ទិវាបុណ្យមហាសាមគ្គីជនជាតិទាំងមូល ពង្រីកកម្លាំងផ្ទៃក្នុងរបស់វៀតណាម

(VOVWORLD) - ចរន្តសំខាន់ក្នុងប្រវត្តិសាស្ត្រនៃប្រជាជាតិវៀតណាមពីអតីតកាលដល់បច្ចុប្បន្នគឺជាកម្លាំងនៃផែនមហាសាមគ្គិជនជាតិទាំងមូល។  សាមគ្គីជនជាតិទាំងមូលត្រូវបានជ្រួតជ្រាបក្នុងសតិអារម្មណ៍ និងដួងព្រលឹងរបស់ប្រជាជនវៀតណាមគ្រប់រូប គឺជាខ្លឹមសារ នៃសតិអារម្មណ៍សំខាន់ របស់បក្សកុម្មុយនិស្តវៀតណាម ក្នុងបដិវត្តន៍ប្រជាធិបតេយ្យប្រជាមានិត ក៏ដូចជាក្នុងបដិវត្តន៍សង្គមនិយមបច្ចុប្បន្ន។ ទិវាបុណ្យមហាសាមគ្គីជនជាតិទាំងមូល ថ្ងៃទី ១៨ វិច្ឆិកា   ជារៀងរាល់ឆ្នាំ ជាសក្ខីភាពនៃវិធីសាស្រ្តពង្រឹងផែនមហាសាមគ្គីជនជាតិទាំងមូល ពង្រីកកម្លាំងផ្ទៃក្នុង ក្នុងបំណងអនុវត្តន៍ប្រកបដោយជោគជ័យនូវបុព្វហេតុឧស្សាហូបនីយកម្ម និងទំនើបកម្មប្រទេសជាតិ។

ទិវាបុណ្យមហាសាមគ្គីជនជាតិទាំងមូល ពង្រីកកម្លាំងផ្ទៃក្នុងរបស់វៀតណាម - ảnh 1ប្រធានរដ្ឋលោក Nguyen Xuan Phuc អញ្ជើញថ្លែងក្នុងឱកាសទិវាបុណ្យមហាសាមគ្គីជនជាតិទាំងមូល នៅសង្កាត់ Dien Bien ខ័ណ្ឌ Ba Dinh ទីក្រុងហាណូយ ថ្ងៃទី ១៤  ខែវិច្ឆិកា ឆ្នាំ ២០២២ (រូបថត៖ bqllang.gov.vn)

ក្នុងដំណើរការពង្រឹងនិងពង្រីករណសិរ្សមាតុភូមិវៀតណាម ដំបូលរួមនៃផែនមហាសាមគ្គីជនជាតិទាំងមូលនោះ តម្រូវការត្រូវដាក់ចេញគឺត្រូវដឹកនាំការងាររបស់ រណសិរ្សទៅកាន់មូលដ្ឋាន   លំនៅដ្ឋាននីមួយៗ គ្រួសារនីមួយៗ ដោយកសាងផែនមហាសាមគ្គីភាព  ពីបុគ្គល ក្រុមគ្រួសារ និងតំបន់លំនៅឋាន ដើម្បីធ្វើជាមូលដ្ឋានសម្រាប់ការកសាងផែនមហាសាមគ្គីបណ្តាជនជាតិនៅវៀតណាម។ ផ្តើមចេញពីស្ថានភាពជាក់ស្តែងនោះ ទិវាបុណ្យផែនមហាសាមគ្គីជនជាតិបានចាប់បដិសន្ធិ និងត្រូវបានរៀបចំឡើងជាមួយនឹងទម្រង់សម្បូរបែប សមស្របនឹងលក្ខខណ្ឌនៃតំបន់នីមួយៗ។

រៀបចំទិវាមហាសាមគ្គីជនជាតិទាំងមូលលើទូទាំងប្រទេស

ប៉ុន្មានថ្ងៃនេះ ស្ទើរតែគ្រប់ភូមិ និងតំបន់លំនៅដ្ឋានទូទាំងប្រទេស ត្រូវបានតុបតែងលម្អដោយទង់ជាតិ និងផ្កា មានការសម្តែងសិល្បៈ  បង្កើតនូវលក្ខណៈវិសេសវិសាលនៃទិវាបុណ្យមហាសាមគ្គីជនជាតិទាំងមូលនៅវៀតណាម។ អញ្ជើញថ្លែងមតិក្នុងឱកាសទិវាបុណ្យមហាសាមគ្គីជនជាតិទាំងមូលនៅសង្កាត់ Dien Bien ខ័ណ្ឌ Ba Dinh ទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានមានប្រសាសន៍ថា មហាសាមគ្គីជនជាតិទាំងមូល គឺជាទិសដៅយុទ្ធសាស្ត្រនៃបដិវត្តន៍ វៀតណាម គឺជាប្រភពកម្លាំងពលំនៃភាពជោគជ័យ និងជ័យជំនះទាំងមូល។ ឈរ លើស្មារតីនោះ លោកប្រធានរដ្ឋបានសម្តែងគោលបំណងថា៖ “គណៈកម្មាធិការបក្សគ្រប់ជាន់ថ្នាក់ អាជ្ញាធរ រណសិរ្សមាតុភូមិ និងអង្គការមហាជនត្រូវម្ចាស់ការក្តាប់ជាប់នូវមតិសាធារណៈ អារម្មណ៍ និងសេចក្តីប្រាថ្នារបស់ប្រជាពលរដ្ឋ ជាពិសេសបញ្ហាទាក់ទិនសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រជាជន តាមនោះ ផ្តល់យោបល់ និងអនុសាសន៍ជូនគណៈកម្មាធិការបក្ស មូលដ្ឋាន និងអាជ្ញាធរ ដើម្បីសម្របសម្រួលក្នុងការដោះស្រាយ។ ទន្ទឹមនឹងនោះ ត្រូវថែរក្សា និងកសាងគ្រួសារដែលមានសុភមង្គល សមភាព ប្រកបដោយវឌ្ឍនភាព”។

នៅឆ្នាំនេះ បន្ទាប់ពីរយៈពេលជាង ២ ឆ្នាំនៃការរងផលប៉ះពាល់ដោយជំងឺរាតត្បាតកូវីដ ១៩ កម្មាភិបាល បក្ខជន និងប្រជាជនមួយចំនួនធំនៃឃុំ Muong Sang ស្រុក Moc Chau (Son La)  មានវត្តមាននៅអាគាវប្បធម៌សហគមន៍ដើម្បីចូលរួមទិវាបុណ្យមហាសាមគ្គីជនជាតិទាំងមូល ដោយស្មារតីសប្បាយរីករាយ។ លោក Ha Van Ben អ្នកស្រុកនៅភូមិ Na Bo ២ ឃុំ Muong Sang ស្រុក Moc Chau (Son La) បានឲ្យដឹងថា៖ “យូរណាស់មកហើយដែលខ្ញុំទើបបានទៅកាន់ទីតាំងគណៈ កម្មាធិការប្រជាជនឃុំ ដើម្បីចូលរូមទិវាបុណ្យ។  ក្រោយរយៈពេលប៉ុន្មានឆ្លាំរងផលប៉ះពាល់អវិជ្ជមានដោយសារជំងឺរាតត្បាតកូវីដ ១៩ ជីវភាពរស់នៅរបស់ឃុំបានប្រក្រតីភាពឡើងវិញ។  យើងសប្បាយចិត្តខ្លាំងណាស់ ហើយ គ្រប់គ្នារស់នៅដោយមោទនភាព ទាំងចាស់ទាំងក្មេងមានអារម្មណ៍រីករាយ...។ ទិវាបុណ្យសាមគ្គីជនជាតិទាំងមូលឆ្នាំនេះ នៅឃុំ Muong Sang  ពិតជាពិសេស និងមានមនុស្សចូលរួមច្រើនកុះករ”។

ចូលរួមទិវាបុណ្យមហាសាមគ្គីជនជាតិទាំងមូល នៅតំបន់អាស័យជននៅឃុំ Cu prao ស្រុក M'drak លោក Y Bier Nie លេខារងនៃគណៈកម្មាធិការបក្សខេត្ត Dak Lak បានឲ្យដឹងថា នៅតាមភូមិជាច្រើនក្នុងខេត្ត Dak Lak មានការរៀបចំសកម្មភាពវប្បធម៌ សិល្បៈដើម្បីអបអរសាទរទិវាមហាសាមគ្គីជនជាតិទាំងមូល។ នេះពិតជាពិធីបុណ្យដ៏ធំមួយរបស់សហគមន៍ជាមួយនឹងសកម្មភាពដ៏សម្បូរបែប និងចម្រុះជាច្រើនពោរពេញទៅដោយលក្ខណៈវប្បធម៌ប្រពៃណី នៃមហាគ្រួសារបណ្តាជន ជាតិលើមូលដ្ឋាន៖

“គោលដៅនៃពិធីបុណ្យនេះគឺដើម្បីបងប្អូនប្រជាជនរបស់យើង លើកកម្ពស់អត្តសញ្ញាណជនជាតិ និងផ្លាស់ប្តូរ សិក្សាពីអំពើរល្អប្រសើរ។ ឈរលើមូលដ្ឋាននោះ  អាចរួមបញ្ចូលនូវគោលនយោបាយ និងគោលការណ៍ណែនាំថ្មីៗមួយចំនួន ដើម្បីផ្សព្វផ្សាយ និងអប់រំឲ្យប្រជាពលរដ្ឋឱ្យកាន់តែយល់ដឹង ពីនោះ តភ្ជាប់ជីវភាពសហគមន៍ជាមួយច្បាប់រដ្ឋ ដើម្បីកសាងមាតុភូមិកាន់តែស្រស់បំព្រង និងកាន់តែល្អប្រសើរជាង”។

ពង្រីកតួនាទីនៃទិវាមហាសាមគ្គីក្នុងការកសាងប្រទេសជាតិ

ទិវាបុណ្យមហាសាមគ្គីជនជាតិទាំងមូល ត្រូវបាននិងកំពុងបង្ហាញជាវិធីសាស្រ្តដ៏វិសេសវិសាលក្នុងការពង្រឹងផែនមហាសាមគ្គីជនជាតិទាំងមូល លើកតម្កើងតម្លៃប្រពៃណីល្អប្រសើររបស់ជនជាតិ ក្នុងដំណើរការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិបច្ចុប្បន្ន។ តាមរយៈពិធីបុណ្យនេះ លក្ខណៈវប្បធម៌ដ៏វិសេសវិសាលរបស់ប្រជាជន និង បណ្តាជនជាតិក្នុងតំបន់ នឹងបន្តត្រូវបានអភិរក្ស និងពង្រីកផងដែរ។ លើសពីនេះ ទៅទៀត ស្មារតីសាមគ្គីភាព ចំណងមិត្តភាព និងការជួយទំនុកបម្រុងគ្នាទៅវិញទៅមកក្នុងគ្រាលំបាក និងទុក្ខលំបាក ត្រូវបានពង្រឹងនិងពង្រីក   និងរួមចំណែកក្នុងការអនុវត្តឱ្យបានល្អនូវចលនាកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ដែលរណសិ្សបានដាក់ចេញ។

ទិវាបុណ្យមហាសាមគ្គីជនជាតិទាំងមូល  នៅតំបន់លំនៅដ្ឋានក៏ជួយសម្រួលដល់ការលើកកម្ពស់សិទ្ធិជាម្ចាស់ផ្ទាល់របស់ប្រជាជន រួមចំណែកដល់ការអនុវត្តប្រជាធិបតេយ្យនៅមូលដ្ឋាន និងបង្កើតបរិយាកាសនៃភាពស្និទ្ធស្មាល និងជិតស្និទ្ធរវាងបក្ស និងប្រជាជន រួមចំណែកជួយបក្សដឹកនាំកាន់តែប្រសើរឡើង។ តួនាទីនៃទិវាមហាសាមគ្គីជនជាតិទាំងមូលបាននិងកំពុងត្រូវបានពង្រីកក្នុងការកសាងផែនមហាសាមគ្គីជនជាតិទាំងមូល កសាងប្រភពកម្លាំងធំធេងសម្រាប់សហគមន៍ទាំងមូល បង្កើតកម្លាំងចលករដ៏ខ្លាំងក្លាសម្រាប់អនុវត្តន៍ប្រកបដោយជោគជ័យនូវគោលដៅនៃ " ប្រជាជនមានបាន ប្រទេសជាតិខ្លាំងមាំមួន   ប្រជាធិបតេយ្យ យុត្តិធម៌ និងសង្គមអរិយ្យធម៌”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ