញ្ជាក់ពីទិសដៅច្បាស់លាស់ ជាមួយនឹងទស្សនៈ “បង្រួមសម្រាប់ការអភិវឌ្ឍ”។ សេចក្តីសន្និដ្ឋានបានលើកឡើងនូវខ្លឹមសារសំខាន់ៗមួយចំនួនដូចជា៖ បង្កើតគម្រោងរួមបញ្ចូលអង្គភាពរដ្ឋបាលថ្នាក់ខេត្តមួយចំនួន មិនមានអង្គភាពរដ្ឋបាលថ្នាក់ស្រុក បន្តរួមបញ្ជូលអង្គភាពរដ្ឋបាលថ្នាក់ឃុំ; បង្កើតគម្រោងស្តីពីប្រព័ន្ធអង្គការបក្សមូលដ្ឋាន (ថ្នាក់ខេត្ត និងឃុំ); ផ្អាកការរៀបចំមហាសន្និបាតបក្សភាគថ្នាក់ឃុំ ស្រុក។ ទន្ទឹមនឹងនោះ គឺការពិនិត្យឡើងវិញ ធ្វើវិសោធនកម្ម និងបំពេញបន្ថែមបទប្បញ្ញត្តិរបស់បក្ស រដ្ឋធម្មនុញ្ញ និងច្បាប់របស់រដ្ឋ។ នៅក្នុងសេចក្តីសន្និដ្ឋាន ការិយាល័យនយោបាយ និងលេខាធិការដ្ឋានក៏បានកំណត់ពេលវេលាជាក់លាក់សម្រាប់ទីភ្នាក់ងារពាក់ព័ន្ធក្នុងការបង្ហើយរាល់គម្រោង។
ការស្រាវជ្រាវឆ្ពោះទៅរកទិសដៅមិនរៀបចំរដ្ឋបាលថ្នាក់ស្រុក ឆ្ពោះទៅរកគំរូមូលដ្ឋាន ២ កម្រិតដែលបានលើកឡើងក្នុងសេចក្តីសន្និដ្ឋានលេខ ១២៧ របស់មជ្ឈិម គឺជាជំហានចាំបាច់ក្នុងដំណើរបដិវត្តន៍បង្រួមក្បាលម៉ាស៊ីនដឹកនាំ បង្ហាញពីការប្តេជ្ញាចិត្តដ៏ធំធេងក្នុងកំណែទម្រង់រដ្ឋបាល និងការលើកកម្ពស់ប្រសិទ្ធភាពនៃអភិបាលកិច្ចជាតិ។ នៅពេលដែលថ្នាក់ស្រុកលែងជាកម្រិតរដ្ឋបាលឯករាជ្យ ក្បាលម៉ាស៊ីនដឹកនាំត្រូវបានបង្រួម កាត់បន្ថយនីតិវិធីរដ្ឋបាលដ៏ស្មុគស្មាញ ហើយបង្កើនល្បឿនក្នុងការដោះស្រាយការងារ។ អតីតនិពន្ធនាយកទស្សនាវដ្តី Vu Van Phuc បានចាត់ទុកថា៖ “ការលុបចោលកម្រិតកណ្តាល (ថ្នាក់ស្រុក) ក្នុងអំឡុងពេលនេះគឺចាំបាច់ ដែលជួយឲ្យគោលការណ៍ណែនាំរបស់បក្សនិងគោលនយោបាយច្បាប់របស់រដ្ឋ ចុះត្រឹមថ្នាក់មូលដ្ឋាន។ ទីពីរ ជួយឱ្យការអនុវត្តគោលនយោបាយ និងគោលការណ៍ណែនាំកាន់តែលឿន ជាពិសេសក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្មទី៤ ដែលទាមទារឱ្យមានការចាប់យកឱកាស និងទាញយកផលប្រយោជន៍ពីឱកាសសម្រាប់ការអភិវឌ្ឍ”។
ប្រធានគណៈកម្មាធិការចាត់តាំងមជ្ឈិម លោក Le Minh Hung (រូបថត៖ daibieunhandan.vn) |
គួរកត់សម្គាល់ថា សេចក្តីសន្និដ្ឋានលេខ ១២៧ របស់មជ្ឈិមបានស្នើឲ្យផ្អាកជាបណ្តុះអាសន្នការរៀបចំមហាសន្និបាតថ្នាក់ឃុំ និងស្រុក ហើយដាក់ចេញគម្រោងច្របាច់បញ្ចូលខេត្តមួយចំនួនភ្លាមៗ បង្ហាញពីភាពច្នៃប្រឌិត និង របកគំហើញរបស់មជ្ឈិម ជាពិសេសនៅពេលផ្លាស់ប្តូរទៅកាន់អាណត្តិថ្មី។ ការរៀបចំអង្គភាពរដ្ឋបាលថ្នាក់ខេត្តគឺផ្អែកលើលក្ខណៈវិនិច្ឆ័យសំខាន់ៗមួយចំនួនដូចជា ផ្ទៃដី ចំនួនប្រជាជន សេដ្ឋកិច្ច វប្បធម៌ និងលទ្ធភាពក្នុងការបំពេញបន្ថែម និងជួយគ្នាទៅវិញទៅមកសម្រាប់ការអភិវឌ្ឍ។ ប្រធានគណៈកម្មាធិការចាត់តាំងមជ្ឈិម លោក Le Minh Hung បានសង្កត់ធ្ងន់ថា៖ “ចំណុចសំខាន់បំផុតក្នុងការរៀបចំ និងសុក្រិតប្រព័ន្ធនយោបាយត្រូវសម្រេចឲ្យបាននូវគោលដៅនៃការបង្កើតកន្លែងសម្រាប់មូលដ្ឋាន និងប្រទេសជារិក្នុងការអភិវឌ្ឍ”។
អនុវត្តន៍យ៉ាងប្តូរផ្តាច់និងព្រមៗគ្នា
បដិវត្តន៍ដើម្បីបម្រួលក្បាលម៉ាស៊ីនដឹកនាំបានចាប់ផ្តើមជាមួយនឹងសេចក្តីសម្រេចចិត្តលេខ ១៨ ឆ្នាំ ២០១៧ របស់គណៈកម្មាធិការមជ្ឈិមបក្ស កាលពី៨ឆ្នាំមុន ប៉ុន្តែទើបបានដំណើរការយ៉ាងឆាប់រហ័សនិងច្បាស់លាស់ ត្រឹមតែប៉ុន្មានខែកន្លងទៅនេះប៉ុណ្ណោះ។
អគ្គលេខាបក្ស លោក តូ ឡឹម បានគូសបញ្ជាក់ជាច្រើនលើកច្រើនសារថា ចាំបាច់ត្រូវអនុវត្តន៍ភ្លាមៗនិងអនុវត្តន៍យ៉ាងប្តូរផ្តាច់ការងារបង្រួមក្បាលម៉ាស៊ីនដឹកនាំ។ ឯកសារជាច្រើនត្រូវបានចេញផ្សាយជាមួយនឹងការកំណត់ពេលវេលាបង្ហើយជាក់លាក់។ ក្រោមការដឹកនាំរបស់គណៈកម្មាធិការមជ្ឈិម ការអនុវត្តកំណែទម្រង់ ការងារបង្រួម ការច្របាច់បញ្ចូល និងការបង្រួបបង្រួមបានធ្វើឡើងពីថ្នាក់លើដល់ថ្នាក់ក្រោម រួមទាំងស្ថាប័នរបស់បក្ស រដ្ឋសភា រដ្ឋាភិបាល និងគ្រប់ក្រសួង ស្ថាប័ន សាខា មូលដ្ឋាន អង្គការនយោបាយសង្គម ភ្នាក់ងារសេវាសាធារណៈ និងស្ថាប័នផ្ទាល់ចំណុះរដ្ឋា ភិបាលក្នុងស្មារតី “គ្មានករណីលើកលែង”។
រហូតមកដល់ពេលនេះ អ្វីដែលកំពុងកើតឡើងបង្ហាញថា ប្រព័ន្ធនយោ បាយនៅវៀតណាមបានកំណត់ និងកំពុងខិតខំប្រឹងប្រែងដើម្បីផ្លាស់ប្តូរយ៉ាងទូលំទូលាយ និងប្តូរផ្តាច់អំពីគំរូនៃក្បាលម៊ាស៊ីនដឹកនាំ។
ការបង្រួមក្បាលម៉ាស៊ីនដឹកនាំជាគោលនយោបាយសមស្រប របស់បក្សកុម្មុយនិស្តវៀតណាម។ បដិវត្តន៍បង្រួមក្បាលម៉ាស៊ីនរដ្ឋគឺជាការជំនះឧបសគ្គនៃការគិតអំពីផលប្រយោជន៍ ហើយវៀតណាមបានសម្រេចជោគជ័យជាបណ្តើរៗ។ នេះជាទិសដៅចាំបាច់ដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាពនិងវិបុលភាព៕