កែលំអប្រព័នសុខាភិបាលនៅដំបន់សមុទ្រកោះ។

កែលំអប្រព័នសុខាភិបាលនៅដំបន់សមុទ្រកោះ។ - ảnh 1
សុខាភិបាលនៅដំបន់សមុទ្រកោះរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រ (mod.gov.vn)

        Vovworld-វៀតណាមជាប្រទេសសមុទ្រមួយដោយខ្សែផ្លូវសមុទ្រមានបណ្ដោយ​
៣២៦០​គីឡូម៉ែត្ររួមជាមួយប្រព័ន្ធកោះសមុទ្រ។ ដើម្បីពង្រីកសក្ដានុភាពពីសមុទ្រ សន្និបាតលើកទី៤របស់គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាមនីតិកាលទី
១០បានអនុម័តលើសេចក្តីសំរេចចិត្តស្ដីពីយុទ្ធសាស្ត្រសមុទ្រវៀតណាមដល់ឆ្នាំ
២០២០ ខំប្រឹងប្រែងនាំធ្វើឲ្យវៀតណាមក្លាយទៅជាប្រទេសខ្លាំងខាងសមុទ្រ និងដល់
ឆ្នាំ២០២០ សេដ្ឋកិច្ចសមុទ្ររួមវិភាគទានប្រមាណ៥៣ដល់៥៥% នៃ GDP។ ដើម្បី
អនុវត្តគោលដៅអភិវឌ្ឍន៍ប្រព័ន្ធសុខាភិបាលសមុទ្រថែទាំសុខភាពប្រជាជនដំបន់
សមុទ្រ រដ្ឋវៀតណាមបានចាត់ទុកកំលាំងពលកម្មលើសមុទ្រជាអាទិភាព​មួយក្នុង
យុទ្ធសាស្ត្រសមុទ្រវៀតណាមដល់ឆ្នាំ២០២០។

កសាងបណ្ដាញសុខាភិបាលសមស្របជាមួយលក្ខណៈសមុទ្រ
កោះ

        គំរោងការណ៍ “អភិវឌ្ឍន៍សុខាភិបាលនៅដំបន់សមុទ្រកោះវៀតណាមដល់ឆ្នាំ
២០២០” ត្រូវ​បានអនុវត្តនៅខ័ណ្ឌ ស្រុក ទីរួមខេត្ត ទីក្រុងចំនួន១៥១ចំណុះខេត្ត ក្រុង
ឆ្នេរ​សមុទ្រ​ចំនួន២៨ក្រោមឧវាទមជ្ឈឹមពីឆ្នាំ២០១៣ដល់២០២០ ដោយថវិការ​រដ្ឋ​សរុបប្រមាណ៨លាន២សែនលានដុង។ ​គោលដៅរបស់គំរោងការណ៍គឺធានាឲ្យ​ប្រជាជនរស់នៅនិងធ្វើការនៅដំបន់សមុទ្រកោះបានប្រើប្រាស់សេវាកម្ម​សុខាភិបាល
សំរាប់តំរូវការបំរុង សង្គ្រោះបន្ទាន់ ពិនិត្យព្យាបាលជំងឺ​និង​លើកកំពស់សុខភាព។ រួម
ជាមួយនោះ គំរោងការណ៍បានឆ្ពោះទៅពង្រឹងបណ្ដាញ​សុខាភិបាលមានសមត្ថភាព
ហើយសមស្របនឹងសកម្មភាពការពារថែទាំសុខភាព​ប្រជាជននៅដំបន់សមុទ្រកោះ។

         ការអនុវត្តគំរោងការណ៍នេះគឺសំដៅបំពាក់ចំណេះដឹងសំរាប់ប្រជាជននៅដំបន់
សមុទ្រកោះអាចការពារសុខភាពដោយខ្លួនឯង ចេះជួយសង្គ្រោះបន្ទាន់និងនាំយកអ្នក​រងគ្រោះថ្នាក់ទៅមូលដ្ឋានសង្គ្រោះបន្ទាន់ដំបន់សមុទ្រកោះ។ ​លោក Pham Khac Tuan នាយកមន្ទីពេទ្យពហុព្យាបាល Do Luong ស្រុក Cat Hai ទីក្រុង Hai Phong បានឲ្យដឹងថា៖

   “គំរោងការណ៍អភិវឌ្ឍន៍សុខាភិបាលនៅដំបន់សមុទ្រកោះវៀតណាមដល់ឆ្នាំ២០២០ អនុវត្តតាមទស្សនៈដើម្បីសុខុមាលភាពសង្គម ដើម្បីសន្តិសុខសណ្ដាប់ធ្នាប់​អធិបតេយ្យភាពសមុទ្រកោះនិងដើម្បីអធិបតេយ្យភាពជាតិ។ ដោយផ្អែកលើ​ទស្សនៈ​​
នោះ អត្ថប្រយោជន៍ន៍ធំបំផុតនៃគំរោងការចំពោះមន្ទីពេទ្យនានា ពិសេសគឺមន្ទីពេទ្យ​សមុទ្រកោះគឺការវិនិយោគមូលដ្ឋានសម្ភារៈក៏ដូចជាវិនិយោគដល់រដ្ឋបាលសមស្រប
និងប្រសិទ្ធភាព។”

        ជាក់ស្ដែងគឺពីឆ្នាំ១៩៩១មក ការថែទាំសុខភាពកងទ័ពនិងប្រជាជនលើ​សមុទ្រ
កោះត្រូវបានវៀតណាមអនុវត្តតាមរូបសណ្ឋានរួមផ្សំសុខាភិបាលកងទ័ព​ប្រជាជន
នាំមកនូវប្រសិទ្ធភាពសកម្ម។ រួមជាមួយនោះ វៀតណាមបានអនុវត្ត​គំរោងការណ៍ អភិវឌ្ឍន៍សុខាភិបាលនៅដំបន់សមុទ្រកោះវៀតណាមដល់ឆ្នាំ២០២០ សំដៅ​អភិវឌ្ឍន៍វិស័យវេជ្ជសាស្ត្រសមុទ្រនិយាយដោយឡែកនិងបណ្ដាញសុខាភិបាល​សមុទ្រនិយាយរួមឆ្លើយតបនឹងតម្រូវការថែទាំសុខភាពប្រជាជន។ ក្នុងដំណើរ​ការ​
នេះ ក្រសួងការពារប្រទេសវៀតណាមបានចូលរួមសកម្មក្នុងការអនុវត្ត​យុទ្ធសាស្ត្រ​សមុទ្រវៀតណាម រក្សារឹងមាំអធិបតេយ្យភាពអំពីសមុទ្រកោះនៃ​មាតុ​ប្រទេស។ មូលដ្ឋានវិស័យសុខាភិបាលលើខ្សែសមុទ្រកោះនិងឆ្នេរ​សមុទ្រ​រួមមានពេទ្យទ័ពនិង
ប្រជាជនចំនួន៩ មជ្ឈមណ្ឌលសុខាភិបាលកងទ័ព​ប្រជាជនចំនួន៣នៅកោះ Con Dao,
Phu Quoc, Ly Son បន្ទប់ពិនិត្យសុខភាពកងទ័ពប្រជាជនចំនួន១៣៨ជាដើម បានឆ្លើយ
តបនឹងការពិនិត្យព្យាបាលជំងឺ​សំរាប់​ប្រជាជនដំបន់សមុទ្រ។

ប្រសិទ្ធភាពជាជំហានដំបូងនៃបណ្ដាញសុខាភិបាលសមុទ្រកោះវៀត
ណាម

        គិតត្រឹមតែក្នុងឆ្នាំ២០១៣ លើទូទាំងខ្សែសមុទ្រកោះវៀតណាម បណ្ដា​មូលដ្ឋាន​សុខាភិបាលបានជួយសង្គ្រោះបន្ទាន់សំរាប់មនុស្សជាង១៦០០នាក់ ពិនិត្យ​ជំងឺផ្ដល់
ថ្នាំព្យាបាលឲ្យមនុស្សជាង៣២ពាន់នាក់ វះកាត់ឲ្យអ្នកជំងឺជាង៧៥០នាក់​និងរៀបចំ
ជើងហោះហើរចំនួន៥ដោយឧទ្ធម្ភាគចក្រជួយសង្គ្រោះបន្ទាន់ប្រកប​ដោយសុវត្ថិភាព
សំរាប់អ្នកជំងឺចំនួន៧នាក់ពីកោះទៅដីគោក។ ឧត្តមសេនីយ៍ត្រី Vu Quoc Binh នាយក
ស្នងការពេទ្យទ័ពក្រសួងការពារប្រទេសបានឲ្យដឹងថា៖

        “បណ្ដាអង្គភាពសុខាភិបាលរបស់ក្រសួងការពារប្រទេសទទួលបានលទ្ធផលល្អ
ក្នុងរយៈពេលអនុវត្តគំរោង។ តាមរយៈកម្មវិធីរួមផ្សំសុខាភិបាលកងទ័ព​ប្រជាជនរវាង
ក្រសួងការពារប្រទេសនិងក្រសួងសុខាភិបាល យើងខ្ញុំនឹង​បន្តពង្រឹង​ប្រព័ន្ធ
សុខាភិបាលសមុទ្រកោះដើម្បីរួមជាមួយផ្នែកសុខាភិបាលនាំមកសេវាកម្ម​សុខាភិបាល
ល្អបំផុតសំរាប់សហគមន៍។”

        ការអភិវឌ្ឍន៍ផ្នែកវេជ្ជសាស្ត្រសមុទ្រនិងកសាងបណ្ដាញសុខាភិបាលសមុទ្រកោះ
នាំមកនូវសេវាកម្មថែទាំសុខភាពកាន់តែល្អពីមួយថ្ងៃទៅមួយថ្ងៃសំរាប់​ប្រជាជន មាន អត្ថន័យសំខាន់ក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ខឿនសេដ្ឋកិច្ចនិង​ធានាសន្តិសុខព្រំដែនលើ សមុទ្រនៃមាតុប្រទេស។ ដើម្បីបន្តលាតត្រដាង​អនុវត្ត​ប្រសិទ្ធភាពគំរោង អភិវឌ្ឍន៍ សុខាភិបាលសមុទ្រកោះវៀតណាមដល់ឆ្នាំ​២០២០ ក្នុងឆ្នាំ២០១៤ ក្រសួងស្ថាប័ន និងដំបន់ឆ្នេរសមុទ្រប្រមូលផ្ដុំរៀបចំកសាង​គំរោង សមាសភាព។ ក្នុងនោះក្រសួង សុខាភិបាលជាអង្គភាពដើរ​តួនាទីសំខាន់​ក្នុងការរៀបចំណែនាំអង្គភាពនានាកសាង មជ្ឈមណ្ឌលទទួលជួយសង្គ្រោះបន្ទាន់​ពិនិត្យព្យាបាលជំងឺសំរាប់ដំបន់សមុទ្រកោះ នៅខេត្តក្រុងនានា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ