ការបញ្ជាក់និងធ្វើឱ្យស៊ីជម្រៅថែមទៀតនូវអត្តចរិតនិងតម្លៃស្នូលរបស់សង្គមនិយម

(VOVWORLD) - សៀវភៅ “ទ្រឹស្តីនិងការអនុវត្តជាក់ស្តែងមួយចំនួនអំពី សង្គមនិយមនិងមាគ៌ាឈានឡើងសង្គមនិយមនៅវៀតណាម” របស់អគ្គលេខាគណៈកម្មាធិ ការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ទើបតែត្រូវបានចេញផ្សាយកាលពីថ្ងៃទី ៩ ខែកុម្ភៈ បានទាក់ទាញចំណាប់អារម្មណ៍ពិសេសរបស់អ្នកវិទ្យាសាស្ត្រ អ្នកស្រាវជ្រាវទ្រឹស្តី កម្មាភិបាល បក្ខជនប្រជាពលរដ្ឋទូទាំងប្រទេស។ ទឡ្ហីករណ៍ក្នុងសៀវភៅអំពីសង្គមនិយមនិងមាគ៌ាឈានឡើងសង្គមនិយមបានបង្ហាញយ៉ាងច្បាស់និងធ្វើឲ្យកាន់តែស៊ីជម្រៅនូវអត្តចរិតនិងតម្លៃស្នូលនៃលទ្ធិសង្គមនិយម លើវិស័យនយោបាយ សេដ្ឋកិច្ច ការកសាងបក្ស និងប្រព័ន្ធនយោបាយ វប្បធម៌ សង្គម ការពារជាតិ សន្តិសុខ និងកិច្ចការបរទេស។

ការបញ្ជាក់និងធ្វើឱ្យស៊ីជម្រៅថែមទៀតនូវអត្តចរិតនិងតម្លៃស្នូលរបស់សង្គមនិយម - ảnh 1លោកអគ្គលេខាបក្ស Nguyen Phu Trong។ (រូបថត៖ Vietnamnet)

យោងតាមប្រធានក្រុមប្រឹក្សាទ្រឹស្ដីមជ្ឈិម ប្រធានបណ្ឌិត្យសភានយោបាយជាតិហូជីមិញ លោក Nguyen Xuan Thang, លោកអគ្គលេខាបក្ស Nguyen Phu Trong មិនត្រឹមតែជាមេដឹកនាំកំពូល ជាប្រមុខបក្សកុម្មុយនិស្តវៀតណាមប៉ុណ្ណោះទេ ថែមទាំងជាអ្នកវិទ្យាសាស្ត្រ និងជាអ្នកទ្រឹស្តីដ៏អស្ចារ្យម្នាក់របស់បក្សទៀតផង។ ក្នុងរយៈពេល ២ ឆ្នាំកន្លងមកនេះ លោកអគ្គលេខាបានបោះពុម្ពសៀវភៅចំនួន ៦ ក្បាល ដែលបង្គប់នូវតម្លៃទ្រឹស្តី និងការអនុវត្តជាក់ស្តែងយ៉ាងជ្រាលជ្រៅលើបញ្ហាជាច្រើនដូចជា ការកសាងបក្ស និងការប្តេជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ។ សៀវភៅ “ទ្រឹស្តីនិងការអនុវត្តជាក់ស្តែងមួយចំនួនអំពីសង្គមនិយម និងមាគ៌ាឈានឡើងសង្គមនិយមនៅវៀតណាម” បន្តទទួលមរតកនិងការអភិវឌ្ឍ ហើយបន្តធ្វើឱ្យស៊ីជម្រៅនូវស្នាដៃមុនៗនេះរបស់លោកអគ្គលេខាបក្សផងដែរ។

យោងតាមប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម លោកស្រី Nguyen Phuong Nga សៀវភៅមួយក្បាលនេះរបស់លោកអគ្គលេខាបក្សបានធ្វើឲ្យស៊ីជម្រៅ និងសម្បូរបែបនូវទ្រឹស្ដីសង្គមនិយម វិទ្យាសាស្ត្រ និងមាគ៌ាឈានឡើងសង្គមនិយមរបស់វៀតណាម ក្នុងឃ្លាំងទ្រឹស្ដីអន្តរជាតិអំពីសង្គមនិយម។ នេះជាមូលហេតុដែលសុន្ទរកថារបស់លោកអគ្គលេខាបក្សទទួលបានការនិយមចូលចិត្តយ៉ាងកក់ក្ដៅពីសំណាក់អ្នកវិទ្យាសាស្ត្រ អ្នកស្រាវជ្រាវ និងមិត្តភក្តិអន្តរជាតិ៖

“ចំណង់ចំណូលចិត្តរបស់លោកអគ្គលេខាបក្ស - ប្រមុខបក្សនិងជាមេដឹកនាំកំពូលរបស់បក្ស រួមទាំងជាអ្នកទ្រឹស្តីដ៏ជ្រាលជ្រៅរបស់បក្ស បានបង្កើតឡើងស្នាដៃយ៉ាងទូលំទូលាយ ស៊ីជម្រៅ និងមានភាពទាក់ទាញយ៉ាងខ្លាំងក្លា។ ស្នាដៃនេះ បានបង្កើតកម្លាំងចលករ ដើម្បីបង្កើនទំនុកចិត្តរបស់ប្រជាជនលើមាគ៌ាឆ្ពោះឈានឡើងសង្គមនិយម ដែលបក្ស និងរដ្ឋរបស់យើងបានជ្រើសរើស។ នេះក៏ជាមរតកការអភិវឌ្ឍ និងការអនុវត្តប្រកបដោយភាពច្នៃប្រឌិតលទ្ធិម៉ាក្ស-លេនីននិងសតិអារម្មណ៍របស់លោកប្រធានហូជីមិញទៅក្នុងស្ថានភាពជាក់ស្តែងនៃបដិវត្តន៍វៀតណាម”។

អត្ថបទនិងសុន្ទរកថាចំនួន ២៩ របស់លោកអគ្គលេខាបក្ស  Nguyen Phu Trong ត្រូវបានចងក្រងក្នុងសៀវភៅយ៉ាងពេញលេញ ហើយសៀវភៅមួយក្បាលនេះមិនត្រឹមតែមានភាពទាក់ទាញក្នុងន័យវិទ្យាសាស្ត្រ ភាពជាក់ស្តែង ការបញ្ចុះបញ្ចូល និងភាពត្រចះត្រចង់នៃបញ្ញាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទាក់ទាញដោយចំណង់ចំណូលចិត្ត បុគ្គលិកលក្ខណៈ និងរបៀបរស់នៅដ៏ថ្លៃថ្នូ ជាគំរូរបស់លោកអគ្គលេខាបក្ស ដែលពាក្យសម្ដីតែងតែដើរទន្ទឹមនឹងការអនុវត្ត។ អនុប្រធានបណ្ឌិត្យសភានយោបាយ ក្រសួងការពារប្រទេសលោក Dang Sy Loc បានអះអាងថា នេះជាទ្រឹស្តីនិងការអនុវត្តជាក់ស្តែង ដើម្បីលើកកំពស់គុណភាពបង្រៀនវិទ្យាសាស្ត្រមនុស្សសាស្ត្រ ក៏ដូចជាការកែលម្អគុណភាពនៃការស្រាវជ្រាវវិទ្យាសាស្ត្រសង្គមមនុស្សសាស្ត្រយោធានៅបណ្ឌិត្យសភានយោបាយ៖ “អាចនិយាយបានថា គុណតម្លៃរបស់សៀវភៅគឺធំធេងណាស់ ដែលជាមូលដ្ឋានសម្រាប់ពង្រឹងសមរភូមិសតិអារម្មរបស់បក្សក្នុងជួរកងទ័ព ការតស៊ូប្រឆាំងទស្សនៈខុសឆ្គង អរិភាព និងកម្ចាត់ចោលនូវឧបាយកលនិងល្បិចកលរបស់អានុភាពអមិត្ត។  ទឡ្ហីករណ៍នៅក្នុងសៀវភៅនេះអំពីសង្គមនិយមនិងមាគ៌ាឈានឡើងសង្គមនិយមនឹងជាទឡ្ហីករណ៍ដ៏មុតស្រួច ដើម្បីប្រឆាំងនឹងទស្សនៈខុសឆ្គង ដើម្បីការពារលទ្ធិម៉ាក្ស-លេនីន សតិអារម្មណ៍ហូជីមិញនិងការពារគោលមាគ៌ា ទស្សនៈរបស់បក្ស”។

សៀវភៅ “ទ្រឹស្តីនិងការអនុវត្តជាក់ស្តែងមួយចំនួនស្តីពីសង្គមនិយមនិងមាគ៌ាឈានឡើងសង្គមនិយមនៅវៀតណាម” របស់លោកអគ្គលេខាបក្ស Nguyen Phu Trong បន្តបំពេញបន្ថែមនិងបង្កើតប្រព័ន្ធទស្សនៈស្តីពីសង្គមនិយម និងមាគ៌ាឈានឡើងសង្គមនិយមនៅវៀតណាម។ នាយក និពន្ធនាយកនៃគ្រឹះស្ថានបោះពុម្ពផ្សាយនយោបាយជាតិ ការពិត លោកPham Minh Tuan បានឲ្យដឹងថា៖        

“ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ លោកអគ្គលេខាបក្ស Nguyen Phu Trong បានផ្តល់ការណែនាំយ៉ាងដិតដល់ ខ្លាំងក្លា និងគ្រប់ជ្រុងជ្រោយ។ ដោយហេតុនេះ បានបង្កើតការសម្របសម្រួលយ៉ាងរលូន និងស៊ីចង្វាក់គ្នារបស់ប្រព័ន្ធនយោបាយទាំងមូល សាមគ្គីភាពខ្ពស់របស់បក្សទាំងមូល កងទ័ពទាំងមូលនិងប្រជាជនទាំងមូល។ ការណែនាំដ៏មានតម្លៃនោះត្រូវបានបង្ហាញជាក់ស្តែងតាមរយៈអត្ថបទនិងសុន្ទរកថាចំនួន ២៩ ក្នុងសៀវភៅនេះ។ សៀវភៅមួយក្បាលនេះបានជួយអ្នកអានយល់និងជឿលើសង្គមនិយមជាមួយនឹងគុណតម្លៃស្នូលប្រកបដោយនិរន្តរភាពនិងល្អប្រសើរដែលមនុស្សជាតិកំពុងបោះជំហានទៅរក។ ដូច្នេះហើយ អត្ថបទនិងសុន្ទរកថាក្នុងសៀវភៅនេះ មានការរីកសាយភាយនិងជះឥទ្ធិពលដល់សង្គម ដែលត្រូវបានទទួល ឯកភាព និងឆ្លើយតបយ៉ាងល្អពីសំណាក់បក្ខជន កម្មាភិបាល និងប្រជាជនគ្រប់ស្រទាប់វណ្ណៈ”។

ប្រធានក្រុមប្រឹក្សាទ្រឹស្ដីមជ្ឈិម នាយកបណ្ឌិត្យសភានយោបាយជាតិហូជីមិញ លោក Nguyen Xuan Thang បានសង្កត់ធ្ងន់ថា សៀវភៅនេះបង្ហាញពីស្នាដៃឆ្នើម តួនាទីផ្ទាល់ខ្លួនរបស់លោកអគ្គលេខាបក្ស បង្ហាញពីគតិបណ្ឌិតរបស់បក្សទាំងមូល របស់ការិយាល័យនយោបាយ និងគណៈកម្មាធិការមជ្ឈឹម។ នេះក៏ជាចំណង់ចំណូលចិត្តហើយក៏ជាកង្វល់របស់លោកអគ្គលេខាបក្ស ក្នុងបរិបទស្ថានការណ៍ពិភពលោកកំពុងផ្លាស់ប្តូរយ៉ាងលឿន ស្មុគស្មាញ ហើយយើងត្រូវជ្រើសរើសមាគ៌ាដែលមិនធ្លាប់មានពីមុនមក។ នេះគឺជាមាគ៌ាដ៏លំបាក ប៉ុន្តែក៏ជាមាគ៌ាដ៏រុងរឿង ដើម្បីអនុវត្តន៍ប្រកបដោយជោគជ័យសង្គមនិយមនៅវៀតណាម។ សៀវភៅគឺជាឯកសារដ៏មានតម្លៃ ជាសំណង់ដែលមានទឹ្រស្តី ទូទៅខ្ពស់ ដែលបានបូកសរុបលទ្ធផលអនុវត្តន៍ជាក់ស្តែង ដ៏ជ្រាលជ្រៅនៃការអភិវឌ្ឍន៍ប្រកបដោយការច្នៃប្រឌិតពិសេសរបស់បក្សកុម្មុយនិស្តវៀតណាមលើគំរូសង្គមនិយមនៅវៀតណាម ដោយឈរលើមូលដ្ឋាននៃការអនុវត្តប្រកបដោយភាពច្នៃប្រឌិត និងការអភិវឌ្ឍន៍លទ្ធិម៉ាក្សនិយម-លេនីននិយម និងសតិអារម្មណ៍ហូជីមិញលើសង្គមនិយម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ