ការលោតផ្លោះយុទ្ធសាស្ត្រចំនួន៣ - កត្តាគន្លឹះក្នុងការអភិវឌ្ឍរបស់វៀតណាម

(VOVWORLD) - សេចក្ដីព្រាងឯកសារសម្រាប់ដាក់ជូនមហាសន្និបាតតំណាងទូទាំងប្រទេស លើកទី១៣របស់បក្សកុម្មុយនិស្តវៀតណាមកំពុងស្ថិតនៅក្នុងដំណើរការ ប្រមូលយកមតិរបស់បក្សទាំងមូល កងទ័ពទាំងមូលនិងប្រជាជនទាំងមូលដើម្បីធ្វើឲ្យកាន់តែសុក្រិត។ 

នាបច្ចុប្បន្ន សមាជិកសមាជិកាសភាកំពុងយកចិត្តទុកដាក់និង ផ្ដល់មតិយោបល់ចំពោះការលោតផ្លោះយុទ្ធសាស្ត្រចំនួន៣ដែលត្រូវបាន លើកឡើងក្នុងសេចក្ដីព្រាងរបាយការណ៍បូកសរុបការអនុវត្តយុទ្ធសាស្ត្រ អភិវឌ្ឍសេដ្ឋកិច្ចសង្គមដំណាក់កាលឆ្នាំ២០១១-២០២០ កសាងយុទ្ធសាស្ត្រ អភិវឌ្ឍសេដ្ឋកិច្ចសង្គមដំណាក់កាលឆ្នាំ ២០២១-២០៣០នោះគឺ៖ ការធ្វើឲ្យសុក្រិតរបៀបរបបសេដ្ឋកិច្ចទីផ្សារ ការអភិវឌ្ឍយ៉ាងឆាប់រហ័សនូវប្រភពធនធានមនុស្សនិងការកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធប្រកបដោយលក្ខណៈ សមកាលកម្មក្នុងទិសដៅទំនើប។

នៅក្នុងសេចក្ដីព្រាងរបាយការណ៍បូកសរុបការអនុវត្តយុទ្ធសាស្ត្រ អភិវឌ្ឍសេដ្ឋកិច្ចសង្គមដំណាក់កាលឆ្នាំ២០១១-២០២០ កសាងយុទ្ធ សាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចសង្គមដំណាក់កាលឆ្នាំ២០២១-២០៣០នោះ បាន កំណត់ការលោតផ្លោះយុទ្ធសាស្ត្រចំនួន៣របស់វៀតណាមក្នុងរយៈពេល១០ឆ្នាំខាងមុខ។ នោះគឺបន្តសុក្រិតនិងលើកកំពស់គុណភាពនៃរបៀបរបបសេដ្ឋ កិច្ចទីផ្សារតាមទិសសង្គមនិយមឲ្យបានពេញលេញ ទំនើបនិងសមាហរណកម្ម។ ផ្លាស់ប្ដូរថ្មីអភិបាលកិច្ចជាតិឲ្យកាន់តែទំនើប ជាពិសេសគឺគ្រប់គ្រងការអភិវឌ្ឍនិងការគ្រប់គ្រងសង្គម។ បន្តសុក្រិតប្រព័ន្ធហេដ្ឋារចនា សម្ព័ន្ធសេដ្ឋកិច្ចសង្គមប្រកបដោយលក្ខណៈសមកាលកម្មក្នុងទិសដៅទំនើប ជាពិសេសគឺផ្ដល់អាទិភាពដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗផ្នែក គមនាគមន៍ ថាមពល បច្ចេកវិទ្យាព័ត៌មាន ទីក្រុងធំៗ និងហេដ្ឋារចនាសម្ព័ន្ធ សម្រាប់ទប់ទល់នឹងការប្រែប្រួលអាកាសធាតុ។ នេះគឺជារាល់ការ លោតផ្លោះយុទ្ធសាស្ត្រដ៏សែនសំខាន់ មានលក្ខណៈយូរអង្វែងក្នុងដំណាក់កាលខាងមុខ។

ការលោតផ្លោះយុទ្ធសាស្ត្រចំនួន៣ - កត្តាគន្លឹះក្នុងការអភិវឌ្ឍរបស់វៀតណាម - ảnh 1លោក Do Van Sinh សមាជិកសភាខេត្ត Quang Tri 

ក្នុងចំណោមការលោតផ្លោះយុទ្ធសាស្ត្រទាំងបីនេះការលោតផ្លោះខាង របៀបរបបត្រូវបានកំណត់ជាកត្តាសំខាន់បំផុត។ ត្រូវតែបង្កើតការលោត ផ្លោះខាងរបៀបរបបធ្វើយ៉ាងណាដើម្បីអាចទាក់ទាញនិងប្រើប្រាស់បណ្ដា ប្រភពធនធានឲ្យបានល្អបំផុត គ្រប់គ្រងអំណាចឲ្យបានតឹងរឹងបំផុត ហើយបង្កើតបរិយាកាសធ្វើផលិតកម្ម អាជីវកម្មឲ្យបានស្អាតស្អំបំផុត។ លោក Do Van Sinh សមាជិកសភាខេត្ត Quang Tri បានលើកមតិថា៖ “យើងត្រូវតែពិនិត្យឡើងវិញនូវច្បាប់ទាំងអស់ដើម្បីអនុវត្តតាមស្មារតីនៃសេដ្ឋកិច្ចទីផ្សារ។ សេដ្ឋកិច្ចទីផ្សារត្រូវបានគ្រប់គ្រងដោយទីផ្សារ ហេតុនេះហើយច្បាប់ត្រូវធ្វើតាមគោលការណ៍នេះ។ ទីពីរគឺ ត្រូវបង្កើតតម្លា ភាពយ៉ាងពិតប្រាកដដើម្បីជួយសម្រួលដល់ការប្រើប្រាស់ប្រភពធនធាន នានា។ ច្បាប់ត្រូវបង្កើតយន្តការបើកចំហសម្រាប់ទីផ្សារ”។

ការលោតផ្លោះយុទ្ធសាស្ត្រចំនួន៣ - កត្តាគន្លឹះក្នុងការអភិវឌ្ឍរបស់វៀតណាម - ảnh 2លោក Le Thanh Van សមាជិកសភាខេត្ត Ca Mau 

ពាក់ព័ន្ធដល់ការលោតផ្លោះខាងធនធានមនុស្ស សេចក្ដីព្រាងរបាយការណ៍បូកសរុបការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចសង្គមរយៈពេល១០ឆ្នាំ បានសង្កត់ធ្ងន់ថា ចាំបាច់ត្រូវអភិវឌ្ឍប្រភពធនធានមនុស្សប្រកបដោយ គុណភាពខ្ពស់ ព្រមទាំងលើកកំពស់គុណភាពនៃវិស័យអប់រំបណ្ដុះបណ្ដាល ជំរុញខ្លាំងនូវការអនុវត្តវិទ្យាសាស្ត្របច្ចេកវិទ្យា កសាង អភិវឌ្ឍវប្បធម៌ ពង្រីកតម្លៃវប្បធម៌និងកម្លាំងរបស់មនុស្សវៀតណាម។ លោក Le Thanh Van សមាជិកសភាខេត្ត Ca Mau បានវិភាគថា៖ “នាបច្ចុប្បន្ន យើងមិនទាន់យកចិត្តទុកដាក់ដល់ការបែងចែក កម្មាភិបាលតាមវិស័យនីមួយៗ ដើម្បីរៀបចំការងារឲ្យបានសមស្រប ទៅនឹងសមត្ថភាពនៅឡើយទេ។ ប្រភពធនធានមនុស្សប្រកបដោយគុណ ភាពខ្ពស់គឺសំខាន់ណាស់ ដោយសារនេះជាប្រភពធនធានដែលបង្កើតឡើង គោលនយោបាយដ៏ត្រឹមត្រូវ សមស្របនឹងក្រិត្យក្រម ហើយតាមទាន់ សម័យកាល។ ខ្ញុំចង់និយាយថា ត្រូវតែជ្រើសរើសគណៈកម្មាធិការប្រតិបត្តិមជ្ឈឹម បក្សជាមនុស្សដែលពិតជាមានបញ្ញា មានភាពឈ្លាសវៃ និងជាវរជន របស់ប្រជាជាតិ ទើបដឹកនាំប្រទេសជាតិបោះជំហានឈានឡើង”។

ចំពោះការលោតផ្លោះខាងហេដ្ឋារចនាសម្ព័ន្ធ សេចក្ដីព្រាងរបាយ ការណ៍បូកសរុបការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចសង្គមបានសង្កត់ធ្ងន់ទៅលើសំណង់ជាតិសំខាន់មួយចំនួនខាងគមនាគមន៍ហើយសំណង់សម្រាប់ទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ប៉ុន្តែត្រូវផ្ដល់អាទិភាពដល់ការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធឌីជីថលដើម្បីអនុវត្តការផ្ទេរប្ដូរឌីជីថលជាតិ កសាងខឿន សេដ្ឋកិច្ចឌីជីថលនិងសង្គមឌីជីថលទៅតាមជំហាននីមួយៗ។ លោក Bui Thanh Tung សមាជិកសភាទីក្រុង Hai Phong បានចាត់ទុកថា៖ “ត្រូវការវិនិយោគលើមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានាសម្រាប់ខឿនសេដ្ឋកិច្ច ពីព្រោះថា ប្រសិនបើយើងមិនមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ប្រកបដោយលក្ខណៈសមកាលកម្មនោះ វានឹងបង្កឡើងការលំបាកទៅលើ ការតភ្ជាប់ ការដោះដូរពាណិជ្ជកម្ម ក៏ដូចជាការអភិវឌ្ឍនៃវិស័យសេដ្ឋកិច្ច សង្គមទាំងឡាយផងដែរ។ ហេតុដូច្នេះ យើងត្រូវបន្តយកចិត្តទុកដាក់ដល់ការវិនិ យោគលើមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធដែលពាក់ព័ន្ធដល់បណ្ដាវិស័យ សេដ្ឋកិច្ចសង្គម”។

អនុវត្តការលោតផ្លោះយុទ្ធសាស្ត្រទាំង៣នេះ គឺជាភារកិច្ចស្នូលក្នុង អាណត្តិមហាសន្និបាតលើកទី១៣របស់បក្សកុម្មុយនិស្តវៀតណាម។ ការ ជ្រួតជ្រាបយ៉ាងជ្រាលជ្រៅនូវខ្លឹមសារនៃជំហានលោតផ្លោះទាំង៣នេះ គឺសំដៅ បង្កើនការដឹកនាំ បង្កើតឯកភាពទាំងក្នុងមនសិការនិងសកម្មភាពរបស់ បក្សទាំងមូល កងទ័ពទាំងមូល ប្រជាជនទាំងមូល និងស្ថាប័ន ក្រសួង គ្រប់ជាន់ថ្នាក់ ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវយុទ្ធសាស្ត្រ អភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់វៀតណាមក្នុងរយៈពេល១០ឆ្នាំខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ