ការបោះឆ្នោតរដ្ធសភាអ៊ីរ៉ង់

VOV

ការបោះឆ្នោតរដ្ធសភាអ៊ីរ៉ង់ - ảnh 1
បញ្ជីឈ្មោះបេក្ខជនការបោះឆ្នោតរដ្ធសភាអ៊ីរ៉ង់នៅតាមដងវិថី។


ការបោះឆ្នោតរដ្ធសភាលើកនេះជាការស្ទង់មតិដើមដំបូងក្រោយពីការបោះ
ឆ្នោតរដ្ធសភាប្រធានាធិបតីដែលបង្កឲ្យមានការជជែកជាច្រើននាឆ្នាំ២០០៩
មក នាំទៅដល់​បណ្ដា​ការធ្វើបាតុកម្មតាមដងវិថីទាមទារកំណែទំរង់នៅអ៊ីរ៉ង់
ក្នុងរយៈពេល៨ខែ។ អ្នក​បោះឆ្នោតអ៊ីរ៉ង់ប្រមាណ៤៨លាននាក់ក្នុងនោះចំនួន
អ្នកបោះឆ្នោតថ្មីគឺជិត​៤លាននាក់នាថ្ងៃទី២មិនានឹងទៅបោះឆ្នោតជ្រើសតាំង អសនៈចំនួន២៩០ក្នុងរដ្ធសភាដើម្បីត្រៀមឲ្យការ​បោះឆ្នោតប្រធានាធិបតី ដែលនឹងប្រព្រឹត្តទៅនាឆ្នាំខាងមុខ។ ជាក់ស្ដែងគឺការ​បោះឆ្នោតលើកនេះជាការ រត់ប្រណាំងរវាងភាគីអភិរក្សនយោបាយរបស់​ប្រធានាធិបតី Mahmoud Ahmadinejad និងភាគីសាសនារបស់មេដឹកនាំ​Ayatollah Ali Khamenei។ នោះគឺអត្ថន័យសំខាន់នៃ ការបោះឆ្នោតលើក​នេះ។ មុនបង្អស់ មើលទៅការរត់ប្រណាំងនេះ បណ្ដាអ្នកសង្កេត
ការមិនឃើញ​សញ្ញាថ្មីណា១ទេ ពីព្រោះគូរប្រជែងទាំងពីររូបនេះសុទ្ធតែច្បាមយក គោលមាគារតឹងរឹងក្នុង​បញ្ហានុយក្លេសអ៊ែ។ ប្រធានាធិបតី Ahmadinejad កំពុង ខំប្រឹងប្រែងដើម្បីជំនួស​លោក Khamenei ក្នុងប្រព័ន្ធបែងចែកឋានៈនយោបាយ ដ៏ស្មុគស្មាញនៃប្រទេសនេះ ដែល​ក្នុង​​ក្បាលម៉ាស៊ីននោះ មេដឹកនាំកំពូល កាន់ សិទ្ធិអំណាចដ៏សំខាន់។​ តាមច្បាប់របស់​អ៊ីរ៉ង់គឺមេដឹកនាំកំពូលអាចតែងតាំង រឺទន្លាក់បណ្ដាដំណែងសំខាន់ដូចជារដ្ធមន្ត្រី​ចារកម្ម ការពារជាតិនិងកិច្ចការ
បរទេស។ ដូច្នេះទោះបីលទ្ធផលការបោះឆ្នោត​យ៉ាងណាក៏ដោយ សិទ្ធិអំណាច ពិតប្រាកដក្នុងបណ្ដាបញ្ហាសំខាន់នៃប្រទេស​ជាតិដូចជាកម្មវិធីនុយគ្លែសអែ រឺទំនាក់ទំនងជាមួយអាមេរិកនៅស្ថិតក្នុងកណ្ដាប់ដៃនៃមេដឹកនាំកំពូល។
ចំពោះលោក​ Khamenei វិញ ទោះបីជានិច្ចកាលគាំទ្រ​ប្រធានាធិបតី​ក៏ដោយ ប៉ុន្តែមេដឹកនាំកំពូលគ្មានពេលណាអនុញ្ញាត្តិឲ្យភាគីអភិរក្ស​ក្ដាប់សិទ្ធិអំណាច គ្រប់គ្រាន់ដើម្បីសាកល្បងតួនាទីរបស់ខ្លួនទេ។ ប៉ុន្តែ​សាធារណមតិបានចាត់
ទុកថា ការបង្កើតចុងក្រោយនៅមានវត្តមានរបស់លោក Ahmadinejad ដែរ។ ជាពិសេសគឺក្នុងពេលអ៊ីរ៉ង់កំពុងទទួលរងកំលាំងគៀបសង្កត់​ពីអន្តរជាតិអំពី
សកម្មភាពនុយក្លេសអ៊ែ កំពុងប្រឈមមុខនឹងការរឹតបណ្តឹង​វិធានការដាក់ ទណ្ឌកម្មនិងការគំរាមកំហែងវាយប្រហារយោធារបស់អាមេរិកនិងអ៊ីស្រាអែល
សំដៅទៅលើមូលដ្ធាននុយគ្លេសអែនៃប្រទេសនេះ។ ក្នុង​ឆាកនយោបាយ​អ៊ីរ៉ង់
បើខ្វះប្រធានាធិបតី Ahmadinejad អាចជំរុញស្ថានភាពនៃ​ប្រទេសកាន់តែស្មុគ
ស្មាញជាង។​ នោះគឺប្រការដែលអ្នកបោះឆ្នោតនិងប្រជាជន​អ៊ីរ៉ង់មិនចង់ទេ។ ក្នុងពេលនោះ បណ្ដាវិធានការដាក់ទណ្ឌកម្ម របស់បណ្ដាប្រទេសលោកខាង
លិច សំដៅបង្ខំអ៊ីរ៉ង់ធ្វើសម្បទានអំពីបញ្ហានុយគ្លេអ៉ែ បានចាប់ផ្តើមជះឥទ្ធិពល
ដល់វិស័យថាមពល និង ស្បៀងអាហារនាំចូល។ ក្នុងកាយវិការថ្មី នាថ្ងៃទី
29កុម្ភះ អ្នកនាំពាក្សរបស់សេតវិមានអាមេរិក Jay Carter បានប្រកាសថា៖ ​
អាមេរិក​នៅតែបន្តគោលនយោបាយរួមផ្សំរវាង វិធានការការទូត និងបង្កើន បទដាក់ទណ្ឌកម្ម សំដៅរាំងស្កាត់កម្មវិធីនុយគ្លេអ៉ែរបស់អ៊ីរង់។ កាយវិការ
នេះបានចាត់ទុកជាការខំប្រឹងប្រែងមួយ ក្នុងចំណោមបណ្ដាការខំប្រឹងប្រែង
របស់រដ្ឋអំណាច ប្រធានាធិបតី Barak Obama សំដៅនាំចេញសាររួម​ ដើម្បី
ត្រៀមរៀបចំអោយជំនួបកំពូលរវាងអាមេរិក និង អ៊ីស្រាអែល នាថ្ងៃទី ទី ៥
 មិនាខាងមុខនេះ នៅសេតវិមាន។ ពីព្រោះអាមេរិកនិងបណ្ដាសម្ព័ន្ធមិត្ត
ព្រួយបារម្មណ៏ថា៖អ៊ីស្រាអែលនឹងវាយប្រហារទៅលើបណ្ដាមូលដ្ឋាន
នុយគ្លេអែរបស់អ៊ីរ៉ង់ ប្រការនេះអាចនាំមកបណ្ដាផលវិបាក់មិនអាចទាយ
ទុកជាមុននៅក្នុងដំបន់។គោលបំណងរបស់វ៉ាស៊ីងតោននាពេលនេះគឺ
ប្រមូលផ្តុំទៅលើយុទ្ធនាការការទូត សំដៅប្រមូលផ្តុំសហគមអន្តរជាតិ
បង្កកំលាំងសង្កត់ទៅលើអ៊ីរ៉ង់ អនុម័ត​លើ​បណ្ដាវិធានការដាក់ទណ្ឌកម្ម។
មេបញ្ជាការកងទ័ពជើងអាកាសអាមេរិក ​ឧត្តមសេនីយ៏ Norton Schwartz ប្រកាសថា៖ កងទ័ពជើងអាកាសអាមេរិក​អាចវាយប្រហារទៅលើអ៊ីរ៉ង់
បើសិនជាបណ្ដាការខំប្រឹងប្រែងការទូតត្រូវបរជ័យ។ អាចបានដឹងថា៖
ជាមួយការបោះឆ្នោតរដ្ឋសភាលើកនេះនៅអ៊ីរ៉ងមានភាពតឹងរឹងយ៉ាង
ណាក្ដី ប៉ុន្តែមានបញ្ហាមួយដែលមិនអាចប្រែប្រួលទេ។ នេះគឺជាគោល
បំណងអំពីនុយគ្លេអ៉ែជាមួយគោលដៅសន្តិភាពរបស់ប្រទេសនេះ។
ប៉ុន្តែ នេះគឺជាប្រការដែលបណ្ដាប្រទេសលោកខាងលិចមិនចង់បាន
ដូច្នេះ និងសារធារណះមតិ ចាត់ទុកថា៖ នេះគឺជាបញ្ហាដែលបណ្ដាល
ឡើងភាពតានតឹងនៅប្រទេសនេះដែលគ្មានពេលណាធូស្រាលឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ