ជំនួបសន្ទនាដើម្បីរួមដំណើរជាមួយសហគ្រាស

(VOVWORLD) - នាថ្ងៃទី ១៧ ឧសភា នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានជួបសន្ទនាផ្ទាល់ជាមួយសហគមន៍សហគ្រិន វៀតណាមសំដៅអនុវត្តសេចក្តីសំរេចចិត្តលេខ ៣៥ របស់រដ្ឋាភិបាលស្តីអំពីការ ជួយឧបត្ថម្ភនិងអភិវឌ្ឍន៍សហគ្រាសដល់ឆ្នាំ ២០២០។ ប្រធានបទនៃសន្និសីទ លើកនេះគឺ «រួមដំណើរជាមួយសហគ្រាស» ដែលបង្ហាញនូវការប្តេជ្ញាចិត្តរបស់ រដ្ឋាភិបាលវៀតណាមគឺជារដ្ឋាភិបាលច្នៃប្រឌិតនិងធ្វើសកម្មភាពក្នុងការជួយ ឧបត្ថម្ភសហគ្រាសអភិវឌ្ឍន៍។ 
ជំនួបសន្ទនាដើម្បីរួមដំណើរជាមួយសហគ្រាស - ảnh 1 ជំនួបសន្ទនាដើម្បីរួមដំណើរជាមួយសហគ្រាស

(VOVworld) – នាថ្ងៃទី ១៧ ឧសភា នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានជួបសន្ទនាផ្ទាល់ជាមួយសហគមន៍សហគ្រិន វៀតណាមសំដៅអនុវត្តសេចក្តីសំរេចចិត្តលេខ ៣៥ របស់រដ្ឋាភិបាលស្តីអំពីការ ជួយឧបត្ថម្ភនិងអភិវឌ្ឍន៍សហគ្រាសដល់ឆ្នាំ ២០២០។ ប្រធានបទនៃសន្និសីទ លើកនេះគឺ «រួមដំណើរជាមួយសហគ្រាស» ដែលបង្ហាញនូវការប្តេជ្ញាចិត្តរបស់ រដ្ឋាភិបាលវៀតណាមគឺជារដ្ឋាភិបាលច្នៃប្រឌិតនិងធ្វើសកម្មភាពក្នុងការជួយ ឧបត្ថម្ភសហគ្រាសអភិវឌ្ឍន៍។

        នេះគឺជាលើកទី ២ ហើយដែលនាយករដ្ឋមន្ត្រីវៀតណាម លោក  Nguyen Xuan Phuc បានជួបសន្ទនាជាមួយមជ្ឈដ្ឋានសហគ្រិន។ សន្និសីទលើកទី ១ បានប្រព្រឹត្តទៅ នាឆ្នាំ ២០១៦ នៅទីក្រុងហូជីមិញ។ មានតំណាងចំនួន ២ ពាន់នាក់បានចូលរួមការសន្ទនាលើកទី ១ ដោយផ្ទាល់រួមជាមួយអង្គសន្និសីទ online ចំនួន ១ ម៉ឺននាក់ទូទាំងខេត្តក្រុងចំនួន ៦៣ រួមមាន តំណាងពីប្លុកសហគ្រាសឯកជនសហគ្រាសមានប្រភពទុនផ្ទាល់ពីបរទេស  (FDI) សហគ្រាសរដ្ឋនិងសហគ្រាសភាហ៊ុនភាគវូបនីយកម្មនិងក្រសួងស្ថាប័នគ្រប់ជាន់ថ្នាក់។

        ដោះស្រាយការលំបាកសាកល្បងសំរាប់សហគ្រាស

        បន្ទាប់ពីជំនួបជាមួយសហគ្រាសឆ្នាំ ២០១៦ មកនាយករដ្ឋមន្ត្រីរដ្ឋាភិបាល

បាន ចេញផ្សាយសេចក្តីសម្រេចចិត្តលេខ ៣៥/CP ២០១៦ ស្តីអំពីការជួយឧបត្ថម្ភ និងអភិវឌ្ឍន៍សហគ្រាស។ បន្ទាប់នោះ បណ្ដាក្រសួងស្ថាប័នតំបន់បានលុបចោល រាប់ពាន់បែបបទរដ្ឋបាលលក្ខ័ណធ្វើអាជីវកម្មនិងលិខិតស្នាមមិនសមស្របដែលរា រាំងសកម្មភាពរបស់រដ្ឋាភិបាល។ នេះគឺជាការពិតជាក់ស្តែងសកម្មដែលបង្ហាញ នូវការផ្លាស់ប្តូរយ៉ាងខ្លាំងក្លារបស់រដ្ឋាភិបាលវៀតណាមក្នុងការកែលំអរបរិយា កាសវិនិយោគអាជីវកម្មនិងលើកទឹកចិត្តសហគ្រាសចាប់ផ្តើមអាជីពនិងច្នៃប្រឌិត។ លោក Dang The Luong អគ្គលេខាធិការសមាគមសហគ្រាសខ័ណ្ឌ Hai An ទីក្រុង Hai Phong បានឲ្យដឹងថា៖

        «ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Hai Phong បានជ្រើសរើសថ្ងៃទី ១០ ជាប្រចាំខែដើម្បីជួបសន្ទនាជាមួយមជ្ឈដ្ឋានសហគ្រិន។ តាមរយៈនោះ បញ្ហាជាច្រើនត្រូវបានដោះស្រាយទាន់ពេលវេលា។ នេះគឺជាប្រការត្រឹមត្រូវ តាមស្មារតីរបស់សេចក្តីសម្រេចចិត្តលេខ ៣៥។ ទង្វើនេះនាំមកនូវទំនុកទុកចិត្ត សំរាប់សហគ្រិន។ ប្រសិនបើបញ្ហាមួយមិនទាន់ដោះស្រាយរួចរាល់នោះ នាខែជាបន្តត្រូវដោះស្រាយឲ្យបានស្រេចបាច់។ ស្តីអំពីការងារទាក់ទិនដល់ក្រសួងក្រសួងនឹងដោះស្រាយ ហើយបញ្ហាស្ថិតក្រោមសមត្ថកិច្ចរបស់ទីក្រុង ទីក្រុងនឹង ដោះស្រាយ។»

        រដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគវៀតណាម លោក Nguyen Chi Dung បានឲ្យដឹងថា៖ បណ្ដាការខំប្រឹងប្រែងកែទម្រង់បែបបទរដ្ឋបាល កែលំអបរិយា កាសវិនិយោគធ្វើអាជីវកម្ម កាត់បន្ថយចំណាយនិងលើកទឹកចិត្តការចាប់ផ្តើមអាជី ពតាមស្មារតីលេខ ៣៥ រួមចំណែកសំខាន់ក្នុងការកែលំអរបរិយាកាសអាជីវកម្ម របស់វៀតណាម។ នាឆ្នាំ ២០១៦ បានមានអង្គភាពអាជីវកម្មចំនួន ១១០ ពាន់ត្រូវ បានបង្កើតឡើង កើនឡើង ១៦% បើប្រៀបនឹងឆ្នាំ ២០១៥។ តាមការវាយតំលៃ របស់ធនាគារពិភពលោក (WB) នាឆ្នាំ  ២០១៦ វៀតណាមបានឈរលំដាប់ថ្នាក់ទី ៨២ កើន ៩ ថ្នាក់ ក្នុងតារាងរៀបចំណាត់ថ្នាក់អំពីសន្ទស្សន៍បរិយាកាសធ្វើ អាជីវកម្ម។ បណ្ដាអង្គការដូចជា Eurocham Amcham Jetro សុទ្ធតែមានទស្សនៈ សកម្មអំពីបរិយាកាសធ្វើអាជីវកម្មនៅវៀតណាម។

        រួមដំណើរនិងជួយឧបត្ថម្ភដើម្បីសហគ្រាសអភិវឌ្ឍន៍ឲ្យបានខ្លាំងក្លា

        មុនពេលសន្និសីទនាយករដ្ឋមន្ត្រីជាមួយសហគ្រាសឆ្នាំ ២០១៧ សភា ពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាមទទួលបានសំណូមពរចំនួន ២០០ របស់ សហគ្រាស ហើយប្រគល់ឲ្យបណ្ដាក្រសួងស្ថាប័នពិនិត្យមើលនិងដោះស្រាយ។ ស្ថាប័ននេះបាននាំចេញក្រុមវិធានការដោះស្រាយការលំបាកសាកល្បងចំនួន ៥ សំរាប់អង្គភាពអាជីវកម្ម។ លោក Vu Tien Loc ប្រធានសភាឧស្សាហពាណិជ្ជកម្ម វៀតណាម បានវាយតំលៃថា៖

        «នាយករដ្ឋមន្ត្រីផ្ទៀងស្តាប់មតិរបស់រដ្ឋអំណាចផងនិងសហគ្រិនផងដើម្បី នាំចេញដំណោះស្រាយដ៏ត្រឹមត្រូវ។ តាមរយៈប្រតិកម្មរបស់មជ្ឈដ្ឋានសហគ្រិន មានក្រសួងស្ថាប័ននិងតំបន់ជាច្រើនមិនទាន់អនុវត្តឲ្យបានពេញលេញសំណើរនៃសេចក្តីសម្រេចចិត្តលេខ ៣៥ នៅឡើយ។ ដោយហេតុនេះ បណ្ដាសាកល្បងស្មុគស្មាញបំផុតចំពោះនាយករដ្ឋមន្ត្រីរដ្ឋាភិបាលគឺការត្រួតពិនិត្យជួរកម្មាភិនាលនៅរដ្ឋអំណាចមូលដ្ឋានគ្រប់ជាន់ថ្នាក់។»

        វៀតណាមបានដាក់ចេញគោលដៅថា៖ ដល់ឆ្នាំ ២០២០ នឹងមាន សហគ្រាសជាង ១ លាន។ ប៉ុន្តែ បរិមាណអង្គភាពអាជីវកម្មក្ស័យធននិងបញ្ឈប់ អាជីវកម្មនាត្រីមាសទី ១ ឆ្នាំ ២០១៧ នៅខ្ពស់។ ប្រការនេះមានន័យថា៖ បរិយា កាសធ្វើអាជីវកម្មរបស់វៀតណាមនៅអស្ថិរភាព។ សន្និសីទនាយករដ្ឋមន្ត្រីជាមួយ សហគ្រាសឆ្នាំ ២០១៧ បានប្រារព្ធឡើងបន្ទាប់ពីសន្និបាតលើកទី ៥ គណៈកម្មាធិ ការមជ្ឈឹមបក្សកម្មុយនិស្តវៀតណាមនិតិកាលទី ១២ បានចេញសេចក្តីសម្រេច ចិត្តដែលជំរុញការអភិវឌ្ឍន៍របស់សេដ្ឋកិច្ចឯកជន។ ទង្វើនេះបានសរឲ្យឃើញនូវ ការខំប្រឹងប្រែងរបស់រដ្ឋាភិបាលវៀតណាមក្នុងការរួមដំណើរជាមួយសហគ្រាស ជួយឧបត្ថម្ភដើម្បីសហគមន៍សហគ្រាសក្លាយទៅជាកំលាំងចលករសំខាន់នៃ ខឿនសេដ្ឋកិច្ចទីផ្សារតាមទិសសង្គមនិយម៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ