រួមបញ្ចូលខេត្ត - របកគំហើញសម្រាប់ការអភិវឌ្ឍ

(VOVWORLD) - វៀតណាមកំពុងជំរុញឱ្យមានការរួមបញ្ចូលខេត្ត។ នេះជាគោលនយោបាយដ៏សំខាន់មួយ សំដៅបង្រួមក្បាលម៉ាស៊ីនដឹកនាំ បង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រង និង អភិវឌ្ឍសេដ្ឋកិច្ច។ ការរួមបញ្ចូលខេត្តក៏ជាឱកាសមួយសម្រាប់អភិវឌ្ឍន៍ប្រទេសជាតិ នៅថ្នាក់មូលដ្ឋាន បំពេញតម្រូវការនៃកំណើនពីរខ្ទង់ និងជាមូលដ្ឋានគ្រឹះសម្រាប់ប្រទេសជាតិ ស្ទុះឈានទៅ មុខ។

រួមបញ្ចូលខេត្ត - របកគំហើញសម្រាប់ការអភិវឌ្ឍ - ảnh 1អតីតអនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Nguyen Tien Dinh (រូបថត៖ VOV)

បច្ចុប្បន្នវៀតណាមមានខេត្ត-ក្រុងចំនួន ៦៣ (ខេត្តចំនួន ៥៧ និងទីក្រុងចំណុះមជ្ឈិមចំនួន ៦ រួមមាន៖ ហាណូយ ហូជីមិញ ដាណាង ហ្វេ ហាយហ្វុង និងកិនថើ)។ ចាប់តាំងពីប្រទេសជាតិបានឯកភាពឡើងវិញ នៅខែមេសា ឆ្នាំ១៩៧៥ វៀតណាមបានឆ្លងកាត់ការបែងចែកនិងការរួមបញ្ចូលអង្គភាពរដ្ឋបាលខេត្តជាច្រើន។

រួមបញ្ចូលខេត្តគឺជានិន្នាការវិជ្ជមាននិងចាំបាច់

ការពិចារណាលើការរួមបញ្ចូលខេត្តត្រូវបានលើកឡើងជាយូរមកហើយ ហើយទទួលបានការស្រុះចិត្តគំនិតខ្ពស់គួរសម។ នេះជាដំណើរការនៃការរៀបចំលំហអភិវឌ្ឍន៍ឡើងវិញនៅក្នុងអង្គភាពរដ្ឋបាលថ្នាក់ខេត្ត និងក្រុងចំណុះមជ្ឈិម។ មកទល់នឹងពេលនេះ កម្លាំងផលិតកម្មបានកើនឡើងច្រើន ដែលតម្រូវឲ្យក្បាលម៉ាស៊ីនត្រូវ ដំណើរការប្រកបដោយប្រសិទ្ធភាព។

លោកបណ្ឌិត Bui Duc Thu អតីតអនុប្រធានគណៈកម្មាធិការកិច្ចការគណៈប្រតិភូ ចំណុះគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានទទួលស្គាល់ថា នេះគឺជាគោលនយោបាលំហរទីធ្លាអភិវឌ្ឍន៍សេដ្ឋកិច្ចថ្មីនឹងត្រូវបានពង្រីកបន្ថែម បញ្ហាជំពាក់ជំពិនការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ត្រូវបានដោះស្រាយល្អជាង រួមចំណែកជំរុញការអភវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ។ ចែករំលែកទស្សនៈនេះ បណ្ឌិត Nguyen Tien Dinh អតីតអនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា៖ “ទី១ ការរួមបញ្ចូលខេត្តបង្កើតប្រព័ន្ធរដ្ឋបាលកាន់តែមានភាពរលូន ខ្លាំងក្លា និងមានប្រសិទ្ធភាពជាង ព្រោះចំនួនអង្គភាពរដ្ឋបាលថ្នាក់ខេត្តពេលបច្ចុប្បន្នមានច្រើន។ ទីពីរ កាត់បន្ថយការចំណាយលើផ្នែករដ្ឋបាលសម្រាប់ក្បាលម៉ាស៊ីន ជាពិសេសបង្កើត លំហសម្រាប់មូលដ្ឋានក្នុងការអភិវឌ្ឍលើ ដូចជាដីធ្លី ការលើកកម្ពស់គុណសម្បត្តិនៃតំបន់ និងមូលដ្ឋាននីមួយៗ។ បន្ទាប់ពីការបំបែកខេត្តជាច្រើនឆ្នាំមក មូលដ្ឋានជាច្រើនបានអភិវឌ្ឍយ៉ាងល្អ ប៉ុន្តែឥឡូវនេះបានឈានដល់ដែនកំណត់ ដោយសារតែដែនកំណត់នៃលំហ ដីធ្លី និងធនធានសម្រាប់ការអភិវឌ្ឍ”។

នាយកវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍លោក Dang Huy Dong បានសង្កត់ធ្ងន់ថា៖ “នេះជាឱកាសមួយក្នុងការរៀបចំផែនការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់មូលដ្ឋានឡើងវិញ។ បើមុននេះ តាមខេត្តដែលផែនការចាស់ គឺសមរម្យ ប៉ុន្តែប្រសិនបើយើងរៀបចំផែនការកំណត់ព្រំប្រទល់រដ្ឋបាលខេត្តនាពេលនេះ ការតភ្ជាប់ចរាចរណ៍ និងការបែងចែកកន្លែងសម្រាប់ការអភិវឌ្ឍនសេដ្ឋកិច្ចសង្គមក៏នឹងខុសគ្នាដែរ។ ដូច្នេះ ក៏នឹងនាំទៅរកការកែតម្រូវដែរ។  ខ្ញុំគិតថា ការកែតម្រូវនឹងនាំមកនូវប្រសិទ្ធភាពកាន់តែប្រសើរ និងខ្ពស់សម្រាប់ការវិនិយោគ និងការប្រើប្រាស់ ហើយការចំណាយលើការវិនិយោគថវិកាសម្រាប់ការប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព ក៏នឹងកាន់តែប្រសើរជាងផងដែរ”។

ធ្វើការជាបន្ទាន់ដោយមានការប្តេជ្ញានិងវិធីសាស្រ្ត

ទាក់ទងនឹងការរួមបញ្ចូលខេត្ត នាពេលថ្មីៗនេះ នៅក្នុងសេចក្តីសន្និដ្ឋានលេខ ១២៧ ចុះថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២៥ ស្តីពីការបន្តរៀបចំ និងបង្រួមក្បាលម៉ាស៊ីនរដ្ឋបាល  ការិយាល័យនយោបាយ និងលេខាធិការដ្ឋានបានស្នើឱ្យសិក្សាទិសដៅនៃការរួមបញ្ចូលខេត្តមួយចំនួន គ្មានរដ្ឋបាលថ្នាក់ស្រុក រួមបញ្ចូលអង្គភាពថ្នាក់ឃុំ-សង្កាត់មួយចំនួន; អនុវត្តទម្រង់មូលដ្ឋានពីរកម្រិត (រួមមានអង្គការបក្ស អាជ្ញាធរ និងអង្គការមហាជន) ដើម្បីធានាបាននូវការសម្រួល សុពលភាពនិងប្រសិទ្ធភាព។

ដូចដែលបានចែងក្នុងសេចក្តីសន្និដ្ឋាន លេខ ១២៧ គម្រោងស្តីពីរៀបចំឡើងវិញនូវអង្គភាពរដ្ឋបាលនៅគ្រប់កម្រិត និងការកសាងទម្រង់អង្គភាពអាជ្ញាធរមូលដ្ឋាន ២ កម្រិត នឹងត្រូវបានរាយការណ៍ជូនការិយាល័យនយោបាយ (ជាលើកទីពីរ) នៅថ្ងៃទី ១៤ ខែមីនា។ បច្ចុប្បន្ននេះ ក្រសួងមហាផ្ទៃកំពុងផ្តោតលើការបំពេញ និងធ្វើរបាយការណ៍ជូនរដ្ឋាភិបាល ដើម្បីដាក់ជូនការិយាល័យនយោបាយ។ បន្ទាប់មក ស្ថាប័នទទួលបន្ទុក ទទួលបន្តមតិពីការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ដើម្បបង្ហើយគម្រោង ហើយបានពិគ្រោះជាមួយគណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិ ការបក្សក្រុង គណៈកម្មាធិការបក្សចំណុះមជ្ឈិម ទីភ្នាក់ងារ អង្គការ និងគណៈកម្មាធិការមជ្ឈិមបក្ស មុនថ្ងៃទី១៤ ខែមីនា។

រួមបញ្ចូលខេត្ត - របកគំហើញសម្រាប់ការអភិវឌ្ឍ - ảnh 2សាស្ត្រាចារ្យរង បណ្ឌិត Bui Hoai Son - សមាជិកសភា នៅគណៈកម្មាធិការវប្បធម៌ និងសង្គមនៃរដ្ឋសភា (រូបថត៖ VOV)

ដោយសំដៅលើលក្ខណៈវិនិច្ឆ័យនៃការរួមបញ្ចូល លោក Bui Hoai Son សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការវប្បធម៌ និងអប់រំនៃរដ្ឋសភាបានឲ្យដឹងថា៖ “ដំណើរការនេះត្រូវឆ្ពោះទៅគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព លើកកម្ពស់សមត្ថភាពគ្រប់គ្រងរដ្ឋ និងបង្កើតលក្ខខណ្ឌអំណោយផលបំផុតសម្រាប់ប្រជាជន និងអាជីវកម្ម។ យើងត្រូវវាយតម្លៃឱ្យបានទូលំទូលាយនូវការរួមបញ្ចូលគ្នា មិនត្រឹមតែផ្អែកលើកត្តាផ្ទៃដីតំបន់ ឬចំនួនប្រជាជនប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវគិតគូរពីស្ថានភាពសេដ្ឋកិច្ច វប្បធម៌ សង្គម ហេដ្ឋារចនាសម្ព័ន្ធ សមត្ថភាពគ្រប់គ្រង និងកម្រិតនៃការតភ្ជាប់រវាងមូលដ្ឋានផងដែរ។ បទពិសោធន៍ពីដំណើរការប្រវត្តិសាស្ត្រនៃការរួមបញ្ចូលគ្នាថ្នាក់ស្រុក និងឃុំ អាចជាមូលដ្ឋានដ៏សំខាន់សម្រាប់ការសិក្សាបន្ថែមដើម្បីដកយកមេរៀន និងកែសម្រួលឲ្យបានសមស្រប”។

ការអនុវត្តការងារបង្រួមក្បាលម៉ាំស៊ីនរដ្ឋ ដែលកំពុងបានអនុវត្តន៍នោះ គឺជាការកំណែទម្រង់បដិវត្តន៍ ពោលគឺការលុបបំបាត់នូវអ្វីដែលលែងសមស្រប ដើម្បីអនុវត្តអ្វីថ្មី។ វៀតណាមបានឆ្លងកាត់កំណាត់ផ្លូវខ្លី  ប៉ុន្តែបានធ្វើបានការងារធំដំជាច្រើន។

ពេលវេលាចាប់ពីពេលនេះរហូតដល់មហាសន្និបាតលើកទី១៤ គឺខ្លីណាស់ ដូច្នេះយើងត្រូវចាត់វិធានការជាបន្ទាន់។ មានតែតាមរយៈការចាត់វិធានការយ៉ាងខ្លាំង ស៊ីសង្វាក់គ្នា ប្រកបដោយបរិយាប័ន្នប៉ុណ្ណោះ ទើបយើងអាចបង្កើតសន្ទុះសម្រាប់ការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លារបស់ប្រទេសនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ