ចិន និង EU ជំរុញកិច្ចសហប្រតិបត្តិការ ដើម្បី​នាំមកនូវផល​ប្រយោជន៍​សម្រាប់​ភាគីទាំងអស់

(VOVWORLD) - ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ចិន និងសហភាពអឺរ៉ុប (EU) មានជំនួបកំពូលនាថ្ងៃទី ៧ ខែធ្នូ នៅទីក្រុងប៉េកាំង (ចិន) ។ កិច្ចប្រជុំនេះបានជួយភាគីទាំងពីរពិភាក្សាដោយស្មោះត្រង់អំពីបញ្ហាជំពាក់ជំពិនក្នុងទំនាក់ទំនងទ្វេភាគី កំណត់បានការយល់ដឹងរួម តាមនោះ រក្សាស្ថិរភាពទំនាក់ទំនង ជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យដែលនាំមកនូវផលប្រយោជន៍សម្រាប់ភាគីទាំងអស់។
ចិន និង EU ជំរុញកិច្ចសហប្រតិបត្តិការ ដើម្បី​នាំមកនូវផល​ប្រយោជន៍​សម្រាប់​ភាគីទាំងអស់ - ảnh 1ប្រធានរដ្ឋចិនលោក Xi Jinping (កណ្តាល) ក្នុងអំឡុងពេលជួបជាមួយប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel (ឆ្វេង) និងប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen ក្នុងទីក្រុងប៉េកាំង។ រូបថត៖ THX/TTXVN

រក្សាតុល្យភាពទំនាក់ទំនងពាណិជ្ជកម្ម

ពាណិជ្ជកម្មបានក្លាយទៅជាប្រធានបទពិភាក្សាអាទិភាពជួរមុខក្នុងកិច្ចប្រជុំកំពូលចិន- EU លើកនេះ។ យោងតាមប្រធាន EC លោកស្រី  Ursula von der Leyen បានឲ្យដឹងថា ចិនគឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់បំផុតរបស់ EU ការផ្លាស់ប្ដូរពាណិជ្ជកម្មរវាងភាគីទាំងពីរទទួលបានជាង ២ ពាន់លានអឺរ៉ូ (២,១៥ ពាន់លានដុល្លារអាមេរិក) ក្នុងមួយថ្ងៃ ប៉ុន្តែឱនភាពពាណិជ្ជកម្មរបស់ EU គឺជាមួយ ចិនក្នុងរយៈពេល ២ ឆ្នាំកន្លងទៅនៅតែខ្ពស់។ យោងតាមទិន្នន័យដែលត្រូវបានទីភ្នាក់ងារគយរបស់ចិនប្រកាសនាថ្ងៃទី ៧ ធ្នូបានសរឲ្យឃើញថា ក្នុងរយៈពេល ១១ ខែដើមឆ្នាំនេះ ចិនបាននាំចេញទំនិញជាង ៤៥៨ ពាន់លានដុល្លារអាមេរិកទៅកាន់ EU ហើយនាំចូលមកវិញជាង ២៥៧ ពាន់លានដុល្លារអាមេរិក។ យោងតាមលោកស្រី Ursula von der Leyen ប្រការនេះត្រូវផ្លាស់ប្តូរ ហើយប្រការដំបូងដែលត្រូវអនុវត្តន៍គឺEU និងចិន រួមគ្នាសន្ទនាយ៉ាងស្មោះត្រង់ស្ដីពីការខ្វែងគំនិតគ្នា៖ “យើងខ្ញុំឯកភាពគ្នាថា នាបច្ចុប្បន្ន យើងខ្ញុំកំពុងមានបញ្ជីកត្តាខុសប្លែកគ្នា ដែលយើងខ្ញុំមានគោលបំណងពិភាក្សាយ៉ាងស៊ីជម្រៅជាមួយគ្នានៅកម្រិតខ្ពស់បំផុត។ នេះគឺជាប្រការដ៏សំខាន់ ហើយអឺរ៉ុបនឹងស្វែងរកលទ្ធផលជាក់ស្តែងផងដែរ“។

ដើម្បីរក្សាស្ថិរភាពទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី មន្ត្រីជាន់ខ្ពស់ EU បានស្នើឲ្យចិនបើកទីផ្សារក្នុងស្រុករបស់ខ្លួនបន្ថែមទៀតចំពោះផលិតផលទំនិញរបស់អឺរ៉ុប ដូចជា ឧបករណ៍សុខាភិបាល ភេសជ្ជៈមានជាតិអាល់កុល ទឹកដោះគោបំប៉នសុខភាពសម្រាប់កុមារ និងគ្រឿងសម្អាង។ អំពីភាគីចិន នាយករដ្ឋមន្ត្រីចិនលោក Li Qiang បានអះអាងថា ចិនមិនបង្កើតរបាំងសម្រាប់ក្រុមហ៊ុនអ៊ឺរ៉ុបឡើយ ហើយចាត់ទុកថា ភាគីទាំងពីរចាំបាច់ត្រូវសង្កេតមើលសត្យានុម័ត និងទូលំទូលាយថែមទៀត អំពីមូលហេតុស្នូល ដែលនាំមកនូវអតុល្យភាពពាណិជ្ជកម្មទ្វេភាគី។ លោកនាយករដ្ឋមន្ត្រីចិនក៏បានចាត់ទុកថាអឺរ៉ុបត្រូវមានអាកប្បកិរិយាប្រុងប្រយ័ត្ន ជៀសវាង "ការធ្វើនយោបាយ និងសន្តិសុខ" លើបញ្ហាពាណិជ្ជកម្មសុទ្ធសាធ។

រក្សាស្ថិរភាពទំនាក់ទំនង ដើម្បីផលប្រយោជន៍រួម

ក្នុងបរិបទដែលជំនួបពិភាក្សាស្ដីពីទំនាក់ទំនងសេដ្ឋកិច្ចបានប្រព្រឹត្តិទៅយ៉ាងស្មោះត្រង់ ប៉ុន្តែមិនទាន់មានជំហានទម្លុះទម្លាយណាមួយនោះ ថ្នាក់ដឹកនាំ EU និងចិនបានខិតខំប្រឹងប្រែងជំរុញវិស័យសហប្រតិបត្តិការផ្សេងផ្សេងទៀត ដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា ហើយសម្រេចបាននូវវឌ្ឍនភាពជាក់លាក់។ ជាក់ស្ដែង ចិន និង EU បានឯកភាពគ្នាជំរុញខ្លាំងកិច្ចសហប្រតិបត្តិការលើការឃ្លាំមើលបទប្បញ្ញត្តិ និងកំហិតទាក់ទងនឹងការផ្ទេរទិន្នន័យឆ្លងដែន តាមនោះជួយក្រុមហ៊ុនអឺរ៉ុបប្រតិបត្តិការយ៉ាងរលូននៅទីផ្សារសាលាចិន។

ចិន និង EU ជំរុញកិច្ចសហប្រតិបត្តិការ ដើម្បី​នាំមកនូវផល​ប្រយោជន៍​សម្រាប់​ភាគីទាំងអស់ - ảnh 2ទិដ្ឋភាពនៃជំនួបរវាងប្រធានរដ្ឋចិនលោក Xi Jinping ជាមួយប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Charles Michel និងប្រធានគណៈកម្មការអឺរ៉ុប (EC) លោកស្រី  Ursula von der Leyen ក្នុងទីក្រុងប៉េកាំង ។ រូបថត៖ THX/TTXVN

យោងតាមប្រធានរដ្ឋចិន លោក Xi Jinping បានឲ្យដឹងថា ទាំងចិន និង EU សុទ្ធតែជាកម្លាំងដ៏ធំជំរុញពហុភាគីនិយមសកល រួមគ្នាគាំទ្រ វប្បធម៌ ចម្រុះ ដូច្នេះហើយ ភាគីទាំងពីរចាំបាច់ត្រូវដោះស្រាយទំនាក់ទំនងទ្វេភាគីយ៉ាងត្រឹមត្រូវ ដើម្បីនាំមកនូវផលប្រយោជន៍សម្រាប់ភាគីទាំងអស់៖ “យើងចាំបាច់ត្រូវមានទស្សនៈយ៉ាងត្រឹមត្រូវអំពីទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ។ ចិន និង EU គួរតែជាដៃគូសហប្រតិបត្តិការដែលមានផលប្រយោជន៍ដូចគ្នា ហើយជំរុញទំនុកចិត្តនយោបាយ កសាងការស្រុះចិត្តគំនិតគ្នាជាយុទ្ធសាស្ត្រ ពង្រឹងទំនាក់ទំនងផលប្រយោជន៍ បង្កើនកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ ដើម្បីផលប្រយោជន៍របស់ប្រជាជននៃភាគីទាំងពីរ និងរួមគ្នាឆ្លើយតបទៅនឹងបញ្ហាប្រឈមសកល“។

ចែករំលែកទស្សនៈនោះ ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel បានអះអាងថា ទោះបីជាភាគីទាំងពីរនៅតែមានការខ្វែងគំនិតគ្នាក៏ដោយ ទាំងចិន និង EU សុទ្ធតែមានការទទួលខុសត្រូវដ៏ធំធេងចំពោះពិភពលោកចែករំលែកផលប្រយោជន៍ជាច្រើនក្នុងការរក្សាសន្តិភាពស្ថិរភាពនៅលើពិភពលោក និងជំរុញការកែទម្រង់ចំពោះអភិបាលកិច្ចសកល៖ “យើងខ្ញុំសម្រេចបានវឌ្ឍនភាពលើគ្រប់វិស័យដែលមានផលប្រយោជន៍រួម ហើយអឺរ៉ុបនឹងបន្តទាក់ទងជាមួយចិនលើមូលដ្ឋានតម្លាភាព អាចទស្សន៍ទាយបាន និងទៅវិញទៅមក។ នាបច្ចុប្បន្ន ចាំបាច់ត្រូវជំរុញខ្លាំងវឌ្ឍនភាពទាំងនេះដើម្បីទំនាក់ទំនង EU-ចិន មានតុល្យភាពជាង និងមានផលប្រយោជន៍ទៅវិញទៅមកជាង សម្រាប់ភាគីទាំងពីរអាចធ្វើសកម្មភាពរួមគ្នា ឆ្លើយតបទៅនឹងបញ្ហាប្រឈមដ៏ធំធេងបំផុតរបស់ពិភពលោក“។

យោងតាមអ្នកសង្កេតការណ៍បានឲ្យដឹងថា បើទោះបីជាមិនបាននាំចេញការប្តេជ្ញាចិត្តជាក់លាក់ ឬកិច្ចប្រជុំកំពូលចិន- EU ទទួលបានលទ្ធផលវិជ្ជមាន។ អ្នកជំនាញ Noah Barkin មកពីមូលនិធិ Marshall របស់អាល្លឺម៉ង់បានអត្ថាធិប្បាយថា កិច្ចប្រជុំកំពូលនេះទទួលបានជោគជ័យក្នុងការជួយភាគីទាំងពីរគ្រប់គ្រងការខ្វែងគំនិតគ្នា ទប់ស្កាត់និន្នាការធ្លាក់ចុះនៃទំនាក់ទំនងទ្វេភាគី និងជួយឱ្យភាគីទាំងពីរយល់ដឹងអំពីការព្រួយបារម្ភរបស់គ្នាទៅវិញទៅមកប្រកបដោយមានការទទួលខុសត្រូវ ហើយតាមនោះរួមគ្នាស្វែងរកដំណោះស្រាយផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ