ការប្តេជ្ញាចិត្តខ្ពស់ក្នុងការបើកទីផ្សារទេសចរណ៍អន្តរជាតិឡើងវិញ

(VOVWORLD) - រដ្ឋាភិបាលវៀតណាមបានបើកដំណើរការសកម្ម ភាពទេសចរណ៍ឡើងវិញ សម្រាប់ភ្ញៀវទេសចរអន្តរជាតិក្នុងលក្ខខណ្ឌធម្មតា ចាប់ពីថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២២ ដោយបើកចេញ "ឱកាសមាស" សម្រាប់ស្តារការអភិវឌ្ឍទេសចរណ៍របស់វៀតណាម ក្នុងដំណាក់កាលរៀនរស់ធម្មតាជាមួយនឹងជំងឺរាតត្បាតកូវីដ ១៩។ យ៉ាងណាមិញ ផ្នែកទេសចរណ៍កំពុងខិតខំប្រឹងប្រែងជាមួយក្រសួងនិងមូលដ្ឋាននានា ដើម្បីដាក់ពង្រាយសកម្មភាពជាច្រើន កសាងរូបភាពប្រទេសវៀតណាម ជាគោលដៅទេសចរណ៍ប្រកបដោយភាពរួសរាយរាក់ទាក់និងសុវត្ថិភាព ដើម្បីប្តេជ្ញាសម្រេចបានគោលដៅទទួលភ្ញៀវអន្តរជាតិចំនួន ៥ លាននាក់ក្នុងឆ្នាំ ២០២២។

ថ្ងៃទី ១៥ ខែមីនា គឺជាពេលវេលាដ៏សមស្របដើម្បីបើកទ្វារទាក់ទាញភ្ញៀវទេសចរអន្តរជាតិ។ ដោយសារតែ រហូតមកដល់ពេលនេះ វៀតណាមបានបញ្ចប់ស្ទើរតែទាំងអស់ នូវយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន៣ដូសហើយ ដែលធានាបានភាពសាំក្នុងសហគមន៍។ ប្រសិនបើការបើកទ្វារទេសចរណ៍យឺតជាងពេលវេលាលើកឡើងខាងលើ វានឹងកាត់បន្ថយភាពទាក់ទាញចំពោះភ្ញៀវទេសចរអន្តរជាតិ របស់វិស័យទេសចរណ៍វៀតណាម ក្នុងបរិបទដែលប្រទេសជាច្រើនក្នុងតំបន់មានគម្រោងបើកនិងស្តារទេសចរណ៍អន្តរជាតិឡើងវិញក្នុងពេលឆាប់ៗនេះ។ ជាពិសេស ខែឧសភា ឆ្នាំ២០២២ គឺជាពេលវេលាដែលវៀតណាមនឹងធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (SEA Games 31) តាមនោះ ការបើកសកម្មភាពទេសចរណ៍អន្តរជាតិនឹងរួមចំណែកទាក់ទាញភ្ញៀវទេសចរមកពី

ការប្តេជ្ញាចិត្តខ្ពស់ក្នុងការបើកទីផ្សារទេសចរណ៍អន្តរជាតិឡើងវិញ - ảnh 1ភ្ញៀវទេសចរអន្តរជាតិទៅទស្សនាក្រុងបុរាណ Hoi An។ (រូបថត៖ thanhnien.vn)

គ្រប់ប្រទេសក្នុងតំបន់អាស៊ាន  ដែលជាតំបន់មានការចាក់វ៉ាក់សាំងប្រឆាំងនឹងកូវីដ ១៩ គួរសមដែរ។ ទិន្នន័យវិភាគពីឧបករណ៍ Google Destination Insights បង្ហាញថា បរិមាណនៃការស្វែងរកអន្តរជាតិសម្រាប់វិស័យទេសចរណ៍និងអាកាសចរណ៍របស់ប្រទេសវៀតណាមបានចាប់ផ្តើមកើនឡើងចាប់ពីដើមខែធ្នូ ឆ្នាំ ២០២១ ហើយកើនឡើងយ៉ាងខ្លាំងចាប់ពីចុងខែធ្នូ ឆ្នាំ ២០២១ ដល់ដើមខែមករា ឆ្នាំ ២០២២ ដែលក្នុងនោះការស្វែងរក នៅថ្ងៃទី ១ ខែមករា ឆ្នាំ ២០២២ បានកើនឡើង ២២២% បើប្រៀបនឹងខែមុន និងកើន ២៤៨% បើប្រៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១។ ជាពិសេស ចាប់ពីដើមខែមករា ឆ្នាំ ២០២២ ដល់បច្ចុប្បន្ន បរិមាណស្វែងរកអន្តរជាតិលើវិស័យអាកាសចរណ៍វៀតណាម គឺស្ថិតក្នុងកម្រិតខ្ពស់បំផុតជាប្រចាំ ហើយពេលខ្លះកើនឡើង ៤២៥% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១។ ប្រការនេះក៏រួមចំណែកក្នុងការបង្កើតកម្លាំងចលករសម្រាប់វៀតណាមក្នុងការបើកទ្វារទេសចរណ៍នៅថ្ងៃទី ១៥ ខែមីនា និងសម្រេចបានគោលដៅដែលបានដាក់ចេញសម្រាប់ឆ្នាំ ២០២២ របស់ផ្នែកទេសចរណ៍ គឺទទួលភ្ញៀវអន្តរជាតិប្រមាណ ៥ លាននាក់។

នៅចំនឹងពេលវេលានេះ ទស្សនៈអំពីការស្តារនិងអភិវឌ្ឍន៍ទេសចរណ៍របស់វៀតណាមគឺ៖ ការស្តារនិងការអភិវឌ្ឍទេសចរណ៍ត្រូវតែធានាបាននូវបរិយាកាសសុវត្ថិភាព សង្គមមានផាសុខភាពនិងការអភិវឌ្ឍប្រកបដោយចីរភាព។ ជាមួយគ្នានោះ បង្កើតសកម្មភាពទេសចរណ៍ប្រកបដោយភាពច្នៃប្រឌិតបើប្រៀបធៀបទៅនឹងសម័យមុនជំងឺរាតត្បាតនិងបង្កើតផលិតផលថ្មីដើម្បីសម្របខ្លួនទៅនឹងនិន្នាការថ្មី។  ក្នុងចំណោមកត្តាសំខាន់ៗ  គុណភាពធនធានមនុស្សគឺជាកត្តាគន្លឹះក្នុងការបង្កើតការច្នៃប្រឌិត និងការលោតផ្លោះសម្រាប់ដំណាក់កាលស្តារឡើងវិញនិងការអភិវឌ្ឍក្នុងបរិបទថ្មី។ រួមជាមួយគ្នានោះ ការលើកកំពស់គុណភាពផលិតផលនិងការលើកកំពស់មូលដ្ឋានសម្ភារៈទេសចរណ៍គឺជាបញ្ហាសំខាន់មួយដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែងរបស់វិស័យទេសចរណ៍វៀតណាម។ មិនត្រឹមតែប៉ុណ្ណោះ ការគាំទ្រដល់គោលដៅលើកកម្ពស់ការប្រកួតប្រជែង; ការកែលម្អភាពទាក់ទាញសម្រាប់គោលដៅទេសចរ ណ៍ បន្ទាប់ពីរយៈពេល ២ ឆ្នាំនៃផលប៉ះពាល់ដោយជំងឺរាតត្បាតកូវីដ ១៩ ត្រូវតែចាត់ទុកថាជាបញ្ហាសំខាន់បំផុតមួយដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យវិលត្រឡប់មកប្រទេសវៀត ណាមវិញ។

ដើម្បីអនុវត្តន៍សកម្មភាពបើកទ្វារទីផ្សារទេសចរណ៍ វិស័យទេសចរណ៍វៀតណាមកំពុងផ្តោតសំខាន់លើការរៀបចំយុទ្ធនាការផ្សព្វផ្សាយ ជំរុញទេសចរណ៍ក្នុងស្រុក និងអន្តរជាតិ ជំរុញការផ្សព្វផ្សាយ “រស់នៅយ៉ាងពេញលេញនៅវៀតណាម - Live Fully in Vietnam” សម្រាប់ទីផ្សារអន្តរជាតិនិង “ទេសចរណ៍ប្រកបដោយសុវត្ថិភាព ការធ្វើដំណើរដកបទពិសោធន៍ពេញលេញ" សម្រាប់ទីផ្សារទេសចរណ៍ក្នុងប្រទេស។ សម្រាប់ទីផ្សារអន្តរជាតិ វៀតណាមផ្តល់អាទិភាពក្នុងការទាក់ទាញភ្ញៀវទេសចរពីទីផ្សារសំខាន់ៗដូចជា៖ អាស៊ីឦសាន អាស៊ីអាគ្នេយ៍ អឺរ៉ុប អូស្ត្រាលី ឥណ្ឌា... ហើយជាពិសេស ផ្តល់អាទិភាពដល់ទីផ្សារជាមួយនឹងគោលនយោបាយស្តីពីការទទួលស្គាល់គ្នាទៅវិញទៅមកនៃលិខិតឆ្លងដែនវ៉ាក់សាំងជាមួយវៀតណាម។

មុនពេលការផ្ទុះឡើងជំងឺកូវីដ ១៩ នៅក្នុងប្រទេសវៀតណាម (ខែមករា ឆ្នាំ ២០២០) ប្រទេសវៀតណាមមានគោលនយោបាយលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវដែលមានលិខិតឆ្លងដែនការទូត ផ្លូវការ និងធម្មតារបស់ប្រទេសចំនួន ៩៣។ ដោយសារតែភ្ញៀវទេសចរអន្តរជាតិភាគច្រើនដែលចូលមកប្រទេសវៀតណាមកាន់លិខិតឆ្លងដែនធម្មតា ហេតុដូច្នេះ គោលនយោបាយលើកលែងទិដ្ឋាការរបស់វៀតណាមមុនខែមករាឆ្នាំ ២០២០ សម្រាប់ភ្ញៀវទេសចរអន្តរជាតិមកកាន់ប្រទេសវៀតណាមត្រូវបានអនុវត្តន៍សម្រាប់ ២៤ ប្រទេសតែប៉ុណ្ណោះ រួមមានប្រទេសចំនួន ១៣ ដែលបានលើកលែងទិដ្ឋាការឯកតោភាគី និង ១១ ប្រទេសទៀត ជាមួយនឹងការលើកលែងទិដ្ឋាការទ្វេភាគី។ អាស្រ័យហេតុនេះ ក្រុមប្រឹក្សាទេសចរណ៍ ស្នើឱ្យរដ្ឋាភិបាលពិចារណា និងពន្យាពេលលើកលែងទិដ្ឋាការជាឯកតោភាគីរយៈពេល ៣ឆ្នាំ សម្រាប់ពលរដ្ឋនៃប្រទេសដូចខាងក្រោម៖ ចក្រភពអង់គ្លេស សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់

សាធារណរដ្ឋអ៊ីតាលី  សាធារណរដ្ឋបារាំង ព្រះរាជាណាចក្រនៃប្រទេសអេស្ប៉ាញ; ទន្ទឹមជាមួយគ្នានោះ អនុញ្ញាតឱ្យពលរដ្ឋនៃប្រទេសអឺរ៉ុបខាងលិចទាំង ៥ នេះ  បន្តស្នាក់នៅបណ្តោះអាសន្នក្នុងប្រទេសវៀតណាមរហូតដល់ ៣០ថ្ងៃ គិតចាប់ពីថ្ងៃចូលមកប្រទេស។ ម្យ៉ាងវិញទៀត រដ្ឋាភិបាលអាចបើកទូលាយបញ្ជីលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋនៃប្រទេសអូស្ត្រាលី នូវែលសេឡង់ កាណាដា និងស្វីស; ពន្យារយៈពេលលើកលែងទិដ្ឋាការឯកតោភាគីរយៈពេល ៣ ឆ្នាំចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៣ សម្រាប់ពលរដ្ឋនៃប្រទេសដូចជា៖ កូរ៉េខាងត្បូង ជប៉ុន រុស្ស៊ី ស៊ុយអែត ដាណឺម៉ាក ន័រវេស ហ្វាំងឡង់ និងបេឡារុស្ស។ ក្រុមប្រឹក្សាប្រឹក្សាទេសចរណ៍ក៏បានស្នើឱ្យបំពេញបន្ថែមបញ្ជីប្រទេសនិងតំបន់ដែនដីដែលត្រូវបានផ្តល់ទិដ្ឋាការអេឡិចត្រូនិក ដូចជា តៃវ៉ាន់ អ៊ីស្រាអែល អាហ្រ្វិកខាងត្បូង តួកគី អ៊ុយក្រែន ស្រីលង្កា បង់ក្លាដែសនិងប៉ាគីស្ថាន រួមទាំងបណ្តាប្រទេសនៅអឺរ៉ុបទាំងអស់ មិនទាន់ត្រូវបានលើកលែងទិដ្ឋាការនៅឡើយ។ ប្រសិនបើគោលនយោបាយលើកលែងទិដ្ឋាការនេះត្រូវបានអនុវត្តនោះ មិនត្រឹមតែរួមចំណែកដល់ការអនុវត្តប្រកបដោយជោគជ័យនូវគោលនយោបាយបើកទ្វារទីផ្សារទេសចរណ៍ប៉ុណ្ណោះទេ ថែមទាំងបំពេញតម្រូវការផ្លាស់ប្តូរ និងធ្វើពាណិជ្ជកម្មរវាងវៀតណាម និងបណ្តាប្រទេសលើពិភពលោកទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ