កសាងនិងសុក្រិតប្រព័ន្ធនៃស្ថាប័ននីតិប្រតិបត្តិ លើកកម្ពស់ប្រសិទ្ធភាពនៃអភិបាលកិច្ចជាតិ

(VOVWORLD) - ការកសាងនិងសុក្រិតនូវរដ្ឋនីតិរដ្ឋសង្គមនិយមវៀតណាមត្រឹមឆ្នាំ ២០៣០ និងទិសដៅដល់ឆ្នាំ ២០៤៥ សម្រាប់ស្ថាប័ននីតិប្រតិបត្តិ គឺការកសាងរដ្ឋបាលដែលផ្តោតលើសេវាកម្ម ជំនាញ ទំនើប បើកចំហ និងតម្លាភាព។ វៀតណាមបាននិងកំពុងខិតខំប្រឹងប្រែងដើម្បីសម្រេចបានគោលដៅនេះ សំដៅលើកកម្ពស់ប្រសិទ្ធភាពនៃអភិបាលកិច្ចជាតិ។

កសាងនិងសុក្រិតប្រព័ន្ធនៃស្ថាប័ននីតិប្រតិបត្តិ  លើកកម្ពស់ប្រសិទ្ធភាពនៃអភិបាលកិច្ចជាតិ - ảnh 1រូបថត៖ quochoi.vn

ក្រោយរយៈពេលពីរឆ្នាំនៃការជម្នះរាល់ឧបស័គ្គបណ្តាលពីជំងឺរាតត្បាតកូវីដ ១៩ មករហូតដល់ពាក់កណ្តាលឆ្នាំ ២០២២ មានអង្គការអន្តរជាតិដ៏មានកិត្យានុភាពជាច្រើនបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផល និងយថាទស្សន៍អភិវឌ្ឍន៍របស់វៀតណាម លើវិស័យជាច្រើនដូចជា៖ រៀបចំណាត់ថ្នាក់កិត្យានុភាពថ្នាក់ជាតិ; សន្ទុះស្តារសេដ្ឋកិច្ច បង្ហាញទស្សនៈវិជ្ជមានមួយជ្រុងចំពោះវៀតណាមក្នុងទីផ្សារមូលធនអន្តរជាតិ; ធនាគារ Standard Chartered បានព្យាករណ៍ថា កំណើន GDP នឹងកើន ១០,៨%  នៅក្នុងត្រីមាសទី ៣ និងកើន ៣,៩% ក្នុងត្រីមាសទី ៤  ហើយសម្រាប់ពេញមួយឆ្នាំនឹងឈានដល់ ៦,៧%;  ធនាគារ HSBC បានបង្កើនការព្យាករណ៍ពីកំណើនរបស់វៀតណាមក្នុងឆ្នាំ ២០២២ ឡើងដល់ ៦,៩% ជំនួសកម្រិត ៦,៦% ដែលបានដាក់ចេញមុននេះ។ តួរលេខទាំងនេះឆ្លុះបញ្ចាំងពីសមិទ្ធិផល និងយថាទស្សន៍អភិវឌ្ឍន៍របស់ប្រទេសជាតិ ក្រោមការដឹកនាំរបស់បក្ស រដ្ឋ ការស្រុះចិត្តគំនិតរបស់ប្រជាជនទាំងមូល ក្នុងនោះមានការគ្រប់គ្រង និងការដឹកនាំប្រកបដោយប្រសិទ្ធភាពរបស់រដ្ឋាភិបាល ចំពោះការប្រែប្រួលដែលមិនអាចទាយទុកជាមុនបាននៃសម័យកាល។ សាស្ត្រាចារ្យបណ្ឌិតវិទ្យាសាស្ត្រ Phan Xuan Son នៃបណ្ឌិត្យសភានយោបាយជាតិហូជីមិញបានវាយតម្លៃថា៖ “សហគមន៍អន្តរជាតិ និងអង្គការជាច្រើនបានវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់រដ្ឋាភិបាលវៀតណាម។ បើវាយតម្លៃជាទូទៅ ការដឹកនាំនិងគ្រប់គ្រងរបស់រដ្ឋាភិបាលគឺល្អ ណាស់ ហើយក្នុងបរិបទដ៏លំបាក រួមទាំងជំងឺរាតត្បាតកូវីដ ១៩ ផងដែរ តាមនោះ កំណើនរបស់យើងមិនដែលស្ថិតក្នុងតួលេខអវិជ្ជមានទេ យ៉ាងហោចណាស់លើសពី ២% រដ្ឋាភិបាលបានគ្រប់គ្រងបានយ៉ាងល្អ  មានភាពបត់បែន និងមានការច្នៃប្រឌិត”។

តួនាទីរបស់រដ្ឋាភិបាលក្នុងការប្រតិបត្តិនិងការគ្រប់គ្រងគឺជាមូលដ្ឋានដ៏រឹងមាំ សម្រាប់ការបន្តកសាងនិងបំពេញប្រព័ន្ធស្ថាប័នរដ្ឋបាលរបស់រដ្ឋ តាមទិសដៅនៃការកសាងរដ្ឋនីតិរដ្ឋ។ ជាពិសេស តម្រូវការសម្រាប់ស្ថាប័នប្រតិបត្តិសិទ្ធិអនុវត្តន៍ច្បាប់  គឺត្រូវបន្តការផ្លាស់ប្តូរថ្មីការចាត់តាំងនិងប្រតិបត្តិការរបស់រដ្ឋាភិបាលក្នុងទិសដៅសម្រួល   និងប្រសិទ្ធភាព ការកសាងរដ្ឋបាល ដើម្បីបម្រើប្រជាពលរដ្ឋ   ប្រជាធិបតេយ្យ នីតិរដ្ឋ ជំនាញ ទំនើប ស្អាតស្អំ រឹងមាំ បើកចំហរ តម្លាភាព; ផ្តោតលើការកសាងរដ្ឋាភិបាល “ស្ថាបនាអភិវឌ្ឍន៍ សុចរិតភាព សកម្មភាព”។

ជំរុញវិមជ្ឈការ និងវិសហមជ្ឈការក៏ជាទិសដៅមួយរបស់រដ្ឋាភិបាលក្នុងអាណត្តិនេះ ដើម្បីរួមចំណែកក្នុងការកសាងនីតិរដ្ឋ។ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានសង្កត់ធ្ងន់ថា៖ “ការជំរុញវិមជ្ឈការ វិសហមជ្ឈការសមហេតុផល ភាវូបនីយកម្មនៃទំនួលខុសត្រូវ ដើរទន្ទឹមគ្នាជាមួយនឹងការលើកកំពស់សមត្ថភាពរបស់កម្មាភិបាលក្រោមឱវាទ។ ក្នុងពេលជាមួយគ្នានេះ ពង្រឹងការសម្របសម្រួល អធិការកិច្ច ការត្រួតពិនិត្យ និងការគ្រប់គ្រងអំណាច។ ពង្រីកភាពម្ចាស់ការ ស្វាហាប់ និងភាពច្នៃប្រឌិតនៅគ្រប់កម្រិត; កសាងយន្តការលើកទឹកចិត្ត និងការពារកម្មាភិបាលដែលមានគំនិតច្នៃប្រឌិត ហ៊ានគិត និងហ៊ានធ្វើដើម្បីប្រយោជន៍រួម”។

លក្ខណៈវិនិច្ឆ័យសំខាន់មួយនៃនីតិរដ្ឋគឺការរក្សាតួនាទីនៃភាពបើកចំហ តម្លាភាព និងគណនេយ្យភាពក្នុងប្រតិបត្តិការរបស់ខ្លួន។ នេះក៏ជាលក្ខណៈនៃនីតិរដ្ឋសង្គមនិយមរបស់វៀតណាម ដែលជារដ្ឋរបស់ប្រជាជន ដោយប្រជាជន និងដើម្បីប្រជាជន បង្ហាញពីសិទ្ធិរបស់ប្រជាជនក្នុងការធ្វើជាម្ចាស់; គឺជាលក្ខខណ្ឌសម្រាប់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់សិទ្ធិរបស់ពួកគេក្នុងការត្រួតពិនិត្យ និងត្រួតពិនិត្យសកម្មភាពរបស់ភ្នាក់ងាររដ្ឋ។ សាស្ត្រាចារ្យ Hoang The Lien អតីតអនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៍ បានបញ្ជាក់ឱ្យកាន់តែច្បាស់ថា៖ “ច្បាប់របស់យើងបានកំណត់ពីការទទួលខុសត្រូវរបស់មនុស្សម្នាក់ៗ និងអាចកំណត់ការទទួលខុសត្រូវរបស់មនុស្សម្នាក់ៗ ផងដែរ។ ទំនួលខុសត្រូវ ត្រូវតែបំបែកយន្តការពីរដែលធ្វើឱ្យមានការភ័ន្តច្រឡំចំពោះគណនេយ្យភាពបុគ្គល និងគណនេយ្យភាពសមូហភាព។ ទោះបីជាយើងកំពុងលើកកម្ពស់ប្រជាធិបតេយ្យ និងសមូហភាពក៏ដោយ ក៏យើងត្រូវតែរក្សាទំនួលខុសត្រូវរបស់បុគ្គល”។

នៅពេលដែលមានខឿនរដ្ឋបាលបែបប្រជាធិបតេយ្យ ជំនាញ ទំនើប ដោយយកប្រជាជនជាមជ្ឈភាព ក្រោមការឃ្លាំមើលរបស់ប្រជាជន ហើយយកការពេញចិត្តរបស់ប្រជាជនធ្វើជារង្វស់វាយតម្លៃលើគុណភាពសកម្មភាពនៃក្បាលម៉ាស៊ីនរដ្ឋបាល ទើបសកម្មភាពរបស់ក្បាលម៉ាស៊ីនរដ្ឋបាលនិយាយដោយឡែក និងរដ្ឋនិយាយរួមកាន់តែមានកប្រសិទ្ធភាព។ លោកសាស្ត្រាចារ្យ Tran Ngoc Duong ប្រធានក្រុមប្រឹក្សាប្រឹក្សាប្រជាធិបតេយ្យផ្នែកច្បាប់ គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមបានលើកមតិថា៖ “ត្រូវកសាងយន្តត្រួតពិនិត្យសិទ្ធិអំណាចរបស់ប្រជាជន។ នាពេលខាងមុខ ត្រូវបង្កើតច្បាប់ស្តីពីការត្រួតពិនិត្យ និងការរិះគន់សង្គមរបស់ប្រជាពលរដ្ឋ ដើម្បីគ្របដណ្ដប់លើម្ចាស់កម្មវត្ថុ ពោលគឺ ទាំងជាបុគ្គលប្រជាពលរដ្ឋផ្ទាល់ អង្គការរបស់ប្រជាពលរដ្ឋ ដែលចូលរួម និងត្រួតពិនិត្យអំណាចរដ្ឋ ជាពិសេសលើប្រព័ន្ធនយោបាយរបស់បក្សកាន់អំណាចរនៃប្រទេសជាតិ មានន័យថា យន្តការប្រជាជនគ្រប់គ្រងលើអំណាចរដ្ឋ គឺមានសារៈសំខាន់ណាស់”។

មហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាមបានកំណត់ថា ដំណោះស្រាយជាមូលដ្ឋានមួយក្នុងការកសាង និងសុក្រិតនូវនីតិរដ្ឋសង្គមនិយមវៀតណាមគឺកំណត់តួនាទី ឋានៈ មុខងារ ភារកិច្ច និងអំណាចរបស់ស្ថាប័នរដ្ឋក្នុងការអនុវត្តអំណាចនីតិបញ្ញត្តិ នីតិប្រតិបត្តិ និងអំណាចតុលាការ ដោយឈរលើមូលដ្ឋាននៃនីតិរដ្ឋ ដោយធានាថា អំណាចរបស់រដ្ឋគឺឯកភា

ព មានការចាត់តាំងយ៉ាងច្បាស់លាស់ សម្របសម្រួលយ៉ាងជិតស្និទ្ធ។ ទិសដៅច្បាស់លាស់នេះ កំពុងត្រូវបានសម្រេចជាបណ្តើរៗ ដើម្បីធ្វើឲ្យសុក្រិតក្បាលម៉ាស៊ីនរដ្ឋបាល បង្កើនប្រសិទ្ធភាពនៃអភិបាលកិច្ចជាតិ និងមូលដ្ឋាន និងរួមចំណែកកសាងនីតិរដ្ឋសង្គមនិយមនៅវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ