ជំរុញហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍យុទ្ធសាស្ត្រដើម្បីបម្រើការអភិវឌ្ឍន៍សេដ្ឋកិច្ច

(VOVWORLD) - អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដោយព្រមៗគ្នា និងទំនើប គឺជាជំហាន មួយក្នុងចំណោមជំហានទម្លុះទម្លាយយុទ្ធសាស្ត្រទាំងបី ក្នុងនោះអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍គឺជាសសរស្តម្ភដ៏សំខាន់ បង្កើតលំហអភិវឌ្ឍន៍ថ្មី កម្លាំងចលករជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ធានាការពារជាតិ និងសន្តិសុខ។ 
ជំរុញហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍យុទ្ធសាស្ត្រដើម្បីបម្រើការអភិវឌ្ឍន៍សេដ្ឋកិច្ច - ảnh 1ប្រភព៖ tapchitaichinh.vn

អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដោយព្រមៗគ្នា និងទំនើប គឺជាជំហាន មួយក្នុងចំណោមជំហានទម្លុះទម្លាយយុទ្ធសាស្ត្រទាំងបី ក្នុងនោះអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍គឺជាសសរស្តម្ភដ៏សំខាន់ បង្កើតលំហអភិវឌ្ឍន៍ថ្មី កម្លាំងចលករជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ធានាការពារជាតិ និងសន្តិសុខ។ កាលពីសប្តាហ៍មុន នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជួបប្រជុំជាលើកទីបីជាមួយក្រសួង ស្ថាប័ន និងថ្នាក់ដឹកនាំនៃតំបន់ចំនួន ១៣ ដើម្បីជំរុញហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍នៅតំបន់ដីសណ្តទន្លេ Cửu Long ។ ប្រមុខរដ្ឋាភិបាលក៏បានដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍រដ្ឋាភិបាល ស្តីពីគម្រោងគោលការណ៍វិនិយោគផ្លូវដែកល្បឿនលឿនលើអ័ក្សខាងជើង-ខាងត្បូង ដើម្បីដាក់ជូនអាជ្ញាធរមានសមត្ថកិច្ចពិនិត្យ។

ការដឹកនាំជាក់លាក់ចំពោះផ្លូវគមនាគមន៍នៅតំបន់ដីសណ្តទន្លេ Cửu Long

តំបន់ដីសណ្តទន្លេ Cửu Long កំពុងអនុវត្តន៍គម្រោងផ្លូវគមនាគមន៍ជាតិដ៏សំខាន់ៗចំនួន៥។ បច្ចុប្បន្ននេះ គម្រោងចំនួន ៤/៥ ត្រូវបានសម្រេចរួចរាល់បែបទវិនិយោគ ហើយកំពុងដំណើរការសាងសង់។ នោះគឺ៖ ផ្លូវល្បឿនលឿន Can Tho - Ca Mau; ផ្លូវល្បឿនលឿន Chau Doc – Can Tho – Soc Trang; ផ្លូវល្បឿនលឿន Cao Lanh - An Huu; ផ្លូវល្បឿនលឿន My An - Cao Lanh; គម្រោងផ្លូវហូជីមិញ កំណាត់ផ្លូវ Rach Soi - Ben Nhat, Go Quao - Vinh Thuan ។

ចាប់ពីដើមអាណត្តិ (ឆ្នាំ២០២១) មក លោកនាយករដ្ឋមន្ត្រីបានចុះត្រួតពិនិត្យការដ្ឋានសំណង់ដោយផ្ទាល់ចំនួន៥ដង ដោយបានជំរុញ សួរសុខទុក្ខ និងលើកទឹកចិត្តដល់
កម្មាភិបាល កម្មករ និងអ្នកម៉ៅការសំណង់ ដោះស្រាយការលំបាក និងពន្លឿនល្បឿនការងារសំណង់ ព្រមទាំងបញ្ជាឲ្យឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីចុះធ្វើការផ្ទាល់ចំនួន៣លើក ដើម្បីដោះស្រាយការលំបាកផ្នែកសម្ភារៈ ដើម្បីពន្លឿនល្បឿនសាងសង់សំណង់។

អាស្រ័យហេតុនោះ ការងាររៀបចំផ្ទៃដីសម្រាប់ម្រោងបានឆ្លើយតបនឹងល្បឿនសាងសង់ ហើយបរិមាណផ្ទៃដីនៅសល់ដែលត្រូវរៀបចំមិនច្រើនឡើយ។ ទោះជាយ៉ាងណាក៏ដោយ ការងាររៀបចំផ្ទៃដីចាំបាច់ត្រូវដោះស្រាយដោយដាច់ស្រេចក្នុងខែកក្កដានេះ ដើម្បីសម្រេចរួចរាល់គម្រោងទាំងមូល។

ប្រមុខរដ្ឋាភិបាលបានអបអរសាទរដល់ខេត្ត ក្រុងចំនួន ១៣ នៅតំបន់ដីសណ្ដទន្លេ Cửu Long ក្រោយរយៈពេល ៣ ឆ្នាំនៃការអនុវត្តយ៉ាងសកម្មនោះ បានចាប់ផ្តើមបង្កើតបណ្តាញផ្លូវគោកល្បឿនលឿន ស្របតាមស្មារតីទម្លុះទម្លាយយុទ្ធសាស្ត្រនៃសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ របស់បក្ស។

យោងតាមនាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានឲ្យដឹងថា គោលដៅគឺដល់ឆ្នាំ ២០២៥ តំបន់ដីសណ្ដទន្លេ Cửu Long ត្រូវតែមានផ្លូវគោកល្បឿនលឿនដែលមានប្រវែង៦០០ គីឡូម៉ែត្រ ហើយនាឆ្នាំ ២០៣០ ត្រូវមានប្រវែង ១ ២០០ គីឡូម៉ែត្រ ហើយបានកំណត់គោលដៅវឌ្ឍនភាពសម្រាប់គម្រោងនីមួយៗ ដោយផ្តោតលើខ្សែផ្លូវល្បឿនលឿនចំនួន ២ គឺ ខាងជើង-ខាងត្បូង និងខាងកើត- ខាងលិច។ 

“ភារកិច្ចសំខាន់នៃអាណត្តិនេះគឺអភិវឌ្ឍន៍ទម្លុះទម្លាយអំពីហេដ្ឋារចនាសម្ព័ន្ធ។ យើងត្រូវតែធ្វើ ខេត្ត ក្រុងត្រូវតែធ្វើ តាមស្មារតីនៃកម្លាំងពលំទាំងអស់។ យើងនឹងសម្រេចបានទាន់ និងមុនល្បឿនកំណត់។ ទន្ទឹមនោះ គឺធានាគុណភាព ស្របជាមួយនឹងការថែទាំជីវភាពជូនប្រជាជនផងដែរ”។

ទាក់ទិននឹងទុន លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យក្រសួងនិងស្ថាប័ននានាជួយសម្របសម្រួលជាមួយតំបន់នានាគណនាដោយប្រយ័ត្នប្រយែងដើម្បីរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ច។ ទាក់ទិននឹងការរៀបចំផ្ទៃដី  លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យថ្នាក់ដឹកនាំតំបន់នានា ចូលរួមសហការអនុវត្តន៍គម្រោង ជាពិសេសគឺបម្លាស់ទីតាំសំណង់ហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេស។ ផ្តោតសំខាន់លើការដោះស្រាយបញ្ហាទាំងស្រុង ដើម្បីសម្រេចរួចរាល់ការងាររៀបចំផ្ទៃដីសម្រាប់សាងសង់គម្រោង។

សាងសង់ផ្លូវដែកល្បឿនលឿនលើអ័ក្សខាងជើងខាងត្បូងត្រូវតែទំនើប និងប្រកបដោយមានប្រសិទ្ធភាព

បច្ចុប្បន្ននេះ នៅលើអ័ក្សផ្លូវគមនាគមន៍ខាងជើង-ខាងត្បូងរបស់វៀតណាមមានខ្សែរផ្លូវចំនួន ៣ (រួមមាន ផ្លូវជាតិលេខ ១ ផ្លូវហូជីមិញ និងផ្លូវគោកល្បឿនលឿនដែលកំពុងសាងសង់) រួមជាមួយនឹងផ្លូវសមុទ្រ ផ្លូវអាកាស និងផ្លូវដែក។ យោងតាមនាយករដ្ឋមន្ត្រីលោក Pham Minh Chinh ចាំបាច់ត្រូវស្រាវជ្រាវសាងសង់ផ្លូវដែកល្បឿនលឿនដែលមានមុខងារសមស្រប ដើម្បីពង្រីកប្រៀបខ្លាំងបំពេញបន្ថែមនៃទម្រង់ដឹកជញ្ជូន ហើយសិក្សាស្រាវជ្រាវតាមទិសដៅដឹកជញ្ជូនអ្នកដំណើរជាចម្បង រួមជាមួយនឹងការដឹកជញ្ជូនទំនិញយ៉ាងឆាប់រហ័ស និងបម្រើការពារជាតិ និងសន្តិសុខនៅពេលចាំបាច់ ខណៈពេលដែលបន្តជួសជុល កែលម្អផ្លូវដែកដែលមានស្រាប់ ដើម្បីដឹកជញ្ជូនទំនិញ។

អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំគណៈអចិន្ត្រៃយ៍រដ្ឋាភិបាលស្តីពីគម្រោងគោលការណ៍វិនិយោគផ្លូវដែកល្បឿនលឿនលើអ័ក្សខាងជើង-ខាងត្បូង ដើម្បីត្រៀមដាក់ជូន
អាជ្ញាធរមានសមត្ថកិច្ចត្រួតពិនិត្យ និងសម្រេចចិត្តនាថ្ងៃទី ១១ ខែកក្កដា នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានសង្កត់ធ្ងន់ពីទស្សនៈ គោលការណ៍ និងវិធីត្រិះរិះគឺត្រូវទម្លុះទម្លាយ ផ្លាស់ប្ដូរថ្មី ជាមួយនឹងចក្ខុវិស័យយុទ្ធសាស្ត្រ ទំនើប និងប្រកបដោយមានប្រសិទ្ធភាព។ គោលដៅ និងតម្រូវការគឺសម្រេចរួចរាល់ផ្លូវដែកល្បឿនលឿនប្រមាណ ១៥៤១ គីឡូម៉ែត្រនៅលើអ័ក្សខាងជើង - ខាងត្បូងឆ្លងកាត់ខេត្ត ក្រុងចំនួន ២០ ហើយពេលវេលាអនុវត្តន៍គឺប្រហែល ១០ ឆ្នាំ ដោយខិតខំប្រឹងប្រែងសម្រេចរួចរាល់នាឆ្នាំ ២០៣៥។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យសិក្សាទិសដៅផ្លូវអំណោយផលបំផុត ខ្លីបំផុត ហើយជ្រើសរើសល្បឿនសម្រាប់មធ្យោបាយធ្វើដំណើរប្រហែល ៣៥០ គីឡូម៉ែត្រក្នុងមួយម៉ោង។

ក្នុងនិន្នាការសមាហរណកម្មអន្តរជាតិ ហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍ដោយព្រមៗគ្នា និងទំនើបបានដើររតួនាទីដ៏សំខាន់ពិសេសក្នុងការតភ្ជាប់ផលិតកម្មជាមួយនឹងការប្រើប្រាស់ ការដឹកជញ្ជូនទំនិញ និងលើកកម្ពស់ការផ្លាស់ប្តូរសេដ្ឋកិច្ចរវាងតំបន់នានា និងរវាងប្រទេសនានា បងលក្ខណៈងាយស្រួលសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច
សង្គម។ ការដែលរដ្ឋាភិបាលវៀតណាមបានអនុវត្តន៍គម្រោងផ្លូវគោកល្បឿនលឿននានា  និងស្រាវជ្រាវសាងសង់ផ្លូវដែកល្បឿនលឿននឹងបើកឱកាស និងលំហអភិវឌ្ឍន៍ធំទូលាយជាងសម្រាប់តំបន់ជាច្រើននិយាយដោយឡែក និងប្រទេសទាំងមូលនិយាយរួមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ