ទំនាក់ទំនងចិន-ឥណ្ឌានៅមានរបងនានា

ទំនាក់ទំនងចិន-ឥណ្ឌានៅមានរបងនានា - ảnh 1
ទំនាក់ទំនងចិន-ឥណ្ឌានៅមានរបងនានា (sonsofmalcolm.blogspot.com)

        Vovworld-ទីតាំងមកដល់ដំបូងរបស់លោក Xi Jinping ក្នុងដំណើរ​ទស្សន
កិច្ចនៅឥណ្ឌាមិនមែនជារដ្ឋធានី New Delhi ទេ គឺរដ្ឋ Gujarat ជាស្រុក​កំណើត
របស់នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi។ នាយករដ្ឋមន្ត្រី​ឥណ្ឌាបាន
ស្វាគមប្រធានរដ្ឋចិននៅទីនេះមុនពេលប្រព្រឹត្តទៅនូវការចរចារនិង​កម្មវិធីធ្វើ
ការនៅរដ្ឋធានី New Delhi ក្នុង២ថ្ងៃជាបន្ត។

សេដ្ឋកិច្ចជាចំណុចស្នូលនៃដំណើរទស្សនកិច្ច

        តាមកាសែត The Hindu ថា ក្នុងដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋចិន​លោក
Xi Jinping ភាគីទាំងពីរគ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិង​អនុស្សារណៈ
យោគយល់ចំនួន២០ ក្នុងនោះមានកិច្ចព្រមព្រៀងដែលទាក់ទិនដល់ការ​អភិវឌ្ឍន៍
​ហេដ្ឋារចនាសម្ព័ន្ធ បង្កើតទីក្រុងឧស្សាហកម្មនិងសហប្រតិបត្តិការ​វប្បធម៍។​ ទន្ទឹម
នឹងនោះ​បញ្ហាបាត់តូល្យភាពពាណិជ្ជកម្មវិនិយោគរបស់ចិនទៅ​លើ​ហេដ្ឋានរចនា
សម្ព័ន្ធរបស់ឥណ្ឌាក៏បានពិភាគ្សាដែរ។

        អគ្គកុងស៊ុលចិនប្រចាំនៅទីក្រុង Mumbai លោក Liu Youfa បានឲ្យដឹងថា ក្នុង
ដំណើរទស្សនកិច្ចរបស់លោក Xi Jinping លើកនេះ​ ចិនសន្យានឹងវិនិយោគ​ចំនួន
ប្រាក់១សែនលានដុល្លារអាមេរិកចូលមកឥណ្ឌា​កើនជាង៣ដងបើប្រៀបនឹងចំនួន​ទុនវិនិយោគដែលជប៉ុនបានសន្យាក្នុងដំណើរទស្សនកិច្ចនៅជប៉ុនរបស់​នាយក
រដ្ឋមន្ត្រី Modi នាពេលថ្មីៗនេះ។

        ដើម្បីអនុវត្តការចុះហត្ថលេខាលើខ្លឹមសារសហប្រតិបត្តិការសេដ្ឋកិច្ចនេះ អម
ដំណើរលោក Xi Jinping ក្រៅពីមជ្ឈដ្ឋានមន្ត្រីនោះនៅមានគណៈប្រតិភូរួម​មានថ្នាក់
ដឹកនាំអង្គភាពអាជីវកម្មចំនួនជាង១០០នាក់ ក្នុងនោះមានក្រុមហ៊ុនធំៗ​ជាច្រើនដូច
ជា China Harbour, China Railway Construction Group និង​ធនាគារ​ធំៗជាច្រើន។

ឆ្លើយសម្ភាសជាមួយមជ្ឈដ្ឋានអ្នកសារព័ត៌មានមុនដំណើរទស្សនកិច្ចរបស់ប្រធាន
រដ្ឋចិន នាយករដ្ឋមន្ត្រីឥណ្ឌាលោក Modi បានឲ្យដឹងថា នេះជាដំណើរទស្សនកិច្ច
មាន​អត្ថន័យសំខាន់ចំពោះទំនាក់ទំនងនៃប្រទេសទាំងពីរឥណ្ឌានិងចិន។ តាម
លោកថា ឥណ្ឌា-ចិនបានស្រូបយកប្រមាណ៣៥%នៃចំនួនប្រជាជនលើពិភពលោក ប្រសិនបើប្រទេសទាំងពីរចាប់ដៃអភិវឌ្ឍន៍សេដ្ឋកិច្ចមិនត្រឹមតែលើកស្ទួយ​ជីវភាព
រស់នៅរបស់ប្រជាជននៃប្រទេសទាំងពីរប៉ុណ្ណោះទេ​ថែមទាំងមាន​អត្ថន័យ​សំខាន់
ចំពោះប្រទេសជុំវិញទៀតផង។

        តាមការស្ថិតិនាឆ្នាំទៅមិញ​ខ្ទង់វិនិយោគទៅឯបរទេសរបស់ចិនហួសពី៩​ម៉ឺនលានដុល្លារអាមេរិកប៉ុន្តែការវិនិយោគនៃប្រទេសនេះទៅឥណ្ឌាត្រឹមតែ៤​រយលានដុល្លារអាមេរិកតែប៉ុណ្ណោះទេ។​ ហេតុនេះហើយ ចិនបានវិនិយោគចូល​មកឥណ្ឌាលើកនេះនឹងកែលំអរវត្តមានរបស់ចិននៅប្រទេសជិតខាង។

        ក្រៅពីគោលដៅសេដ្ឋកិច្ចនោះ​មជ្ឈដ្ឋានអ្នកសង្កេតការចាត់ទុកថា ដំណើរ​ទស្សនកិច្ចជាផ្លូវការលើកនេះរបស់ប្រធានរដ្ឋចិនលោក Xi Jinping សំដៅជិត​ស្និទ្ធជាមួយថ្នាក់ដឹកនាំថ្មីរបស់ឥណ្ឌា​រារាំង New Delhi ចងសម្ព័ន្ធជាមួយ​វ៉ាស៊ីងតោននិងតូក្យូដើម្បីរារាំងចិន។

ជំលោះព្រំដែនជារបងដ៏ធំធេងក្នុងទំនាក់ទំនងទ្វេភាគី

        ផ្ទុយនឹងយថាទស្សន៍ភ្លឺស្វាងក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ជាទូទៅ ទំនាក់ទំនងទ្វេភាគីរវាងចិននិងឥណ្ឌាមិនល្អឡើយដោយគង់វង្សការខ្វែងគំនិត​
មួយចំនួន។

        មួយថ្ងៃមុននឹងដំណើរទស្សនកិច្ចរបស់លោក Xi Jinping រដ្ឋាភិបាល​ឥណ្ឌា​បានប្រកាសនឹងការពាររឹងមាំខ្សែផ្លូវព្រំដែនមានប្រវែង៣៥០០គីឡូម៉ែត្រជាមួយ
ចិន។ អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌាលោក Syed Akbaruddin បាន​អះអាង​
ថា​បញ្ហាសំខាន់នេះនឹងត្រូវបាននាយករដ្ឋមន្ត្រីលោក​ Narenda Modi លើក​ឡើង
ក្នុងការពិភាគ្សាជាមួយប្រធានរដ្ឋចិនលោក Xi Jinping។

        ក្រៅពីជំលោះដែនដីនោះ ទំនាក់ទំនងនៃប្រទេសទាំងពីរនៅជួបការ​លំបាក​ខណៈដែលក្នុងប៉ុន្មានឆ្នាំកន្លងមក ប៉េកាំងបានបង្កើនការបង្កើតកំពង់ផេមូលដ្ឋាន​នៅដំបន់អាស៊ីខាងត្បូងដូចជាប៉ាគីស្ថាននិងស្រ៊ីឡង់កា បានបង្កើតការព្រួយ​បារម្ភ​អំពីការដែលចិនកំពុងស្វែងរកការហ៊ុំព័ទឥណ្ឌា។

        មិនអាចបដិសេធបានថា ដំណើរទស្សនកិច្ចនៅឥណ្ឌាលើកនេះរបស់​ប្រធាន
​រដ្ឋចិនលោក Xi Jinping នឹងបង្កើតឱកាសដ៏ធំធេងក្នុងកិច្ចសហប្រតិបត្តិ​ការ​សេដ្ឋកិច្ចរវាងប្រទេសចំនួន២មានចំនួនប្រជាជនច្រើនបំផុតលើ​ពិភពលោក។​ ប៉ុន្តែទំនាក់ទំនងសេដ្ឋកិច្ចអភិវឌ្ឍន៍យ់ាងខ្លាំងក្លាមិនមែននឹង​ផ្លាស់ប្តូរ​ទៅជា
ទំនាក់ទំនងទ្វេភាគីល្អលើគ្រប់វិស័យឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ