ការធានាសិទ្ធិមនុស្សចំពោះមុខផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុនៅក្នុងគោលនយោបាយច្បាប់របស់វៀតណាម

(VOVWORLD) - ស្ថានភាពបម្រែបម្រួលអាកាសធាតុបច្ចុប្បន្ន លែងជាបញ្ហារបស់តំបន់មួយឬប្រទេសតែមួយទៀតហើយ ប៉ុន្តែបានក្លាយជារឿងរបស់មនុស្សជាតិទាំងមូល ក្នុងនោះមានប្រទេសវៀតណាមផងដែរ។ កិច្ចការពារបរិស្ថាននិយាយរួម ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងការធានាសិទ្ធិមនុស្សនិយាយដោយឡែក ត្រូវបានវៀតណាមអនុវត្តន៍ដោយវិធានការផ្សេងៗគ្នា ដោយឈរលើគោលការណ៍ជាមូលដ្ឋាន រួមទាំងគោលការណ៍របស់រដ្ឋដោយបានកត់សម្គាល់និងការពារសិទ្ធិរស់នៅក្នុងបរិយាកាសបរិសុទ្ធសុខដុមរមនា្យ។

ការធានាសិទ្ធិមនុស្សចំពោះមុខផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុនៅក្នុងគោលនយោបាយច្បាប់របស់វៀតណាម - ảnh 1ខេត្ត Soc Trang អភិវឌ្ឍន៍ព្រៃឈើតាមឆ្នេរ ដើម្បីកាត់បន្ថយការបាក់ស្រូតតាមឆ្នេរ។ រូបថត៖ VOV

សិទ្ធិរស់នៅក្នុងបរិយាកាសបរិសុទ្ធសុខដុមរមនា្យគឺជាសិទ្ធិធម្មជាតិរបស់មនុស្ស ដែលជាសិទ្ធិមានសារៈ សំខាន់ណាស់ ពីព្រោះវាទាក់ទងដោយផ្ទាល់ទៅនឹងគុណភាពជីវភាពប្រចាំថ្ងៃ រួមជាមួយនឹងលក្ខណៈវិនិច្ឆ័យដែលប្រើសម្រាប់វាយតម្លៃគុណភាពជីវភាពដូចជា ប្រាក់ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់ៗ និងប្រព័ន្ធសន្តិសុខសង្គម។ សហគមន៍អន្តរជាតិបានទទួលស្គាល់ថា សិទ្ធិនេះជាសិទ្ធិសំខាន់បំផុត ជាគោលដៅនៃសកម្មភាពការពារបរិស្ថាន ហើយប្រទេសទាំងអស់ទទួលស្គាល់សិទ្ធិនេះនៅក្នុងឯកសារច្បាប់របស់ខ្លួន។ វៀត ណាមក៏មិនឈរនៅពីខាងក្រៅនៃនិន្នាការនោះឡើយ ក្នុងនាមជាប្រទេសមួយដែលបានចុះហត្ថលេខា លើសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិស្តីពីបរិស្ថាននិងសិទ្ធិមនុស្ស ដោយប្រែក្លាយសិទ្ធិរស់នៅក្នុងបរិហាកាសបរិសុទ្ធសុខដុមរមនា្យ ទៅជាគោលការណ៍ចែងក្នុងច្បាប់បរិស្ថានវៀតណាម។

ក្នុងចំណោមឯកសារច្បាប់របស់វៀតណាម បុព្វកថានៃច្បាប់ស្តីពីកិច្ចការពារបរិស្ថានឆ្នាំ ១៩៩៣ បានចែងយ៉ាងច្បាស់អំពីគោលការណ៍៖ “លើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងរដ្ឋនិងការទទួលខុសត្រូវរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ស្ថាប័នរដ្ឋ អង្គការសេដ្ឋកិច្ច អង្គការសង្គម កងកម្លាំងប្រដាប់អាវុធប្រជាជននិងបុគ្គលទាំងអស់ក្នុងកិច្ចគាំពារបរិស្ថាន ដើម្បីការពារសុខភាពប្រជាជន ធានាសិទ្ធិមនុស្សក្នុងការរស់នៅក្នុងបរិយាកាសបរិសុទ្ធសុខដុមរមនា្យ បម្រើការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសជាតិ រួមចំណែកការពារបរិស្ថានក្នុងតំបន់និងពិភពលោកទាំងមូល”។ គោលការណ៍នេះក៏ត្រូវបានលើកឡើងដោយប្រយោលនៅក្នុងប្រការ ២ មាត្រា ៣ នៃច្បាប់ស្តីពីកិច្ចការពារបរិស្ថានឆ្នាំ ២០០៥៖ “កិច្ចការពារបរិស្ថានគឺជាបុព្វហេតុនៃសង្គមទាំងមូល ជាសិទ្ធិនិងការទទួលខុសត្រូវរបស់ស្ថាប័នរដ្ឋ អង្គការ គ្រួសារបុគ្គល”។ រហូតដល់ច្បាប់ស្តីពីកិច្ចការពារបរិស្ថានឆ្នាំ ២០១៤ គោលការណ៍នេះមានចែងក្នុងប្រការ ២ មាត្រា ៤៖ “ការការពារបរិស្ថានត្រូវបានផ្សារភ្ជាប់យ៉ាងសុខដុមជាមួយការអភិវឌ្ឍសេដ្ឋកិច្ច សន្តិសុខសង្គម ធានាសិទ្ធិរបស់កុមារ ជំរុញយេនឌ័រនិងអភិវឌ្ឍន៍ ការអភិរក្សជីវៈចម្រុះ ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ដើម្បីធានាសិទ្ធិរបស់មនុស្សគ្រប់រូបដែលបានរស់នៅក្នុងបរិយាកាសបរិសុទ្ធ”។ នេះមិនត្រឹមតែជាគោលការណ៍ប៉ុណ្ណោះទេ ថែមទាំងជាគោលដៅនៃច្បាប់បរិស្ថាននិងបទប្បញ្ញត្តិទាំងអស់នៃច្បាប់បរិស្ថានរបស់វៀតណាមគឺសំដៅបង្ហាញពីគោលការណ៍ទាំងនេះ។

ខ្លឹមសារនៃការធានាសិទ្ធិមនុស្សក្នុងគោលនយោបាយនិងច្បាប់ស្តីពីការប្រែប្រួលអាកាសធាតុនៅវៀតណាមត្រូវបានកសាងឡើងដោយឈរលើមូលដ្ឋាននៃសន្ធិសញ្ញាអន្តរជាតិផ្ទៃក្នុង ទាក់ទងនឹងការប្រែប្រួលអាកាសធាតុដែលវៀតណាមជាសមាជិក។ តាមនោះ សិទ្ធិមនុស្សក្នុងគោលនយោបាយនិងច្បាប់ស្តីពីការប្រែប្រួលអាកាសធាតុត្រូវបានផ្សារភ្ជាប់ជាមួយនឹងការធានាសិទ្ធិទទួលបានព័ត៌មានអំពីបរិស្ថាន។ ច្បាប់ការពារបរិស្ថានរបស់វៀតណាមឆ្នាំ ២០១៤ បានចែងថា “សហគមន៍មានសិទ្ធិទទួលបានព័ត៌មានស្តីពីការប្រែប្រួលអាកាសធាតុ លើកលែងតែព័ត៌មានក្នុងបញ្ជីសម្ងាត់របស់រដ្ឋ”។ ដូច្នេះ យោងតាមច្បាប់វៀតណាម មានវិធីពីរយ៉ាងសម្រាប់សាធារណជនក្នុងការទទួលបានព័ត៌មានអំពីបរិស្ថាននិយាយរួមនិងព័ត៌មានស្តីពីការប្រែប្រួលអាកាសធាតុនិយាយដោយឡែក។ នោះគឺ ស្ថាប័នរដ្ឋ និងគ្រឹះស្ថានផលិតកម្មអាជីវកម្ម... ត្រូវផ្សព្វផ្សាយព័ត៌មានយ៉ាងសកម្មដោយយោងតាមបទប្បញ្ញត្តិ ហើយគ្រប់គ្នាអាចទទួលបានព័ត៌មាននេះ។ ទីពីរ ប្រជាពលរដ្ឋស្នើឲ្យស្ថាប័នរដ្ឋ គ្រឹះស្ថានផលិតកម្មនិងអាជីវកម្មនានា ផ្តល់ព័ត៌មានអំពីបរិស្ថាន ដូចជាសិទ្ធិទទួលបានព័ត៌មានបរិស្ថានរបស់អង្គការសង្គម-នយោបាយ អង្គការសង្គម-វិជ្ជាជីវៈ និងតំណាងសហគមន៍ប្រជាជន។

យ៉ាងណាមិញ ការធានាសិទ្ធិមនុស្សក្នុងគោលនយោបាយ និងច្បាប់ស្តីពីការប្រែប្រួលអាកាសធាតុរបស់វៀតណាមត្រូវបានឆ្លុះបញ្ចាំងនៅក្នុងបទប្បញ្ញត្តិស្តីពីការអភិវឌ្ឍផែនការការពារបរិស្ថាន។ អាស្រ័យហេតុនេះ ផែនការការពារបរិស្ថានត្រូវតែសមស្របនឹងលក្ខខណ្ឌធម្មជាតិ សេដ្ឋកិច្ច សង្គម; យុទ្ធសាស្ត្រ និងផែនការមេសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ការពារជាតិ និងសន្តិសុខ…ដោយធានានូវគោលការណ៍ការពារបរិស្ថាន។ ទន្ទឹមនឹងនោះ ការធានាសិទ្ធិមនុស្សក្នុងគោលនយោបាយ និងច្បាប់ស្តីពីការប្រែប្រួលអាកាសធាតុក៏ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការបង្កើតយុទ្ធសាស្ត្រ ផែនការមេ និងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ ការរួមបញ្ចូលខ្លឹមសារ ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុនៅក្នុងយុទ្ធសាស្ត្រ ផែនការមេ ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ផែនការអភិវឌ្ឍន៍តាមវិស័យ និងគម្រោងវិនិយោគ ត្រូវតែផ្អែកលើការវាយតម្លៃផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងការកសាងប្រព័ន្ធដំណោះស្រាយការពារបរិស្ថាន និងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ដើម្បីធានាសិទ្ធិមនុស្សនៅវៀតណាម។

ថ្វីត្បិតដូច្នេះក៏ដោយ គោលនយោបាយច្បាប់របស់វៀតណាមស្តីពីការប្រែប្រួលអាកាសធាតុក៏បានចែងថា ការធានាសិទ្ធិមនុស្សក្នុងការប្រែប្រួលអាកាសធាតុត្រូវតែផ្សារភ្ជាប់ជាមួយនឹងការគ្រប់គ្រងការបំភាយឧស្ម័នផ្ទះកញ្ចក់ ការស្ដារឡើងវិញនូវថាមពលពីកាកសំណល់ ការផលិតនិងការប្រើប្រាស់ដែលមិនប៉ះពាល់ដល់បរិស្ថាន ក្នុងការអភិវឌ្ឍនិងការអនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យា។ ការធានាសិទ្ធិមនុស្សក៏ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការធ្វើអាជីវកម្មប្រកបដោយនិរន្តរភាពនៃធនធានធម្មជាតិ ដើម្បីបម្រើដល់គោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ