(VOVWORLD) - លោកអគ្គលេខាបក្ស តូ ឡឹម និងលោកជំទាវភរិយា រួមជាមួយនឹងគណៈប្រតិភូ ជាន់ខ្ពស់វៀតណាម ទើបតែបានបញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសឥណ្ឌូនេស៊ី ដំណើរទស្សនកិច្ចផ្លូវការនៅលេខាធិការដ្ឋានអាស៊ាន និងដំណើរទស្សនកិច្ចផ្លូវការ នៅប្រទេសសិង្ហបុរី (ថ្ងៃទី ៩-១៣ ខែមីនា)។ លទ្ធផលនៃដំណើរទស្សនកិច្ចនេះមាន អត្ថន័យប្រវត្តិសាស្ត្រ ខណៈដែលវៀតណាមបានលើកកំពស់ទំនាក់ទំនងជាមួយ ប្រទេសទាំងពីរក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដោយក្លាយជាប្រទេស តែមួយគត់ក្នុងអាស៊ាន ដែលបានបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជា មួយឥណ្ឌូនេស៊ី។ ដំណើរទស្សនកិច្ចក៏បានរួមចំណែកប្រកបដោយប្រសិទ្ធភាពដល់ទំនាក់ទំនងសហប្រតិបត្តិការក្នុងអាស៊ានផងដែរ។
ប្រធានាធិបតីឥណ្ឌូនេស៊ី ប្រធានគណបក្សចលនាមហាឥណ្ឌូណេស៊ីមហិមារ (Gerindra) លោក Prabowo Subianto ជួនដំណើរលោកអគ្គលេខាបក្ស តូ ឡឹម និងលោកជំទាវនៅអាកាសយានដ្ឋានយោធា Halim Perdanakusuma ទីក្រុងហ្សាកាតា។ (រូបថត៖ VNA) |
អត្ថន័យជាប្រវត្តិសាស្ត្រ
ឥណ្ឌូណេស៊ីនិងសិង្ហបូរី គឺជាប្រទេសស្ថាបនិករបស់អាស៊ាន ហើយក៏ជាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនបំផុតនៅក្នុងប្លុកនេះផងដែរ។ ដំណើរទស្សនកិច្ចរបស់ លោកអគ្គលេខាបក្ស តូ ឡឹម បាននាំមកនូវផលប្រយោជន៍ដ៏ធំធេងសម្រាប់ទាំង វៀតណាម និងប្រទេសជាដៃគូ ដោយរឹតបន្តឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យ សេដ្ឋកិច្ច នយោបាយ សន្តិសុខ និងមនុស្ស។ វៀតណាមបានលើកកំពស់ទំនាក់ទំនង ជាមួយប្រទេសអាស៊ានទាំងពីរ ធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងសហប្រតិ បត្តិការរវាងវៀតណាមជាមួយប្រទេសទាំងពីរ រួមចំណែកកាន់តែមានប្រសិទ្ធភាពដល់ ផ្ទះរួមអាស៊ាន។
សម្រាប់ប្រទេសឥណ្ឌូនេស៊ី ប្រធានសមាគមមិត្តភាពឥណ្ឌូនេស៊ី-វៀតណាម Budiarsa Sastrawinata បានចាត់ទុកថា ការលើកកំពស់ទំនាក់ទំនងរវាងប្រទេស ទាំងពីរមានសារៈសំខាន់ខ្លាំងណាស់ ដោយបញ្ជាក់ឡើងវិញនូវទំនុកចិត្តនយោបាយ ដ៏រឹងមាំ និងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅរវាងប្រទេសទាំងពីរ។
“ដំណើរទស្សនកិច្ចលើកនេះមានអត្ថន័យសំខាន់ខ្លាំងចំពោះទំនាក់ទំនងទ្វេភាគី និងបើកឱកាសសហប្រតិបត្តិការថ្មីជាច្រើនសម្រាប់ប្រទេសទាំងពីរ។ ក្នុងនាមជាប្រទេសពីរក្នុងតំបន់អាស៊ាន ដោយមានចំនួនប្រជាជនច្រើន និងកំណើនសេដ្ឋកិច្ចខ្លាំងក្លា ដូច្នេះ ដំណើរទស្សនកិច្ចមិនត្រឹមតែមានអត្ថន័យផ្នែកនយោបាយប៉ុណ្ណោះទេ ថែមទាំងផ្នែកសេដ្ឋកិច្ច និងការតភ្ជាប់ប្រជាជនជាមួយប្រជាជនទៀតផង។ ឥណ្ឌូ ណេស៊ី និងវៀតណាម សុទ្ធតែមានមេដឹកនាំថ្មី ហើយដំណើរទស្សនកិច្ចលើកនេះជា ថ្មីម្តងទៀតបានជួយជំរុញកិច្ចសហប្រតិបត្តិការមិត្តភាពរវាងប្រទេសទាំងពីរ”។
អនុរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី លោក Arrmantha Christiawan Nasir ឆ្លើយបទសម្ភាសន៍របស់វិទ្យុសម្លេងវៀតណាម។ (រូបថត៖ VOV) |
យោងតាមលោក Beni Sukadis អ្នកសម្របសម្រួលជាន់ខ្ពស់នៃវិទ្យាស្ថាន ស្រាវជ្រាវការពារជាតិនិងយុទ្ធសាស្ត្រឥណ្ឌូនេស៊ី (Lesperssi) ភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយជាមួយវៀតណាមគឺស្របតាមគោលដៅពិពិធកម្មសេដ្ឋកិច្ចរបស់ឥណ្ឌូ នេស៊ី ជាពិសេសលើវិស័យដូចជា ផលិតកម្ម ថាមពលកកើតឡើងវិញ និងសេដ្ឋកិច្ច ឌីជីថល។ ការវិនិយោគរបស់វៀតណាមតាមរយៈក្រុមហ៊ុនផលិតរថយន្តអគ្គិសនី VinFast នៅប្រទេសឥណ្ឌូនេស៊ី នឹងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ក៏ដូចជាពង្រីកឱកាស សម្រាប់ប្រទេសនេះក្នុងការអភិវឌ្ឍទៅជាមជ្ឈមណ្ឌលយានយន្តអគ្គិសនីនៅអាស៊ីអាគ្នេយ៍ និងពិភពលោក។ ចំណែកឯអនុរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី លោក Arrmantha Christiawan Nasir បាននិយាយថា៖
“ខ្ញុំមានការចាប់អារម្មណ៍ចំពោះការវិនិយោគរបស់ក្រុមហ៊ុន Vinfast លើរថយន្ត អគ្គិសនី និងប្រព័ន្ធអេកូរថយន្តអគ្គិសនីនៅឥណ្ឌូនេស៊ី។ ប្រការនេះបង្ហាញពីការប្ដេជ្ញាចិត្តរបស់ប្រទេសទាំងពីរក្នុងការវិនិយោគអភិវឌ្ឍប្រកបដោយចីរភាព។ នោះគឺជាវិស័យដែលប្រទេសយើងទាំងពីរអាចសហប្រតិបត្តិការគ្នាបាន។ ភាគីទាំងពីរក៏អាចស្វែងរក និងសហប្រតិបត្តិការលើបច្ចេកវិទ្យាផងដែរ។ យើងត្រូវកំណត់វិស័យដែលភាគីទាំងពីរ មានគុណសម្បត្តិ មានសមត្ថភាព និងអាចគាំទ្រគ្នាទៅវិញទៅមក ដើម្បីសហប្រតិ បត្តិការ និងអភិវឌ្ឍន៍ជាមួយគ្នា”។
សម្រាប់ប្រទេសសិង្ហបុរី ភាគីទាំងពីរបានឯកភាពធ្វើឲ្យស៊ីជម្រៅថែមទៀតនូវ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ; ជំរុញកិច្ចសហប្រតិបត្តិការ ក្នុងការធ្វើបរិវត្តកម្មឌីជីថល នវានុវត្តន៍ សេដ្ឋកិច្ចបៃតង ថាមពលស្អាត; ការពង្រីក បណ្តាញ VSIP ២.០ ឆ្ពោះទៅរកនវានុវត្តន៍ ការបំភាយកាបូនទាប ហើយបង្កើនកិច្ច សហប្រតិបត្តិការក្នុងវិស័យបរិវត្តកម្មឌីជីថល និងបច្ចេកវិទ្យាដែលទើបលេចចេញ។
អត្ថន័យជាប្រវត្តិសាស្ត្រក៏ស្ថិតនៅក្នុងការដែល នេះជាលើកដំបូងដែលអគ្គលេខា បក្សកុម្មុយនិស្តវៀតណាមបានអញ្ជើញទៅបំពេញទស្សនកិច្ចនៅលេខាធិការដ្ឋាន អាស៊ាន ដោយបានរំលេចសារៈសំខាន់ជាយុទ្ធសាស្ត្ររបស់អាស៊ានចំពោះវៀតណាម ព្រមទាំងក៏បានបញ្ជាក់អំពីគោលជំហរដ៏ខ្ជាប់ខ្ជួនរបស់វៀតណាមក្នុងការរួមចំណែកយ៉ាងសកម្ម និងប្រកបដោយទំនួលខុសត្រូវចំពោះបុព្វហេតុរួមរបស់ប្លុក។ ក្នុងឱកាសនេះ លោកអគ្គលេខាបក្ស តូ ឡឹម បានអញ្ជើញចូលរួមក្នុងពិធីរំលឹកខួបលើកទី ៣០ ទិវា វៀតណាមចូលជាសមាជិកអាស៊ាន ហើយបានថ្លែងសុន្ទរកថាដោយមានអត្ថាធិប្បាយ យ៉ាងជ្រាលជ្រៅ និងចក្ខុវិស័យរបស់វៀតណាមចំពោះអាស៊ាន។ ឯកអគ្គរដ្ឋទូត ប្រធាន បេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំអាស៊ាន លោកស្រី Ton Thi Ngoc Huong បានឲ្យដឹងថា៖
“ក្នុងឱកាសរំលឹកខួបលើកទី ៣០ នៃការចូលរួមរបស់វៀតណាម អាស៊ាន-វៀតណាមនឹងបន្តខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីរួមជាមួយប្រទេសជាសមាជិកដទៃសម្រេចបាននូវគោលដៅរបស់អាស៊ានក្នុងដំណាក់កាលថ្មី អនុវត្តន៍ចក្ខុវិស័យសហ គមន៍ឆ្នាំ ២០៤៥ និងជួយអាស៊ានជំនះពុះពារលើបញ្ហាប្រឈមនានាដែលអង្គការ កំពុងជួបប្រទះក្នុងបរិបទតំបន់ និងអន្តរជាតិដែលមានការប្រែប្រួលយ៉ាងឆាប់រហ័ស និងពិបាកទាយទុកជាមុនបាន”។
អនុវត្តន៍ជាក់ស្ដែងនូវលទ្ធផលដែលសម្រេចបានក្នុងពេលឆាប់ៗនេះ
យោងតាមឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son វៀតណាមនឹងរួមជាមួយឥណ្ឌូនេស៊ី និងសិង្ហបុរី អនុវត្តន៍ជាក់ស្ដែងក្នុងពេលឆាប់ៗនេះនូវក្របខ័ណ្ឌទំនាក់ទំនងថ្មី កសាងយ៉ាងឆាប់រហ័សនូវផែនការសកម្មភាពទូទៅ ដើម្បីអនុវត្តន៍ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ក្រសួង ស្ថាប័នពាក់ព័ន្ធនឹងកសាងកម្មវិធីសហប្រតិបត្តិការជាក់លាក់ក្នុងពេលឆាប់ៗ ដើម្បីធ្វើការភ្លាមៗជាមួយដៃគូ។ ភាគីនានាបន្តជំរុញវិស័យសហប្រតិបត្តិការប្រពៃណី ព្រមទាំងផ្តោតសំខាន់លើ ខ្លឹមសារថ្មី និងវិស័យថ្មីដូចជាសេដ្ឋកិច្ចបៃតង នវានុវត្តន៍ វិទ្យាសាស្ត្រ បច្ចេកវិទ្យា ការធ្វើបរិវត្តកម្មឌីជីថល និងថាមពលបៃតង។
សម្រាប់អាស៊ាន វៀតណាមបន្តលើកកម្ពស់តួនាទីដ៏សកម្ម និងទំនួលខុសត្រូវ របស់ខ្លួន រួមជាមួយនឹងប្រទេសដទៃទៀតដើម្បីពង្រឹងសាមគ្គីភាព ភាពខ្លួនទីពឹងខ្លួន និងតួនាទីមជ្ឈភាពរបស់អាស៊ាន ធ្វើឱ្យស៊ីជម្រៅនូវដំណើរការសមាហរណកម្មតំបន់ តាមរយៈក្របខ័ណ្ឌសហប្រតិបត្តិការដូចជាចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០៤៥ ផែនការយុទ្ធសាស្ត្រដែលនឹងចាប់ផ្តើមអនុវត្តន៍ចាប់ពីឆ្នាំ ២០២៦ ក៏ដូចជាជំរុញយ៉ាង ខ្លាំងនូវគំនិតផ្តួចផ្តើមដែលស្នើឡើងដោយវៀតណាមផងដែរ៕