កសាងនិងសុក្រិតនីតិរដ្ឋសង្គមនិយមវៀតណាមដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព

(VOVWORLD) - គណៈកម្មការដឹកនាំការកសាង “គម្រោងយុទ្ធសាស្ត្រអំពីការកសាង និងសុក្រិត នីតិរដ្ឋសង្គមនិយមវៀតណាមដល់ឆ្នាំ ២០៣០ តម្រង់ទិសដល់ឆ្នាំ ២០៤៥” ទើបនឹង បានសម្រេចរួចរាល់សេចក្តីព្រាងលើកទី១នៃគម្រោងនេះ។ ការសម្រេចរួចរាល់សេចក្តីព្រាងលើកទី១ នៃគម្រោងនេះគឺជាសញ្ញាសម្គាល់ដ៏សំខាន់មួយក្នុងដំណើរការកសាងនីតិរដ្ឋសង្គម និយមនៅវៀតណាម។

កសាងនិងសុក្រិតនីតិរដ្ឋសង្គមនិយមវៀតណាមដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព - ảnh 1ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc ជួបធ្វើការជាមួយក្រុមអ្នកនិពន្ធនៃគណៈកម្មការដឹកនាំការកសាង "គម្រោងយុទ្ធសាស្ត្រអំពីការកសាងនិងសុក្រិតនិតិរដ្ឋសង្គមនិយមវៀតណាម"។ (រូបថត៖ VNA)
មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១៣ របស់បក្សកុម្មុយនិស្តវៀតណាមបានកំណត់ថា “បន្តកសាងនិងសុក្រិតនីតិរដ្ឋសង្គមនិយមវៀតណាមរបស់ប្រជាជន ដោយប្រជាជន ដើម្បីប្រជាជន ដឹកនាំដោយបក្ស គឺជាភារកិច្ចស្នូលនៃការផ្លាស់ប្ដូរថ្មីប្រព័ន្ធ នយោបាយ”។ ទិសដៅទូទៅគឺ៖ “លើកកំពស់សមត្ថភាព សុពលភាព និងប្រសិទ្ធភាព នៃប្រតិបត្តិការរបស់រដ្ឋ កំណត់យ៉ាងច្បាស់ថែមទៀតនូវតួនាទី ឋានៈ មុខងារ ភារកិច្ច និងអំណាចរបស់ស្ថាប័នរដ្ឋក្នុងការអនុវត្តសិទ្ធិនីតិបញ្ញត្តិ នីតិប្រតិបត្តិ និងយុត្តិធម៌ ដោយឈរលើមូលដ្ឋាននៃគោលការណ៍នីតិរដ្ឋ ធានាឯកភាពក្នុងអំណាចរដ្ឋ មានការ បែងចែកច្បាស់លាស់ សម្របសម្រួលយ៉ាងជិតស្និទ្ធ ហើយបង្កើនការគ្រប់គ្រង អំណាចរដ្ឋ។ កសាងប្រព័ន្ធច្បាប់ឲ្យបានពេញលេញ ទាន់ពេលវេលា ស៊ីសង្វាក់គ្នា ឯកភាព អាចធ្វើទៅបាន បើកចំហ តម្លាភាព និងស្ថិរភាព យកសិទ្ធិ និងផល ប្រយោជន៍ស្របច្បាប់ ត្រឹមត្រូវរបស់ប្រជាជន និងធុរកិច្ច ជាចំណុចស្នូលក្នុងការជំរុញ នវានុវត្តភាព ធានាតម្រូវការអភិវឌ្ឍយ៉ាងលឿន និងប្រកបដោយចីរភាព”។
ដើម្បីអនុវត្តន៍សេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី១៣ នាខែឧសភា ឆ្នាំ២០២១ ការិយាល័យនយោបាយ បានសម្រេចចិត្តបង្កើតគណៈកម្មការដឹកនាំការ កសាង “គម្រោងយុទ្ធសាស្ត្រអំពីការកសាង និងសុក្រិតនីតិរដ្ឋសង្គមនិយមវៀតណាម ដល់ឆ្នាំ២០៣០ តម្រង់ទិសដល់ឆ្នាំ ២០៤៥” ដោយប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc ជាប្រធានគណៈកម្មការដឹកនាំ។ គណៈអចិន្ត្រៃយ៍នៃគណៈកម្មការដឹកនាំ បានរៀបចំសិក្ខាសាលាថ្នាក់ជាតិចំនួន៣ ដូចដែល លោក Phan Dinh Trac ប្រធាន គណៈកម្មាធិការទទួលបន្ទុកកិច្ចការផ្ទៃក្នុងមជ្ឈិម និងជាអនុប្រធាន គណៈអចិន្ត្រៃយ៍ នៃគណៈកម្មការដឹកនាំ បានអះអាងថា៖ “ដោយឈរលើស្មារតីស្មោះត្រង់ ទទួល ខុសត្រូវ ក្លាហាន ជាមួយនឹងសំណើរទម្លុះទម្លាយដោយមានមូលដ្ឋានទ្រឹស្តី និងការអនុវត្តជាក់ ស្ដែង ដែលសមស្របទៅនឹងលក្ខណៈ និងតម្រូវការនៃការអភិវឌ្ឍប្រទេសជាតិក្នុង ដំណាក់កាលខាងមុខ” បណ្ដាសិក្ខាសាលាបានប្រមូលផ្តុំនូវមតិដ៏ក្លៀវក្លានិងស៊ីជម្រៅ ជាច្រើន ពីការស្រាវជ្រាវទ្រឹស្តីនិងបទពិសោធន៍ជាក់ស្តែងក្នុងកិច្ចការនីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងយុត្តិធម៌។ ទន្ទឹមនឹងនោះ ស្ថាប័ននិងអង្គការនានាបានធ្វើការពិភាក្សា សិក្ខាសាលា និងកិច្ចប្រជុំយកមតិយោបល់ជាច្រើន ដើម្បីកៀងគរការចូលរួមពី កម្មាភិបាល មន្ត្រីរដ្ឋការ និយោជិត អ្នកជំនាញ និងអ្នកវិទ្យាសាស្ត្រយ៉ាងច្រើនកុះករ ដើម្បីចូលរួមផ្តល់យោបល់លើវិស័យជាក់លាក់នីមួយៗនៃគម្រោងផងដែរ។ គិតត្រឹម ចុងខែមីនា ឆ្នាំ ២០២២ ក្រុមអ្នកនិពន្ធកសាងគម្រោង បានប្រមូលឯកសារជាង ៤០០០ ទំព័រ ស្ដីពីលទ្ធផលនៃសិក្ខាសាលាថ្នាក់ជាតិចំនួន ៣ និងកាសែតជំនាញចំនួន ២៧ ដើម្បី បម្រើការកសាងសេចក្តីព្រាងគម្រោង។
កសាងនិងសុក្រិតនីតិរដ្ឋសង្គមនិយមវៀតណាមដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព - ảnh 2លោកប្រធានរដ្ឋ Nguyen Xuan Phuc ថ្លែងនៅជំនួបធ្វើការ។
លទ្ធផលនៃការស្រាវជ្រាវទ្រឹស្តី ការអនុវត្តជាក់ស្ដែង និងការសំយោគខ្លឹមសារនៃ បណ្ដារបាយការណ៍ជំនាញ និងសិក្ខាសាលាថ្នាក់ជាតិ បានជួយឲ្យគណៈកម្មការដឹកនាំ និងក្រុមអ្នកនិពន្ធកសាងគម្រោង ដកចេញបាននូវចំណុចសំខាន់ៗជាច្រើន ដែលជាមូល ដ្ឋានសម្រាប់ការកសាងគម្រោង។ ដូចនឹងការអះអាងរបស់ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc  ក្នុងសុន្ទរកថាបូកសរុបសិក្ខាសាលាជាតិលើកទី៣នា ពេលថ្មីៗនេះ នៅទីក្រុងហូជីមិញយ៉ាងដូច្នេះថា៖ “នីតិរដ្ឋគឺជាវិធីសាស្រ្តមួយនៃការ រៀបចំអំណាចរដ្ឋ ដោយឈរលើមូលដ្ឋាននៃការគោរពរដ្ឋធម្មនុញ្ញនិងច្បាប់ដើម្បី ធានា លក្ខណៈប្រជាធិបតេយ្យរបស់រដ្ឋ។ ពីនោះ បង្កើតឡើងទស្សនៈថា៖ “ការកសាង និងសុក្រិតនីតិរដ្ឋសង្គមនិយមវៀតណាម គឺជាដំណើរការដែលរដ្ឋវៀតណាមបង្កើត និង ប្រតិបត្តិគោលការណ៍ លក្ខណៈជាសកល និងវឌ្ឍនភាពរបស់នីតិរដ្ឋសម័យទំនើប តាមទិសដៅសង្គមនិយម ធានាអត្តសញ្ញាណវប្បធម៌ប្រពៃណីរបស់វៀតណាម ដែល ជារដ្ឋរបស់ប្រជាជន ដោយប្រជាជន ដើម្បីប្រជាជន ដឹកនាំដោយបក្ស សំដៅអភិវឌ្ឍន៍ ប្រទេសជាតិ នាំមកនូវសុភមង្គលជូនប្រជាជន”។ ដំណើរការនោះ “ត្រូវតែផ្អែកលើការ ត្រិះរិះបែបវិចារវិទ្យានិងប្រវត្តិសាស្រ្តនៃលទ្ធិម៉ាក្ស - លេនីននិយម ហើយអនុវត្តន៍និង អភិវឌ្ឍន៍ប្រកបដោយភាពច្នៃប្រឌិត នូវសតិអារម្មណ៍របស់លោកប្រធានហូជីមិញអំពី លទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋ; មរតកបន្ត ពង្រីកកម្លាំងផ្ទៃក្នុងនិងសមិទ្ធផលនៃបុព្វហេតុ ផ្លាស់ប្ដូរថ្មីក្នុងអំឡុងពេលជាង៣៥ឆ្នាំកន្លងមក; ទទួលយកដោយមានការសម្រិត សម្រាំងនូវបទពិសោធន៍របស់ពិភពលោក; មានផែនការ ការបោះជំហានដ៏សមស្រប ទៅនឹងតម្រូវការអភិវឌ្ឍរបស់ប្រទេសជាតិនៅក្នុងសម័យកាលនីមួយៗ។ លោកប្រធានរដ្ឋ បានបញ្ជាក់ថា “ការកសាង និងសុក្រិតនីតិរដ្ឋសង្គមនិយមវៀតណាម គឺជាច្បាប់ទម្លាប់ អភិវឌ្ឍដែលមិនអាចជៀសផុតបាន របស់រដ្ឋវៀតណាម ស្របតាមនិន្នាការនៃសម័យ កាល ជាគោលជំហរដ៏ខ្ជាប់ខ្ជួននិងត្រឹមត្រូវរបស់បក្ស ជាសេចក្តីប្រាថ្នា និងជម្រើស របស់ប្រជាជន ជាតម្រូវការបន្ទាន់សម្រាប់ការអភិវឌ្ឍប្រទេសយ៉ាងលឿន ប្រកបដោយ ចីរភាព និងធ្វើសមាហរណកម្មអន្តរជាតិយ៉ាងទូលំទូលាយ គ្រប់ជ្រុងជ្រោយ”។
ដោយប្រកាន់ខ្ជាប់នូវទស្សនៈខាងលើ ខ្លឹមសារនៃសេចក្តីព្រាងលើកទី១នៃ “គម្រោងយុទ្ធសាស្ត្រអំពីការកសាង និងសុក្រិតនីតិរដ្ឋសង្គមនិយមវៀតណាមដល់ឆ្នាំ ២០៣០ តម្រង់ទិសដល់ឆ្នាំ ២០៤៥” បានច្បាមជាប់នឹងកម្មវិធីកសាងប្រទេសជាតិ រដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ សេចក្តីសម្រេចចិត្តរបស់មជ្ឈិម ជាពិសេសសេចក្តីសម្រេចចិត្ត នៃមហាសន្និបាតបក្សលើកទី១៣ ព្រមទាំងមានចំណុចថ្មី មានលក្ខណៈទម្លុះទម្លាយ ជាច្រើន ដែលនឹងបង្កើតឡើងវឌ្ឍនភាពដ៏ខ្លាំងក្លាក្នុងការកសាង និងសុក្រិតនីតិរដ្ឋ សង្គមនិយមវៀតណាមនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ