ការអភិវឌ្ឍកសិកម្មប្រកបដោយចីរភាព៖ ទិសដៅដោយមានការទទួលខុសត្រូវរបស់វៀតណាម

(VOVWORLD) - នាថ្ងៃទី ១៩ កុម្ភៈ វៀតណាមបានចូលរួមសន្និសីទថ្នាក់រដ្ឋមន្ត្រីនៃអង្គការស្បៀង អាហារនិងកសិកម្មរបស់អង្គការសហប្រជាជាតិតំបន់អាស៊ីប៉ាស៊ីហ្វិក (APRC) លើកទី ៣៧ នៅប្រទេសស្រីលង្កា។ ប្រព្រឹត្តទៅក្នុងរយៈពេល ៣ ថ្ងៃ អង្គសន្និសីទបានពិភាក្សាអំពីបញ្ហាប្រឈម និងអាទិភាពនានាទាក់ទងនឹងស្បៀងអាហារនិងកសិកម្មប្រកបដោយចីរភាព ជំរុញការចងសម្ព័ន្ធភាពក្នុងតំបន់។ នៅទីនេះ វៀតណាមបន្តអះអាងនូវការទទួលខុសត្រូវរបស់ខ្លួនចំពោះប្រទេសផ្សេងៗទាក់ទងនឹងគោលដៅអភិវឌ្ឍន៍កសិកម្មប្រកបដោយចីរភាព និងកំណើនបៃតងក្នុងវិស័យកសិកម្ម។

ការអភិវឌ្ឍកសិកម្មប្រកបដោយចីរភាព៖ ទិសដៅដោយមានការទទួលខុសត្រូវរបស់វៀតណាម - ảnh 1រូបថត៖ baocongthuong

ការអភិវឌ្ឍកសិកម្ម និងជនបទប្រកបដោយចីរភាព គឺជាទិសដៅមូលដ្ឋាន និងសសរស្តម្ភដើម្បីធានាសន្តិសុខស្បៀងអាហារ រួមវិភាគទានដល់សមាហរណកម្ម អន្តរជាតិ បង្កើតសន្ទុះនាំចេញ ហើយលើកកំពស់ឋានៈ និងកិត្យានុភាពរបស់ វៀតណាម។

ឆ្ពោះទៅរកកំណើនបៃតង និងការអភិវឌ្ឍកសិកម្មអេកូឡូស៊ី

វៀតណាមកំពុងឆ្ពោះទៅរកកំណើនបៃតង និងការអភិវឌ្ឍកសិកម្មអេកូឡូស៊ី។ ការកាត់បន្ថយការបំភាយឧស្ម័នកាបូនមិនត្រឹមតែជាពាក្យស្លោកប៉ុណ្ណោះទេ ប៉ុន្តែបានក្លាយជាគោលដៅ បទដ្ឋាន ដែលបានរួមបញ្ចូលក្នុងគម្រោងអភិវឌ្ឍន៍ទៀតហើយ។ អាចនិយាយបានថា ការផ្លាស់ប្តូរការត្រិះរិះទៅជាកំណើនបៃតងបានចាប់ផ្តើមមានភាព ស៊ីសង្វាក់គ្នាពីផលិតករ ពាណិជ្ជករ អ្នកកែច្នៃ រហូតដល់អ្នកប្រើប្រាស់។ នេះជានិន្នាការវិជ្ជមានមួយ ដែលស្របតាមលក្ខណៈអន្តរជាតិ។ រដ្ឋមន្ត្រីក្រសួងកសិកម្ម និង អភិវឌ្ឍន៍ជនបទវៀតណាម លោក Le Minh Hoan បានមានប្រសាសន៍ថា៖

“កសិកម្មបៃតងគឺជានិន្នាការដែលមិនអាចបញ្ច្រាសបានទេ យើងត្រូវសម្របខ្លួន ដោយម្ចាស់ការ ហើយតាមពិតទៅ ប្រជាជនបានសម្របខ្លួនបានហើយ។ ឧទាហរណ៍ នៅ Tu Ky ខេត្ត Hai Duong ប្រជាកសិករផលិតស្រូវ-មេទឹក-ក្ដាមជើងក្រហម ពោលគឺផ្ដល់ តម្លៃ ៣ ជាន់។ កសិកររកចំណូលពីការលក់មេទឹកច្រើនជាងការលក់ស្រូវ ប៉ុន្តែបើគ្មានស្រូវក៏គ្មានផលិតផលពីរផ្សេងទៀតដែរ។ ឬគំរូស្រូវ-បង្កង ស្រូវ-ត្រីនៅខេត្ត Bac Lieu, Ca Mau ជាដើម។ កសិករវៀតណាមបាននិងកំពុងឆ្ពោះទៅរកកសិកម្មបែបអេកូ ឡូស៊ី។ ផ្នែកកសិកម្មក៏ត្រូវការពង្រីកគំរូបែបនេះដែរ ដោយសារតែនោះគឺជានិន្នាការ នៃកសិកម្មវិលជុំ កសិកម្មបៃតង និងកសិកម្មអេកូឡូស៊ីស្របតាមធម្មជាតិ”។

ក្នុងកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកកំណើនបៃតង ឆ្នាំនេះគឺជាឆ្នាំដំបូងដែល វៀតណាមអនុវត្តន៍ដំណាក់កាលទី ១ (២០២៤ - ២០២៥) នៃគម្រោង "ការអភិវឌ្ឍ ប្រកបដោយចីរភាពនៃការដាំស្រូវដោយមានគុណភាពខ្ពស់ និងបញ្ចេញឧស្ម័នទាប ១ លានហិកតាដែលផ្សាភ្ជាប់នឹងកំណើនបៃតងនៃតំបន់ដីសណ្ដទន្លេ Cuu Long រហូត ដល់ឆ្នាំ ២០៣០"។ គម្រោងនេះបង្ហាញពីទំនួលខុសត្រូវរបស់វៀតណាមចំពោះសហ គមន៍អន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ និងការកសាង វិស័យកសិកម្មដែលមានការបំភាយឧស្ម័នទាប។

អភិវឌ្ឍន៍តាមរយៈជម្រៅ

ដើម្បីអភិវឌ្ឍន៍កសិកម្មប្រកបដោយចីរភាព ការធ្វើបរិវត្តកម្មឌីជីថលត្រូវបានចាត់ទុកថា ជារបកគំហើញ ដែលបង្កើតកម្លាំងចលករថ្មីសម្រាប់កំណើន និងការ អភិវឌ្ឍសេដ្ឋកិច្ចកសិកម្ម។ ការអនុវត្តបច្ចេកវិទ្យាឌីជីថលក្នុងការគ្រប់គ្រង ការផលិត ការធ្វើអាជីវកម្ម ការតាមដានប្រភពដើម និងខ្សែសង្វាក់ផ្គត់ផ្គង់ផលិតផល នាំមកនូវ តម្លាភាព និងភាពត្រឹមត្រូវនៃប្រភពដើមអាហារ ជំរុញការផលិតទំនិញ ការប្រើប្រាស់ ផលិតផល ហើយបង្កើតឱកាសសម្រាប់ការអភិវឌ្ឍកសិកម្មប្រកបដោយចីរភាព។ លើសពីនេះ នៅឆ្នាំនេះ វិស័យកសិកម្មទាំងមូលនឹងរៀបចំផលិតកម្មឡើងវិញតាម តំបន់កសិកម្មឯកទេស ដោយភ្ជាប់ជាមួយការណែនាំភូមិសាស្រ្ត ការតាមដានប្រភព ដើម និងការសាងសង់លេខកូដតំបន់ដាំដុះ និងតំបន់ចិញ្ចឹម។ តំរង់ទិសផែនការផលិត កម្មស្របតាមទីផ្សារ; ធានាការផ្គត់ផ្គង់ ដើម្បីបម្រើតម្រូវការក្នុងស្រុក និងការនាំចេញ។ ទន្ទឹមនឹងនោះ ជំរុញការផ្សព្វផ្សាយពាណិជ្ជកម្ម ការចរចារលុបចោលរបាំងបច្ចេកទេស របាំងពាណិជ្ជកម្ម និងបើកទីផ្សារនាំចេញ... អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ ជនបទ លោក Phung Duc Tien បានឲ្យដឹងថា៖

“ផ្នែកទាំងមូលនឹងអនុវត្តន៍ច្បាប់ យុទ្ធសាស្ត្រ កម្មវិធី គម្រោង ផែនការមេនិង ផែនការអភិវឌ្ឍន៍នានា ជាពិសេសយុទ្ធសាស្ត្រអភិវឌ្ឍន៍កសិកម្មនិងជនបទប្រកប ដោយចីរភាពដំណាក់កាល ២០២១ - ២០៣០; ផែនការរៀបចំរចនាសម្ព័ន្ធវិស័យ កសិកម្មឡើងវិញ ដំណាក់កាល ២០២១ - ២០២៥ កម្មវិធីគោលដៅជាតិអំពីការកសាង ជនបទថ្មី ដំណាក់កាល ២០២១ - ២០២៥... ការផ្លាស់ប្តូរពីការត្រិះរិះផលិតកម្មកសិកម្ម ទៅជាសេដ្ឋកិច្ចកសិកម្ម; ពីការអភិវឌ្ឍវិស័យតែមួយ ទៅជាកិច្ចសហប្រតិបត្តិការ និង ការអភិវឌ្ឍពហុវិស័យ; ជំរុញការរួមបញ្ចូលពហុគុណតម្លៃក្នុងផលិតផលកសិកម្ម រុក្ខប្រមាញ់ និងនេសាទ; ផ្លាស់ប្តូរពីខ្សែសង្វាក់ផ្គត់ផ្គង់កសិផលទៅជាការអភិវឌ្ឍខ្សែ សង្វាក់ទំនិញនានា”។

ស្ថិរភាព និងការអភិវឌ្ឍតាមរយៈជម្រៅនៃវិស័យកសិកម្ម គឺជាកម្លាំងចលករមួយ សម្រាប់កំណើនសេដ្ឋកិច្ចរបស់វៀតណាមក្នុងឆ្នាំនេះ។ លើសពីនេះ ការដែលវៀត ណាមអភិវឌ្ឍន៍កសិកម្មប្រកបដោយចីរភាព ក៏រួមចំណែកធានាសន្តិសុខស្បៀងអាហារ សកលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ