កសាងទម្លាប់ប្រព្រឹត្តវិជ្ជមានលើបណ្តាញសង្គមដោយលើកកម្ពស់សិទ្ធិមនុស្សនៅវៀតណាម

(VOVWORLD) - ទន្ទឹមនឹងព័ត៌មានវិជ្ជមាន នៅលើបណ្តាញសង្គមក៏លេចឡើងនូវព័ត៌មានមិនពិត គ្រោះថ្នាក់និងមិនសមស្របនឹងបទដ្ឋានក្រមសីលធម៌ វប្បធម៌ និងទំនៀមទម្លាប់ ប្រពៃណីផងដែរ។ នាពេលថ្មីៗនេះ ក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាមបានចេញ ក្រមសីលធម៌សម្រាប់ការប្រតិបត្តិលើបណ្តាញសង្គម ក្នុងគោលបំណងបង្កើតបទ ដ្ឋានសីលធម៌អំពីការប្រតិបត្តិនៅលើបណ្តាញសង្គម ដោយអប់រំការយល់ដឹងនិង បង្កើតទម្លាប់វិជ្ជមានក្នុងការប្រតិបត្តិរបស់អ្នកប្រើប្រាស់បណ្តាញសង្គម រួមចំណែក កសាងបណ្តាញសង្គមប្រកបដោយសុវត្ថភាព ប្រជាធិបតេយ្យ និងតម្លាភាព រួម ចំណែកដល់ការលើកកំពស់សិទ្ធិមនុស្សនៅវៀតណាម។
កសាងទម្លាប់ប្រព្រឹត្តវិជ្ជមានលើបណ្តាញសង្គមដោយលើកកម្ពស់សិទ្ធិមនុស្សនៅវៀតណាម - ảnh 1ការដែលក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាមបានចេញក្រមសីលធម៌សម្រាប់ការប្រតិបត្តិលើបណ្តាញសង្គម គឺជាការចាំបាច់។ (រូបថត៖ VOV)
ក្នុងបរិបទបច្ចុប្បន្ន អ៊ិនធឺរណែតនិងបណ្តាញសង្គមទទួលបានការពេញនិយម ប្រើប្រាស់របស់ប្រជាជនវៀតណាម។ វៀតណាមជាប្រទេសទី ៧ លើពិភពលោក បើនិយាយពីចំនួនអ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយដោយឡែក ហើយមានប្រជាជន ប្រមាណ ៥៥ លាននាក់ប្រើប្រាស់បណ្តាញសង្គមនិយាយរួម ។ ដោយចំនួនអ្នកប្រើ ប្រាស់បណ្តាញសង្គមមានចំនួនប្រហែល ៥៧% នៃចំនួនប្រជាជននោះ បណ្តាញ សង្គមកំពុងតែក្លាយជាមធ្យោបាយសំខាន់មួយក្នុងការផ្តល់ព័ត៌មាននិងចំណេះដឹងលើ គ្រប់វិស័យសម្រាប់ប្រជាជនវៀតណាម។
ជាមួយនឹងលក្ខណៈពិសេសជាច្រើនដែលបានភ្ជាប់នៅខាងក្នុង បណ្តាញសង្គមកំពុងក្លាយ ជាកន្លែងដើម្បីចែករំលែកព័ត៌មានរបស់អ្នកប្រើប្រាស់យ៉ាងងាយស្រួលនិងឆាប់រហ័ស តាមរយៈមុខងារមួយចំនួន ដូចជា  Chat, អ៊ីមែល, ភាពយន្ដ, ការផ្សាយផ្ទាល់ ការចែក រំលែកឯកសារ និងប្លុក។ល។ បណ្តាញសង្គមបានក្លាយទៅជាពិភពគួរឱ្យទាក់ទាញ បំផុតសម្រាប់អ្នកប្រើប្រាស់។ ថ្វីត្បិតដូច្នេះក៏ដោយ ក្រៅពីព័ត៌មានវិជ្ជមានរួមចំណែក ជំរុញការអភិវឌ្ឍសង្គមមក នៅលើបណ្តាញសង្គមក៏មានបុគ្គលនិងអង្គការមួយចំនួន បានរំលោភបំពានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិដើម្បីផ្តល់ព័ត៌មានមិនពិត បង្ក អន្តរាយ និងមិនសមស្របអំពីបទដ្ឋានក្រមសីលធម៌ វប្បធម៌ ទំនៀមទម្លាប់ប្រពៃណី។ មិនត្រឹមតែប៉ុណ្ណោះ មានទាំងព័ត៌មានដែលមូលបង្កាច់ និងធ្វើឱ្យប៉ះពាល់អវិជ្ជមានដល់ សន្តិសុខ សណ្តាប់ធ្នាប់និងសុវត្ថិភាពសង្គមទៀតផង។
ដើម្បីឆ្ពោះទៅកសាងបទដ្ឋានក្រមសីលធម៌សម្រាប់ការប្រតិបត្តិនៅលើបណ្តាញសង្គម អប់រំការយល់ដឹង បង្កើតទម្លាប់វិជ្ជមានក្នុងឥរិយាបទអ្នកប្រើប្រាស់ រួមចំណែក ដល់ការបង្កើតលំហអ៊ិនធឺរណែតប្រកបដោយសុវត្ថិភាពនិងតម្លាភាព ដើម្បីពង្រឹងនិង លើកកម្ពស់សិទ្ធិមនុស្សនៅវៀតណាម ក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាមទើប បានចេញក្រមសីលធម៌សម្រាប់ការប្រតិបត្តិនៅលើបណ្តាញសង្គម។ មុខសញ្ញាត្រូវ អនុវត្តក្រមប្រតិបត្តិនេះមាន ក្រុមធំចំនួន ៣ គឺអង្គការនិងបុគ្គលដែលចូលរួមក្នុង បណ្តាញសង្គម; កម្មាភិបាល បុគ្គលិកនិងនិយោជិកនៅក្នុងស្ថាប័នរដ្ឋ និងអ្នកផ្តល់សេវា បណ្តាញសង្គម។ ហេតុដូច្នេះ ក្រមប្រព្រឹត្តសម្រាប់អង្គការនិងបុគ្គលគឺ៖ ស្វែងយល់និង គោរពតាមគោលការណ៍ណែនាំ ប្រើប្រាស់របស់អ្នកផ្តល់សេវាបណ្តាញសង្គម មុន ពេលចុះឈ្មោះចូលរួមក្នុងបណ្តាញសង្គម។ តាមនោះ ត្រូវប្រើឈ្មោះពេញ, ឈ្មោះពិត ផ្ទាល់ខ្លួន, ឈ្មោះពិតនៃអង្គការឬទីភ្នាក់ងារហើយចុះឈ្មោះជាមួយអ្នកផ្តល់សេវាកម្ម ដើម្បីផ្ទៀងផ្ទាត់ឈ្មោះហៅក្រៅអាសយដ្ឋាន គេហទំព័រ ចំណុចសម្រាប់ទាក់ទងនៅ ពេលចូលរួមនិងប្រើប្រាស់បណ្តាញសង្គម។ ស្ថាប័ននិងបុគ្គលក៏ត្រូវចាត់វិធានការ ដើម្បីគ្រប់គ្រងគណនីបណ្តាញសង្គមផ្ទាល់ខ្លួននិងជូនដំណឹងដល់អាជ្ញាធរនិងអ្នកផ្តល់សេវាឱ្យបានឆាប់នៅពេលដែលគណនីរបស់ខ្លួនត្រូវបាត់បង់សិទ្ធិគ្រប់គ្រង ឬគណនី ត្រូវគេលួចប្រើប្រាស់ក្នុងគោលបំណងមិនល្អ ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិនិង សណ្តាប់ធ្នាប់សុវត្ថិភាពសង្គមហើយប៉ះពាល់ដល់សិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់អង្គការនិងបុគ្គល។
យោងទៅតាមក្រមសីលធម៌នៃការប្រព្រឹត្តនេះ អង្គការនិងបុគ្គលដែលចែក រំលែកព័ត៌មាននៅលើបណ្តាញសង្គម ត្រូវតែមានប្រភពផ្លូវការនិងអាចទុកចិត្តបាន; មានការប្រព្រឹត្តស្របតាមតម្លៃសីលធម៌ វប្បធម៌និងប្រពៃណីរបស់ប្រជាជាតិវៀត ណាម; មិនប្រើពាក្យដែលបង្កការស្អប់ខ្ពើម ញុះញង់ឱ្យមានអំពើហិង្សា រើសអើងតំបន់ រើសអើងភេទឬសាសនា; មិនត្រូវផ្សព្វផ្សាយខ្លឹមសារដែលរំលោភលើច្បាប់ ព័ត៌មាន ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូរ ប៉ះពាល់ដល់សិទ្ធិនិងផល ប្រយោជន៍ស្របច្បាប់របស់អង្គការនិងបុគ្គល;  មិនប្រើពាក្យប្រមាថមើលងាយ រំលោភ បំពានទំនៀមទម្លាប់ ប្រពៃណី; មិនផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ព័ត៌មានមិនពិត និងមិន ផ្សព្វផ្សាយពាណិជ្ជកម្មការជួញដូរសេវាកម្មខុសច្បាប់ ដែលបង្កឱ្យមានភាពក្តៅ ក្រហាយដល់មតិសាធារណៈជន ប៉ះពាល់ដល់សណ្តាប់ធ្នាប់និងសុវត្ថិភាពសង្គម។ ក្រមសីលធម៌នេះក៏លើកទឹកចិត្តដល់ការប្រើប្រាស់បណ្តាញសង្គមដើម្បីផ្សព្វផ្សាយនិងផ្សព្វផ្សាយអំពីប្រទេសជាតិប្រជាជននិងវប្បធម៌ល្អរបស់វៀតណាម ចែករំលែកព័ត៌ មានវិជ្ជមាន គំរូល្អរបស់មនុស្ស និងអំពើល្អ។
យោងតាមអនុប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រព័ត៌មាននិងផ្សព្វផ្សាយលោក Do Quy Vu ទោះបីជា ក្រមសីលធម៌នៃការប្រព្រឹត្តនៅលើបណ្តាញសង្គមត្រឹមតែជាការ ផ្តល់អនុសាសន៍ក៏ដោយ ប៉ុន្តែនៅពេលដែលការរំលោភច្បាប់កើតឡើង អង្គភាព ឬ បុគ្គលដែលរំលោភនឹងត្រូវដោះស្រាយតាមបទប្បញ្ញត្តិនៃច្បាប់។ នាពេលបច្ចុប្បន្ន ជាមូលដ្ឋានបទប្បញ្ញត្តិស្តីពីការដោះស្រាយសកម្មភាពខុសច្បាប់នៅលើបណ្តាញ សង្គម ត្រូវបានចែងយ៉ាងច្បាស់នៅក្នុងច្បាប់និងអនុក្រឹត្យពាក់ព័ន្ធ។
សូមគូសបញ្ជាក់ថា មុនពេលក្រមសីលធម៌នៃការប្រតិបត្តិលើបណ្តាញសង្គម ត្រូវបានចេញផ្សាយ នៅខែមិថុនាឆ្នាំ ២០១៨ រដ្ឋសភាវៀតណាមក៏បានចេញច្បាប់ ស្តីពីសន្តិសុខបណ្តាញ (មានប្រសិទ្ធិភាពចាប់ពីថ្ងៃទី ១ ខែមករាឆ្នាំ ២០១៩)។ នេះជា មូលដ្ឋានគតិយុត្តសម្រាប់ធានាសន្តិសុខសណ្តាប់ធ្នាប់និងសុវត្ថិភាពសង្គម តាមប្រព័ន្ធ អ៊ិនធឺរណែត រួមជាមួយការទទួលខុសត្រូវរបស់ស្ថាប័ន អង្គភាពនិងបុគ្គលដែលពាក់ ព័ន្ធ។ ហើយការដែល ក្រសួងព័ត៌មាននិងផ្សព្វផ្សាយបានចេញផ្សាយក្រមសីលធម៌នៃ ការប្រតិបត្តិលើបណ្តាញសង្គម  រួមចំណែកធានាដល់ប្រជាធិបតេយ្យពិតប្រាកដ និងលើកកម្ពស់សិទ្ធិមនុស្សនៅវៀតណាម។ យោងតាមលោក Nguyen Quang Dong ប្រធានវិទ្យាស្ថានស្រាវជ្រាវគោលនយោបាយនិងអភិវឌ្ឍន៍ការផ្សព្វផ្សាយ (IPS) ក្រម សីលធម៌សម្រាប់ការប្រតិបត្តិនៅលើបណ្តាញសង្គម អាចត្រូវបានចាត់ទុកថាជា “ដំឥដ្ឋ” សម្រាប់មូលដ្ឋានគ្រឹះនៃការប្រតិបត្តិក្នុងលំហ អ៊ិនធឺរណែតនៅ ប្រទេសវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ