ការបោះជំហានថ្មីក្នុងទំនាក់ទំនងជប៉ុន-ចិន

 ការបោះជំហានថ្មីក្នុងទំនាក់ទំនងជប៉ុន-ចិន  - ảnh 1
ជប៉ុននិងចិនចាប់ផ្តើមប្រើប្រាស់ប្រាក់យេននិងប្រាក់យ័នក្នុងការជួញដូរពាណិជ្ជកម្មទ្វេភាគី(http://sgtt.vn/)

          ចាប់ពីថ្ងៃទី១មិថុនា ប្រទេសមហាអំណាចសេដ្ឋកិច្ចជួរមុខចំនួនពីរ​ពិភពលោកគឺ​ជប៉ុន​
និងចិន​ចាប់​ផ្តើមប្រើប្រាស់ប្រាក់យេននិងប្រាក់យ័នក្នុង​ការជួញដូរ​ពាណិជ្ជកម្ម​​ទ្វេភាគី។​ប្រ
ការនេះ​មិនត្រឹមតែជះឥទ្ធពលទៅលើកិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ចពាណិជ្ជកម្មនិងវិនិយោគ​ប៉ុណ្ណោះទេ ថែម​ទាំងជះឥទ្ធពលគួរឲ្យកត់សម្គាល់​ដល់​ទំនាក់ទំនងនយោបាយទៀតផង។ ទំនាក់ទំនងរវាង​ប៉េកាំង-តូក្យ នៅមានការ​លំបាក​ប៉ុន្តែកិច្ច​សហប្រតិបត្តិការអំពីរូបីយវត្ថុនេះ​បង្ខំអោយប្រទេស​ទាំង​ពីរត្រូវ​បង្កើន​ទំនុកទុកចិត្តគ្នាទៅវិញទៅមកនិងចំណុះលើគ្នា។​ ក្នុង
ឱការនេះ អ្នកយកព័ត៌មាននៃ​វិទ្យុ​សំលេងវៀតណាមបានមានបទសរសេរមានចំណងជើង
ថា​ “ការបោះជំហាន​ថ្មីក្នុង​ទំនាក់​ទំនងជប៉ុន-ចិន”។

          នាថ្ងៃទី២៩ឧសភា​រដ្ឋមន្ត្រីហិរញ្ញវត្ថុជប៉ុន Azumi បានឲ្យដឹងថា​ការអនុវត្តការ​ជួញដូរ​
មិន​ប្រើប្រាស់ប្រាក់របស់ប្រទេសទី៣បាននាំមកនូវការងាយស្រួល​ដូចជាកាត់ បន្ថយ សោហ៊ុយជួញដូរ កាត់បន្ថយគ្រោះអាសន្នទាក់ទិនដល់សកម្មភាពទូទាត់របស់បណ្ដា​អង្គការហិរញ្ញវត្ថុ។ សេចក្តី​ប្រកាស​ពីធនាគារប្រជាជនចិនក៏អះអាងថា​ការប្រើប្រាស់​ប្រាក់យ័ននិងប្រាក់យេន​ក្នុង​ពាណិជ្ជកម្មទ្វេភាគីនិងវិនិយោគនឹងរួមចំណែកពង្រឹង​កិច្ច សហប្រតិបត្តិការហិរញ្ញវត្ថុរវាង​ប្រទេសទាំងពីរ។​ នេះជាលើក​ដំបូងដែលចិន​អនុញ្ញាត អោយរូបិយប័ណមួយក្រៅពីប្រាក់ដុល្លារអាមេរិកត្រូវបាន​ជួញដូរផ្ទាល់ជាមួយប្រាក់យ័ន។ ចំពោះចិន ការអនុវត្តទូទាត់ផ្ទាល់នេះជាការបោះជំហាន​ជាក់ស្ដែងបនីយកម្ម​បំណង​អន្តរជាតិបនីយកម្មប្រាក់យ័ន។ ចំពោះជប៉ុន បណ្ដាអង្គភាព​អាជីវកម្មប្រទេសនេះ​នឹង
មាន ផលប្រយោជន៍ក្នុងការជួញដូរប្រាក់យ័នជាមួយបណ្ដា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ផ្សេងៗដូចជាទីក្រុងឡុងនិងសឹង្ហបុរី ជាបណ្ដាទីផ្សារក៏កំពុងអំពាវនាវបង្កើត​ប្រព័ន្ធជុញ
ដូរ​ផ្ទាល់ជាមួយប្រាក់យ័ន។ ប្រព័ន្ធជួញដូរផ្ទាល់នេះក៏លើកទឹកចិត្តបណ្ដា​វិនិយោគិន​ជប៉ុនទិញទ្រពសម្ប័ត្តិនៅចិន។

          នាបច្ចុប្បន្នចិននិងជប៉ុនមានកំរិតផ្លាស់ប្តូរពាណិជ្ជកម្មដ៏ធំនិងជាបណ្ដាដៃគូរសំខាន់
របស់គ្នា ប៉ុន្តែការជួញដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរប្រមាណ៦០%កំពុង​បានអនុវត្ត
តាមរយៈ​ប្រាក់ដុល្លាអាមេរិក។​ ក្នុងកាលៈទេសៈការរងផលប៉ះពាល់ពីវិប័ត្ត​សេដ្ឋកិច្ច
សកល  ឆ្នាំ២០០៨ ស្ថានភាព​កំណើនទាបរបស់សេដ្ឋកិច្ចអាមេរិក រួមជា​មួយវិប័ត្ត បំណូល សាធារណះ​រីករាលដាល​បានធ្វើឲ្យទីផ្សារហិរញ្ញវត្ថុត្រូវរុញ្ជួល ខឿនសេដ្ឋកិច្ចធំទី២និងទី៣ លើពិភពលោកសុទ្ធតែយល់ដឹងថា ដើម្បិសន្សំសំចៃចំណាយ​ក្នុងការវិនិយោគទ្វេភាគី ត្រូវ បន្ថយការចំណុះទៅលើប្រាក់ដុល្លារ​អាមេរិក។ ហេតុដូច្នេះនា​ខែវិច្ឆកាឆ្នាំ២០១១ ភាគីទាំង ពីរបានឯកភាពចុះហត្ថលេខាលើកិច្ចព្រម​ព្រៀង​ពន្លឿន​ពាណិជ្ជកម្មផ្ទាល់តាមរយៈរូបីយ
ប័ណ្ណរបស់​ប្រទេសខ្លួន​និងការជួញដូរពាណិជ្ជកម្មផ្ទាល់ជា​ប្រាក់​យ័ននិងប្រាក់យេនត្រូវ បានដំណើរការចាប់ពីថ្ងៃទី១មិថុនា នៅទីផ្សារតូក្យូ​និង​សៀងហាយ។

 ការបោះជំហានថ្មីក្នុងទំនាក់ទំនងជប៉ុន-ចិន  - ảnh 2
ជប៉ុននិងចិនកាត់បន្ថយការចំណុះទៅលើប្រាក់ដុល្លារអាមេរិក(http://vneconomy.vn)


          ក្នុងការពិតជាក់ស្ដែង ប្រព័ន្ធហិរញ្ញវត្ថុពិភពលោកដែលចំណុះលើប្រាក់ USD កំពុង លេចចេញបណ្ដាបញ្ហាមិនសមហេតុសមផល ដូច្នេះ តម្រូវការរៀបចំ​ខឿន​ហិរញ្ញវត្ថុពិភព លោកឡើងវិញគឺការពិតជាក់ស្ដែង។ ក្នុងវិស័យវិនិយោគ និងពាណិជ្ជកម្ម  ប្រាក់យ័នរបស់
ចិន  គឺជាប្រាក់មានសក្ដានុភាពបំផុត ដើម្បីប្រកួតប្រជែងជាមួយប្រាក់ USD ក្នុងការ ទូទាត់  និងផ្ទុកបំរុងអន្តរជាតិ។ ​ អ្នកវិភាគជាច្រើនបាន​​ព្យាករណ៍ថា៖ ក្នុងរយះពេលមធ្យម ប្រាក
យ័ន នឹងបានទទួលស្គាល់លើទីផ្សារហិរញ្ញវត្ថុពិភពលោក និងក្នុងរយះពេលវែង ប្រាក់នេះ
អាចកាន់តួនាទីស្នូលលើ​ពិភពលោក។ នាបច្ចុប្បន្ន ចិនក៏បានចុះហត្ថលេខាលើកិច្ច ព្រម ព្រៀងផ្លាស់ប្តូររូបីយវត្ថុជាមួយធនាគារមជ្ឈឹមចំនួន 16 លើពិភពលោក ក្នុងនោះមាន
បណ្ដាសមាជិកប្លុក ​BRIC (រួម​មាន ប្រេស៊ីន រុស្ស៊ី ឥណ្ឌា ចិន) ។ នាពេលថ្មីៗនេះ ​នាចុង
ខែមិនា​ ឆ្នាំ ​2012 ចិនក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្លាស់ប្តូររូបីយវត្ថុជាមួយ
អូស្ត្រាលីដែរ។ ​ធនាគារ Standard Chartered ​បានជូនដំណឹង​នាពេលថ្មី​នេះ​ថា៖​ក្នុងឆ្នាំ  ២០១២ នឹងបើក ​អោយដំណើការ  នៅទីក្រុងឡុង មជ្ឈមណ្ឌលជួញដូរ ប្រាក់យ័ន  ដើមដំបូង ក្រៅដែនដីចិន។ ទីក្រុងឡុង មិនមែនជាដំបន់តែមួយគត់ មាន​គំនិតបើក មជ្ឈមណ្ឌលជួញដូរប្រាក់យ័នទេ ផែនការដូច្នេះ ក៏កំពុងបានជំរុញនៅ​សិង្ហបូរីដែរ។ ការផ្លាស់ប្តូរពាណិចហចកម្ម ដោយប្រើប្រាស់ប្រាក់ រវាងជប៉ុន -និងប្រាក់ចិន ក៏បាន
សម្ដែង នូវនិន្នាការចាំបាច់ ​នាំមក​ផល​ប្រយោជន៍អោយប្រទេសទាំងពីរនេះ។

ក្រៅបណ្ដាការជះឥទ្ធពលផ្ទាល់ដល់ផលប្រយោជន៍សេដ្ឋកិច្ច ការជួញដូរដោយប្រាក់
ប្រទេសខ្លួន រវាងតូក្យូរ និងប៉េកាំងនោះ ក៏ជះឥទ្ធិពលទៅលើទំនាក់ទំនង​នយោបាយ រវាងប្រទេសទាំងពីរទៀតផង។ ដូច្នេះ ការបង្កើនទំនុកទុកចិត្តគ្នាទៅវិញទៅមក ​ដើម្បីផលប្រយោជន៍សេដ្ឋកិច្ចដ៏ធំធេញរបស់ប្រទេសនិមួយៗ ក្នុងសភាពការណ៍ 
ត្រូវរងឥទ្ធិពលនៃវិបត្តិសេដ្ឋកិច្ចពិភពលោក នាបច្ចុប្បន្ន នឹងជានិន្នាការចាំបាច ដែល
ប្រទេសទាំងពីរកំពុងធ្វើដំណើរឆ្ពោះទៅ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ