ដោះស្រាយការលំបាកអំពីព័ន្ធសំរាប់អង្គភាពអាជីវកម្ម

ដោះស្រាយការលំបាកអំពីព័ន្ធសំរាប់អង្គភាពអាជីវកម្ម - ảnh 1
ដោះស្រាយការលំបាកអំពីព័ន្ធសំរាប់អង្គភាពអាជីវកម្ម៖ត្រូវការបណ្ដា
ដំណោះស្រាយស្មើរភាពប្រសិទ្ធភាព។

VOV-មិនដែលធ្លាប់មានពេលណា បណ្ដាអង្គភាពអាជីវកម្មវៀតណាមត្រូវ ប្រឈមមុខនឹងការលំបាកដូចជានាបច្ចុប្បន្នឡើយ។ ត្រឹមតែក្នុងត្រីមាសទី១
ឆ្នាំ ២០១២ បរិមាណអង្គភាពអាជីវកម្មចុះឈ្មោះបង្កើតថ្មីបានថយចុះ១០%
បរិមាណ អង្គភាពអាជីវកម្មផ្អាកធ្វើសកម្មភាពជាបណ្ដោះអាសន្ន ធនក្ស័យ
បានកើនយ៉ាងខ្លាំង ឡើងដល់១៥%។ ចំណូលអាជីវកម្មរបស់ផ្នែកសេដ្ឋកិច្ច ស្នូលចំនួន១៥ក្នុងចំណោម២១បាន បន្ថយជាមួយសមាមាត្រខ្ពស់។ ដូច្នេះ ការផ្សព្វផ្សាយសេចក្តីសំរេចចិត្តអំពីដំណោះ ស្រាយមួយចំនួនអំពីព័ន្ធ សំដៅដោះស្រាយការលំបាកសំរាប់អង្គភាពអាជីវកម្ម ស្ថិរភាពជីវភាព
រស់នៅសំរាប់ពលករ តាមមតិរបស់បណ្ដាសមាជិកសភាភាគច្រើន គឺចាំ
បាច់ណាស់។ ប៉ុន្តែដើម្បីគោលនយោបាយនោះពង្រីកប្រសិទ្ធភាព ដើម្បី អង្គភាពអាជីវកម្មបានបន្ថែមកំលាំងឆ្លងផុតពីការលំបាកនាបច្ចុប្បន្ន បណ្ដា
ដំណោះ ស្រាយនោះត្រូវបានអនុវត្តព្រមៗគ្នា​មានចរិតលក្ខណៈស្ថិរភាព
យូរអង្វែងនិងជា ពិសេសត្រូវកំណត់ចំមុខសញ្ញាដែលត្រូវការជួយឧបត្ថម្ភ។         តាមខ្លឹមសារសេចក្តីសំរេចចិត្ត រដ្ឋាភិបាលនឹងលើកលែងបន្ថយពន្ធចំណូល អង្គភាពអាជីវកម្មប្រមាណ៣០%ក្នុងឆ្នាំ២០១២សំរាប់មុខសញ្ញាមួយចំនួនរួម
មាន​អង្គភាពអាជីវកម្មចំណុះសម្ព័ន្ធក្រុមហ៊ុនសេដ្ឋកិច្ច អគ្គក្រុមហ៊ុន អង្គភាព
អាជីវកម្ម​ដែលប្រើប្រាស់ពលករជាច្រើនក្នុងវិស័យផលិតកម្ម កែច្នៃកសិផល
រុក្ខាផល​ជលផល​ជាដើម។ ទន្ទឹមនឹងនោះលើកលែងព័ន្ធ ប៉ាតង់ឆ្នាំ២០១២ចំ
ពោះគ្រួសារ​ អ្នក នេសាទត្រីនិងគ្រួសារផលិតកម្មអំបិល។ ប៉ុន្តែតាមមតិរបស់
សមាជិកសភា​ជា​ច្រើនថា​ក្របខ័ណ្ឌមុខសញ្ញាអង្គភាពអាជីវកម្មត្រូវបាន អនុវត្តគោលនយោបាយ​ត្រូវបានបើកទូលាយជាង។ លោក​ Do Van Ve
សមាជិកសភាមណ្ឌល Thai Binh បានស្នើរថា៖         “ប្រសិនបើដំណោះស្រាយកាត់បន្ថយដូច្នេះគឺចង្អៀតពេក មិនទាន់ធានា
​ស្មើរភាព​រវាងបណ្ដាអង្គភាពអាជីវកម្ម រវាងបណ្ដាមុខរបរផ្សេងៗគ្នាទេ។​
ដូច្នេះតាមទស្សនរបស់​យើងខ្ញុំ រដ្ឋាភិបាលត្រូវបើកទូលាយក្របខ័ណ្ឌ ជួយឧបត្ថម្ភមុខសញ្ញាអង្គភាព​អាជីវកម្មតូចនិងមធ្យមពីផ្នែករបរផ្សេងៗ
ទៀត។”        
អំពីរបៀបបែងចែកប្រភេទអង្គភាពអាជីវកម្មត្រូវបានលើកលែងបន្ថយព័ន្ធ
​លើកនេះ បណ្ដាសមាជិកសភាបានស្នើរថាត្រូវគិតគូរយ៉ាងហ្មត់ចត់ដើម្បី
ធ្វើយ៉ាង​ម៉េច​ឲ្យចំមុខសញ្ញាត្រូវការជួយឧបត្ថម្ភ។ លោកស្រី Nguyen Thi
 Nguyet Huong សមាជិកាសភាមណ្ឌលហាណូយបានលើកមតិថា៖ “បទដ្ឋានដើម្បីកំណត់មុខសញ្ញាអង្គភាពអាជីវកម្មមធ្យមនិងតូចផ្អែកលើ
កត្តាចំនួន២គឺទ្រង់ទ្រាយទ្រពសម្ប័ត្តិសរុបនិងចំនួនទុនសរុប បរិមាណ
ពលករ​ជា​មធ្យម​ក្នុងឆ្នាំ ក្នុងនោះទុនជាបទដ្ឋានអាទិភាព។ ដូច្នេះតើអង្គ
ភាពអាជីវកម្មត្រូវបាន​ លើកលែងបន្ថយព័ន្ធដែររឺទេនៅតែចំណុះទៅលើ លទ្ធភាពចរចារនិងក្រោយនោះអាចកើតឡើងយន្តការ សូម-ឲ្យ។”  
ដោះស្រាយការលំបាកអំពីព័ន្ធសំរាប់អង្គភាពអាជីវកម្ម - ảnh 2
លោកស្រី Nguyen Thi Nguyet Huong សមាជិកាសភាមណ្ឌលហាណូយ

      បណ្ដាសមាជិកសភាក៏បារម្មណ៍ថាកំរិតពន្យាពេល បន្ថយព័ន្ធប្រមាណ​៣០%សំរាប់អង្គភាពអាជីវកម្មដូចនឹងការផ្តើមគំនិតរបស់រដ្ឋាភិបាលគឺមិន
ទាន់គ្រប់គ្រាន់និងត្រូវការបន្ថយថែមទៀតដើម្បីពង្រីកប្រសិទ្ធភាពជាងក្នុង
ពេលអង្គភាព​អាជីវកម្មជាង៥០%ធ្វើសកម្មភាពគ្មានចំណេញ ខាតបង់។
ប៉ុន្តែតាមរដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​ Vuong Dinh Hue ថា គោលការណ៍មួយ ក្នុងចំណោមគោលការណ៍​នៃ​ការជួយឧបត្ថម្ភអង្គភាពអាជីវកម្មលើកនេះ គឺត្រូវដាក់ក្នុងកាលៈទេសៈរដ្ឋាភិបាល​កំពុងប្រកាន់ខ្ជាប់នូវគោលដៅ
ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ទប់ស្កាតអតិផរណា។ រដ្ឋមន្ត្រី​ក្រសួងហិរញ្ញវត្ថុ​
 Vuong Dinh Hue បានអះអាងថា៖       
 “នៅដំណាក់កាលនាបច្ចុប្បន្នយើងខ្ញុំចាត់ទុកថា បរិមាណនៃដំណោះ
ស្រាយ​អំពីសារពើព័ន្ធនិងរូបីយវត្ថុដូច្នេះគឺសមស្រប។​ក៏ប៉ុន្តែត្រូវបន្ត
បច្ចប្បន្នកម្ម​ស្ថានភាព។ ក្រសួងហិរញ្ញវត្ថុក៏នឹងស្រាវជ្រាវដើម្បីស្នើ
រដ្ឋាភិបាលរាល់ដំណោះ​ស្រាយបំពេញបន្ថែម ចំណុះទៅលើស្ថានភាព អនុវត្តកញ្ចប់ដំណោះស្រាយនេះ។”        
ដោះស្រាយការលំបាកអំពីព័ន្ធសំរាប់អង្គភាពអាជីវកម្ម - ảnh 3
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ Vuong Dinh Hue

តាមរបាយការណ៍រដ្ឋាភិបាលថា តាមគំរោងឆ្នាំ២០១២នេះ​ចំណូល
ថវិការរដ្ឋ​នឹងបន្ថយប្រមាណ៩លានលានដុង។ ការលើកលែងបន្ថយ
ព័ន្ធសំរាប់អង្គភាព​អាជីវកម្មពិតប្រាកដនឹងមានការជះឥទ្ធិពលដល់
ប្រភពចំណូលថវិការរដ្ឋ ប៉ុន្តែនឹងរួម​ចំណែកសំខាន់ក្នុងការដោះស្រាយ
ការលំបាក ជួយឧបត្ថម្ភ រក្សា អភិវឌ្ឍន៍​សកម្មភាពផលិតកម្មអាជីវកម្ម របស់អង្គភាពអាជីវកម្មក្នុងកាលៈទេសៈខឿន​សេដ្ឋកិច្ចក្នុងប្រទេស ជួបការលំបាកពីការជះឥទ្ធិពលនៃសេដ្ឋកិច្ចពិភពលោក។ ប៉ុន្តែទន្ទឹម
នឹងដំណោះស្រាយអំពីពន្ធ រដ្ឋាភិបាលក៏កំពុងពិនិត្យលើគ្រប់​វិស័យ​ប្រព័ន្ធគោលនយោបាយម៉ាក្រូ រួមផ្សំរវាងកោលនយោបាយសារពើព័ន្ធ
និង​គោល​នយោបាយរូបិយវត្ថុសំដៅបង្កលក្ខណៈដើម្បីអង្គភាព
អាជីវកម្មប្រមូលដើមទុន ជំរុញ​ផលិតកម្មអាជីវកម្មក្នុងរយៈពេលខាង
មុខ៕
ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ