តំបន់នានាបង្កើនការទាក់ទាញទុនវិនិយោគ។

ព្រិត្តិការណ៏១ក្នុងចំណោមព្រិត្តិការណ៏ជំរុញការវិនិយោគសំខាន់ជួរមុខរបស់
វៀតណាមក្នុងឆ្នាំ ២០១២ នេះ ដែលនឹងប្រព្រិត្តទៅនៅខែត្រ Quang Ninh ភាគ ខាងជើងវៀតណាមនាចុងខែកុម្ភះនេះ គឺសន្និសិទ ជំរុញការវិនិយោគ Quang
Ninh ឆ្នាំ ២០១២ ។ តាមថ្នាក់ដឹកនាំខែត្រ បានឲ្យ ដឹងថា៖ សន្និសិទ មានការ
ចូលរួមរបស់តំណាង ជាតិនឹងអន្តរជាតិចំនួន ជិត ៥០០ នាក់  ។ នេះជាឪកាស
ធំ១សំរាប់ខែត្រ Quang Ninh ក្នុងការ អំពាវនាវទុនវិនិយោគ។ នៅក្នុងសន្និសិទ
លើកនេះ ខែត្រ Quang Ninh នឹងលើកឡើងនូវបណ្តាគោលនយោបាយអនុគ្រោះ
ជាក់ស្តែងចំពោះ បណ្តាអង្គភាពអាជីវកម្មដែលចូលរួមវិនិយោគដល់គំរោងការណ៏
សំខាន់ចំនួន ១៨ គំរោងចំណុះវិស័យ ចំនួន៥ ដូចជា ទេសចរ នឹងសេវាកម្មកំសាន្ត
 កំដរ អារម្មណ៏ កំពង់ផែសមុទ្រ ច្រកទ្វាព្រំដែន នឹងប្រព័ន្ធ Logistic ពាណិជ្ជកម្ម
វិនិយោគ ។ ជាមួយគំរោងការជាក់ស្តែងនានា ខេត្ត Quang Ninh បានដាក់ចេញ
រាល់ គោលនយោបាយអាទិភាព ក៏ដូចជាកិច្ចសន្យាក្នុងការដោះស្រាយរាល់ ការសាកល្បងធំបំផុតដែលវិនិយោកិននិយាយរួមកំពុងជួបប្រទះ។ លោក Nguyen
 Van Doc ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Quang Ninh បានឲ្យដឹងថា៖ “ខេត្តបានបង្កើតស្ថាប័នពន្លឿនវិនិយោគនិងជួយឧបត្ថម្ភបណ្ដាអង្គភាព អាជីវកម្ម។ ជាមួយការបង្កើតនៃស្ថាប័ននេះ ការងារដោះស្រាយសំណុំ បែបបទ វិនិយោគមិន ត្រូវឆ្លងកាត់ផ្នែកជាច្រើនទៀតដូចមុននេះទេ រួមចំណែកកាត់បន្ថយ ដំណើរការ សុំការអនុញាត្តវិនិយោគនៅ Quang Ninh។”

តំបន់នានាបង្កើនការទាក់ទាញទុនវិនិយោគ។ - ảnh 1
សន្និសិទ្ធពន្លឿន វិនិយោគ Nghe An


ជាដំបន់សំខាន់នៃដំបន់សេដ្ធកិច្ចប៉ែកខាងជើងភាគកណ្ដាល ខេត្ត Nghe An ទើប នឹងបានរៀបចំការជួបមុខបណ្ដាវិនិយោគិនលើកទី៤។ តាម ប្រធាន គណៈ
កម្មាធិការប្រជាជនខេត្ត Nghe An លោក Ho Duc Phuoc ថា ក្នុងរយៈពេល៣ឆ្នាំ
កន្លងមក តាមរយៈបណ្ដាសន្និសិទ្ធពន្លឿន វិនិយោគ Nghe An ទាក់ទាញបាន គំរោងការណ៍វិនិយោគជាង៣០គំរោង ជាមួយចំនួនទុនវិនិយោគសន្យាជាង
៣៧លានលានដូង។ នាបច្ចុប្បន្ន ខេត្តកំពុងអនុវត្តគំរោងការធំៗដូចជាកសាង
កមពង់ផែទឹកជ្រៅ Cua Lo កំពង់ផែ Dong Hoi ជា ដើម ខំប្រឹងប្រែងដល់ឆ្នាំ២០១៥
 Nghe An នឹង ក្លាយ ទៅជាខេត្តអភិវឌ្ឍន៍១នៅភាគកណ្ដាលវៀតណាម។ តាម
ប្រធាន គណៈកម្មាធិការ ប្រជាជនខេត្តលោក Ho Duc Phuoc បានឲ្យដឹងថា៖
“ក្នុងឆ្នាំ២០១២ ខេត្ត Nghe An បន្តយកចិត្តទុកដាក់ចលនាបណ្ដាប្រភព ទុន វិនិយោគរបស់អង្គភាពអាជីវកម្មក្នុងនិងក្រៅប្រទេស ទន្ទឹមនឹងនោះ ចាត់ ទុក នេះជាប្រភពកំលាំងដ៏សំខាន់ដើម្បីអនុវត្តគោលដៅសេដ្ធកិច្ច សង្គមដែលបាន
ដាក់ចេញ។ ភារកិច្ចសំខាន់គឺប្រមូលផ្តុំកែលំអរយ៉ាងខ្លាំង ក្លា បរិយាកាសវិនិយោគ អាជីវកម្មតាមទឹសបើកទូលាយ ងាយស្រួលនិង ស្ថិរភាព។”
នៅតំបន់ភាគខាងត្បូងខែត្រ Ba Ria - Vung Tau  ឈានចូលឆ្នាំ ២០១២ ដោយការ ប្រគល់លិខិតបញ្ជាក់វិនិយោគដល់គំរោងការណ៍ថ្មីចំនួន ៤ គំរោងដែលមាន ទុន
 វិនិយោគចំនួន ២៩ លានលានដុង។អនុប្រធានគណះ កម្មាធិការ ប្រជាជន ខែត្រ
Ho Van Nien  បានឲ្យដឹងថា៖ ទឹសដៅយុទ្ធសាស្រ្ត ក្នុង ការ ទាក់ទាញទុនវិនិយោគ របស់ខែត្រក្នុងរយះ ពេល ខាងមុខគឺ ប្រមូល ផ្តុំ ទៅលើវិស័យអភិវឌ្ឌ្យសេវាកម្ម
ភស្តុភា (Logistic) នឹងផ្នែកឧស្សាហកម្ម ឧបត្ថម្ភ។ ដើម្បីអនុវត្តគោលដៅនេះប្រកប
ដោយ មាន ប្រសិទ្ធភាពខែត្រ បានផ្លាស់ប្តូរបែបផែនជំរុញការវិនិយោគ។នោះគឺ
ជំរុញដោយមានមុខ សញ្ញាជាក់ស្តែង នឹងគោលនោយោបាយសមស្រប ។ ក្នុងទូទាំងប្រទេសតាមអនុរដ្ឋមន្រ្តីក្រសួងផែនការវិនិយោគ Nguyen The Phuong
ឲ្យដឹង៖ ក្នុងឆ្នាំ ២០១២ សាររបស់វៀតណាមក្នុងការ ទាក់ទាញទុនវិនិយោគ គឺ ផ្តោតទៅលើគុណភាពគំរោងជាងចំនួនទុននឹងចំនួនគំរោងចុះឈ្មោះ។ ចង់បាន ដូច្នេះបណ្តាតំបន់ត្រូវម្ចាស់ការក្នុងការ ទាក់ទាញទុនវិនិយោគ។         “យើងត្រូវផ្លាស់ប្តូររបៀបធ្វើការពន្លឿនវិនិយោគ។ ឥឡូវត្រូវ កំណត់ ដៃគូរដើម្បី ចលនាវិនិយោគបង្កបរិយាកាសវិនិយោគច្បាស់លាស់តម្លាភាព បែបបទរដ្ឋបាល
ងាយស្រួល ដូច្នេះទើបនឹងមាន ប្រសិទ្ធភាពក្នុងការងារ វិនិយោគ។”         ការដែលបណ្តាមូលដ្ឋានម្ចាស់ការក្នុងការពន្លឿនវិនិយោគ ពិសេស គឺវិនិយោគ
លើចំណុចសំខាន់ៗ ចាប់ពីរយៈពេលដើមឆ្នាំ២០១២ គឺជា ការងារចំាបាច់ សម្រាប់អភិវឌ្ឍន៌សេដ្ឋកិច្ចនិងរួមចំណែកសុក្រិដ្ឋ បរិយាកាសវិនិយោគ ក៏ដូចជាបង្កើនការប្រកួតប្រជែងនៃអង្គភាពអាជីវកម្ម របស់ វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ