ការលំបាកលើផ្លូវទប់ទល់នឹងការប្រែប្រួលអាកាសធាតុ។
HONG VAN -  
(VOVWORLD) /  
|
ការប្រែប្រួលអាកាសធាតុប្រព្រឹត្តទៅនៅកន្លែងជាច្រើនលើសលកលលោក
(រូបថត: Internet) |
Vovworld- COP 18ប្រមូលផ្តុំពិភាគ្សាអំពីក្របខ័ណ្ឌកតិយុត្តថ្មីសំដៅកាត់បន្ថយ
បរិមាណឪស្ម័នបញ្ចេញចោលដែលក្នុងនោះមានគោលដៅធ្វើយ៉ាងមេចដើម្បី
ពន្យាពេលនៃ ពិធីសារ Kyotoស្តីពីការប្រែប្រួលអាកាសធាតុ។រួមជាមួយនោះ
គឺកាដែលប្រទេសទាំងឡាយទទួលបាននូការស្រុះចិត្តគំនិតអំពីផែនការបង្កើន
ប្រាក់ជំនួយឲ្យការប្រែប្រួលអាកាសធាតុទៀតផង។ប៉ុន្តែ ក្នុងសប្ដាហ៍ ប្រជុំដំបូង
នេះ នៅគ្រប់ខ្លឹមសាររបស់ COP 18បានលេចចេញង្កើតការខ្វែងគំនិតយ៉ាងជ្រាល
ជ្រៅ រវាងប្រទេសជាងចូលរួមជាង ២០០ ។ ស្ដីពី ការកាត់បន្ថយឧស្ម័នបញ្ចេញ
ចោលជាបញ្ហាទទួលបានការយកចិត្តទុកដាក់ច្រើនបំផុត សន្និសីទបានសរ
អោយឃើញនូវកាយវិការស្ទាក់ស្ទើរបស់ប្រទេសអភិវឌ្ឍន៍នានា ក្នុងការនាំ
ចេញកិច្ចសន្យាខ្លាំងក្លាជាង ក្នុងដំណាក់កាលបន្ត របស់ពិធីសារ KyotoEU
បានប្តេជ្ញាចិត្ត កាត់បន្ថយ បរិមាណឧស្ម័នបញ្ចេញចោលសរុប ២០%នាឆ្នាំ
២០២០ និង ៣០% ក្នុងដំណាក់កាលក្រោយឆ្នាំ ២០២០។ ប៉ុន្តែ ផ្ទុយទៅនឹង
សុឆ័ន្ទះនេះ របស់EUកាណាដា ជប៉ុនបានប្រកាសថា នឹងដកខ្លួនចេញពី
ពិធីសារនេះ ក្រោយឆ្នាំ ២០១២។ ក្រៅពីការខ្វែងគំនិតអំពីការកាត់បន្ថយឧស្ម័នបញ្ចេញចោលនោះនៅសន្និសីទ
បានសឲ្យឃើញថាបណ្ដាភាគីក៏បំបែកបំបាក់អំពីរយៈពេលកំណត់ដំណាក់កាល
ទី២របស់ពិធីសារ។ក្នុងពេលដែល EU និងក្រុម BASIC លើកមតិដំណាក់កាលទី
២របស់ពិធីសារគួរពន្យាពេល៨ឆ្នាំទៀតដើម្បីសមស្របនឹងបណ្ដាគោលដៅដែល
បានដាក់ចេញសំរាប់ឆ្នាំ២០២០នោះប្រទេសផ្សេងៗមួយចំនួនពិសេសគឺបណ្ដា
ប្រទេសកោះតូចមានបំណងថាដំណាក់កាលនេះត្រឹមតែអូសបន្លាយក្នុងរយៈពេល
៥ឆ្នាំសំដៅបង្ខំប្រទេសអភិវឌ្ឍន៍ត្រូវជំរុញថែមទៀតការខំប្រឹងប្រែងកាត់បន្ថយ
ឧស្ម័នបញ្ចេញចោលផ្ទះកញ្ចក់។
|
រូបថត: Internet |
បញ្ហាមួយទៀតគឺកាតព្វកិច្ចរួមវិភាគទានហិរញ្ញវត្ថុរបស់ប្រទេសអភិវឌ្ឍន៍សំរាប់
ប្រទេសកំពុងអភិវឌ្ឍន៍ក្នុងការជំនះពុះពារលើផលវិបាកនៃស្ថានភាពប្រែប្រួល
អាកាសធាតុ។បណ្ដាភាគីមិនទាន់ទទួលបានការឯកភាពអំពីរបៀបគិតគូររាយ
ការណ៍និងពិនិត្យបរិមាណឧស្ម័នបញ្ចេញចោលក៏ដូចជាបរិមាណថវិការដែល
បណ្ដាប្រទេសអភិវឌ្ឍន៍ត្រូវរួមវិភាគទានសំរាប់ប្រទេសកំពុងអភិវឌ្ឍន៍។ផ្ទុយនឹងល្បឿនពិភាគ្សាយឺតយាវរបស់ COP18ការប្រែប្រួលអាកាសធាតុកាន់តែ
បានកើនឡើងលើផែនដី។ តាមរបាយការណ៍ដែលទើបនឹងបានប្រកាសរបស់
អ.ស.បថា បរិមាណ CO2 ក្នុងបរិយាកាសបានបង្កើនជាង២០%គិតតាំងពីឆ្នាំ
២០០០មក។ការស្រាវជ្រាវរបស់ធនាគារពិភពលោកបានសឲ្យឃើញថាប្រសិន
បើបណ្ដាប្រទេសមិនធ្វើសកម្មភាពយ៉ាងលឿនដើម្បីកាត់បន្ថយបរិមាណឧស្ម័ន
បញ្ចេញចោល កំដៅសកលលោកនឹងកើនឡើង៤អង្សា Cក្នុងសត្សវត្សនេះ ហួស
ជា២ដងបើប្រៀបនឹង២អង្សា C ដែលអ.ស.បគ្រោងទុកនាគ្រាដំបូង។ទោះបីជា
COP 18ដល់ចុងសប្តាហ៍ទើបបញ្ចប់ក៍ដោយក៍អ្នកសង្ករតកាណ៍ជាច្រើននាក់បាន
ចចាត់ទុកថា៖មានលទ្ឋភាពជាច្រើនអង្គសន្និសីទគ្រាន់តែទទួលបានកិច្ច
ព្រមព្រៀងតែ១ប៉ុណ្ណោះ៕
HONG VAN
-VOVWORLD