ច្បាប់ជំនឿសាសនា៖របតសំខាន់ក្នុងគោលនយោបាយស្ដីអំពីជំនឿសាសនានៅវៀតណាម

          (VOV)_សហគមន៍ជនកាន់សាសនាបានវាយតំលៃខ្ពស់ចំពោះការដែល​រដ្ឋសភា
បានពិភាក្សានិងយកមតិអនុម័តគំរោងច្បាប់ស្ដីអំពីជំនឿសាសនាក្នុង​សម័យប្រជុំ
លើកទី២ រដ្ឋសភាវៀតណាម នីតិកាលទី១៤។ អ្នកមុខអ្នកការ​សាសនាបានចាត់ទុក
ថា៖ ការកសាងនិងចេញផ្សាយច្បាប់ស្ដីអំពីជំនឿសាសនានៅពេលនេះគឺសំខាន់ 
បង្ហាញច្បាស់នូវការកំណត់នានាក្នុងរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ ស្ដីអំពីសិទ្ធិសេរីភាពនៅ
ខាងជំនឿសាសនាខាងជំនឿសាសនា។

ច្បាប់ជំនឿសាសនា៖របតសំខាន់ក្នុងគោលនយោបាយស្ដីអំពីជំនឿសាសនានៅវៀតណាម - ảnh 1
ច្បាប់ជំនឿសាសនា៖របតសំខាន់ក្នុងគោលនយោបាយស្ដីអំពីជំនឿសាសនានៅវៀតណាម

វៀតណាមជាប្រទេសមានច្រើនជនជាតិ និងសាសនា។ បក្ស និងរដ្ឋវៀតណាម​ជា
និច្ចកាលអះអាងនូវគោលជំហរ គោលនយោបាយមុនក៏ដូចជា​ក្រោយ​គឺគោរព ធានា
សិទ្ធិសេរីភាពខាងជំនឿសាសនា របស់ប្រជាជន។ បណ្ដាសាសនាជានិច្ចកាលសាមគ្គី
ភាព រួមដំណើរជាមួយប្រជាជាតិ អនុវត្តទិសស្លោករស់នៅល្អខាងផ្លូវលោក និងផ្លូវធម៌។
 ច្បាប់ជំនឿសាសនាត្រូវបានកសាងឡើងពីគោល​នយោបាយពោលខាងលើ និងបំពេញ
បន្ថែមចំណុចថ្មីមួយចំនួនអោយសមស្រប​ជាមួយជីវភាពរស់នាបច្ចុប្បន្ន។

          គោរពជំនឿសាសនា

        គំរោងច្បាប់ជំនឿសាសនាដាក់ជូនរដ្ឋសភាលើកនេះ មានជំពុកចំនួន៩ ​មាត្រា
ចំនួន៦៨ មានការរីកចំរើនជាច្រើន បើប្រៀននឹងច្បាប់ជំនឿសាសនាមុននេះ។ 
ពុព្វជិក Tran Van Huynh ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សាសនា Cao Dai Bach
 Y សមាជិកសភា មណ្ឌលខេត្ត Kien Giang បានអោយដឹងថា៖

          “ ក្រៅពីការបើកទូលាយទ្រង់ទ្រាយ សិទ្ធិសេរីភាពខាងជំនឿសាសនាមិន​ត្រឹម
តែរបស់ប្រជាពលរដ្ឋទេ គឺសិទ្ធិសេរីភាពរបស់ជនគ្រប់រូប។ សាសនាជាសិទ្ធិ​របស់មនុស្ស
 តាមស្មារតីរដ្ឋធម្មនុញ្ញ ឆ្នាំ ២០១៣។ គំរោងច្បាប់បានបំពេញបន្ថែមជំពូកថ្មីមួយ ជំ
ពូកទី២ ស្ដីអំពីសិទ្ធិសេរីភាពខាងជំនឿសាសនា។ ប្រការនេះបាន​បង្ហាញច្បាស់នូវ
គោលនយោបាយមុនក៏ដូចជាក្រោយរបស់បក្ស រដ្ឋ នោះគឺគោរពនិងធានាសិទ្ធិសេ
រីភាពខាងជំនឿសាសនារបស់ជនគ្រប់រូប។”


ច្បាប់ជំនឿសាសនា៖របតសំខាន់ក្នុងគោលនយោបាយស្ដីអំពីជំនឿសាសនានៅវៀតណាម - ảnh 2
ពុព្វជិក Tran Van Huynh ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សាសនា Cao Dai Bach Y សមាជិកសភា មណ្ឌលខេត្ត Kien Giang


          ស្ដីអំពីលក្ខណះធ្វើសកម្មភាពរបស់សាសនាផ្សេងៗ តាមព្រះតេជគុណ Thich
Thanh Quyet អនុប្រធានគណះ​​សង្ឃនាយកពុទ្ធសាសនាវៀតណាម​ សមាជិក​​សភា
មណ្ឌលខេត្ត Quang Ninh មានសង្ឃដីកាថា៖ គំរោងច្បាប់​មាន​ការ​កំណត់ស្ដីំអពីយន្ត
ការសូម-អោយ មុននេះ ត្រូវផ្លាស់ប្តូរទៅជារបៀប​ចុះបញ្ជី​ឬ​ជូនដំណឹង។ គំរោងច្បាប់
នេះក៏បានកំណត់ច្បាស់នូវការទទួលខុសត្រូវរបស់រដ្ឋ ចំពោះសកម្មភាពជំនឿសាស
នា។ ព្រះតេជគុណ Thich Thanh Quyetមានពុទ្ធដីកា​ថា​៖ 

          “ ច្បាប់នេះបានបើកទូលាយនិយមន័យច្បាប់ គោរពលក្ខណះខាងគតិយុត្តិ​ក្នុង
សកម្មភាពខាងជំនឿសាស​នា ដូចជា៖ លក្ខណះចុះបញ្ជីធ្វើសកម្មភាព​ខាង​ជំនឿសា
សនា ការទទួលស្គាល់អង្គការសាសនាបានងាយស្រួលជាង។ លក្ខណះបែងចែកឬ
បញ្ជូលរបស់អង្គការសាសនាក៏ងាយស្រួលជាងមុនដែរ។”

          ​ប្រគល់សិទ្ធិអោយអង្គការសាសនាក្នុងវិស័យសុខាភិបាល អប់រំនិងគាំពារសង្គម

        ចំណុចសំខាន់គួរអោយចាប់អារម្មណ៍ក្នុងគំរោងច្បាប់ជំនឿសាសនាគឺសកម្ម
​ភាពរបស់អង្គការសាសនា អង្គការសាសនាក្នុងវិស័យសុខាភិបាល អប់រំ បណ្ដុះ​បណ្ដាល
និងគាំពារសង្គមត្រូវបានបើកទូលាយ និងសមស្របជាមួយច្បាប់ទាក់​ទិននានា។  
បុព្វជិក Nguyen Van Rieu សមាជិកសភាមណ្ឌលខេត្ត Hai Duong បានអោយដឹងថា៖

          “ ប្រសិនបើតាមច្បាប់ឆ្នាំ ២០០៤គឺសកម្មភាពអប់រំមនុស្សធម៌របស់សាសនាគឺ
សកម្មភាពដែលបានរដ្ឋលើកទឹកចិត្ត ហើយក្នុងគំរោងច្បាប់នេះ ប្រការទាំងនេះបាន
ក្លាយទៅជាសិទ្ធិ។ នេះគឺជាការកំណត់ត្រឹមត្រូវ បើកចេញឱកាសថ្មី សំរាប់​អង្គការសាស
នាចូលរួមវិស័យអប់រំ សុខាភិបាល ដើម្បីផលប្រយោជន៍របស់​សង្គមទាំងមូល។”

          ព្រះតេជគុណLy Minh Duc សមាជិកសភាមណ្ឌលខេត្ត Soc Trang បានអោយ
ដឹងថា៖

          “ ច្បាប់ជំនឿសាសនានឹងរួមចំណែកលើកទឹកចិត្តអ្នកមុខអ្នកការ និងអ្នកកាន់
សាសនានានា ​ពង្រីកស្មារតីស្នេហារជាតិ របស់ជនរួមជាតិ។ ទន្ទឹមនឹងនោះ​ រួមគ្នាប្រ
ឆាំងនឹងកម្លាំងអមិត្ត ប្រឆាំងរបបសង្គមនិយម។”

          គំរោងច្បាប់ជំនឿសាសនាត្រូវបានរដ្ឋសភាអនុម័ត ក្នុងសម័យប្រជុំលើកនេះ
 នឹងជារបៀងគតិយុត្តិសំខាន់ សំរាប់សកម្មភាព​ជំនឿសាសនារបស់ប្រជាពលរដ្ឋ​ បង្ក
លក្ខណះអោយអង្គការសាសនារួមវិភាគទានថែមទៀត ក្នុងបុព្វហេតុ​អភិវឌ្ឍន៍ប្រ
ទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ