តម្រង់ទិសចក្ខុវិស័យយុទ្ធសាស្ត្រដើម្បីស្ថាបនាបុព្វហេតុដ៏ធំធេងរបស់វៀតណាម

(VOVWORLD) - មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១៣របស់បក្សកុម្មុយនិស្តវៀតណាមដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ មករា ដល់ថ្ងៃទី២ កុម្ភៈ ឆ្នាំ២០២១ គឺជា ព្រឹត្តិការណ៍ដ៏មហិមារក្នុងដំណើរការអភិវឌ្ឍរបស់បក្សនិងប្រជាជាតិវៀតណាម។ ពីព្រោះថា មហាសន្និបាតនឹងចាក់គ្រឹះដ្ឋានដ៏សែនសំខាន់ក្នុងយុទ្ធសាស្ត្រស្ថាបនា បុព្វហេតុដ៏ធំធេងរបស់វៀត ណាមឲ្យមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ប្រកបដោយវិបុល ភាពនិងកាន់តែរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ។

តម្រង់ទិសចក្ខុវិស័យយុទ្ធសាស្ត្រដើម្បីស្ថាបនាបុព្វហេតុដ៏ធំធេងរបស់វៀតណាម - ảnh 1នៅសម័យបើកមហាសន្និបាតលើកទី១៣ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម
លោក Nguyen Phu Trong បានអញ្ជើញថ្លែងរបាយការណ៍របស់គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី១២ និងឯកសារដាក់ជូនមហាសន្និបាតលើកទី១៣។
(រូបថត៖ VOV)
មហាសន្និបាតបក្សកុម្មុយនិស្តវៀតណាមលើកទី១៣ ត្រូវបានធ្វើឡើងនៅ ពេលវេលាដែលប្រទេស វៀតណាមទើបតែបានឆ្លងកាត់អាណត្តិ “ប្រវត្តិសាស្ត្រ” មួយ ពោរពេញទៅដោយការលំបាកសាក ល្បង។ ក្នុងអាណត្តិនោះ ប្រសិនបើ បក្សមិនរឹងមាំនិងប្ដូរផ្ដាច់យ៉ាងពិតប្រាកដ ឬក៏ប្រសិនបើរដ្ឋាភិបាលមិនធ្វើសកម្ម ភាពដើម្បីប្រជាជន មិនពង្រីកបានស្មារតីសាមគ្គីភាព ឧស្សាហ៍ព្យាយាមនិងការ ច្នៃប្រឌិតរបស់ប្រជាជនជិត១០០លាននាក់នោះទេ គឺប្រជាជាតិវៀតណាមមិនអាច សម្រេចបានសមិទ្ធផលដ៏ធំធេងដូចនាសព្វថ្ងៃបានឡើយ។
នាគ្រានេះ ប្រជាជនវៀតណាមអាចមានមោទនភាពចំពោះសមិទ្ធផល សេដ្ឋកិច្ចដោយសម្រេចបានកំណើនជាបន្តបន្ទាប់ក្នុងអំឡុងពេល៤ឆ្នាំដំបូងនៃ អាណត្តិកន្លងទៅ។ សូម្បីតែក្នុងឆ្នាំ២០២០ ទោះបីជារងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយគ្រោះមហន្តរាយធម្មជាតិនិងជម្ងឺរាតត្បាតក៏ដោយ ប៉ុន្តែវៀត ណាមនៅតែ ឈរជើងយ៉ាងរឹងមាំ ហើយក្លាយទៅជាចំណុចភ្លឺមួយនៅក្នុងផ្ទាំងគំនូរសេដ្ឋកិច្ច សកលដ៏សែនអាប់អួរ។ មិនត្រឹមតែបង្ហាញតាមតួរលេខកំណើន GDP ប៉ុណ្ណោះទេ ប៉ុន្តែសមិទ្ធផលអភិវឌ្ឍរបស់វៀតណាមថែមទាំងត្រូវបានបង្ហាញតាមរយៈគុណភាពនៃជីវភាពរស់នៅរបស់ប្រជាជនកាន់តែល្អប្រសើរឡើង អត្រាក្រីក្របានថយចុះ ខណៈ ដែលអាយុជាមធ្យមរបស់ប្រជាជនកើនឡើង។ លើសពីនេះទៅទៀត សមិទ្ធផលនោះ ក៏ជានយោបាយ-សង្គមមានស្ថិរភាព ការពារជាតិ-សន្តិសុខត្រូវ បានរក្សាយ៉ាងរឹងមាំ ទំនាក់ទំនងបរទេសត្រូវបានពង្រីក កិត្យានុភាពអន្តរជាតិ កើនឡើងដោយឥតឈប់ឈរ ជាពិសេសគឺបូរណភាពដែនដីនិងផលប្រយោជន៍ យុទ្ធសាស្ត្ររបស់ប្រទេសជាតិត្រូវបានការពារដាច់ខាត។
តម្រង់ទិសចក្ខុវិស័យយុទ្ធសាស្ត្រដើម្បីស្ថាបនាបុព្វហេតុដ៏ធំធេងរបស់វៀតណាម - ảnh 2នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc ថ្លែងសុន្ទរកថាបើកមហាសន្និបាតលើកទី១៣។ (រូបថត៖ VOV)
សមិទ្ធផលនៃអាណត្តិ “ប្រវត្តិសាស្ត្រ” កន្លងទៅ ក៏ត្រូវបានបង្ហាញតាមរយៈ ការតស៊ូយ៉ាងប្ដូរផ្ដាច់ មិនចេះរាថយ ខាងផ្ទៃក្នុងបក្ស ដើម្បីធ្វើឲ្យស្អាតស្អមជួរ កម្មាភិបាល ថែរក្សានិងពង្រឹងជំនឿជឿជាក់របស់ប្រជាជនចំពោះការដឹកនាំរបស់ បក្ស។ ក្នុងឆ្នាំ២០២០ វៀតណាមទទួលបានការកោតសរសើរយ៉ាងខ្លាំងរបស់ មិត្តភក្តិអន្តរជាតិ មិនត្រឹមតែដោយសារគំរូបង្ការប្រយុទ្ធប្រឆាំងជម្ងឺរាតត្បាត ប្រកបដោយប្រសិទ្ធភាពប៉ុណ្ណោះទេ ប៉ុន្តែសំខាន់បំផុតនោះគឺជំនឿជឿជាក់របស់ ប្រជាជនចំពោះបក្ស រដ្ឋាភិបាល គឺប្រពៃណីរួមសាមគ្គីជាធ្លុងមួយ និងលក្ខណៈ ឧត្តមភាពនៃរបបសង្គមនិយមដែលបានជ្រើសរើសដោយបក្សនិងប្រជាជនវៀតណាម។ លទ្ធផលលេចធ្លោទាំងនោះក្នុងអាណត្តិ “ប្រវត្តិ សាស្ត្រ” នីតិកាលទី១២ របស់បក្ស គឺជាមូលដ្ឋានគ្រឹះដ៏សែនសំខាន់ ដែលបង្កើតឡើងបុព្វបទសម្រាប់ឆ្នាំក្រោយៗទៀត។
មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១៣របស់បក្សកុម្មុយនិស្តវៀតណាម មិនត្រឹមតែកំណត់ទិសដៅរបស់ប្រទេសជាតិក្នុងរយៈពេល៥ឆ្នាំខាងមុខ ប៉ុណ្ណោះទេ ថែមទាំងកំណត់ចក្ខុវិស័យរហូតដល់២៥ឆ្នាំក្រោយផងដែរ។ តាម នោះ ដល់ឆ្នាំ២០២៥ វៀតណាមជាប្រទេសកំពុងអភិវឌ្ឍដែលមានឧស្សាហកម្ម តាមទិសទំនើប ដោយចាកចេញផុតពីក្រុមប្រទេសមានចំណូលមធ្យមកម្រិតទាប; ដល់ឆ្នាំ២០៣០ ដែលខួបគម្រប់ ១០០ឆ្នាំ ការបង្កើតបក្ស វៀតណាមជាប្រទេស កំពុងអភិវឌ្ឍដែលមានឧស្សាហកម្មទំនើប ដោយមានចំណូលមធ្យមកម្រិតខ្ពស់; ដល់ឆ្នាំ២០៤៥ ដែលខួបគម្រប់ ១០០ឆ្នាំ ការបង្កើតប្រទេស វៀតណាមក្លាយទៅ ជាប្រទេសអភិវឌ្ឍ ដោយមានចំណូលខ្ពស់។
តម្រង់ទិសចក្ខុវិស័យយុទ្ធសាស្ត្រដើម្បីស្ថាបនាបុព្វហេតុដ៏ធំធេងរបស់វៀតណាម - ảnh 3មហាសន្និបាតលើកទី១៣របស់បក្សកុម្មុយនិស្តវៀតណាមមានការចូលរួមពីប្រតិភូចំនួន១៥៨៧រូប។ (រូបថត៖ VOV)
មហាសន្និបាតបក្សលើកទី១៣ ក៏នឹងបោះឆ្នោតជ្រើសតាំងថ្នាក់ដឹកនាំថ្មីៗ ដែលមានទេពកោសល្យ ផង និងសីលធម៌ផង ដែលក្នុងនោះ សីលធម៌ដើរ តួនាទីជាឬសគល់។ អ្វីៗគ្រប់បែបយ៉ាងសុទ្ធតែឆ្ពោះទៅគោលដៅនាំវៀតណាម ក្លាយទៅជាប្រទេសអភិវឌ្ឍ មានចំណូលខ្ពស់ ប្រកបដោយវិបុលភាពនិងចីរភាព នៅពាក់កណ្ដាលសតវត្សទី២១។
ក្នុងអំឡុងពេល៩០ឆ្នាំកន្លងមក បក្សកុម្មុយនិស្តវៀតណាមបានឆ្លងកាត់ មហាសន្និបាតសរុបចំនួន ១៣លើក។ មហាសន្និបាតនីមួយៗ គឺជាសញ្ញាសម្គាល់ ដ៏សំខាន់មួយរបស់បក្សនិងប្រទេសជាតិ។ មហា សន្និបាតលើកទី១៣របស់បក្ស នឹងគូសសញ្ញារយៈពេល៣៥ឆ្នាំអនុវត្តបុព្វហេតុផ្លាស់ប្ដូរថ្មីប្រទេសជាតិ ដោយ សម្រេចបានសមិទ្ធផលដ៏ធំធេងជាច្រើនមានអត្ថន័យប្រវត្តិសាស្ត្រ ព្រម ទាំងអះអាងថាមាគ៌ា ឈានឡើងសង្គមនិយមរបស់វៀតណាមគឺសមស្របនឹង ស្ថានភាពជាក់ស្ដែងរបស់វៀតណាមនិងនិន្នា ការអភិវឌ្ឍនៃសម័យកាល ហើយគួស បញ្ជាក់ថាការដឹកនាំរបស់បក្ស គឺជាកត្តាចម្បងដែលសម្រេចកំណត់ជ័យជំនះរបស់ បដិវត្តន៍វៀតណាមនៅក្នុងអំឡុងពេលប្រវត្តិសាស្ត្រផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ