|
ទំនាក់ទំនងអាមេរិក-រុស្ស៊ីក្នុងឆ្នាំ២០១៣៖សហប្រតិបត្តិការក្នុងការខ្វែងគំនិត (baotintuc.vn) |
Vovworld-មិនត្រឹមតែជំលោះចាស់ៗក្នុងទំនាក់ទំនងទ្វេភាគីកាន់តែធ្ងន់ធ្ងរ
ប៉ុណ្ណោះទេ ក្នុងឆ្នាំ២០១៣ សហគមន៍អន្តរជាតិនៅឃើញមានការខ្វែងគំនិតថ្មី
ទើបនឹងបានកើតមានឡើងក្នុងទំនាក់ទំនងរវាងអាមេរិក-រុស្ស៊ី។ពីការខ្វែងគំនិត
ទាក់ទិនដល់បញ្ហាចារកម្ម បញ្ហាស៊ីរីដល់ការស្និទ្ធស្នាលក្នុងទំនាក់ទំនងរវាងរុស្ស៊ី-
អ៊ុយក្រែនផង បានធ្វើឲ្យទំនាក់ទំនងរវាងវ៉ាស៊ីងតោន-ម៉ូស្គូមិនបានកែលំអរ
ប្រសិនជាមិនចង់និយាយថាជាការរុញថយក្រោយ។
ការប្រគួតប្រជែងថ្មី
ដំបន់មជ្ឈឹមបូព៌ាអាហ្វ្រីកខាងជើង ជាកន្លែងដែលរុស្ស៊ីចោទប្រកាន់អាមេរិក
និងលោកខាងលិចបានបំផុសឲ្យចលនានិទាឃៈរដូវអារ៉ាប់ រុញប្រទេសជាច្រើន
នៅដំបន់នេះធ្លាក់ចូលក្នុងស្ថានភាពសង្គ្រាមស៊ីវិលអូសបន្លាយក្នុងរយៈពេលវែង បន្តជាសមរភូមិដើម្បីមហាអំណាចជួរមុខទាំងពីរលើពិភពលោកសម្ដែងការ
ប្រជែងបញ្ញាដ៏តានតឹង។ និងលើកនេះចំណុចស្នូលគឺស៊ីរី។
ការខ្វែងគំនិតរវាងរុស្ស៊ីនិងអាមេរិកក្នុងរបៀបដោះស្រាយបញ្ហាស៊ីរីត្រូវបានរុញឡើងដល់កំពូលក្នុងពេលដែលរដ្ឋអំណាចប្រធានាធិបតីអាមេរិកលោក Barack
Obama យកមូលហេតុរដ្ឋាភិបាលរបស់ប្រធានាធិបតីស៊ីរីលោក Assad ប្រើប្រាស់អាវុធគីមីវាយប្រហារកំលាំងក្រោកឈរឡើងដើម្បីត្រៀមជាស្រេចជ្រៀតជ្រែកដោយសកម្មភាពយោធាទៅលើប្រទេសមជ្ឈឹមបូព៌ានេះ។ ខណៈដែលបរិយាកាសសង្គ្រាមបានក្ដៅឡើងៗនោះ សំណើររបស់រុស្ស៊ីឲ្យដាក់ឃ្លាំងអាវុធគីមីរបស់ស៊ីរីក្រោមការឃ្លាំមើលរបស់សហគមន៍អន្តរជាតិដែលទទួលបានការគាំទ្ររបស់អាមេរិកនិងដោះស្រាយការខ្វែងគំនិតរវាងប្រទេសទាំងពីរ ទន្ទឹមនឹងនោះជៀស
វាងបានសង្គ្រាមមួយ។
ដំណក់ទឹកធ្វើឲ្យពេញហៀរកែវ
ឈ្មោះ Edward Snowden បានក្លាយទៅជាសុបិនអាក្រក់ក្នុងទំនាក់ទំនងអាមេរិក-រុស្ស៊ីក្នុងឆ្នាំ២០១៣។ អតីតចារបុរសអាមេរិកនេះបានទម្លាយឯកសារសំងាត់ជាច្រើនដើម្បីបង្ហាញទោសរបស់ទីភ្នាក់ងារចារកម្មជាតិអាមេរិកតាមដានសារសំបុត្រ
អេលិចត្រូនិកទូរស័ព្ទរបស់ថ្នាក់ដឹកនាំប្រទេសរាប់សិប ក្នុងនោះមានសម្ព័ន្ធមិត្តរបស់
អាមេរិកនៅទ្វីបអឺរ៉ុប បានធ្វើឲ្យទំនាក់ទំនងរវាងមហាអំណាចឆ្លងមហាអាតឡង់ទិក
ធ្លាក់ក្នុងវិបត្តិជំនឿជាក់។ ភាពតានតឹងបានឡើងដល់កំរិតប្រធានាធិបតី Barack
Obama បានសំរេចចិត្តលុបចោលជំនួបកំពូលជាមួយប្រធានាធិបតីរុស្ស៊ីលោក
Vladimir Putin ទន្ទឹមនឹងនោះប្រកាសផ្អាកការបំផុសឡើងវិញទំនាក់ទំនងជាមួយ
រុស្ស៊ី។
មិនត្រឹមតែប៉ុណ្ណោះ ព្យុះរលកបានលេចឡើងជាថ្មីក្នុងទំនាក់ទំនងអាមេរិក-
រុស្ស៊ីក្នុងពេលដែលភាគីទាំងពីរបានបង្ហាញច្បាស់ឥទ្ធិពលរបស់ខ្លួនចំពោះអ៊ុយ
ក្រែន។ ឆ្លើយតបនឹងកម្មវិធី “ដៃគូបូព៌ា”ដោយអាមេរិកនិងប្រទេសលោកខាងលិច
តាក់តែងនោះ ការស្និទ្ធស្នាលរវាងរុស្ស៊ីនិងអ៊ុយក្រែននិងការដែលអ៊ុយក្រែនប្រកាស
ផ្អាកការចរចារអំពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចងសម្ព័ន្ធជាមួយសហភាព
អឺរ៉ុប (EU) បានធ្វើឲ្យវ៉ាសីងតោនក្តៅមុខ។
ខិតមកជិតគ្នាដោយការគិតគូរយុទ្ធសាស្ត្រ
អាស៊ី-ប៉ាស៊ីហ្វិកត្រូវបានវ៉ាស៊ីងតោននិងម៉ូស្គូទទួលស្គាល់ថាមានចរិតលក្ខណៈយុទ្ធសាស្ត្រសំខាន់ ពិសេសគឺអំពីសេដ្ឋកិច្ច។ ខណៈដែលអាមេរិកប្រកាសគោលនយោបាយបង្វែទិសរបស់ខ្លួននៅអាស៊ី-ប៉ាស៊ីហ្វិកនោះ រុស្ស៊ីក៏មិនលាក់បាំងបំណងជំរុញយុន្តការសហប្រតិបត្តិការនៅដំបន់នេះ។ រាល់ផលប្រយោជន៍ដ៏ធំធេងនៅ
ដំបន់អាស៊ី-ប៉ាស៊ីហ្វិកបានបង្ខំភាគីទាំងពីរផ្លាស់ប្តូរគំនិត ទទួលស្គាល់ជាដៃគូសំខាន់
របស់គ្នានៅដំបន់នេះ។ ថែមនេះទៅទៀតការរារាំងភាពត្រួតត្រាក្ដោបក្ដាប់ទាំងខាង
ឥទ្ធិពលសេដ្ឋកិច្ចនិងនយោបាយរបស់ចិននៅដំបន់នេះសុទ្ធតែសមស្របនឹងគោល
ដៅរយៈពេលវែងរបស់អាមេរិកនិងរុស្ស៊ី។
អាចអះអាងថា កិច្ចសហប្រតិបត្តិការក្នុងការខ្វែងគំនិតជាចំណុចលេចធ្លោក្នុងទំនាក់ទំនងរវាងអាមេរិកនិងរុស្ស៊ីក្នុងឆ្នាំ២០១៣។ ក្នុងឆ្នាំ២០១៤តាមការចាត់ទុក
របស់អ្នកវិភាគ ទំនាក់ទំនងរវាងភាគីទាំងពីរមានលទ្ធភាពតិចតួចណាស់ដើម្បី
មានជំហានលោតផ្លោះ ដោយការខ្វែងគំនិតរវាងមហាអំណាចទាំងពីរមានចរិត
លក្ខណៈគំនិត។ ដើម្បីបំផ្លាញការសង្ស័យរារាំងទំនាក់ទំនងរវាងអតីតអមិត្តក្នុងដំណាក់កាលសង្គ្រាមត្រជាក់នៅត្រូវចំណាយពេលវេលាជាច្រើនទៀត៕