ការប្រែប្រួលនៅឆាកនយោបាយអ៊ីតាលីនិងលទ្ធភាពនៃផលប៉ះពាល់គោលនយោបាយរួមរបស់អឺរ៉ុប

(VOVWORLD) -ក្នុងនាមជាប្រទេសមួយ ដែលមានតួនាទីរួមជាមួយទីតាំងយុទ្ធសាស្ត្រភូមិសាស្ត្រដ៏សំខាន់នៅក្នុងសហភាពអឺរ៉ុប (EU) ការប្រែប្រួលជាបន្តបន្ទាប់នៅលើឆាកនយោបាយអ៊ីតាលីបច្ចុប្បន្នកំពុងទាក់ទាញការយកចិត្តទុកដាក់ជាពិសេសពីមតិសាធារណៈក្នុងតំបន់និងអន្តរជាតិ។ ជាពិសេស លទ្ធផលនៃការបោះឆ្នោតសកលមុនកាលកំណត់នាថ្ងៃទី ២៥ ខែកញ្ញា ជាមួយនឹងជ័យជម្នះបានទៅភាគីស្តាំនិយម  ហើយត្រូវបានចាត់ទុកថា អាចបង្កើតផលប៉ះពាល់ជាក់ស្តែងលើទិសដៅ និងគោលនយោបាយទូទៅរបស់សហភាពអឺរ៉ុប។

ការប្រែប្រួលនៅឆាកនយោបាយអ៊ីតាលីនិងលទ្ធភាពនៃផលប៉ះពាល់គោលនយោបាយរួមរបស់អឺរ៉ុប - ảnh 1អ្នកបោះឆ្នោតបានទៅបោះឆ្នោតក្នុងការបោះឆ្នោតសកលមុនកាលកំណត់នៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី ថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២២ (រូបថត៖ AFP/TTXVN)

ការបោះឆ្នោតសកលមុនកាលកំណត់នៅអ៊ីតាលីត្រូវបានដំណើរការជាងពីរខែ បន្ទាប់ពីរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី Mario Draghi ត្រូវបានបង្ខំឱ្យប្រកាសលាលែងពីតំណែង (ខែកក្កដា ឆ្នាំ ២០២២ ដោយសារតែសម្ពាធក្នុងប្រទេស។ យោងតាមលទ្ធផលនៃការរាប់សន្លឹកឆ្នោតដែលបានប្រកាសកាលពីថ្ងៃទី ២៦ ខែកញ្ញា សម្ព័ន្ភាពធស្តាំនិយមដែលដឹកនាំដោយគណបក្សភាតរភាពអ៊ីតាលី (FDI) បានឈ្នះជាមួយនឹងអាសនៈភាគច្រើននៅក្នុងសភាងទាំពីរ (សភាជាន់ទាប និងព្រឹទ្ធសភា) នៃសភាអ៊ីតាលីក្នុងអំឡុងពេលអាណត្តិបន្ទាប់។ សម្ព័ន្ភាពធកណ្តាលឆ្វេងនិយមនៅអ៊ីតាលី ដឹកនាំដោយគណបក្សប្រជាធិបតេយ្យ (PD) បានទទួលស្គាល់ការបរាជ័យ ហើយបានប្រកាសថា ខ្លួននឹងក្លាយជាកម្លាំងប្រឆាំងដ៏ធំបំផុតនៅក្នុងសភា អ៊ីតាលី។ លទ្ធផលនេះបណ្តាលឱ្យមានការផ្លាស់ប្តូរជាមូលដ្ឋាននៅក្នុងឆាកនយោបាយអ៊ីតាលី អំពីតុល្យភាពកម្លាំង ទន្ទឹមជាមួយនឹងការកែសម្រូលយ៉ាងជ្រាលជ្រៅ ក្នុងគោលនយោបាយសេដ្ឋកិច្ច និងការទូតនៃប្រទេសសមាជិកសហភាពអឺរ៉ុបនាពេលខាងមុខ។

ការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់

យោងតាមអ្នកវិភាគក្នុងតំបន់និងអន្តរជាតិជាច្រើន លទ្ធផលនៃការបោះឆ្នោតសភាអ៊ីតាលីកាលពីចុងសប្តាហ៍អាចព្យាករណ៍បានជាមុន គឺចំពេលដែលនាយករដ្ឋមន្ត្រី Mario Draghi និងគណៈរដ្ឋមន្ត្រីត្រូវបង្ខំចិត្តប្រកាសលាលែងពីតំណែងក្នុងខែកក្កដា។ ការស្ទង់មតិមួយចំនួនដោយអង្គការផ្សេងៗគ្នា ដំណើការនៅមុនការបោះឆ្នោតក៏បានបង្ហាញពីលទ្ធផលដូចគ្នាដែរ ដែលជាជ័យជម្នះយ៉ាងច្បាស់លាស់របស់សម្ព័ន្ធភាពកណ្តាលស្តាំនិយម FDI។

ហេតុដូច្នេះ តុល្យភាពនៃកងកម្លាំងនៅក្នុងឆាកនយោបាយអ៊ីតាលីបានផ្លាស់ប្តូរជាមូលដ្ឋាន។ តាមនោះ កងកម្លាំងស្តាំនិយម ទទួលបានភាពជាអ្នកដឹកនាំ និងបង្កើតរដ្ឋាភិបាល ហើយមានការគ្រប់គ្រងលើសភាទាំងពីរ។ ជាពិសេស ទំនងជា ប្រទេសអ៊ីតាលីនឹងមាននាយករដ្ឋមន្រ្តីស្ត្រីដំបូង  គឺលោកស្រី Giorgia Meloni ដែលជាមេដឹកនាំនៃសម្ព័ន្ធកណ្តាលស្តាំនិយម FDI ។

តាមពិតទៅ ការដែលភាគីស្តាំនិយម បានឡើងកាន់អំណាចក្នុងប្រទេសមួយតែងតែទទួលរងនូវភាពចលាចលនយោបាយខ្លាំងដូចជាប្រទេសអ៊ីតាលី គឺមិនគួរឱ្យភ្ញាក់ផ្អើលនោះទេ។ ដោយសារតែ  អ៊ីតាលីមាននាយករដ្ឋមន្ត្រីចំនួន ៤៣ ជំនាន់មកហើយ  ចាប់តាំងពីសង្គ្រាមលោកលើកទី ២ ហើយគ្រោងនឹងមានរដ្ឋាភិបាលទី ៤ ក្នុងអំឡុងពេល ៤ ឆ្នាំ។ យ៉ាងណាមិញ ប្រការដែលសាធារណជនចាប់អារម្មណ៍បំផុតគឺបរិបទពិសេសដែលការប្រែប្រូលទាំងនេះអាចកើតឡើង។ នោះគឺជាការលំបាកយ៉ាងធ្ងន់ធ្ងរផ្នែកសេដ្ឋកិច្ច សង្គម ដែលអ៊ីតាលីនិងប្រទេសអឺរ៉ុបទាំងមូលកំពុងប្រឈមមុខ ដោយសារតែផលប៉ះពាល់នៃតម្លៃអាហារ និងថាមពលពិភពលោកដែលមិនធ្លាប់មានពីមុនមក បន្ទាប់ពីមានការផ្ទុះឡើងនៃជម្លោះរុស្ស៊ី-អ៊ុយក្រែន។ ដូច្នេះ ភាពច្របូកច្របល់ក្នុងការដឹកនាំនៅអ៊ីតាលីក្នុងបរិបទបច្ចុប្បន្ន មិនអាចជួយឲ្យអឺរ៉ុបជៀសវាងការព្រួយបារម្ភនៅឡើយ។

ការប្រែប្រួលនៅឆាកនយោបាយអ៊ីតាលីនិងលទ្ធភាពនៃផលប៉ះពាល់គោលនយោបាយរួមរបស់អឺរ៉ុប - ảnh 2លទ្ធផលបឋមនៃការបោះឆ្នោតអ៊ីតាលីបង្ហាញថា សម្ព័ន្ធកណ្តាលស្តាំនិយមដឹកនាំដោយគណបក្ស FDI របស់លោកស្រី Giorgia Meloni បានឈ្នះ ( ប្រភព៖ Reuters)

ការព្រួយបារម្ភរបស់អឺរ៉ុប

យោងតាមអ្នកវិភាគ មានហេតុផលច្បាស់លាស់សម្រាប់អឺរ៉ុប ជាពិសេសសហភាពអឺរ៉ុប (EU) មានការយកចិត្តទុកដាក់និងព្រួយបារម្ភអំពីការប្រែប្រួលនៃឆាកនយោបាយអ៊ីតាលី។

ទីមួយ ក្នុងន័យសេដ្ឋកិច្ច អ៊ីតាលី គឺជាប្រទេសសមាជិកសហភាពអឺរ៉ុប ដែលទទួលផលច្រើនបំផុត ពីកញ្ចប់ឧបត្ថម្ភជំងឺរាតត្បាតកូវីដ ១៩ របស់សហភាពអឺរ៉ុបសម្រាប់ឆ្នាំ ២០២១ ដែលមានតម្លៃ ៧៥០ពាន់លានអឺរ៉ូ។ ការធានានូវប្រសិទ្ធភាព និងភាពជោគជ័យនៃកញ្ចប់ជំនួយនៅអ៊ីតាលី មានលទ្ធភាពប៉ះពាល់ដល់ប្រសិទ្ធភាព និងភាពជោគជ័យនៃកញ្ចប់ជំនួយទាំងមូលនៅទូទាំងសហភាពអឺរ៉ុប។ ទន្ទឹមជាមួយគ្នានោះ ក្នុងអំឡុងពេលបោះឆ្នោតកន្លងមកនេះ មេដឹកនាំនៃសម្ព័ន្ធភាពកណ្តាលស្តាំនិយម FDI (លោកស្រី Giorgia Meloni) បានប្រកាសម្តងហើយម្តងទៀតក្នុងការបោះបង់ចោលបទប្បញ្ញត្តិរបស់សហភាពអឺរ៉ុបស្តីពីវិន័យថវិកា (ឱនភាពប្រចាំឆ្នាំមិនលើសពី ៣ លានដុល្លារ ហើយ GDP និងបំណុលសាធារណៈ មិនលើសពី ៦០% នៃថវិកាសរុប)។ ជាក់ស្តែង ខណៈដែលសម្ព័ន្ធភាពកណ្តាលស្តាំនិយម DFI ចូលកាន់កាប់រដ្ឋាភិបាលអ៊ីតាលី ស្ថិរភាពនៃគោលនយោបាយសេដ្ឋកិច្ចរបស់សហភាពអឺរ៉ុបអាចនឹងប្រឈមមុខនឹងសម្ពាធបន្ថែម ក្នុងបរិបទដែលសហភាពអឺរ៉ុបកំពុងប្រឈមមុខនឹងបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរដែលបណ្តាលមកពីអតិផរណាខ្ពស់មិនធ្លាប់មានក្នុងប៉ុន្មានទសវត្សរ៍។

ទីពីរ ទាក់ទងនឹងគោលនយោបាយការបរទេស មេដឹកនាំជាច្រើននៃសម្ព័ន្ធកណ្តាលស្តាំនិយម FDI មានភាពខុសគ្នាយ៉ាងច្បាស់លាស់ ពីប្រទេសសមាជិកសហភាពអឺរ៉ុបភាគច្រើនលើបញ្ហាជម្លោះរុស្ស៊ី-អ៊ុយក្រែន។ ក្នុងនោះ លោក Silvio Berlusconi (មេដឹកនាំគណបក្ស Forza Italia FI) និងលោក Matteo Salvini (មេដឹកនាំគណបក្សសម្ព័ន្ធភាពអ៊ីតាលី) គឺជាមេដឹកនាំពីរនាក់ដែលមានទស្សនៈដូចគ្នាប្រឆាំងនឹងសកម្មភាពដ៏តឹងតែងរបស់ EU និងការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី។ ពោលគឺ ការឯកភាពគ្នាលើការដោះស្រាយបញ្ហារុស្ស៊ី-អ៊ុយក្រែនក្នុង EU ទំនងជាអាចកើតមានឡើងការបែកបាក់គ្នា និងពិបាកសម្រេចបាន នៅពេលដែលអ៊ីតាលីមានរដ្ឋាភិបាលថ្មី។ លើសពីនេះ មេដឹកនាំនៃសម្ព័ន្ធភាពកណ្តាលស្តាំនិយម FDI ក៏បានបង្ហាញទស្សនៈផ្សេងគ្នាម្តងហើយម្តងទៀត អំពីគោលនយោបាយដោះស្រាយជនចំណាកស្រុក/ជនភៀសខ្លួនរបស់អឺរ៉ុបនាបច្ចុប្បន្ន។ តាមនោះ FDI មានទស្សនៈតឹងតែងលើបញ្ហាទទួលជនចំណាកស្រុកពីខាងក្រៅចូលប្រទេសអ៊ីតាលី។ ដោយមើលឃើញពីទីតាំងភូមិសាស្ត្រដ៏សំខាន់របស់ប្រទេសអ៊ីតាលីនៅលើផែនទីការធ្វើចំណាកស្រុកជាសកល ការអនុវត្តគោលនយោបាយនេះ នឹងដាក់សម្ពាធបន្ថែមលើយុទ្ធសាស្ត្រធ្វើចំណាកស្រុករបស់សហភាពអឺរ៉ុប។

យ៉ាងណាមិញ អ្នកវិភាគខ្លះជឿថា ការពិតដែលប្រទេសសមាជិកដ៏សំខាន់មួយនៅក្នុងសម្ព័ន្ធភាពអឺរ៉ុប អ៊ីតាលី មានរដ្ឋាភិបាលថ្មី អាចមានឥទ្ធិពល ឬសូម្បីតែបង្កើតការផ្លាស់ប្តូរជាវិជ្ជមានសម្រាប់អឺរ៉ុបទាំងមូល។ ក្នុងនោះ មតិខ្លះជឿថា កិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់ដំណោះស្រាយការទូតជាមួយរុស្ស៊ី សម្រាប់ដោះស្រាយវិបត្តិរុស្ស៊ី-អ៊ុយក្រែន ក៏ដូចជានៅក្នុងទំនាក់ទំនងរបស់សហភាពអឺរ៉ុបជាមួយរុស្ស៊ីទាំងមូលនឹងត្រូវបានពង្រឹង។ បច្ចុប្បន្ន ប្រទេសសហភាពអឺរ៉ុបដែលកំពុងគាំទ្រខ្លាំងបំផុតចំពោះដំណោះស្រាយការទូតជាមួយរុស្ស៊ីគឺហុងគ្រី។ ហើយមេដឹកនាំហុងគ្រីជឿថា មានតែការសន្ទនាសុច្ឆន្ទៈជាមួយរុស្ស៊ីប៉ុណ្ណោះ ទើបអាចដោះស្រាយវិបត្តិដែលកំពុងបង្កការលំបាកជាបន្តបន្ទាប់សម្រាប់អឺរ៉ុបនាពេលបច្ចុប្បន្ននេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ