ដំណើរទស្សនកិច្ចលើកកំពស់ទំនាក់ទំនងទ្វេភាគីវៀតណាម-បេឡារុស

(VOVworld)-លោកអ្នកនាងជាទីមេត្រី! ប្រធានាធិបតីសាធារណរដ្ឋបេឡារុស
លោក Aleksandr Grigorievich Lukashenko កំពុងមានដំណើរទស្សនកិច្ចថ្នាក់ រដ្ឋនៅវៀតណាមក្នុងរយៈពេល២ថ្ងៃគឺថ្ងៃទី៨និង៩ធ្នូ២០១៥។ ដំណើរទស្សនកិច្ច នេះជាព្រឹត្តិការណ៍នយោបាយមានសារៈសំខាន់ក្នុងការបង្កើនទំនាក់ទំនងមិត្ត
ភាពជាប្រពៃណី និងជម្រុញកិច្ច សហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ។

        វៀតណាមនិងបេឡារុសបង្កើតទំនាក់ទំនងការទូតនាថ្ងៃទី២៤មករាឆ្នាំ
១៩៩២។ ហើយដល់ឆ្នាំ១៩៩៨ បេឡារុសបានបង្កើតស្ថានទូតនៅវៀតណាម។ នាខែតុលាឆ្នាំ២០០៣ វៀតណាមក៏បានបង្កើតស្ថានទូតនៅបេឡារុសនិងបញ្ចូន ឯកអគ្គរដ្ឋទូតដំបូងទៅកាន់ប្រទេសនេះនាខែមិនាឆ្នាំ២០០៥។

        ទំនាក់ទំនងនយោបាយដ៏ល្អប្រសើ

        បន្តទំនាក់ទំនងមិត្តភាពជាប្រពៃណីនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដែលមានស្រាប់តាំងពីសម័យសូវៀត រហូតមកដល់ពេលនេះ ទំនាក់ទំនងរវាង
វៀតណាមជាមួយបេឡារុសបាននិងកំពុងអភិវឌ្ឍន៍យ៉ាងល្អប្រសើរពីមួយថ្ងៃទៅ
មួយថ្ងៃ។ ទំនាក់ទំនថ្លៃថ្លានេះត្រូវបានគូសសញ្ញាតាមរយៈដំណើរទស្សនកិច្ចជាន់
ខ្ពស់នានាដែលជាថ្មីៗនេះគឺដំណើរទស្សនកិច្ចបេឡារុសរបស់អគ្គលេខាបក្សកុម្មុយ
និស្ត វៀតណាមលោក Nguyen Phu Trong នាខែវចិ្ឆកាឆ្នាំ២០១៤ និងដំណើរទស្សន​កិច្ចរបស់នាយករដ្ឋមន្ត្រី លោក Nguyen Tan Dung នាខែឧសភាឆ្នាំ២០១៣។ ប្រធា
ធិបតីបេឡារុស Aleksandr Grigorievich Lukashenko ក៏បានអញ្ជើញមកវៀត ណាម
នៅបណ្តាឆ្នាំ១៩៩៧និង២០០៨។​ប្រធានសភាជាន់ទាបបេឡារុសក៏បាន អនុវត្
តដំណើរទស្សនកិច្ចវៀតណាមនាឆ្នាំ២០១០ផងដែរ។ វៀតណាមនិងបេឡា រុស​ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌជាច្រើន ស្តីអំពីសេដ្ឋកិច្ច ពាណិជ្ជ
កម្ម ការទូត អប់រំ អាកាសចរណ៍ កសិកម្ម ធនាគានិងកិច្ចសហប្រតិបត្តិ​ការរវាង
តំបន់នានានៃប្រទេសទាំងពីរ។ បេឡារុសវាយតម្លៃខ្ពស់ចំពោះ ទំនាក់ទំនងនិង
តួនាទីរបស់វៀតណាម ព្រមទាំងចាត់ទុកវៀតណាមជាដៃគូជឿទុកចិត្តរបស់ខ្លួន
លើឆាកអន្តរជាតិ។ ប្រទេសទាំងពីរបានរួមសហការគ្នា​យ៉ាងជិតស្និទ្ធនិងគាំទ្រគ្នា
ទៅវិញទៅមកនៅអ.ស.បនិងបណ្តាវេទិកាអន្តរជាតិ។

       កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មបានពង្រីកដោយឥតឈប់
ឈរ      

        នាឆ្នាំ២០១១ តម្លៃពាណិជ្ជកម្មទេ្វភាគីរវាងវៀតណាមជាមួយបេឡារុសទទួល
បានចំនួន២១១លានដុល្លារអាមេរិក។ នារយៈពេល៨ខែដើមឆ្នាំ២០១៥នេះ តម្លៃ
ពាណិជ្ជកម្មទ្វេភាគីគឺទទួលបាន៩៥,៨លានដុល្លារអាមេរិក។វៀតណាមបាន នាំ
ចេញទៅបេឡារុសគ្រឿងសមុទ្រ គ្រឿងឈើ តម្បាញកាត់ដេ អង្ករ កៅស៊ូ គ្រឿង
ទេសនិងតែជាដើម។​រីឯបេឡារុសវិញបាននាំចូលវៀតណាមជី គ្រឿងយន្ត សំភារៈ គ្រឿងបន្លាស់រថយន្តនិងជាតិគីមី។

        វៀតណាមនិងសម្ព័ន្ធគយរួមមានរុស្ស៊ី បេឡារុសនិង កាហ្សាក់ស្ថាន បាន
ដំណើរការចរចារលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចំនួន៨លើក។ហើយ នាថ្ងៃ
ទី១៥ធ្នូឆ្នាំ២០១៤ ភាគីទាំងពីរបានរៀបចំពិធីប្រកាសស្តីពីការបញ្ចប់ជា​សារវ័ន្ត​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនៅវៀតណាម។ ដល់ខែឧសភាឆ្នាំ២០១៥ វៀត
ណាម​ និងបណ្តាប្រទេសជាសមាជិកសម្ព័ន្ធសេដ្ឋកិច្ចអាស៊ីអឺរ៉ុបបានចុះហត្ថ​លេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះជាផ្លូវការ។

        អប់រំនិងបណ្តុះបណ្តាលក៏ជាវិស័យសហប្រតិបត្តិការសំខាន់រវាងវៀតណាម
និងបេឡារុស។ បេឡារុសបានជួយវៀតណាមបណ្តុះបណ្តាលកម្មាភិបាល និង អ្នកជំនាញមានលក្ខណៈសម្បត្តិខ្ពស់។ ហើយនាបច្ចុប្បន្ន មាននិស្សិតវៀតណាម ចំនួន៧០នាក់កំពុងសិក្សានៅបេឡារុសផងដែរ។

        កិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាទ្វេភាគីក៏ត្រូវបាន ប្រទេសទាំងពីររក្សានិងអភិវឌ្ឍន៍ក្នុងប៉ុន្មានឆ្នាំនេះ។ អង្គការវិទ្យាសាស្ត្រនិងបច្ចេក វិទ្យានៃប្រទេសទាំងពីរក៏បានអនុវត្តគំរោងការសហប្រតិបត្តិការជាច្រើនប្រកប​
ដោយប្រសិទ្ធិភាព។ គណៈកម្មការសហប្រតិបត្តិការអំពីវិទ្យាសាស្ត្រនិងបច្ចេក ទេសវៀតណាម-បេឡារុសបានដំណើរការកិច្ចប្រជុំចំនួន៨លើក។​

     កិច្ចសហប្រតិបត្តិការការងារជាទិសដៅសហប្រតិបត្តិការថ្មីរវាងប្រទេសទាំង
ពីរ។ បណ្តាអង្គភាពអាជីវកម្មវៀតណាមបាន ចុះហត្ថលេខាលើកិច្ចសន្យាមួយ ចំនួនជាមួយក្រុមហ៊ុនសំណង់របស់បេឡារុស ស្តីពីការនាំពលករវៀតណាមទៅ ធ្វើការនៅសំណង់សាងសង់មណ្ឌលកីឡានិងកំសាន្តនៅទីក្រុង Minsk។ កិច្ចព្រម
ព្រៀងអន្តរ រដ្ឋាភិបាល ស្តីពីលក្ខខ័ណ្ឌការងាររបស់ពលរដ្ឋនៃប្រទេសទាំងពីរក៏ត្រូវ
បានចុះ ហត្ថលេខានាឆ្នាំ២០១១និងមានសុពលភាពចាប់ពីថ្ងៃទី៦មិថុនាឆ្នាំ២០១៣។

       យថាទស្សន៍ជម្រុញកិច្ចសហប្រតិបត្តិការទ្វេភាគី

        ដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាមរបស់ប្រធានាធិបតីសាធារណ រដ្ឋ
បេឡារុស Aleksandr Grigorievich Lukashenko ក្នុងបំណងជម្រុញទំនាក់ទំ នងមិត្ត
ភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម ជាមួយបេ
ឡារុស ឆ្លើយតបតម្រូវការអភិវឌ្ឍន៍នៃប្រទេសនីមួយៗ និងសំដៅ ពង្រឹងទំនាក់
ទំនងនយោបាយអាចជឿជាក់បានរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ។ ប្រការនេះ នឹងបង្ករលក្ខណៈងាយស្រួលសំដៅជម្រុញកិច្ចសហប្រតិបត្តិការ ទ្វេភាគីលើគ្រប់
វិស័យ ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម បន្ទាប់ពីកិច្ច ព្រមព្រៀងពាណិជ្
ជកម្មសេរីរវាងវៀតណាមនិងសម្ព័ន្ធសេដ្ឋកិច្ចអាស៊ីអឺរ៉ុបមានសុពល ភាពនាពេល
ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ