ជំហានលោតផ្លោះនៅជនបទ ក្រោយរយៈពេល ១០ ឆ្នាំ អនុវត្តន៍សេចក្ដីសម្រេចចិត្តលេខ ២៦

(VOVWORLD) -នាថ្ងៃទី ២៤ កក្កដា សន្និសីទបូកសរុប ១០ ឆ្នាំ  អនុវត្តន៍សេចក្ដីសម្រេចចិត្តលេខ ២៦ របស់គណកម្មាធិការមជ្ឈឹមបក្ស នីតិកាលទី ១០ ស្ដីពីកសិកម្ម សកិករ និងជនបទ នឹងប្រព្រឹត្តិទៅនៅទីក្រុងហាណូយ។ ក្រោយរយៈពេល ១០ ឆ្នាំ អនុវត្តន៍សេចក្ដីសម្រេចចិត្តនេះ សេដ្ឋកិច្ចជនបទមានការផ្លាស់ប្ដូរយ៉ាងវិជ្ជមានតាមទិសបង្កើនសមាមាត្រឧស្សាហកម្ម សេវាកម្ម មុខរបរ និងជំរុញឧស្សហកម្មផងដែរ។
ជំហានលោតផ្លោះនៅជនបទ ក្រោយរយៈពេល ១០ ឆ្នាំ អនុវត្តន៍សេចក្ដីសម្រេចចិត្តលេខ ២៦ - ảnh 1(រូបថត៖ VOV.VN) 

កសិកម្ម កសិករ និងជនបទមានទីតាំងយុទ្ធសាស្ត្រក្នុងបុព្វហេតុឧស្សាហូបនីយកម្ម ទំនើបភាវូបនីយកម្ម កសាង និងការពារមាតុប្រទេស។ នេះគឺជាមូលដ្ឋាន និងជាកម្លាំងសំខាន់ៗដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមដោយចីរភាព រក្សាស្ថិរភាពនយោបាយ ។ ហេតុដូច្នេះហើយ រាល់បញ្ហាអំពីកសិកម្ម កសិករ និងជនបទ ត្រូវបានបក្ស និងរដ្ឋជានិច្ចកាលដោះស្រាយព្រមៗគ្នា ដែលតភ្ជាប់ដំណើរការជំរុញខ្លាំង ឧស្សាហូបនីយកម្ម ទំនើបភាវូបនីយកម្មប្រទេសជាតិ។

មុខមាត់ជនបទមានការផ្លាស់ប្តូរ

ក្នុងរយៈពេល 10 ឆ្នាំកន្លងមក ការអភិវឌ្ឍន៍ផ្នែកឧស្សាហកម្មបម្រើការអភិវឌ្ឍលើវិស័យកសិកម្មនិងជនបទ បានរួមវិភាគទានក្នុងការជំរុញដំណើរការ ឧស្សាហូបនីយកម្ម និងទំនើបភាវូបនីយកម្មកសិកម្ម និងជនបទ។ ក្នុងនោះ រាល់គោលនយោបាយទាក់ទាញទុនវិនិយោគ លើកទឹកចិត្តការអភិវឌ្ឍកសិកម្ម បានផ្ដោតលើផ្នែកមុខរបរដែលមានប្រៀបខ្លាំង។ ឧស្សាហកម្មកែច្នៃកសិផល រុក្ខផល ជលផល បានបង្កើតផលិតផលដែលឆ្លើយតបនឹងតម្រូវការកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃរបស់ទីផ្សារ ផលិតផលនីមួយបានឆ្ពោះទៅកាន់ទីផ្សារនាំចេញជាជំហានៗផងដែរ។

រចនាសម្ព័ន្ធសេដ្ឋកិច្ចផ្ទៃក្នុងបានផ្លាស់ប្ដូរតាមទិសត្រឹមត្រូវ សមាមាត្រ
កសិកម្មថយចុះ រុក្ខកម្ម និងជលផលកើនឡើង។ ផលិតកម្មកសិកម្មបានផ្លាស់ប្តូរយ៉ាងឆាប់រហ័សទៅជាកសិកម្មទំនិញ ធានាសន្តិសុខស្បៀងអាហារនិងវត្ថុធាតុដើមសម្រាប់ឧស្សាហកម្មកែច្នៃនិងការនាំចេញ។

ស្តង់ដារូបនីយកម្មទីផ្សារកសិផលចំណីអាហារ

ទោះជាយ៉ាងណាក៏ដោយ ការអភិវឌ្ឍឧស្សាហកម្មនិងសេវាកម្មកសិកម្មនៅមិនទាន់ព្រមៗគ្នារវាងតំបន់នីមួយៗឡើយ។ ការងារទាក់ទាញទុនវិនិយោគលើវិស័យកសិកម្ម អភិវឌ្ឍន៍ផលិតកម្មតាមខ្សែសង្វាក់តម្លៃ នៅត្រឹមតែលក្ខណៈចង្អៀតប៉ុណ្ណោះ ចំពោះផលិតផលមួយចំនួន។ ហេដ្ឋារចនាសម្ព័ន្ធតាមតម្រូវការអភិវឌ្ឍន៍ខឿនកសិកម្មដ៏ទូលំទូលាយតាមទិសទំនើប នៅអន់ខ្សោយ ហើយមិនទាន់ឆ្លើយតបនឹងផលិតកម្មតាមច្ចេកវិទ្យាខ្ពស់នោះឡើយ។

ដើម្បីជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទនោះ នាពេលថ្មីៗនេះ រដ្ឋាភិបាលបាលបំផុសកម្មវិធី ឃុំមួយ ផលិតផលមួយ សំដៅជំរុញផលិតកម្មក្រុមផលិតផលប្រពៃណីពិសេសរបស់ឃុំនីមួយៗ ឆ្ពោះទៅការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាកសិករ។ លោក Nguyen Minh Tien ប្រធាននាយកដ្ឋាន និងជានាយកខុទ្ធកាល័យសម្របសម្រួលជនបទថ្មីមជ្ឈឹមបានឲ្យដឹងថា៖

“ខ្លឹមសារសំខាន់ៗគឺជួយឧបត្ថម្ភដល់អង្គការសេដ្ឋកិច្ច សហករណ៍ ពីបញ្ហាលើកកម្ពស់សមត្ថភាពទាក់ទងជាមួយទីផ្សារតាមខ្សែសង្វាក់ផលិតកម្មតភ្ជាប់ ដើម្បីនាំយកផលិតផលប្រពៃណីរបស់តំបន់នីមួយៗទៅកាន់ទីផ្សារនៅទូទាំង
ប្រទេស និងនាំចេញ។ នាពេលកន្លងទៅ យើងបានបោះទុនវិនិយោគជាច្រើនចូលហេដ្ឋារចនាសម្ព័ន្ធ ផ្លូវគមនាគមន៍ ប្រព័ន្ធចរាចរពាណិជ្ជកម្ម ហើយតាមរយៈលក្ខណៈទាំងនេះ រាល់ផលិតផលប្រពៃណីរបស់ឃុំ និងស្រុកនីមួយៗ នឹងបានទាក់ទងជាមួយទីផ្សារ ជាមួយការចំណាយទាបជាង ហើយតាមនោះជួយសេដ្ឋកិច្ចជនបទមានការអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃផងដែរ”។

ការតភ្ជាប់ខ្សែរសង្វាក់តម្លៃក្នុងផលិតកម្មកសិកម្មក៏ជាទិសដៅដែលត្រូវយកចិត្តទុកដាក់ជំរុញផង ដែរ។ បណ្ឌិត Le Van Banh អតីតនាយកវិទ្យាស្ថានស្រូវវាលសណ្ដទន្លេ Cuu Long បានឲ្យដឹងថា៖

“ក្នុងដំណើរការពន្លឿនពាណិជ្ជកម្មនោះ យើងគប្បីស្វែងយល់ថា តើតំបន់អាស៊ី ភាគឦសានត្រូវការផលិតផលកសិកម្មអ្វីៗខ្លះ តំបន់មជ្ឈឹមបូព៌ាត្រូវការ អ្វីៗខ្លះ ហើយតាមនោះបន្តបញ្ជាទិញដល់សហគ្រាស ឬ ក្រសួងកសិកម្មវៀតណាម។ ពិតណាស់ថា វៀតណាមមានសមត្ថភាពបំពេញការងារនេះដែរ។ ជាជំហានបន្ត គឺយើងគប្បីជំរុញការដែលកសិករត្រូវផលិតកម្មតាមតម្រូវការរបស់សហគ្រាស ដើម្បីធានាគុណភាពខ្ពស់ និងបរិមាណច្រើនផងដែរ”។

ក្រោយរយះពេល 10 ឆ្នាំ អនុវត្តសេចក្តីសម្រេចចិត្តលេខ 26 មក បណ្ដាមូលដ្ឋានសុទ្ធតែវាយតម្លៃថា ឯកសារនេះគឺជាសេចក្ដីសម្រេចចិត្តរបស់មជ្ឈឹមមួយដែលបានឈានចូលក្នុងជីវភាពរស់នៅប្រកបដោយប្រសិទ្ធិភាពបំផុត។ នាពេលខាងមុខ សេចក្ដីសម្រចចិត្តលេខ ២៦ នឹងត្រូវបានកែប្រែ បំពេញបន្ថែម ដើម្បីឆ្ពោះទៅគោលដៅចុងក្រោយគឺ កសិកម្ម កសិករ និងជនបទនឹងត្រូវបានអភិវឌ្ឍន៍ដ៏ល្អប្រសើរថែមទៀត បង្កើតមូលដ្ឋានគ្រឹះសេដ្ឋកិច្ច សង្គម និងនយោបាយ យ៉ាងរឹងមាំសម្រាប់បុព្វហេតុឧស្សាហូបនីយកម្មនិងទំនើបភាវូបនីយកម្មផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ