ជំរុញការទូតសភាវៀតណាម-ស្វីស

(VOVWORLD) - តបតាមការអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ប្រធានក្រុមប្រឹក្សាជាតិស្វីសលោក Martin Candinas នាថ្ងៃទី ២៧ មិថុនា ចាប់ផ្ដើមបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។ ដំណើរទស្សនកិច្ចនេះប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ៣០ មិថុនា បានបង្ហាញពីការគោរពរបស់ស្វីសចំពោះវៀតណាម ព្រមទាំងជាសកម្មភាពកិច្ចការបរទេសសភាដ៏សំខាន់ បន្តការផ្លាស់ប្ដូរគណៈប្រតិភូជាន់ខ្ពស់រវាងប្រទេសទាំងពីរក្រោយជំងឺរាតត្បាតកូវីដ ១៩។
ជំរុញការទូតសភាវៀតណាម-ស្វីស - ảnh 1ប្រធានក្រុមប្រឹក្សាជាតិស្វីស Martin Candinas ។ ប្រភព៖ parlament.ch

ទំនាក់ទំនងរវាងប្រទេសទាំងពីរមានការអភិវឌ្ឍយ៉ាងខ្លាំងក្លា

រយៈពេល ៥២ ឆ្នាំ ចាប់តាំងពីរពេលបង្កើតទំនាក់ទំនងការទូតមក (១៩៧១ - ២០២៣) ទំនាក់ទំនងវៀតណាម - ស្វីសបានអភិវឌ្ឍយ៉ាងខ្លាំងក្លា មិនត្រឹមតែលើវិស័យនយោបាយ កិច្ចសហប្រតិបត្តិការពហុភាគីប៉ុណ្ណោះទេ ថែមទាំង ពង្រីកទៅជាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងជំនួយបច្ចេកទេស ពាណិជ្ជកម្ម និងវិនិយោគ សិក្សាស្រាវជ្រាវ និង វិទ្យាសាស្ត្រ វប្បធម៌ ទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជនជាមួយប្រជាជន។ ការផ្លាស់ប្តូរជាន់ខ្ពស់ជាប្រចាំរវាងប្រទេសទាំងពីរបានបង្កើតបុព្វបទសម្រាប់ទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគ ដែលកើនឡើងឥតឈប់ឈរ។

កាលពីឆ្នាំមុន ការវិនិយោគផ្ទាល់របស់ស្វីសនៅវៀតណាមសម្រេចបានប្រមាណ២ ពាន់លាន CHF ស្មើនឹង ២,២ ពាន់លានដុល្លារអាមេរិក។ ក្រុមហ៊ុនស្វីសជាង ១០០ អង្គភាពកំពុងប្រតិបត្តិការនៅវៀតណាម។ ចាប់តាំងពីរឆ្នាំ ១៩៩១ ខណៈពេលដែលស្វីសបានក្លាយទៅជាដៃគូសហប្រតិបត្តិការអភិវឌ្ឍន៍បច្ចេកទេស និងសេដ្ឋកិច្ចរបស់វៀតណាម រដ្ឋាភិបាលស្វីសបានជួយឧបត្ថម្ភវៀតណាមទឹកប្រាក់ជាង ៦០០ លានCHF (ប្រមាណ ៦៧០ លានដុល្លារអាមេរិក) ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។

បច្ចុប្បន្ននេះក្នុងនាមជាប្រទេសអាទិភាពក្នុងកម្មវិធីសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ ស្វីស វៀតណាមទទួលបានកញ្ចប់ជំនួយបច្ចេកទេសដែលមានតម្លៃ ៧០ លាន CHF (៧៨,៤ លានដុល្លារអាមេរិក) សម្រាប់ដំណាក់កាល ២០២១ - ២០២៤។ ចាប់តាំងពីឆ្នាំ ២០២០ តាមរយៈមូលនិធិអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាតិវៀតណាម ( NAFOSTED) ស្វីស និងវៀតណាមក៏បានបានជួយឧបត្ថម្ភពង្រីក និងជំរុញខ្លាំងកិច្ចសហប្រតិបត្តិការសិក្សាស្រាវជ្រាវរវាងប្រទេសទាំងពីរ។ តាមគម្រោង ដំណាក់កាលទី ២ នៃកម្មវិធីសហប្រតិបត្តិការនេះនឹងត្រូវបានចាប់ផ្ដើមនារដូវស្លឹកឈើជ្រុះឆ្នាំនេះ។

ទន្ទឹមនឹងនោះ ការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម និងប្លុកពាណិជ្ជកម្មសេរីអឺរ៉ុប (EFTA) ដែលស្វីសជាសមាជិកបានប្រព្រឹត្តិទៅចាប់ពីឆ្នាំ ២០១២ ហើយបច្ចុប្បន្ននេះនៅតែជាបញ្ហាដ៏សំខាន់ ដែលត្រូវបានប្រទេសទាំងពីរយកចិត្តទុកដាក់ពិសេស។ អតីតឯកអគ្គរដ្ឋទូតស្វីសប្រចាំនៅវៀតណាម លោក Ivo Sieber មានប្រសាសន៍ថា៖ “ជាទូទៅ ទំនាក់ទំនងសេដ្ឋកិច្ចរវាងវៀតណាម និងស្វីស គឺជាកម្លាំងចលករ ជាវិស័យសហប្រតិបត្តិការធំបំផុតរវាងប្រទេសទាំងពីរ ហើយនៅតែមាន សក្ដានុពលសម្រាប់ការអភិវឌ្ឍបន្ថែមទៀត ជាពិសេសក្នុងការវិនិយោគ។ សហគ្រាសស្វិសជាង ១០០ អង្គភាពបានប្រតិបត្តិការនៅវៀតណាម បានជួយបង្កើតការងារធ្វើជាង ២ មឺនកន្លែងលើគ្រប់វិស័យ។ ខ្ញុំជឿជាក់ថា នៅពេលដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម និងប្លុកពាណិជ្ជកម្មសេរីអឺរ៉ុប (EFTA) ត្រូវបានចុះហត្ថលេខានោះ នឹងបង្កើតកម្លាំងចលករយ៉ាងខ្លាំងក្លាដល់សហគ្រាសស្វិស ស្វែងយល់ពីវៀតណាម ហើយចាត់ទុកថានេះគឺជាទីផ្សារអំណោយផល និងទាក់ទាញសម្រាប់ធ្វើអាជីវកម្មផងដែរ”។

ជំរុញការទូតសភាវៀតណាម-ស្វីស - ảnh 2អតីតឯកអគ្គរដ្ឋទូតស្វីសប្រចាំនៅវៀតណាម លោក Ivo Sieber។ ប្រភព៖ ស្ថានទូតស្វីសប្រចាំប្រទេសវៀតណាម

ស្ថាប័ននីតិបញ្ញត្តិដើរតួនាទីយ៉ាងសំខាន់ដើម្បីជំរុញទំនាក់ទំនងទ្វេភាគី

ដំណើរទស្សនកិច្ចជាន់ខ្ពស់ទៅវិញទៅមករបស់ស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរតែងតែដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគី។ រដ្ឋសភាវៀតណាម និងសភាស្វីសបានផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ជាប្រចាំ ជាពិសេសគឺថ្នាក់ជាន់ខ្ពស់ហើយមានការសម្របសម្រួលយ៉ាងជិតស្និទ្ធនៅតាមវេទិកាសភាពហុភាគី។

ដំណើរទស្សនកិច្ចរបស់ប្រធានក្រុមប្រឹក្សាជាតិស្វីសលោក Martin Candinas ដោយមានការចូលរួមរបស់អនុប្រធានពីររូបនៃក្រុមប្រឹក្សាជាតិស្វីសបានបង្ហាញពីការគោរពរបស់ស្វិចំពោះវៀតណាមនិយាយរួម និងចំពោះរដ្ឋសភាវៀតណាមនិយាយដោយឡែក។អំពីនយោបាយ ភាគីទាំងពីរនឹងបន្តអះអាងនូវការគាំទ្រគ្នាទៅវិញទៅមកលើបញ្ហាដែលមានការយកចិត្តទុកដាក់ដូចគ្នា ដោយសង្កត់ធ្ងន់លើការគោរពច្បាប់អន្តរជាតិ និងរបស់អង្គការសហប្រជាជាតិ ជាពិសេសក្នុងការដោះស្រាយជម្លោះ ដោយសន្តិវិធី និងឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិ។

នាខែកុម្ភៈឆ្នាំនេះ រដ្ឋាភិបាលស្វីសបានអនុម័តលើយុទ្ធសាស្ត្រអាស៊ីអាគ្នេយ៍ដំណាក់កាល ២០២៣ - ២០២៦។ ក្នុងយុទ្ធសាស្ត្រនេះ ស្វីសវាយតម្លៃវៀតណាមគឺជាខឿនសេដ្ឋកិច្ចដ៏រស់វវើកបំផុត ហើយជាដៃគូកាន់តែសំខាន់របស់ស្វិស។

ដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះរបស់ប្រធានក្រុមប្រឹក្សាជាតិស្វីសលោក Martin Candinas មិនត្រឹមតែបង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការដ៏ល្អរប្រសើរវាងប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដល់ការអនុវត្តន៍ជាក់ស្ដែងយុទ្ធសាស្ត្រអាស៊ីអាគ្នេយ៍នៃប្រទេសអឺរ៉ុបនេះផងដែរ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ