|
ជ័យជំនះ Dien Bien Phu-បណ្ដាពាក្យសម្ដីវាយតំលៃលើកសសើរ (xalo.vn) |
Vovworld-ពេលរំលឹកដល់ជ័យជំនះ Dien Bien Phu ម្ដងៗ បណ្ដាអ្នកស្រាវជ្រាវ មជ្ឈដ្ឋានអ្នកប្រវត្តិសាស្ត្រក៏ដូចជាមេទ័ពធំនៅក្នុងនិងក្រៅប្រទេសសុទ្ធតែបាន
សង្កត់ធ្ងន់ដល់គោលមាគ៌ាបដិវត្តន៍ដ៏ត្រឹមត្រូវការស្រុះចិត្តគំនិតតស៊ូរបស់ប្រជាជាតិ
ទាំងមូលនិងសិល្បៈយោធាឈ្លាសវៃរបស់មេទ័ពធំវៀតណាម។
កិច្ចដឹកនាំរបស់បក្សកុម្មុយនីស្តវៀតណាម-កត្តាសំរេចកំណត់នៃជ័យជំនះ Dien Bien Phu
តាំងពីប៉ុន្មានថ្ងៃដំបូងបំផុសការតស៊ូប្រឆាំងអាណានិគមនិយមបារាំងឈ្លាន
ពាននោះ បក្សកុម្មុយនីស្តវៀតណាមនិងលោកប្រធានហូជីមិញបានដាក់ចេញ
គោលមាគ៌ាតស៊ូ គោលមាគ៌ាយោធាឯករាជ្យម្ចាស់ការច្នៃប្រឌិត។ គោលមាគ៌ានោះជាការបន្តបដិវត្តន៍ជាតិប្រជាធិបតេយ្យប្រជាជនជាមួយគោលដៅ ឯករាជ្យ
ជាតិ អ្នកភ្ជួរស្រែមានស្រែធ្វើ ឈានឡើងលិទ្ធិសង្គមនិយម។ ជាមួយទស្សន
វិស័យយុទ្ធសាស្ត្ររបស់ខ្លួន បក្សកុម្មុយនីស្តវៀតណាមនិងលោកប្រធានហូជីមិញ
បានកំណត់ត្រូវវាយចំនឹងឆ្អឹងខ្នងនៃយុទ្ធសាស្ត្រ Navarre ឆ្លងតាមរយៈការម្ចាស់ការ
បើកយុទ្ធនាការលើទូទាំងសមរភូមិឥណ្ឌូចិន ធ្វើឲ្យសត្រូវបែងចែកកំលាំង បង្ខំ
ទាហានបារាំងត្រូវយល់ព្រមការប្រយុទ្ធយុទ្ធសាស្ត្រនៅ Dien Bien Phu។ សាស្ត្រាចារ្ស
រងបណ្ឌិត Nguyen Trong Phuc នៅសាលាសភាបណ្ឌិតនយោបាយរដ្ឋបាលជាតិ
ហូជីមិញបានចាត់ទុកថា៖
“តួនាទីដឹកនាំរបស់បក្សនិងលោកប្រធានហូជីមិញបានបង្ហាញច្បាស់នូវការបែងចែកកំលាំងរបស់សត្រូវ។ ក្នុងពេលដែលពួកអាណានិគមបារាំងប្រមូល
ផ្ដុំកំលាំងចល័តនៅវាលទំនាប Bac Bo នោះ កំលាំងតស៊ូបានបែងចែកកំលាំងរបស់
សត្រូវទៅទិសផ្សេងៗជាច្រើនដូចជាពាយ័ត្យ ឡាវខាងលើនិងឡាវខាងក្រោម។ នេះជាការសំរេចចិត្តសំខាន់របស់បក្សនិងលោកប្រធានហូជីមិញ។”
ជ័យជំនះនៃកំលាំងមហាសាមគ្គីជាតិវៀតណាម
កត្តាមួយក្នុងចំណោមកត្តាមានអត្ថន័យសំរេចជ័យជំនះនៃយុទ្ធនាការ Dien
Bien Phu គឺជាការពង្រីកកំលាំងផែនមហាសាមគ្គីជាតិ។ មុននឹងក្នុងយុទ្ធនាការបាន
មានមនុស្ស យុវជនស្ម័គ្រចិត្តចំនួន៦២ពាន់នាក់បានចូលរួមធ្វើនិងជួសជុលផ្លូវរាប់
រយគីឡូម៉ែត្រស្ពានកំពង់ផែជាច្រើន ដឹកជញ្ជូនស្បៀងអាហារជាង២៥ពាន់តោន អាវុធសំភារសឹករាប់ពាន់តោនទៅកាន់សមរភូមិ។ លោក Pierre Bonny អតីតទាហាន
បារាំងមួយនាក់ដែលបានចូលរួមយុទ្ធនាការ Dien Bien Phu រំលឹកឡើងវិញថា៖
“ពេលដែលខ្ញុំត្រូវចាប់ជាឈ្លើយសឹកនោះ ខ្ញុំបានសង្កេតឃើញផ្ទាល់នឹងភ្នែក
ក្រុមកង់ដឹកទំនិញគ្រប់ប្រភេទទៅ Dien Bien Phu ពីអង្ករពោតដល់អាវុធធុនស្រាល។ បណ្ដាអ្នកដឹកទំនិញនោះគេមិនជិះកងទេ គេដាក់ទំនិញលើកង់និងរុញកង់ទៅមុខ។ នោះគឹមិនទាន់និយាយដល់អ្នករែកទំនិញទៀតផង។ ដោយហេតុនេះនាយឧត្តមសេ
នីយ៍ Vo Nguyen Giap ចិញ្ចឹមបានកងទ័ពជា៣ម៉ឺននាក់នៅ Dien Bien Phu និងដណ្ដើម
បានជ័យជំនះ។ Dien Bien Phu ជាជ័យជំនះរបស់ប្រជាជាតិវៀតណាមទាំងមូល។”
សាស្ត្រាចារ្ស Xu LiPing អ្នកជំនាញការស្រាវជ្រាវអំពីវៀតណាមនិងអាស៊ី-អាគ្នេយ៍ចំណុះវិទ្យាស្ថានវិទ្យាសាស្ត្រសង្គមចិនបានចាត់ទុកថា៖
“ប្រជាជនវៀតណាម ប្រជាជាតិវៀតណាម ជាប្រជាជាតិឧស្សាហ៍ព្យាយាមនិង
ប្តេជ្ញា គេមិនចុះចាញ់ចំពោះស្ថានភាពលំបាកណាមួយឡើយ។ ខ្ញុំគិតថា ស្មារតីប្តេជ្ញារបស់ប្រជាជាតិវៀតណាមជាមូលហេតុសារវន្តនៃជ័យជំនះ Dien Bien Phu។”
សិល្បៈតស៊ូប្រជាជនវៀតណាម
កំពូលនៃសិល្បៈយោធាវៀតណាមក្នុងជ័យជំនះ Dien Bien Phu ត្រូវបានបង្ហាញលើវិស័យបញ្ជាចំនួន៣ យុទ្ធសាស្ត្រយោធា សិល្បៈយុទ្ធនាការនិងយុទ្ធ
សាស្ត្រ។ ពីទិសស្លោកវាយលឿនឈ្នះលឿននាគ្រាដំបូង គណៈកម្មាធិការបក្ស
និងបញ្ជាការដ្ឋានយុទ្ធនាការបានសំរេចប្តូរទៅវាយប្រាកដ ឈានទៅប្រាកដ ផ្អាកដំណាក់កាលវាយសម្រុកដើម្បីបន្តរៀបចំកំលាំងឡើងវិញ។ ការផ្លាស់ប្តូរលើការសំរេចចិត្តនេះបានបង្ហាញនូវការប្តេជ្ញាចិត្តនិងការច្នៃប្រឌិតរបស់បក្ស
កុម្មុយនីស្តវៀតណាមនិងលោកប្រធានហូជីមិញជាពិសេសគឺគណៈកម្មាធិការ
បក្សមេបញ្ជាការដ្ឋានយុទ្ធនាការ។ អតីតទាហានបារាំង Pierre Bonny បានឲ្យដឹង
ថែមទៀតថា៖
“បណ្ដាមេបញ្ជាការបារាំងមានកំហុសដ៏ធ្ងន់ធ្ងរ នោះគឺវាយតំលៃខុសលទ្ធ
ភាពផ្ដល់ជំនួយរបស់យន្តហោះ។ យន្តហោះបារាំងត្រូវចុះយ៉ាងប្រញាប់ប្រញាល់ដោយកាំភ្លើងធំការពារដែនអាកាស Viet Minh ព័ទ្ធជុំវិញ។ ម្ខាងជាភាពអង់អាច
ក្លាហានរបស់កងទ័ពវៀតណាម ម្ខាងជាកំហុសក្នុងការបញ្ជារបស់មេទ័ពធំបារាំង ដោយហេតុនេះបណ្ដាមិត្តទទួលបានជ័យជំនះគឺសក្តិសមនិងពិតប្រាកដ។”
ឆ្លៀតឱកាសសត្រូវមានសញ្ញារត់ចោលសមរភូមិ កងទ័ពវៀតណាមបាន
បង្កើនការវាយប្រហារស៊ីជម្រៅទៅលើបញ្ជាការដ្ឋានបារាំងចាប់ខ្លួនឧត្តមសេនីយ៍
Christian de Castrie និងមេបញ្ជាការមូលដ្ឋានសឹកនាថ្ងៃទី៧ឧសភា បញ្ចប់ការតស៊ូអស់រយៈ៩ឆ្នាំប្រឆាំងអាណានិគមបារាំង។ ឧត្តមសេនីយ៍ឯក Anatoli Khiupenen
ប្រធានក្រុមអ្នកជំនាញការយោធាសហភាពស៊ូវៀតនៅវៀតណាមក្នុងប៉ុន្មានឆ្នាំ
តស៊ូប្រឆាំងចក្រព័ត្តអាមេរិកបានវាយតំលៃថា៖
“និយាយដល់វៀតណាម គឺនិយាយដល់ជ័យជំនះ Dien Bien Phu នាថ្ងៃទី៧
ឧសភាឆ្នាំ១៩៥៤ ក្នុងពេលដែលកងទ័ពបារាំងចុះញមដោយគ្មានលក្ខណៈ។ អាចនិយាយបានថានោះជាជ័យជំនះដ៏ត្រចេះត្រចងរបស់កងទ័ពវៀតណាមក្រោម
ការដឹកនាំរបស់លោកប្រធានហូជីមិញនិងអគ្គមេបញ្ជាការយោធានាយឧត្តមសេ
នីយ Vo Nguyen Giap។”
៦០ឆ្នាំបានកន្លងផុតទៅហើយ ប៉ុន្តែជ័យជំនះ Dien Bien Phu របស់កងទ័ព
ប្រជាជនវៀតណាមនៅជាជ័យជំនះគ្មាន២ក្នុងប្រវត្តិសាស្ត្រយោធាពិភពលោក។ ជ័យជំនះនេះជាវត្តមាននៃកំលាំងពលំសាមគ្គីជាតិ ប្រមូលផ្ដុំនូវឬទ្ធានុភាពឆ័ន្ទះ
និងបញ្ញារបស់ប្រជាជាតិវៀតណាម៕