កសាងបក្ស-ភារកិច្ចគន្លឹះក្នុងបុព្វហេតុផ្លាស់ប្តូរថ្មី


កសាងបក្ស-ភារកិច្ចគន្លឹះក្នុងបុព្វហេតុផ្លាស់ប្តូរថ្មី - ảnh 1
កសាងបក្ស-ភារកិច្ចគន្លឹះក្នុងបុព្វហេតុផ្លាស់ប្តូរថ្មី

        Vovworld-សេចក្តីព្រាងរបាយការណ៍នយោបាយបានចាប់ផ្ដើមដោយ​ខ្លឹមសារ​
កសាងបក្សស្អាតស្អំរឹងមាំ។ សេចក្តីព្រាងឯកសារក៏កំណត់ ជំរុញថែម​ទៀត​នូវកិច្ចការ
កសាងបក្ស ចំណុចស្នូលគឺប្តេជ្ញាចិត្តខំប្រឹងប្រែងបន្តអនុវត្តសេចក្តី​សំរេច​ចិត្តមជ្ឈឹម
លើកទី៤នីតិកាលទី១១។

ផ្លាស់ប្តូរថ្មីកិច្ចការនយោបាយសតិអារម្មណ៍

        អំពីនយោបាយសេចក្តីព្រាងឯកសារបំពេញបន្ថែមរាល់ភារកិច្ចដំណោះ​ស្រាយ
ថ្មីដូចជាប្តេជ្ញាចិត្តរាល់បញ្ហាមានចរិតលក្ខណៈគោលការណ៍ក្នុងកិច្ចការ​កសាងបក្ស។​
លើកកំពស់សមត្ថភាពកាន់អំណាចរបស់បក្សនិងធានាកិច្ចដឹកនាំ​របស់បក្សមាន
សុពលភាពប្រសិទ្ធិភាពឬទ្ធានុភាពនយោបាយរបស់បក្ស អង្គការ​បក្ស កម្មាភិបាល
បក្ខជន។​ កែលំអរយន្តការបទបញ្ញត្តិនិងរៀបចំអនុវត្តម៉ឹងម៉ាត់​ប្រសិទ្ធិភាពកាទិតៀន
ស្វ័យទិតៀនសួរដេញដោលក្នុងសម័យប្រជុំរបស់គណៈ​ប្រតិបត្តិមជ្ឈឹម គណៈ
កម្មាធិការបក្សគ្រប់ជាន់ថ្នាក់។

        សេចគ្តីព្រាងឯកសារបានកំណត់ត្រូវផ្លាស់ប្តូរថ្មីកិច្ចការសតិអារម្មណ៍ទ្រឹស្តី​ក្នុង
នោះបន្តផ្លាស់ប្តូរថ្មីខ្លឹមសាររបៀបលើកកំពស់ថែមទៀតចរិតប្រសិទ្ធិភាពនៃ​កិច្ចការ
សតិអារម្មណ៍។ តាមលោក Phan Van Kinh ប្រជាជននៅខ័ណ្ឌ Cau Giay ក្រុងហាណូយ
ថា សេចក្តីព្រាងរបាយការណ៍នយោបាយដាក់ជូនមហាសន្និបាត​លើកទី១២បាន
ផ្តោតលើគ្រប់វិស័យកិច្ចការកសាងបក្ស៖

        “លើកនេះបញ្ហាកសាងបក្សមានអត្ថន័យដ៏សែនសំខាន់។ ពីព្រោះដល់ពេល​
ប្រសិនបើមិនធ្វើកិច្ចការនេះល្អទេគឺវានឹងពាក់ពាន់ដល់ការស្លាប់រស់នៃប្រទេសជាតិ
និងបញ្ជាក់នូវកិច្ចដឹកនាំរបស់បក្សចំពោះប្រទេសជាតិ។​ ខ្ញុំគិតថានេះជាបញ្ហាសំខាន់
​និង​បន្ទាន់។”

លើកកំពស់ប្រសិទ្ធិភាពសកម្មភាពនៃមូលដ្ឋានបក្សនិងគុណភាពបក្ខជន

សេចក្តីព្រាងឯកសារបាននាំការអប់រំហាត់ពត់លុតដំសិលធម៍ក្លាយទៅជាខ្លឹមសារ
សំខាន់មួយក្នុងគោលដៅកសាងបក្ស កសាងបក្សស្អាតស្អំរឹងមាំអំពីនយោបាយ​
សតិអារម្មណ៍ការងារចាត់តាំងនិងសិលធម៍។

        សេចក្តីព្រាងក៏កំណត់ត្រូវផ្លាស់ប្តូរថ្មីយ៉ាងខ្លាំងក្លាកិច្ចការកម្មាភិបាល។​ជាក់​ស្ដែង
គឺផ្លាស់ប្តូរថ្មីការបោះឆ្នោតក្នុងបក្ស របៀបជ្រើសរើសចាត់តាំងកម្មាភិបាល ដើម្បីជ្រើស
រើសអ្នកមានឬទ្ធានុភាពរឹងមាំសិលធម៍ល្អហ៊ានគិតហ៊ានធ្វើ។ លោក Le Xuan Bich
កម្មាភិបាលសមាគមអ្នកអក្សរសាស្ត្រវៀតណាមបានចាត់ទុកថា៖

        “ក្នុងសេចក្តីព្រាងឯកសាររបស់បក្សអំពីកិច្ចការកម្មាភិបាល ខ្ញុំបានឃើញថា បក្ស
បានប្រមូលបន្តរាល់ការប៉ិនប្រសព្វពាក្យទូន្មានរបស់លោកប្រធានហូជីមិញ​អំពីបណ្ដុះ
បណ្ដាលកម្មាភិបាល។ បក្សកំពុងយកចិត្តទុកដាក់បណ្ដុះបណ្ដាលជួរ​កម្មាភិបាលមាន
សមត្ថភាពមានសតិអារម្មណ៍សិលធម៍បំរើឲ្យប្រជាជន។”

        ប្រសិនបើសេចក្តីព្រាងឯកសារមហាសន្និបាតលើកទី១១បានផ្តោតទៅលើ​បញ្ហា
តស៊ូបង្ការប្រឆាំងអំពើរពុករលួយការខ្ជះខ្ជាយនោះគឺសេចក្តីព្រាងឯកសារលើកនេះបាន
រាយការណ៍ក្នុងផ្នែកកសាងបក្ស ក្នុងនោះលើកច្បាស់កសាង​យន្តការ​ទប់ទល់ទប់ស្កាត់
ទំនាក់ទំនងផលប្រយោជន៍ក្រុម ប្រឆាំងផ្ដាច់មុខសិទ្ធិ​និង​ផលប្រយោជន៍។

        ស្ដីពីការផ្លាស់ប្តូរថ្មីរបៀបដឹកនាំរបៀបកាន់អំណាចរបស់បក្ស បើប្រៀបនឹង
​មហាសន្និបាតលើកទី១១នោះ សេចក្តីព្រាងរបាយការណ៍នយោបាយកំណត់​ច្បាស់​
ជាងថា បក្សបំរើប្រជាជន ទទួលការឃ្លាំមើលរបស់ប្រជាជន ទទួលខុស​ត្រូវ​ចំពោះ
ប្រជាជនអំពីការសំរេចចិត្តរបស់ខ្លួន។

ការដែលសេចក្តីព្រាងរបាយការណ៍នយោបាយដាក់ជូនមហាសន្និបាតបក្សទូទាំង
ប្រទេសលើកទី១២បានសង្កត់ធ្ងន់ថា បង្កើនកិ្ចចការកសាងបក្សស្អាតស្អំ​រឹងមាំ តាំង
ពីចំណងជើងបានសឲ្យឃើញនូវសំណូមពរធំធេងជាងនិងលើគ្រប់​វិស័យជាងបើ
ប្រៀបនឹងសំណូមពរដែលបានដាក់ចេញនៅមហាសន្និបាតលើកទី១១គឺ បន្តលើក
កំពស់សមត្ថភាពដឹកនាំនិងកំលាំងប្រយុទ្ធរបស់បក្ស។ រាល់​សំណូមពរនេះជាការ
កំណត់ទិសដៅសំរខាន់សំរាប់បក្សទាំងមូលក្នុងប៉ុន្មានឆ្នាំ​ខាងមុខ ទន្ទឹមនឹងនោះស
ឲ្យឃើញការប្តេជ្ញាចិត្តកសាងបក្សកាន់អំណាចរឹងមាំលើ​គ្រប់វិស័យ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ