ជនរងគ្រោះដោយសារធាតុគីមីពុលពណ៌លឿងទុំ/dioxin វៀតណាមស្វិតស្វាញក្នុងដំណើរស្វែងរកយុត្តិធម៌

(VOVWORLD) - ថ្ងៃអង្គារ ទី១០ ខែសីហា នេះ ជាថ្ងៃខួបគម្រប់ ៦០ ឆ្នាំ (១០ សីហា ១៩៦១ - ១០ សីហា ២០២១) ដែលកងទ័ពអាមេរិកបានរោយសារធាតុគីមីពុលពណ៌លឿងទុំ/dioxin ចុះមកខេត្ត Kon Tum ចាប់ផ្ដើមសង្គ្រាមសារធាតុគីមីដ៏ធំបំផុតក្នុងសតវត្សទី២០នៅវៀតណាម។ ប្រជាពលរដ្ឋវៀតណាមជាង៤,៨លាននាក់ត្រូវរងសារធាតុគីមីពុលនេះ ហើយជាង៣លាននាក់ទៀតជាជនរងគ្រោះផងដែរ។ ក្នុងប៉ុន្មានឆ្នាំកន្លងមក ស្នូរសម្លេងទាមទារយុត្តិធម៌សម្រាប់ជនរងគ្រោះ បានលាន់លឺរំពងនៅកន្លែងនិងវេទិកាជាច្រើន។ ការតស៊ូដណ្ដើមភាពត្រឹមត្រូវសម្រាប់ជនរងគ្រោះនឹងបន្តប្រព្រឹត្តទៅដោយមានការគាំទ្រពីសាធារណៈមតិស្នេហាសន្តិភាពលើទូទាំងពិភពលោក។

ជនរងគ្រោះដោយសារធាតុគីមីពុលពណ៌លឿងទុំ/dioxin វៀតណាមស្វិតស្វាញក្នុងដំណើរស្វែងរកយុត្តិធម៌ - ảnh 1ជនរងគ្រោះជំនាន់ទី៣ដោយសារធាតុគីមីពុលពណ៌លឿងទុំ/dioxin នៅវៀតណាម។
(រូបថត៖ កាសែតនគរបាលប្រជាជន)

ក្នុងអំឡុងពេល១០ឆ្នាំ ១៩៦១-១៩៧១ កងទ័ពអាមេរិកបានរោយសារធាតុគីមីពុលប្រមាណ ៨០លានលីត្រ ដែល ៦១% ក្នុងនោះគឺសារធាតុគីមីពុលពណ៌លឿងទុំ ចុះមកដែនដីវៀតណាមចំនួន ៣,០៦ លានហិកតា។ តាមច្បាប់អន្តរជាតិបានកំណត់ថា ទង្វើនេះគឺជាសង្គ្រាមសារធាតុគីមី ដែលបង្កឡើងផលវិបាកដល់ប្រជាជនវៀតណាមរហូតដល់សព្វថ្ងៃនេះ។

នៅតែស្វិតស្វាញក្នុងដំណើរស្វែងរកយុត្តិធម៌

នៅឆ្នាំ២០០៤ សមាគមន៍ជនរងគ្រោះដោយសារធាតុគីមីពុលពណ៌លឿងទុំវៀតណាម រួមជាមួយជន រងគ្រោះជាអ្នកតំណាងមួយចំនួន បានដាក់ពាក្យប្ដឹងក្រុមហ៊ុនផលិតសារធាតុគីមី ពុលពណ៌លឿងទុំអាមេរិក ត្រូវសងសំណងសម្រាប់ជនរងគ្រោះវៀតណាម។ ក្នុងអំឡុងពេល៥ឆ្នាំបន្ទាប់នោះ ពាក្យបណ្ដឹងត្រូវបានដាក់ជូនសាលាដំបូង សាលាឧទ្ធរណ៍ និងតុលាការកំពូលសហរដ្ឋអាមេរិក ប៉ុន្តែត្រូវបដិសេធទាំងស្រុង ដោយហេតុផលថា មិនទទួលខុសត្រូវក្នុងការ ពិនិត្យមើល។ ទោះជាយ៉ាងនេះក្ដី រឿងក្ដីនេះបានបង្ហាញឲ្យសាធារណៈមតិអន្តរជាតិមើលឃើញថា អាមេរិកបានធ្វើសង្គ្រាមសារធាតុគីមីពិតមែនក្រោមភូតកុហកថា “ត្រឹមតែប្រើសារធាតុសម្លាប់ស្មៅដើម្បីបោសសម្អាតដីប៉ុណ្ណោះ”។ នៅខែឧសភាឆ្នាំ២០០៩ លោកស្រី Tran To Nga ពលរដ្ឋបារាំងដើមកំណើតវៀតណាមនិងជាជនរងគ្រោះដោយសារធាតុគីមីពុលពណ៌លឿងទុំម្នាក់ បានដាក់ពាក្យប្ដឹងតែម្នាក់ឯងប្រឆាំងក្រុមហ៊ុនសារធាតុគីមីអាមេរិកចំនួន២៦អង្គភាព ដើម្បីដណ្ដើមយុត្តិធម៌សម្រាប់ជនរងគ្រោះដោយសារធាតុគីមីពុលពណ៌លឿងទុំវៀតណាមជិត៥លាននាក់។ ១០ឆ្នាំបានកន្លងផុតទៅហើយ ទោះជាជួបប្រទះនឹងការលំបាកជាច្រើនក៏ដោយ ប៉ុន្តែលោកស្រីមិនដែលមានបំណងបោះបង់ឡើយ។ លោកស្រី Tran To Nga បានអះអាងថា៖ “តាមពិតទៅ នាងខ្ញុំមានជម្ងឺច្រើនណាស់ ដែលសុទ្ធតែជាជម្ងឺដោយឡែករបស់អ្នកដែលរងសារធាតុគីមីពុល ពណ៌លឿងទុំ/dioxin។ ពេលខ្លះៗក៏តានតឹងណាស់ ប៉ុន្តែសតិសម្បជញ្ញៈមិនអនុញ្ញាតឲ្យខ្លួនឈប់ទេ ហើយនាងខ្ញុំក៏មិនណាយចិត្តទេ នឹងធ្វើដំណើរដល់ទីបំផុតជាក់ជាពុំខាន”។

ជនរងគ្រោះដោយសារធាតុគីមីពុលពណ៌លឿងទុំ/dioxin វៀតណាមស្វិតស្វាញក្នុងដំណើរស្វែងរកយុត្តិធម៌ - ảnh 2ពាក្យបណ្ដឹងរបស់លោកស្រី Tran To Nga ទទួលបានការគាំទ្រយ៉ាងខ្លាំងក្លារបស់សាធារណៈជននៅទីក្រុងប៉ារីស។

សំដៅជួយគាំទ្រលោកស្រី Tran To Nga ក្រុមហ៊ុន វិថីសៀវភៅ ទីក្រុងហូជីមិញ រោងបោះពុម្ភផ្សាយ វ័យក្មេង និងកាសែត វ័យក្មេង បានសហការអនុវត្តន៍គម្រោង “ពាក្យបណ្ដឹងពណ៌លឿងទុំ-ដំណើរការដណ្ដើមយុត្តិធម៌សម្រាប់ជនរងគ្រោះដោយសារធាតុគីមីពុលពណ៌លឿងទុំ”។ គម្រោងនេះបានប្រព្រឹត្តទៅក្នុងឆ្នាំ២០២១ ដោយរួមមានសកម្មភាពឃោសនា គាំទ្រ អំពាវនាវឲ្យមនុស្សរាល់គ្នារួមដំណើរជាមួយពាក្យបណ្ដឹងរបស់លោកស្រី Tran To Nga។ លោកឧត្តមសេនីយ៍ឯក Nguyen Van Rinh ប្រធានសមាគមន៍ជនរងគ្រោះដោយសារធាតុគីមីពុលពណ៌លឿងទុំ/dioxin វៀតណាមបានចែករំលែកថា៖ “សមាគមន៍បានសហការជាមួយស្ថាប័នមានសមត្ថកិច្ច អង្គការនិងបុគ្គលនានា បន្តតស៊ូយ៉ាងស្វិតស្វាញ ទាមទារយុត្តិធម៌សម្រាប់ជនរងគ្រោះដោយសារធាតុគីមីពុលពណ៌លឿង ទុំវៀតណាម តាមរយៈវិធីសាស្ត្រ វិធានការដ៏សមស្របនឹងគោលជំហរ គោលមាគ៌ាកិច្ចការបរទេសរបស់បក្សនិងទម្លាប់អន្តរជាតិ ហើយតម្រូវឲ្យរដ្ឋាភិបាលនិងក្រុមហ៊ុនសារធាតុគីមីអាមេរិកមានការទទួលខុសត្រូវដោះស្រាយផលវិបាកនិងសងសំណងសម្រាប់ជនរងគ្រោះវៀតណាមផងដែរ។ សមាគមន៍បានចេញសេចក្ដីថ្លែងការណ៍ ហើយនឹងបន្តរួមដំណើរ គាំទ្រចំពោះពាក្យបណ្ដឹងរបស់លោកស្រី Tran To Nga ក៏ដូចជាគាំទ្រចំពោះអ្នកដែលរងសារធាតុគីមីពុលពណ៌លឿង ទុំ/dioxin ដែលអាមេរិកបានប្រើប្រាស់ក្នុងសង្គ្រាមនៅវៀតណាម ក្នុងការដាក់ពាក្យប្ដឹងក្រុមហ៊ុនសារធាតុគីមីអាមេរិកទាមទារឲ្យសងសំណងនូវការខូចខាតផងដែរ”។

ការគាំទ្រយ៉ាងខ្លាំងក្លាពីសាធារណៈមតិអន្តរជាតិ

ចាប់ផ្ដើមដំណើរការដោយតែម្នាក់ឯងប៉ុណ្ណោះ ប៉ុន្តែក្នុងអំឡុងពេល១០ឆ្នាំកន្លងមកនេះ លោកស្រី Tran To Nga ទទួលបានការគាំទ្រពីមនុស្សរាប់ម៉ឺននាក់លើទូទាំងពិភពលោក។ ក្នុងសម័យសវនាការនៅថ្ងៃទី២៥ មករា ឆ្នាំ២០២១ នៅបារាំង អ្នកគាំទ្រលោកស្រី Tran To Nga យ៉ាងច្រើនកុះករបានមានវត្តមាននៅបន្ទប់ជំនុំជម្រះ រួមទាំងអ្នកនយោបាយបារាំងផងដែរ។ លោកស្រី To Nga បានថ្លែងយ៉ាងដូច្នេះថា៖ “ខ្ញុំមានអារម្មណ៍ថា ខ្លួនត្រូវបានគោរព ហើយខ្ញុំរំភើបចិត្តយ៉ាងខ្លាំងណាស់។ ខ្ញុំដឹងថា ខ្លួនមិននៅឯកកោទេ។ ដូច្នេះ ខ្ញុំមិនអាចឈរទ្រឹងបានឡើយទេ”។

មិនត្រឹមតែពាក្យបណ្ដឹងរបស់លោកស្រី Tran To Nga ប៉ុណ្ណោះទេ ប៉ុន្តែក្នុងដំណើរការស្វែងរកយុត្តិធម៌របស់ជនរងគ្រោះដោយសារធាតុគីមីពុលពណ៌លឿងទុំ/dioxin វៀតណាមផ្សេងៗទៀត ក៏តែងតែទទួលបានការជួយគាំទ្រដ៏ធំធេងរបស់មិត្តភក្តិអន្តរជាតិ។ សូម្បីតែនៅអាមេរិកវិញ អ្នកស្រឡាញ់សន្តិភាពនិងប្រជាពលរដ្ឋអាមេរិកសុចរិតជាច្រើនក៏បានឡើងសម្លេងអំពាវនាវ ឲ្យការ ពារសិទ្ធិនិងផលប្រយោជន៍របស់ជនរងគ្រោះដោយសារធាតុគីមីពុលពណ៌លឿងទុំ វៀតណាមផង ដែរ។ នៅឆ្នាំ២០០៩ ក្រុមប្រឹក្សាសន្តិភាពពិភពលោក (WPC) ប្រជុំនៅ Damas ស៊ីរី បានសម្រេចជ្រើសរើសថ្ងៃទី ១០ សីហា ជារៀងរាល់ឆ្នាំជាទិវាដើម្បីជនរងគ្រោះដោយសារធាតុគីមីពុលពណ៌លឿង ទុំវៀតណាម។ ចាប់ពីឆ្នាំ២០០៤ដល់ឆ្នាំ២០០៩ សមាគមន៍មេធាវីប្រជាធិបតេយ្យអន្តរជាតិ (IADJ) បានរៀបចំតុលាការសាធារណៈមតិជំនុំជម្រះក្រុមហ៊ុនសារធាតុគីមីអាមេរិកចំនួន៣៧អង្គភាពដែលបានផ្គត់ផ្គង់សារធាតុគីមីពុលសម្រាប់កងទ័ពអាមេរិកប្រើប្រាស់ក្នុងសង្គ្រាមនៅវៀតណាម។ លើសពីនេះទៅទៀត វេទិកាចលនាការគាំទ្រចំពោះជនរងគ្រោះដោយសារធាតុគីមីពុលពណ៌ លឿងទុំវៀតណាម ក៏ត្រូវបានអង្គការអន្តរជាតិប្រារព្ធធ្វើឡើងផងដែរ។ សមាជិកម្នាក់នៃចលនាតស៊ូដើម្បីបរិស្ថានរបស់បារាំង (MNLE) បានចែករំលែកថា៖ “សារធាតុគីមីពុលពណ៌លឿងទុំជាគ្រោះមហន្តរាយអាក្រក់បំផុតចំពោះមនុស្សនិងបរិស្ថាន។ ដូច្នេះ ខ្ញុំរួមជាមួយសមាគមន៍របស់ខ្លួនគឺចលនាតស៊ូដើម្បីបរិស្ថាន បានគាំទ្រចំពោះមិត្តរបស់យើងអស់ពីចិត្ត”។

មហន្តរាយដោយសារធាតុគីមីពុលពណ៌លឿងទុំ/dioxin ទៅលើសុខភាពមនុស្សគឺមិនអាចបដិ សេធបានឡើយ។ ចាប់តាំងពីឆ្នាំ២០១៩មក ទីភ្នាក់ងារអភិវឌ្ឍអន្តរជាតិអាមេរិកនិងមជ្ឈមណ្ឌលជាតិទទួលបន្ទុកការជំនះពុះពារលើផលវិបាកដោយសារធាតុគីមីពុលបានធ្វើការស្រាវជ្រាវ ហើយសម្រេចវិនិយោគលើគម្រោងជួយឧបត្ថម្ភជនពិការចំនួន១សែននាក់នៅតាមខេត្តចំនួន ៨ របស់វៀតណាម ដែលរងសារធាតុគីមីពុលពណ៌លឿងទុំក្នុងសង្គ្រាម។ ទោះជាភាគីអាមេរិកមានសកម្មភាពជាក់ស្ដែងដោយមានលក្ខណៈសកម្មក៏ដោយ ប៉ុន្តែនៅតែតិចតួចណាស់បើធៀបនឹងផលវិបាកទាំងអស់ដែលប្រជាជនវៀតណាមត្រូវស៊ូទ្រាំ។ ជនរងគ្រោះដោយសាធាតុគីមីពុល ពណ៌លឿងទុំ/dioxin វៀតណាមត្រូវតែទទួលបានការសងសំណងយ៉ាងសក្តិសម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ