គ្រោះរញ្ជួយថ្មីលើឆាកនយោបាយអេហ្ស៊ីប។
ANH HUYEN. -  
(VOVWORLD) /  
|
Image: Internet |
Vovworld-ទោះបីជាប្រធានាធិបតី MohamedMorsiអះអាងថាសេចក្តីសំរេចនេះ
របស់លោកមិនតម្រង់ទៅលើបុគ្គលណា១ឬបង្រួញសិទ្ឋិសេរីភាពនោះទេគឺ
ដើម្បីផលប្រយោធន៍នៃប្រទេសជាតិនិងប្រជាជនប៉ុណ្ណោះ។ប៉ុន្តែការផ្លាស់ប្តូរក្នុង
កងទ័ពនឹងជាកត្តាដែលអាចបណ្តាលភាពតានតឹងពិបាកព្យាករណ៍បាន។ការដែលលោកMorsiក្លាយទៅជាប្រធានាធិបតីថ្មីរបស់ធអេហ្ស៊ីបបានគូសសម្គល់
របត់១នៃប្រទេសនេះតាំងពីពេលប្រធានាធិបតី Hosni Mubarack ត្រូវផ្តួលលរំលំមក
ជ័យជំនះនេះបានអនុញ្ញាតអង្គការភាតរភាពឥស្លាមឡើងកាន់អំណាចក្រោយរយះ
ពេល៨៤ឆ្នាំចាប់បដិសន្ឋិ។ប្រការនេះបានធ្វើឲ្យការប្រជែងដណ្តើមសិទ្ឋិអំណាចរវាង
អង្គការនេះនាំមុខដោយលោកMorsiជាមួយមជ្ឈដ្ឋានយោធាកាន់អំណាចនៅប្រទេស
នេះពីយូរៗណាស់ចាប់ផ្តើមបំផ្ទុះឡើង។គួររំលឹកថានាពាក់កណ្តាលខែកក្កដា២០១២
លោកMorsiត្រូវធ្វើសម្បទានពេលដែលដកក្រិត្យរបស់ខ្លួនសំដៅស្តាររដ្ឋសភាឡើង
វិញ។ទោះបីជារដ្ឋសភានេះត្រូវក្រុមប្រឹក្សាកំពូលបណ្តាកងកំលាំងប្រដាប់អាវុធអេហ្ស៊ីប
រំសាយមុនពេលដំណើរការបោះឆ្នោតប្រធានាធិបតីនាថ្ងៃទី១៥មិថុនា។
|
គ្រោះរញ្ជួយថ្មីលើឆាកនយោបាយអេហ្ស៊ីប(Image Internet). |
ដោយការរំសាយរដ្ឋសភាក្រុមប្រឹក្សាកំពូលបណ្តាកងកំលាំងប្រដាប់អាវុធចង់បន្ថយ
ឥទ្ឋិពលនៃអង្គការភាតរភាពឥស្លាមលើឆាកនយោបាយនៃប្រទេសនេះ។ជាភ័ព្វសំណាង
ថាភាពតានតឹងពេលនេះបានធូស្រាលពេលដែលប្រធានាធិបតីថ្មីសំរេចដកក្រិត្យរបស់
ខ្លួន។សេចក្តីសម្រេចរបស់លោកMorsiក្នុងការដកដំណែងរបស់លោក HusseinTantawi
ត្រូវបានចាត់ទុកជាការប្រឈមមុខក្នុងការខិតខំប្រឹងប្រែងបង្កើតរដ្ឋស៊ីវិល១។
ទន្ទឹមនឹងនោះប្រធានាធិបតី Morsiក៍បានសំរេចលុបចោលរដ្ឋធម្មនុញ្ញដែលបានផ្សព្វ
ផ្សាយក្នុងដំណាក់កាល លោក Hussein Tantawiកាន់អំណាច។មុននោះថ្ងៃទី៨សីហា
លោកMorsiបានដំណើរការកំណែទម្រង់ស្ថាប័នចារកម្មនៃប្រទេសនេះ។ដោយហេតុ
នេះកាយវិការរបស់លោកMorsiត្រូវបានចាត់ទុកជាការបង្កភាពប្រឈមមុខថ្មីរវាង
ប្រធានាធិបតី ជាមួយក្រុមប្រឹក្សាយោធា៕
ANH HUYEN.
-VOVWORLD