(VOVworld)-ទំនាក់់ទំនងរវាងប្រទេស អាស៊ីឦសានចំនួន៣ គឺ ចិន កូរ៉េខាងត្បូង
និង ជប៉ុនកំពុងជួបប្រទះនឹងការជាប់គាំងខណៈដែលនាពេលថ្មីៗនេះ សមាជិក
សភាជប៉ុន ៨៥រូប បានទៅទស្សនាវិហារ Yasukuni ក្នុងឱកាសពិធីបុណ្យរដូវស្លឹក
ឈើជ្រុះប្រពៃ ណីរបស់ប្រទេសនេះ។ ក៏ដូចជារាល់ការទស្សនាមុនៗ ដំណើរទស្ស
នាលើកនេះរបស់ អ្នកនយោបាយជប៉ុនបានបណ្តាឲ្យមានការមិនស្បាយចិត្តយ៉ាង
ខ្លាំងសម្រាប់ប្រទេស ជិតខាងចិននិងកូរ៉េខាងត្បូង។
|
ទំនាក់ទំនងរវាងចិន-ជប៉ុន-កូរ៉េខាងត្បូង៖និន្នាការសហប្រតិបត្តិការនៅតែជាកត្តាស្នូល |
ដំណើរទស្សនាវិហារ Yasukuni របស់សមាជិកសភាមកពីគណៈបក្សជាច្រើន
របស់ជប៉ុនបានប្រព្រឹត្តទៅក្រោយ១ថ្ងៃ បន្ទាប់ពីការដែលនាយករដ្ឋមន្ត្រីជប៉ុន
លោក Shinzo Abe ផ្ញើរគ្រឿងដង្វាយទៅដល់វិហារ Yasukuni នោះ គឺបណ្តាលមកប្រ
តិកម្មយ៉ាងខ្លាំងក្លាពីភាគីកូរ៉េខាងត្បូងនិងចិន។
ការខ្វែងគំនិតមានចរិតលក្ខណៈប្រវត្តិសាស្ត្រ
ក្នុងប្រតិកម្មយ៉ាងខ្លាំងមួយត្រូវបាននាំចេញក្រោយពីកើតមានឡើងរឿងហេតុ
ពោលខាងលើនោះ អ្នកនាំពាក្យក្រសួងការបរទេសចិនបានលើកច្បាស់ថា ៖ប៉េកាំង
ប្រឆាំងជំទាស់នឹងាការដាក់គ្រឿងដង្វាយហើយទាមទារឲ្យតូក្យូពិចារណារអំពីអតីត
កាលផងនិងនាំចេញវិធានការជាក់ស្តែង ដើម្បីទទួលបានវិញនូវការជឿទុក ចិត្តពី
ប្រទេសជិតខាងក្នុងតំបន់អាស៊ីនិងសហគមន៍អន្តរជាតិ។កូរ៉េខាងត្បូងវិញបាន
សម្តែង“ការព្រួយបារម្មណ៍និងខកចិត្តយ៉ាងខ្លាំង”ចំពោះកាយវិការពោលខាងលើ
របស់ក្រុម សមាជិកសភាជប៉ុន។ក្នុងសេចក្តីប្រកាសមួយនៅថ្ងៃដដែល ក្រសួងការ
បរទេសកូរ៉េ ខាងត្បូងបានលើកច្បាស់ថា រដ្ឋាភិបាលកូរ៉េខាងត្បូង អំពាវនាវឲ្យអ្នក
នយោបាយជប៉ុន មានមនសិការត្រឹមត្រូវលើបញ្ហាប្រវត្តិសាស្ត្រផងដែរ។
វិហារ Yasukuni ជាទីសក្ការៈបូជាយុទ្ធជនជប៉ុនចំនួន២,៥លាននាក់ដែលពលី
ជីវិតដើម្បីប្រទេសជាតិនាពាក់កណ្តាទសវត្សទី១៩។ ដល់ឆ្នាំ១៩៧៨ ឈ្មោះរបស់
បុគ្គល១៤នាក់ត្រូវបានចាត់ទុកជាឧក្រិដ្ឋជនសង្គ្រាម ត្រូវប្រទេសសម្ព័ន្ធមិត្តផ្ទន្ទា
ទោស ក្រោយសង្គ្រាមលើកទី២ ក៏ត្រូវបានបូជានៅក្នុងវិហារនេះដែរ។ តាំងពីនោះ
មក ការ ជជែកដេញដោលការទូតតែងតែកើតមានឡើង ដោយសារប្រទេសជិត
ខាងគឺកូរ៉េខាង ត្បូងនិងជប៉ុនចាត់ទុកកាយវិការនេះរបស់ជប៉ុនគឺដើម្បីរំលឹកដល់ឧក្រិដ្ឋជនសង្គ្រាម។ ចិននិងកូរ៉េខាងត្បូងបានចាត់ទុកវិហារ Yasukuni ជានិមិត្តរូប
នៃលិទ្ធិយោធានិយមនា គ្រាសង្គ្រាម។តាមនោះ ដំណើរទស្សនាវិហារ Yasukuni
របស់នាយករដ្ឋមន្ត្រីជប៉ុន និង មន្ត្រីរដ្ឋាភិបាលជប៉ុនជានិច្ចកាលធ្វើឲ្យ ក្រុងព្យុង
យ៉ាងខាំងសម្បា រដ្ឋាភិបាលក្រុងស៊េ អូលជំទាស់យ៉ាងខ្លាំងហើយបាតុកកម្មប្រឆាំង
ជប៉ុនក៏កើតមានឡើងជាច្រើនផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ការទស្សនាវិហារ
Yasukuni របស់មន្ត្រីជប៉ុននោះ ក៏បណ្តាលឲ្យមានការមិនសប្បាយចិត្តក្នុងក្រុងប៉េ
កាំងដែរ។ ក្នុងប្រទេសជប៉ុនផ្ទាល់ ការទស្សនវិហារដ៏ចម្រូង ចម្រាស់នេះរបស់ប្រ
មុខរដ្ឋាភិបាលក៏បង្ករឲ្យមានការជជែកវែកញែកយ៉ាងខ្លាំងរវាងគណៈ បក្ស ឆ្វេង
និយមនិងស្តាំនិយម។
ការប្រកួតប្រជែងយ៉ាងខ្លាំងអំពីភូមិសាស្ត្រ
នេះមិនមែនជាលើកដំបូងដែលប្រទេសអាស៊ី ឦសានទាំងបីជាប់គាំងទេ។
ក្រៅពី ជម្លោះមានចរិតលក្ខណៈប្រវត្តិសាស្ត្រពាក់ព័ន្ធទៅនឹងវិហារ Yasukuni នោះ
ទំនាក់ទំនងរវាងប្រទេសទាំងបី ជប៉ុន ចិននិងកូរ៉េខាងត្បូងក៏ងាយនឹងប្រេះឆា
ដោយសារ ជម្លោះដែនដី។
នោះគឺទំនាក់ទំនងជប៉ុន-ចិនជុំវិវិញប្រជុំកោះដែលជប៉ុនហៅថា Senkaku និង
តាវយូជាភាសាចិន ដែលភាគីទាំងពីរបានប្រកាសអធិបតេយ្យភាព។ បន្ទាប់មកគឺ
ជម្លោះររុំារ៉ៃរវាងជប៉ុនជាមួយកូរ៉េខាងត្បូងស្តីពីបញ្ហាថា តើនរណាជាម្ចាស់ពិតប្រា
កដរបស់ ប្រជុំកោះមានប្រវែង១៨ហិកតាដែលមានឈ្មោះថា Takeshima ហើយ
បានភាគីកូរ៉េខាង ត្បូងហៅថា Dokdo នោះ ។ ក្រៅពីនោះ ទំនាក់ទំនងទ្វេភាគីរវាង
កូរ៉េខាងត្បូងនិង ចិនក៏រងឥទ្ធិពលយ៉ាងធ្ងន់ធ្ងរពាក់ព័ន្ធនឹងការដែលអាមេរិក ជា
សម្ព័ន្ធមិត្តសំខាន់របស់ កូរ៉េខាងត្បូង អាចដាក់ពង្រាយគ្រាប់មីស៊ីល THAAD
របស់អាមេរិកលើទឹកដីកូរ៉េខាងត្បូង។
និន្នាការសហប្រតិបត្តិការនៅជាកត្តាស្នូល
ឈរនៅក្រោយភាពចម្រូងចម្រាស់ទាំងអស់នេះ គឺជាការប្រកួតប្រជែងយ៉ាង
ខ្លាំងក្លាអំពី ភូមិសាស្ត្រ។ ប៉ុន្តែ ឆ្លងកាត់បញ្ហាទាំងអស់នេះ និន្នាការសហប្រតិបត្តិការ
នៅជាកត្តាស្នូលសំខាន់នៃទំនាក់ទំនងនយោបាយនៅតំបន់អាស៊ី ឦសាន។ តាមកា
ពិតប្រទេសទាំងបី នេះ ផ្សាភ្ជាប់គ្នាដោយទំនាក់ទំនងសេដ្ឋកិច្ចហើយទាំងតូក្យូ ប៉េ
កាំងនិងស៊េអូល សុទ្ធតែ មានមនសិការច្បាស់ថា ប្រសិនបើបំផ្លាញចោលទំនាក់
ទំនងនេះគឺគ្មានភាគីណាទទួល បានអត្ថប្រយោជន៍ឡើយ។
ជាប្រទេសបីដែលមានឥទ្ធិពលបំផុតក្នុងតំបន់អាស៊ី ឦសាន តាមនោះ ទំនាក់
ទំនងរវាងចិន ជប៉ុននិងកូរ៉េខាងត្បូងគឺមានឥទ្ធិពលសំខាន់ទៅលើសភាពការណ៍
ក្នុងតំបន់។ ដូច្នេះ ភាពតានតឹងនាសព្វថ្ងៃ គ្រាន់តែជាជំហានថយក្រោយបណ្តោះ
អាសន្ន ប៉ុណ្ណោះទេ ខណៈដែលទាំងសហប្រតិបត្តិការនិងការប្រកួតប្រជែងតែងតែ
ជាការរត់ប្រណាំង យ៉ាងស្មុគស្មាញហើយប្រទេសនីមួយៗមានមូលហេតុដោយ
ឡែកដើម្បីការ ពារផលប្រយោជនរបស់ខ្លួន៕