ច្រកចង្អៀតនាំមកដល់សន្តិភាព

ច្រកចង្អៀតនាំមកដល់សន្តិភាព - ảnh 1
ទាហានភាគីប្រឆាំងនៅស៊ីរី (រូបថត AFP)


        VOV-ស៊ីរីជានិច្ចកាលជាចំណុចពិសេសទាក់ទាញការយកចិត្តទុកដាក់របស់​សាធារណៈមតិក្នុងអំឡុងជាង២ឆ្នាំកន្លងមកនិងឈ្មោះ ស៊ីរី បានក្លាយ​ទៅ​ជាក្តៅ
ជាងពេលណាៗទាំងអស់ក្នុងប៉ុន្មានថ្ងៃជិតៗនេះ។ រាល់ក្តីសង្ឃឹម​របស់​សហគមន៍
អន្តរជាតិហាក់ដូចជាកំពុងប្រមូលផ្ដុំទៅលើសន្និសីទ Geneva នាពេល​ខាងមុខជា
មួយក្តីសង្ឃឹមថានឹងរកឃើញដំណោះស្រាយដើម្បីបញ្ឈប់ជំលោះបង្ហូរឈាម​ក្នុងរយៈពេល២ឆ្នាំកន្លងមកនៅប្រទេសនេះ។ បណ្ដាសកម្មភាពការទូតដែលកំពុង​ប្រព្រឹត្តទៅជាបន្តបន្ទាប់គឺសំដៅបើកទ្វាឲ្យការសន្ទនាបញ្ឈប់ស្ថានភាពបង្ហូឈាម
និងអំពើរហឹង្សាក្រោមគ្រប់រូបភាព។ ប៉ុន្តែគួរឲ្យសោកស្ដាយថា សន្និសីទកំពុងមាន​
ការ​ព្យាករណ៍អក្រក់ទៅៗក្នុងពេលដែលរដ្ឋាភិបាលស៊ីរីនិងកំលាំងប្រឆាំងសុទ្ធតែ​ប្តេជ្ញាចិត្តការពារគោលជំហររបស់ខ្លួន។ ក្នុងពេលនោះ បណ្ដាមហាអំណាច​នៅ​
មិន​ទាន់រកឃើញសម្លេងរួមក្នុងការទាក់ទងអំពីស៊ីរីឡើយ។

        នៅចាំថា​មុននេះ១ឆ្នាំ នាខែមិថុនាឆ្នាំ២០១២ នៅទីក្រុង Geneva សន្និសីទ​សន្តិភាពអន្តរជាតិមួយអំពីស៊ីរីក៏បានរៀបចំឡើង។ គោលដៅពេលនោះក៏មិនខុស
ប្លែកអ្វី​នឹងសន្និសីទនឹងបានប្រព្រឹត្តទៅនាពេលខាងមុខនេះឡើយ។ ប៉ុន្តែលទ្ធផល
ដែល​សន្និសីទនេះទទួលបានមិនច្រើនទេ។ គាំទ្រការបង្កើតរដ្ឋាភិបាល​អន្តរកាល​ ​ប៉ុន្តែគ្មានកិច្ចព្រមព្រៀងជាក់ស្ដែងណាមួយអំពីប្រការនោះដែលធ្វើឲ្យរយៈពេល១
ឆ្នាំកន្លងទៅ​វិបត្តិនយោបាយនៅស៊ីរីនៅទ្រឹងមួយកន្លែង។

        ត្រឡប់មកនឹងសន្និសីទដែលជិតនឹងប្រព្រឹត្តទៅនោះ ទោះបីរួមគ្នាចូលរួម​សន្និសីទប៉ុន្តែរវាងមហាអំណាចទាំងពីរ រុស្ស៊ី​និងអាមេរិកនៅតែនិយាយ​ដាក់គ្នាទៅ​
វិញ​ទៅមកដ៏ដែល។ អាមេរិកបន្តរិះគន់រុស្ស៊ីផ្គត់ផ្គងកាំជ្រួចចំពោះ​ប្រធានាធិបតី​ស៊ីរី
Bashar al-Assad។ ក្នុងពេលនោះរុស្ស៊ីជានិច្ចកាលសង្កត់ធ្ងន់ថា​អ៊ីរ៉ង់ ជា​ប្រទេស​ជួយ
ឧបត្ថម្ភសំខាន់ឲ្យប្រធានាធិបតី Assad ត្រូវបានចូលរួមសន្និសីទ​លើក​នេះ។ ផ្ទុយ
ទៅវិញនោះ​បារាំងប្តេជ្ញាចិត្តប្រឆាំងជំទាស់ការចូលរួមសន្និសីទប្រសិន​បើមាន
វត្តមានរបស់ Tehran។ រួមជាមួយនោះរុស្ស៊ីនិងចិននិងប្រទេសផ្សេងៗមួយ​ចំនួន
ប្តេជ្ញាចិត្តទប់ស្កាត់ការជ្រៀតជ្រែកយោធាពីខាងក្រៅទៅលើស៊ីរី។ រីឯលើ​វិស័យ​
ផ្ទៃក្នុងស៊ីរីវិញ កំលាំងប្រឆាំងស៊ីរីទោះបីជាយល់ព្រមចូលរួមសន្និសីទ​ដោយសារ
ត្រូវរងកំលាំងគាបសង្កត់ពីវ៉ាសីនតោណក្តី ប៉ុន្តែភាគីនេះអះអាងថា​ការ​ផ្ដើមគំនិត
ណាមួយក៏ត្រូវនាំទៅដល់ការដែលប្រធានាធិបតី Bashar al-Assad ត្រូវ​លាលែងពី
ដំណែង។ ប៉ុន្តែតាំងពីមុនមក ប្រធានាធិបតី Assad ជានិច្ចកាល​ប្តេជ្ញាចិត្តមិន
លាលែងពីដំណែងមុនពេលការបោះឆ្នោតនិងបណ្ដាប្រទេសគ្មានសិទ្ធិជ្រៀតជ្រែក
ចូលបញ្ហានយោបាយនៃប្រទេសនេះឡើយ។ ជាងនេះទៅទៀត​ក្នុង​កាយវិការដ៏
គ្រោះថ្នាក់មួយ​សហភាពអ៊ឺរុបនាថ្ងៃទី២៧ឧសភាបានអនុម័តលើ​សេចក្តី​សំរេចចិត្តលប់ចោលបទដាក់ទណ្ឌកម្មខាងអាវុធចំពោះភាគីប្រឆាំងនៅស៊ីរី តាមរយៈនោះផ្ញើរសារយ៉ាងខ្លាំងក្លាមួយចំពោះរបបរបស់ប្រធានាធិបតី Bashar
al-Assad ថា លោក Assad នឹងគ្មានការជ្រើសរើសណាផ្សេងទៀតក្រៅពីការ
លា​លែង​ពីដំណែងឡើយ។ ក្នុងកាលៈទេសៈដែលបណ្ដាសមាសភាពចូលរួម
ពោពេញទៅដោយការខ្វែង​គំនិតដូច្នេះ នឹងគ្មានអ្វីអាចធានាបានថា សន្និសីទ
នឹងទទួលបានជោគជ័យឡើយ។

         ស៊ីរីជាមួយភូមិសាស្ត្រនិងកំរិតឥទ្ធិពលជាតិកំពុងច្របុកច្របល់ពីមួយថ្ងៃ
ទៅមួយថ្ងៃនិងអាចមានតួនាទីសំខាន់ផ្លាស់ប្តូរដំបន់មជ្ឈឹមបូព៌ាទាំងស្រុងបន្ទាប់ពី
សន្និសីទអន្តរជាតិលើកនេះ។ ពេលណាទទួលបាន​ការរួម​កំលាំងរបស់បណ្ដា
ភាគីនៅស៊ីរីនិងការស្រុះចិត្តគំនិតរបស់សហគមន៍អន្តរជាតិ ពេលនោះទើបអាច
សង្ឃឹមអំពីសន្តិភាពនៅប្រទេសមជ្ឈឹមបូព៌ានេះ។​ ប៉ុន្តែ​ប្រការ​នេះពិបាកអាច
អនុវត្តបានក្នុងកាលៈទេសៈនាបច្ចុប្បន្ន៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ