ក្រុម G7-ជម្រុញកិច្ចសហប្រតិបត្តិការដើម្បីពិភពលោកសន្តិភាពមួយ

(VOVworld)-សន្និសីទរដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេសចំនួន៧ដែលមានខឿន
ឧស្សាហកម្មនាំមុខគេលើពិភពលោក (G7) ទើបនឹងបានបញ្ចប់នៅទីក្រុង Hiro-
shima ប្រទេសជប៉ុនក្រោយ រយៈពេល២ថ្ងៃធ្វើការ។ ប្រារព្ធឡើងនៅទីតាំងត្រូវបាន
ចាត់ទុកជា ភ័ស្តុតាង អំពី ឧក្រិដ្ឋកម្មប្រើប្រាស់គ្រាប់បែកបរមាណូនោះ សន្និសីទ
ក្រុម G7 ជាឱកាស សម្រាប់ប្រទេសម្ចាស់ផ្ទះជប៉ុនផ្សព្វផ្សារសារមួយស្តីពី ដើម្បី
ពិភពលោកមួយគ្នាន អាវុធនុយក្លេអ៊ែរ ព្រមទាំងសង្កត់ធ្ងន់នូវគោលជំហរប្រឆាំង
ជំទាល់ចំពោះសកម្ម ភាពគំរាមកំហែងសន្តិភាពនិងស្ថិរភាព។

ក្រុម G7-ជម្រុញកិច្ចសហប្រតិបត្តិការដើម្បីពិភពលោកសន្តិភាពមួយ - ảnh 1
ថ្នាក់ដឹកនាំក្រុម G7 ក្នុងកិច្ចប្រជុំនៅក្រុង Hiroshima ប្រទេសជប៉ុននាថ្ងៃទី១០មេសា
(រូបថតៈ AFP )

        “សេចក្តីថ្លែងការណ៍​ Hiroshima” ដែលបានអនុម័តនៅសន្និសីទបានអះអាង ជាថ្មីម្តងទៀតនូវការសន្យាធ្វើឲ្យពិភពលោកមានសុវត្ថិភាពជាងសម្រាប់មនុស្ស
គ្រប់រូប ព្រមទាំងជម្រុញពិភពលោកឲ្យគ្មានអាវុធនុយក្លេអ៊ែរ។ សេចក្តីថ្លែងការ
ណ៍នេះ ក៏បានរិះគន់ការវាយប្រហាររបស់ពួកឥស្លាមជ្រុលនិយមដែលកើតមាន ឡើងនាពេលកន្លងទៅពីទួរគី បារាំង ប៊ែលហ្ស៊ីករហូតដល់ នីហ្សេរីយ៉ា ព្រមទាំង ថ្កោលទោសរាល់ការសាកល្បងនុយក្លេអ៊ែរនិងបង្ហោះកាំជ្រួចរបស់សាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ជាពិសេសគឺប្រឆាំងជំទាស់សកម្មភាពឯកតោ ភាគីសំដៅផ្លាស់ប្តូរសភាពដើមនៅតំបន់សមុទ្ររបស់តំបន់អាស៊ី-ប៉ាស៊ីហ្វិក។

        សារមួយដើម្បីពិភពលោកគ្មាននុយក្លេអ៊ែរ

        សន្និសីទរដ្ឋមន្ត្រីការបទេស G7 ឆ្នាំនេះមានការចូលរួមរបស់រដ្ឋមន្ត្រីការ បរទេសនៃប្រទេសចំនួន៧ រួមមាន ការណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន អង់គ្លេសនិងអាមេរិក។ ជារដ្ឋមន្ត្រីដំបូងរបស់សហរដ្ឋអាមេរិកមកទស្សនាក្រុង
Hiroshima ការដែល លោក John Kerry រួមជាមួយរដ្ឋមន្ត្រីការបរទេសដទៃទៅ
កាន់សួនឧទ្យាននិង សារមន្ទីសន្តិភាព Hiroshima ជាទីកន្លែងតាំងបង្ហាញ វត្ថុ
តាងនៃគ្រាប់បែក បរមាណូក្នុងការទម្លាក់គ្រាប់បែកបរមាណូនាថ្ងៃទី៦សីហា
ឆ្នាំ១៩៤៥នោះ ជា ការបោះជំហានមានចរិតលក្ខណៈប្រវត្តិសាស្ត្រសំដៅ
ជម្រុញពិភពលោកមួយ គ្មានអាវុធនុយក្លេអ៊ែរ។

        សន្និសីទបានប្រព្រឹត្តទៅក្នុងបរិបទដែលភាពតានតឹងនៅឧបទ្វីបកូរ៉េមិន
ទាន់ មានសញ្ញាបន្ធូបន្ថយនៅឡើយ។ បន្ទាប់ពីការបាញ់បង្ហោះកាំជ្រួចជាច្រើន
លើកពី ដើមឆ្នាំមក ព្យុងយ៉ាងនៅបន្តនាំចេញការព្រមានអំពីលទ្ធភាពប្រើប្រាស់
អាវុធ នុយក្លេអ៊ែរសំដៅតបតវិញបទដាក់ទណ្ឌកម្មរបស់អ.ស.ប អាមេរិកនិង
កូរ៉េខាង ត្បូង។​ នាពេលថ្មីៗនេះ ផ្កាយរណប់ចារកម្មរបស់អាមេរិកបានរកឃើញ
សញ្ញា មួយចំនួនអំពីការដែល ព្យុងយ៉ាងកំពុងត្រៀមរៀបចំឲ្យការបាញ់បង្ហោះ
កាំជ្រួច មីស៊ីលដែលមិនធ្លាប់មានតាំងពីមុនមក ដោយរយៈចំងាយអាចទៅ
ដល់សហរដ្ឋ អាមេរិក។

        គ្រោះអាសន្នដែលពិភពលោកត្រូវប្រឈមមុខនឹងអាវុធនុយក្លេអ៊ែរគឺពាក់ ព័ន្ធទៅនឹងការលេចចេញយ៉ាងខ្លាំងជាថ្មីនៃអំពើភេរវកម្ម ជាក់ស្តែងគឺអង្គការ
រដ្ឋ ឥស្លាម (IS) ស្វ័យប្រកាស។​ជាថ្មីបំផុតគឺនាថ្ងៃទី៤មេសា រដ្ឋាភិបាលស៊ីរី បានចេញការចោទប្រកាន់ថា ISបានបាញ់គ្រាប់កាំភ្លើងផ្លោងដែលមានផ្ទុក

ឧស្ម័នល្អិតតម្រង់ទៅលើមូលដ្ឋានយោធាភាគខាងកើតប្រទេសនេះគឺនៅខេត្ត
Deir al-Zour។​ដោយហេតុនេះ  អ្នកការទូតនៃក្រុម G7 បានសន្យាបំពេញផែន
ការ សកម្មភាព G7 ដែលនឹងបានអនុម័តនៅសន្និសីទកំពូល G7 នាខែឧសភា
ខាងមុខ ។ ការជ្រើសរើសក្រុង Hiroshima ជាទីមកដល់សម្រាប់រដ្ឋមន្ត្រីការបរ
ទេសក្រុម G7 ឆ្នាំនេះ គឺសម្តែងនូវការសន្យាខ្ពស់របស់ក្រុមនេះផងដែរ។ ប្រការ
នេះក៏បានសរ ឲ្យឃើញការយកចិត្តទុកដាក់ចំបងនាបច្ចុប្បន្នគឺ អំពីនយោបាយ
សន្តិសុខ គឺជាបញ្ហានុយក្លេអ៊ែរ ហើយសន្និសីទG7ជាឱកាសសម្រាប់ប្រទេស
ទាំងអស់បញ្ចេញ​សារនេះ។

        ប្រឆាំងជំទាស់សកម្មភាពឯតោភាគីនៅសមុទ្រ

        ជំលោះលើសមុទ្រខាងកើតក៏ជាបញ្ហាក្តៅមួយលើតុចរចាររបស់សន្និសីទ
ក្រុម G7លើកនេះដែរ។ បញ្ហាសមុទ្រខាងកើតត្រូវបានលើកឡើងក្នុងសេចក្តីថ្លែង
ការណ៍រួម នៃសន្និសីទ ដោយខ្លឹមសារដែលបានរដ្ឋមន្ត្រីការបរទេសឯកភាព
នោះគឺសង្កត់ ធ្ងន់នូវសារសំខាន់នៃការគ្រប់គ្រង់និងដោះស្រាយជំលោះលើសមុទ្រ
ដោយ សន្តិវិធី។ ប្រទេសម្ចាស់ផ្ទះជប៉ុនបានឡើងសម្លេងដោយរំពឹងទុកថា រដ្ឋមន្ត្រី
G7 ប្រឆាំងជំទាស់សកម្មភាពឯកតោភាគីសំដៅផ្លាស់ប្តូរសភាពដើមនៅតំបន់
សមុទ្រ នានា ព្រមទាំងលើកទឹកចិត្តប្រទេសលោកខាងលិចចូលរួមមតិជាច្រើន
ថែមទៀត ក្នុងការដោះស្រាយបញ្ហាទាក់ទិនដល់សមុទ្រខាងកើត។

        ទោះបីជាមិនស្តីផ្ទាល់ទៅលើចិនក៏ដោយ ប៉ុន្តែសេចក្តីថ្លែងការណ៍នៃសន្និ សីទលើកនេះបានរិះគន់ច្បាស់លាល់ មហិច្ឆតារបស់ប៉េកាំងលើសមុទ្រខាង
កើត។ សារបានបញ្ចេញពីសន្និសីទ G7 លើកនេះ​ជាថ្មីម្តងទៀតរំពឹងទុកថា សហគមន៍អន្តរជាតិនឹងរួមចំណែកដោយមានការទទួលខុសត្រូវរបស់បណ្តា
អំណាចសម្រាប់ពិភពលោកមួយគ្មាននុយក្លេអ៊ែរ សន្តិភាពនិងស្ថិរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ