ជប៉ុន-ឥណ្ឌាខំប្រឹងប្រែងកសាងស្ថានទម្ងន់ស្មើនៅទ្វីបអាស៊ី

(VOV)-នាយករដ្ឋមន្ត្រីថ្មីឥណ្ឌា Narendra Modi ទើបនឹងបានបញ្ជប់​ដំណើរទស្សន កិច្ចនៅឯបរទេសជាលើកដំបូងនៅជប៉ុន។មិនខុសពីការព្យាករណ៍របស់មជ្ឈដ្ឋានអ្នក វិភាគ​ដំណើរទស្សនកិច្ចក្នុងរយៈពេល០៥ថ្ងៃនៅតូក្យូ​​របស់លោក Narendra Modiមិន គ្រាន់តែនាំទំនាក់ទំនងទ្វេភាគី​ឥណ្ឌានិ​ង​ជប៉ុន​ឡើងកំរិតថ្មីប៉ុណ្ណោះទេ​ ថែមទាំងជា ការពង្រឹងនិងពង្រីក​សម្ព័ន្ធ​ភាពថ្មីនៅតំបន់ទៀតផង។

          ក្នុងបទថ្លែងមតិរបស់នាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe និង នាយករដ្ឋមន្ត្រី ឥណ្ឌា Narendra Modi​នៅក្នុងសន្និសីទកាសែទរួមបាន​នាំចេញនូវសារសំខាន់យ៉ាង ច្បាស់លាស់អំពីយថាទស្សន៍និងគោលបំណងក៏ដូចជាការប្តេជ្ញាចិត្តរបស់ភាគីទាំង ពីរសំដៅស្វែងរកភាពសម្បូររុងរឿងរួម។ ​

ពីការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី

        ជប៉ុនបានសន្យាបង្កើនការវិនិយោគឡើង២ដងចូលក្នុងឥណ្ឌា ក្នុងរយៈ​ពេល៥
ឆ្នាំ ខាងមុខនេះ បើប្រៀបនឹងបរិមាណ២ពាន់លានដុល្លារអាមេរិក នាឆ្នាំ​២០១៣។ ជប៉ុនក៏បានអោយឥណ្ឌាខ្ចីទឹកប្រាក់ចំនួន៤៨០លានដុល្លារអាមេរិក ដើម្បីអភិវឌ្ឍន៍
បណ្ដាគំរោងការណ៍ហេដ្ឋារចនាសម្ព័ន្ធ។ អមដំណើរទស្សនកិច្ចលើកនេះរបស់នាយក រដ្ឋមន្ត្រីNarendra Modi នៅជប៉ុនមាន​​អាជីវករជាច្រើនកុះករ​ ដោយមានកិច្ចសន្យាជា ច្រើនត្រូវបានចុះហត្ថលេខា បានសរអោយឃើញនូវ​ការប្តេជ្ញាចិត្តយ៉ាងខ្លាំងក្លា  ជំរុញ កិច្ចសហប្រតិបត្តិការរវាងប្រទេសជិតខាងចំនួនពីរនៅទ្វីបអាស៊ី។

          ប៉ុន្តែ គួរអោយយកចិត្តទុកដាក់បំផុតក្នុងដំណើរទស្សនកិច្ចលើកនេះនៅ​ជប៉ុន
របស់ នាយករដ្ឋមន្ត្រីNarendra Modi នោះគឺថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ​បានអនុម័ត ទៅលើកិច្ចព្រមព្រៀងឥណ្ឌា​នឹងសហប្រតិបត្តិការ ផលិតដីកម្រ​ហើយ​នាំចេញទៅ
ជប៉ុន។ តាមនោះ ជាប្រចាំឆ្នាំ ជប៉ុននឹងនាំចូលដីកម្រមាន​ចំនួន២០០០ដល់២៣០០
តោន។

 ជប៉ុន-ឥណ្ឌាខំប្រឹងប្រែងកសាងស្ថានទម្ងន់ស្មើនៅទ្វីបអាស៊ី - ảnh 1
នាយករដ្ឋមន្ត្រីជប៉ុន Shizo Abe និងសមភាគីឥណ្ឌា​ Narendra Modi (TTXVN)

          ជាពិសេស នាយករដ្ឋមន្ត្រីជប៉ុន Shizo Abe និងសមភាគីឥណ្ឌា​ Narendra Modi បានប្តេជ្ញាចិត្តលើកកំពស់និងជំរុញខ្លាំងទំនាក់ទំនងការពារ​ប្រទេស ​ហើយសង្កត់ធ្ងន់ ទៅលើសារសំខាន់នៃការធ្វើសមយុទ្ធរួម ​ក៏ដូច​ជាការដែលជប៉ុនបន្តចូលរួមការធ្វើ
សមយុទ្ធ Malabar រវាងឥណ្ឌានិងអាមេរិក។

          បង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខ ការពារប្រទេស

ក្នុងរយៈពេលថ្មីៗនេះ រួមទាំងជប៉ុននិងឥណ្ឌាសុទ្ធតែមានការព្រួយបារម្ភ មហិច្ចតា
អំពីមហេច្ចតាកាន់តែធំឡើងពីមួយថ្ងៃទៅមួយថ្ងៃរបស់ចិន។ ប្រទេសទាំងពីរសុទ្ធ តែមានគោលបំណងរាំងស្កាត់រាល់សកម្មភាពរបស់ចិននៅតំបន់សមុទ្រខាងកើត
 សមុទ្រហ្វាទុង និងឥណ្ឌូចិន។ ទោះបីជា នាយករដ្ឋមន្ត្រីជប៉ុន Shizo Abe និង​សម ភាគីឥណ្ឌា Narendra Modi មិនផ្តោតដោយផ្ទាល់​ដល់​ទំនាក់ទំនងជាមួយចិនក្តី ប៉ុន្តែ តាមបណ្ដាអ្នកសង្កេតការណ៍ថា៖ រាល់ខ្លឹមសារដែលបានពិភាក្សានិងថ្លែងនៅក្នុង
ដំណើរបំពេញទស្សនកិច្ចលើកនេះបានសរអោយឃើញនូវការដែលតូក្យូរ និង 
New Dehli បានចាប់ដៃជាមួយគ្នា ក្នុងការប្រឈមមុខនឹងចិន ក្នុងការ​ប្រជែងដណ្ដើម
ដែនដី។

          បង្កើតស្ថានទម្ងន់​នៅក្នុងតំបន់ ពង្រឹងទំនាក់ទំនងទ្វេភាគីដើម្បីមានផល​ប្រយោជន៍ដូចគ្នា

        ជាក់ស្ដែងចាប់ពីពេលថា៖ ការដែលជប៉ុននិងឥណ្ឌាបានសហប្រតិបត្តិការក្នុង​វិស័យសន្តិសុខ ការពារប្រទេស បានសរអោយឃើញថា៖ប្រទេសទាំងពីរកំពុងបោះ
ជំ ហាននានាដើម្បីកសាងសម្ព័ន្ធភាពថ្មី។ ចំពោះជប៉ុន ការចងសម្ព័ន្ធជាមួយ​ឥណ្ឌា
នឹងជួយតូក្យូ រមានឱកាសបង្កើនការនាំចេញផង និងសហប្រតិ​បត្តិការ​សន្តិសុខ
ផង។ចំពោះឥណ្ឌា ការចង់ស្ព័ន្ធនេះជាមួយជប៉ុននឹងជួយ​ នាយករដ្ឋ​មន្ត្រីNarendra 
Modi  អនុវត្តបានការសន្យាអំពីការបង្កើតកម្លាំងឡើងវិញ ការ​ជះឥទ្ធិពលរបស់ ឥណ្ឌានៅលើឆាកអន្តរជាតិ និងនៅក្នុងតំបន់។ ដូច្នេះ ការចាប់ដៃកក់ក្តៅនេះរវាង
តូក្យូរនិង New Dehli នឹងនាំមកនូវការជះឥទ្ធិពលដ៏​ធំធេងនៅក្នុងតំបន់ដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ