ការផ្សាយសម្លេងរួមដំណើរជាមួយមជ្ឈដ្ឋានអ្នកវ័យក្មេង

          (VOV)_ឆ្នាំ២០១៥ជាឆ្នាំទី៤ ដែលវិទ្យុសម្លេងវៀតណាមបានរួមជាមួយស្ថា
នីយ៍ផ្សាយសម្លេងលើទូទាំងពិភពលោក រំលឹកខួបអនុស្សាវរីយ៍ ទិវាផ្សាយសម្លេង ពិភពលោក (ថ្ងៃទី១៣ កុម្ភះ) លើកដម្កើងររាល់ការរួមវិភាគទានរបស់ការផ្សាយ
សម្លេងក្នុងជីវភាពរស់នៅ សង្គម នាបច្ចុប្បន្ន។ ទិវាផ្សាយសម្លេង ថ្ងៃទី១៣ កុម្ភះ
ឆ្នាំ ២០១៥ ​មានប្រធានបទ៖ យុវជន និងផ្សាយសម្លេង។ ទិវានេះគឺជា វេទិកា១
ដើម្បីយុវជនពិភពលោក មានឱកាសជួបប្រាស្រ័យ​ ផ្លាស់ប្តូរ បន្តអះ អាង នូវតួ
នាទី សម្លេង និងថានះរបស់ខ្លួន ក្នុងការអភិវឌ្ឍន៍របស់ផ្នែកផ្សាយសម្លេង។ 

ការផ្សាយសម្លេងរួមដំណើរជាមួយមជ្ឈដ្ឋានអ្នកវ័យក្មេង - ảnh 1
ការផ្សាយសម្លេងរួមដំណើរជាមួយមជ្ឈដ្ឋានអ្នកវ័យក្មេង

ទោះបីកំពុងប្រឈមមុខនឹងការលំបាកសាកល្បងជាច្រើនក្តី ប៉ុន្តែការផ្សាយ
សម្លេងនៅមានកម្លាំងពលំ១ដែលគ្មានមធ្យោបាយផ្សព្វផ្សាយណា១ជំនួសបាន
ឡើយ។ នោះគឺសមត្ថភាពផ្តល់​ព័ត៍មាន​រហ័ស ទាន់ចិត្តដោយ​ផ្ទាល់ និងងាយស្រួល
 ក្នុងគ្រប់កាលះទេសះ បំពេញតម្រូវការខាងព័ត៍មានដល់គ្រប់មុខសញ្ញា។

        តួនាទីរបស់ផ្សាយសម្លេងក្នុងជីវភាពរស់នៅ

        ក្នុងសម័យកាលរបស់ព័ត៍មាន មធ្យោបាយផ្សព្វផ្សាយពហុបែបនេះជាមួយ
ការលេចចេញប្រភេទការផ្សាយព័ត៍មានថ្មី  មធ្យោបាយផ្សាយសម្លេងនៅបន្តអះ
អាងតួនាទីសំខាន់របស់ខ្លួនដដែល។ដោយមានចរិតលក្ខណះសកម្ម ប្រសិទ្ធិភាព
 រហ័សទាន់ចិត្ត អ្នកមិន​ចេះសរសេរ អ្នកមិនចេះអានក៏ ទាក់ ទងផ្ទាល់​ជាមួយ
ព័ត៍មាន​ដោយមធ្យោបាយផ្សាយសម្លេងដែរ។ ក្តាប់ជាប់បាន តម្រូវការខាងព័ត៍
មានរបស់សង្គមនាបច្ចុប្បន្ន វិទ្យុសម្លេងវៀតណាម ( VOV) កុំ ពុង ក្នុងដំណើ
ការកសាងប្រព័ន្ធមធ្យោបាយទាំង៤ប្រភេទ គឺ៖ ផ្សាយសម្លេង  ផ្សាយ ទូរទស្សន៍
 កាសែតបោះពុម្ភជាក្រដាស កាសែតអេឡិកត្រូនិក។ វិទ្យុ សម្លេង វៀតណាម
ជាស្ថាប័ន១ក្នុងចំណោមស្ថាប័នសារព័ត៍មានជួរមុខមានការជះ ឥទ្ធិពលទូលំ
ទូលាយ និងមានកិត្យានុភាពនៅក្នុងប្រទេសនិងតំបន់។ ចំពោះអ្នកស្ដាប់ VOV
 បានក្លាយទៅជាមិត្តរួមដំណើរ១ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដែរ។  បងស្រី 
Nguyen Bich Hanh ជាងកាត់ដេរមួយនាក់នៅ ទីក្រុងហាណូយ បានអោយដឹងថា៖

                    “វិទ្យុសម្លេងវៀតណាមផ្សាយព័ត៌មានឆាប់រហ័សទាន់ចិត្តនិងត្រឹមត្រូវ។
ខ្ញុំស្តាប់ និង តាមដានជារៀងរាល់ថ្ងៃ  ហើយឃើញថាព័ត៌មានត្រូវបាន បច្ចុបន្បន្ន
កម្ម  ជាបន្ត បន្ទាប់។ កាសែតត្រូវការអាន ប៉ុន្តែរីឯវិទ្យុវិញ អាចស្តាប់ផង ធ្វើ ការ
បណ្តើផង”។

          កម្មវិធីមួយចំនួនដោយ VOV បានបង្កើតឡើងចំណាប់ អារម្មណ៍យ៉ាងសកម្ម​
ពីមិត្តអ្នកស្តាប់ជាច្រើនកុះករ និងជាម្ហូបស្មារតីមិនអាចខ្វះបាន របស់មនុស្សគ្រប់​
រូប​ឡើយរបស់មនុស្សជាច្រើននាក់។ ក្នុងនោះមានកម្មវិធីដូចជា តាមចរន្តព្រឹត្តការ
ណ៍នៃកាណាល់ផ្សាយព្រឹត្តការណ៍ នយោបាយ បូកសរុប VOV1 បណ្តានាទី រក
ឃើញវៀតណាម នាទីព័ណ៌របស់ជនជាតិវៀតណាមទាំង៥៤​​ ដែលបានឧទ្ទេស
នាមអំពីរូបភាពទឹកដីមនុស្សវៀតណាម ទៅកាន់មិត្តភក្តិ អន្តរជាតិ និងសហគមន៍
ជនវៀតណាមនៅឯបរទេសតាមរយៈកាណាល់ផ្សាយ សម្លេងភាសាបរទេសជាតិ
VOV5 ។ល។ នាពេលខាងមុខ វិទ្យុសម្លេងវៀតណាម នឹងបន្តកសាងកាណាល់
ដោយឡែកដូចជា កាណាល់ផ្សាយសម្លេងជាភាសាអង់គ្លេស ផ្ទាល់២៤ក្នុងសប្ដាហ៍
​ ឬកសាងគំរោងការណ៍កាណាល់ផ្សាយ៧របស់ជនជាតិជាដើម។ កម្មវិធីទាំង​អស់
នេះ ត្រូវបានកសាងឡើងដោយខ្លឹមសារសមស្របនឹងមុខសញ្ញមិត្តអ្នកស្តាប់ ផ្សេង
គ្នាក្នុងគោលដៅមិត្តអ្នកស្តាប់ជាចំណុចស្នូល ជាកម្លាំងចលករសម្រាប់ការ អភិវឌ្ឍន៍
ទាំងមូល។

          ការផ្សាយសម្លេងរួមដំណើរជាមួយមជ្ឈដ្ឋានវ័យក្មេង

          មិនថាប្រទេសណា១ ​សម័យកាលណាមួយឡើយ យុវជនជានិច្ចកាល ជា
កម្លាំងឈានមុខ ជាម្ចាស់នាពេលអនាគតរបស់ពិភពលោក។ នាបច្ចុប្បន្ន មជ្ឈដ្ឋាន
វ័យក្មេងនៅមានបញ្ហាជាច្រើនត្រូវដោះស្រាយ។ ពួកគេអាចស្វែងរក ចំលើយតាម
រយៈប្រភពព័ត៌មានច្រើន។ លោកស្រី Katherine –Muller Marin ប្រធានតំណាង
UNESCO នៅវៀតណាមបានចាត់ទុកថា៖

          “ខ្ញុំចាត់ទុកថា ផ្សាយសម្លេងជាមធ្យោបាយអស្ចារ្យណាស់។ យើងគប្បីមាន
កម្មវិធីផ្សាយសម្លេងជាច្រើនដើម្បីផ្តល់មកឲ្យមជ្ឈដ្ឋានវ័យក្មេងព័ត៌មានត្រឹមត្រូវ
 សមស្រប និងបរានុម័ត។ យើងក៏គប្បីបង្កើតបន្ថែមឱកាសដើម្បីមិត្តវ័យក្មេងអាច
 មានសម្លេងលើកាណាល់ផ្សាយសម្លេងផងដែរ។”

          វៀតណាមកំពុងស្ថិតនៅក្នុងដំណាក់កាលចំនួនប្រជាជនមាស ដោយសារ
មនុស្សមានអាយុពី១០ដល់៣០ឆ្នាំប្រហែល៤០% ចំនួនប្រជាជនទាំងមូល។ ដូច្នេះ
 វិទ្យុសម្លេងវៀតណាមក៏បានចាត់ទុក យុវជនដើរតួនាទីស្នូល ជាប្រធានបទ ក្នុង
ការកសាងកម្មវិធីនានា ដើម្បីគេអាចឡើងសម្លេង និយាយស្ដីអំពី មនោសញ្ជេតនា
 និងគោលបំណងរបស់ខ្លួនដែរ។

          បណ្ដាកម្មវិធីយុវវ័យ និងជីវភាពរស់នៅ យុវជនរៀនសូត្រនិងធ្វើតាមគំរូ
សិលធម៌លោកប្រធានហូជីមិញ …លៗ របស់វិទ្យុសម្លេងវៀតណាម ជានិច្ចកាល
មានអត្រាអ្នកស្ដាប់ច្រើនលើលុប។

          រួមដំណើរជាមួយការអភិវឌ្ឍន៍របស់ផ្នែកផ្សាយសម្លេងលើទូទាំងពិភពលោក
 ផ្សាយសម្លេងវៀតណាមនិយាយរួម និងវិទ្យុសម្លេងវៀតណាមនិយាយ ដោយឡែក 
និងបន្តកសាងបណ្ដាកម្មវិធីថ្មីៗ ទាក់ទាញទឹកចិត្តមិត្តអ្នកស្ដាប់។  បណ្ដាអ្នកធ្វើការ
ខាងផ្សាយសម្លេងវៀតណាមនឹងខំប្រឹងប្រែងអស់ពីកម្លាំងកាយ ចិត្តរបស់ខ្លួន ដើម្បី
ផ្សាយសម្លេងជានិច្ចកាលជាឧបករណ៍ផ្សាយសម្លេងល្អ ផ្តល់ជូនព័ត៍មានរហ័សទាន់
ចិត្ត​និងត្រឹមត្រូវបំផុត៕ 



ប្រតិកម្មទៅវិញ

ផ្សេងៗ