ត្រៀមរៀបចំយ៉ាងហ្មត់ចត់សម្រាប់ក្បាលម៉ាស៊ីនដឹកនាំដំណើរការដោយរលូននិងជាបន្តបន្ទាប់

(VOVWORLD) - ក្បាលម៉ាស៊ីនដឹកនាំថ្មីរបស់វៀតណាមតាមគំរូអាជ្ញាធរមូលដ្ឋាន ២កម្រិត  នឹង ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការចាប់ពីថ្ងៃទី ១ ខែកក្កដា។ នេះគឺជាព្រឹត្តិការណ៍ដ៏ សំខាន់មួយដែលមានសារៈសំខាន់ជាប្រវត្តិសាស្ត្រសម្រាប់ប្រទេសជាតិ។ ដើម្បីឱ្យ ក្បាលម៉ាស៊ីនដឹកនាំថ្មីដំណើរការដោយរលូន និងមានប្រសិទ្ធភាព វៀតណាមបាន ត្រៀមរៀបចំយ៉ាងហ្មត់ចត់ ដោយកំណត់យ៉ាងច្បាស់លាស់នូវភារកិច្ច សមត្ថកិច្ច និងរចនាសម្ព័ន្ធក្បាលម៉ាស៊ីននៃអាជ្ញាធរកម្រិតនីមួយៗ។

ត្រៀមរៀបចំយ៉ាងហ្មត់ចត់សម្រាប់ក្បាលម៉ាស៊ីនដឹកនាំដំណើរការដោយរលូននិងជាបន្តបន្ទាប់ - ảnh 1រូបថតឧទាហរណ៍៖ VOV

ដោយមានសមាជិករដ្ឋសភា ១០០% បោះឆ្នោតសម្លេងគាំទ្រ សេចក្តីសម្រេចចិត្តស្តីពីច្បាប់រៀបចំអាជ្ញាធរមូលដ្ឋាន (វិសោធនកម្ម) ត្រូវបានអនុម័តជាផ្លូវការនៅសម័យ ប្រជុំលើកទី៩ នៃរដ្ឋសភានីតិកាលទី១៥ នាថ្ងៃទី១៦ ខែមិថុនា កន្លងទៅ។ នេះគឺជា ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលបម្រើឱ្យគោលដៅអភិវឌ្ឍន៍ប្រទេសជាតិក្នុងសម័យ កាលថ្មី។

ឯកសារច្បាប់ជាង ៥០០០ ត្រូវបានពិនិត្យ

ដើម្បីអនុវត្តគោលនយោបាយដ៏សំខាន់នេះ នាពេលកន្លងមក វៀតណាមបានធ្វើការត្រៀមរៀបចំយ៉ាងស៊ីសង្វាក់គ្នា ម៉ឺងម៉ាត់ និងគ្រប់ជ្រុងជ្រោយពីមជ្ឈិមដល់ថ្នាក់ មូលដ្ឋាន។ ក្នុងអំឡុងពេលនៃដំណើរការរៀបចំ តម្រូវការដ៏ធំបំផុតគឺរបៀបសុក្រិតប្រព័ន្ធ ច្បាប់ក្នុងរយៈពេលដ៏ខ្លី ប៉ុន្តែនៅតែធានាថា មិនមាន "ចន្លោះប្រហោងផ្លូវច្បាប់" នោះឡើយ។ អាស្រ័យហេតុនេះ រដ្ឋសភា រដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធបានខិតខំ ប្រឹងប្រែងដើម្បីចេញផ្សាយឯកសារច្បាប់ក្នុងបរិមាណធំក្នុងរយៈពេលដ៏ខ្លី។ អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Truong Hai Long បានឲ្យដឹងថា៖

"រដ្ឋសភា និងរដ្ឋាភិបាលបានពិនិត្យយ៉ាងសកម្ម ធ្វើវិសោធនកម្ម និងបំពេញបន្ថែម រដ្ឋធម្មនុញ្ញ និងច្បាប់សំខាន់ៗ ដូចជាច្បាប់ស្តីពីការរៀបចំអាជ្ញាធរមូលដ្ឋាន ច្បាប់ស្តីពី មន្ត្រីរដ្ឋការ និងនិយោជិត ដើម្បីបង្កើតច្រករបៀងផ្លូវច្បាប់សម្រាប់ការរៀបចំគំរូអាជ្ញាធរ មូលដ្ឋានពីរកម្រិត។ លើសពីនេះ ប្រព័ន្ធឯកសារក្រោមច្បាប់ ដូចជាសារាចរណ៍ និង សេចក្តីណែនាំរបស់ក្រសួង និងផ្នែកនានាក៏ត្រូវបានចេញផ្សាយទាន់ពេលវេលាផងដែរ ដែលធានាឱ្យមានភាពស៊ីសង្វាក់គ្នាជាមួយនឹងពេលវេលានៃការដាក់ឲ្យដំណើរការគំរូថ្មី"។

បញ្ជាក់អំពីការត្រៀមរៀបចំសម្រាប់ការដាក់ឲ្យដំណើរការនូវក្បាលម៉ាស៊ីន អាជ្ញាធរមូលដ្ឋានពីរកម្រិត អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Ho Sy Hung បានឲ្យដឹង ថា ផែនទីបង្ហាញផ្លូវនេះត្រូវបានកសាងឡើងយ៉ាងល្អិតល្អន់ និងច្បាស់លាស់សម្រាប់ ការងារនីមួយៗ បុគ្គលម្នាក់ៗ ដំណាក់កាលនីមួយៗ។ ផែនការនេះត្រូវបានផ្សព្វផ្សាយ ជាសាធារណៈ និងបញ្ជូនទៅកាន់អង្គភាពពាក់ព័ន្ធ ដើម្បីអនុវត្តន៍ឲ្យបានស៊ីសង្វាក់គ្នា និងមានប្រសិទ្ធភាព៖

"យើងបានពិនិត្យឯកសារច្បាប់រហូតដល់ ៥០០០ ដាក់ចេញភារកិច្ចចំនួន ៦.៧៣៨ គ្រប់ជាន់ថ្នាក់ ក្នុងនោះបែងចែកភារកិច្ចសំខាន់ៗចំនួន ២.៧១៨ កំណត់យ៉ាង ច្បាស់នូវភារកិច្ចរបស់អាជ្ញាធរមូលដ្ឋានកម្រិតនីមួយៗ និងបែងចែកភារកិច្ចរវាងថ្នាក់ ខេត្ត និងថ្នាក់ឃុំ។ លើសពីនេះ រដ្ឋាភិបាលក៏បានចេញផ្សាយសារាចរណ៍ចំនួន ២៨ ស្តីពីការធ្វើវិមជ្ឈការ ការចាត់តាំងអំណាច ការបែងចែកភារកិច្ច និងសមត្ថកិច្ចរវាង អាជ្ញាធរមជ្ឈិម និងអាជ្ញាធរមូលដ្ឋានផងដែរ។ តួរលេខទាំងនេះបង្ហាញថា វៀតណាម បានត្រៀមរៀបចំ យ៉ាងប្រុងប្រយ័ត្ន មានរបៀបរៀបរយ និងអនុវត្តន៍ដោយ ស៊ីសង្វាក់គ្នា តាមនោះធានាថាប្រព័ន្ធនេះដំណើរការដោយរលូន”។

ការដាក់ពង្រាយពិគ្រោះយោបល់ពីប្រជាជនត្រូវបានអនុវត្តយ៉ាងយកចិត្តទុកដាក់ និងទទួលបានការឯកភាពខ្ពស់បំផុត។ ទន្ទឹមនឹងនោះ ដើម្បីរៀបចំកម្មាភិបាល ក៏ដូចជារៀបចំក្បាលម៉ាស៊ីន នៃស្ថាប័នជំនាញនៅពេលដំណើរការអាជ្ញាធរពីរកម្រិត រដ្ឋាភិបាលបានស្រាវជ្រាវ និងបង្កើតផែនការរៀបចំកម្មាភិបាលឲ្យបានសមស្រប   ជាពិសេសផ្តោតលើការរៀបចំក្រុមកម្មាភិបាលដែលមានសមត្ថភាពគ្រប់គ្រាន់ យល់ច្បាប់ និងមានបទពិសោធន៍គ្រប់គ្រង ដើម្បីឆ្លើយតបតម្រូវការនៃភារកិច្ច។  ការចាត់តាំងការងារសម្រាប់កម្មាភិបាលក៏ត្រូវធានាថា ត្រូវច្បាស់ពីមុខងារ ទំនួលខុសត្រូវទៅតាមមុខតំណែងការងារ ហើយបុគ្គលនោះមានសមត្ថភាពទទួលភារកិច្ច និងសិទ្ធិអំណាចថ្មី។ ទន្ទឹមនឹងនោះ អាជ្ញាធរមូលដ្ឋានបានរៀបចំផែនការយ៉ាងសកម្មក្នុងការរៀបចំការអនុវត្ត ក៏ដូចជាបណ្តុះបណ្តាល ដើម្បីជួរកម្មាភិបាលអាចសម្របខ្លួនទៅនឹងមុខងារ និងភារកិច្ចថ្មីៗ។

បង្កើតលំហរអភិវឌ្ឍន៍ថ្មីសម្រាប់ប្រទេសជាតិ

ការផ្លាស់ប្តូរគំរូអាជ្ញាធរមូលដ្ឋានពី ៣ កម្រិតទៅជា ២ កម្រិតវិញ គឺជាកំណែទម្រង់ដ៏សំខាន់របស់វៀតណាម ដែលឆ្លុះបញ្ចាំងពីចក្ខុវិស័យយុទ្ធសាស្ត្រ និងការប្តេជ្ញាចិត្តច្នៃប្រឌិតរបស់វៀតណាមក្នុងយុគសម័យថ្មី។ ក្បាលម៉ាស៊ីនដឹកនាំដែលមានប្រសិទ្ធភាពនឹងរួមចំណែកក្នុងការរៀបចំរចនាសម្ព័ន្ធឡើងវិញនូវលំហអភិវឌ្ឍន៍ បង្កើតឱកាសប្រកួតប្រជែងកាន់តែប្រសើរសម្រាប់វៀតណាមក្នុងតំបន់ និងអន្តរជាតិនាពេលខាងមុខ។ អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Truong Hai Long បានឲ្យដឹងថា៖

“ការបង្រួមក្បាលម៉ាស៊ីនដឹកនាំ នឹងសន្សំសំចៃថវិកា និងបង្កើនប្រសិទ្ធភាព។ នៅពេលរៀបចំអង្គភាពរដ្ឋបាលខេត្តលើទ្រង់ទ្រាយធំ នឹងបង្កើតឱ្យមានបន្ទប់បន្ថែមទៀតសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច ក៏ដូចជាការវិនិយោគ ការតភ្ជាប់តំបន់ ជំរុញការអភិវឌ្ឍន៍រវាងមូលដ្ឋាន និងមានលក្ខខណ្ឌគ្រប់គ្រាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចលើវិស័យដឹកជញ្ជូន ផ្លូវសមុទ្រ និងផ្លូវអាកាស។ លើសពីនេះ ការរៀបចំអាជ្ញារមូលដ្ឋាន ២ កម្រិតឱ្យកាន់តែជិតស្និទ្ធជាមួយប្រជាពលរដ្ឋ នឹងលើកកម្ពស់គុណភាពសេវាជូនប្រជាពលរដ្ឋ និងអាជីវកម្ម”។

ជាមួយនឹងការត្រិះរិះផ្លាស់ប្តូរថ្មី វិមជ្ឈការនិងវិសហមជ្ឈការច្បាស់លាស់ ការដាក់ពង្រាយអនុវត្តន៍គំរូអាជ្ញាធរមូលដ្ឋានពីរកម្រិត ឆ្ពោះទៅគំរូអភិបាលរដ្ឋទំនើប ស្ថាបនាលំហរអភិវឌ្ឍន៍ ដោះស្រាយចំណុះកក់ស្ទះ បើកទូលាយប្រភពធនធាន ឆ្លើយតបគោលដៅកំណើនឆាប់រហ័ស ប្រកបដោយចីរភាពរបស់ប្រទេសជាតិក្នុងយុគ្គសម័យថ្មី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ