ទ្វិបអឺរ៉ុបឆ្នាំ២០១៣៖សេដ្ឋកិច្ចងើបឡើងវិញជាបណ្ឌើរៗ នយោបាយមិនទាន់ស្ថិរភាព

ទ្វិបអឺរ៉ុបឆ្នាំ២០១៣៖សេដ្ឋកិច្ចងើបឡើងវិញជាបណ្ឌើរៗ នយោបាយមិនទាន់ស្ថិរភាព - ảnh 1
ទ្វិបអឺរ៉ុបឆ្នាំ២០១៣៖សេដ្ឋកិច្ចងើបឡើងវិញជាបណ្ឌើរៗ នយោបាយមិនទាន់ស្ថិរភាព (vietstock.vn)

        Vovworld-តាមស្ថិតិថា GDP របស់សហភាពអឺរ៉ុបបានកើនឡើង​ប្រមាណ​
១,១%(គិតត្រឹមត្រីមាសទី២ឆ្នាំ២០១៣)បើប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំ២០១២។
អាល្លឺម៉ង់​និងបារាំងជាប្រទេសពីរដែលមានខឿនសេដ្ឋកិច្ចធំបំផុតនៅ EU កំពុងនាំ
មុខអំពីល្បឿន​កំណើន។

អនុវត្តការកំណែទម្រង់ធំៗក្នុងវិស័យសេដ្ឋកិច្ច

        នៅឆ្នាំ២០១៣មិនទាន់ជាឆ្នាំដែលដំបន់ទ្វិបអឺរ៉ុបរួចផុតពីវិបត្តិឡើយ ប៉ុន្តែនេះ​
ជា​ឆ្នាំដេលទ្វិបអឺរ៉ុបអនុវត្តការកំណែទម្រង់ធំៗជាច្រើន វិធានការយ៉ាងខ្លាំងក្លាដូច​
ជា​ជំរុញការបង្កើតសម្ព័ន្ធភាពធនាគារ ខំប្រឹងប្រែងប្រឆាំងការគេចពន្ធ ប្រមូលផ្ដុំ​បង្កើតការងារធ្វើសំរាប់ពលករវ័យក្មេងជាដើម។ ប្រសិទ្ធិភាពរបស់គោល​នយោ
បាយ​នេះមិនអាចឃើញភ្លាមៗទេ ប៉ុន្តែតាមអ្នកជំនាញការជាច្រើនបានឲ្យដឹងថា
វានឹង​មាន​ឥទ្ធិពលគិតតាំងពីឆ្នា២០១៤តទៅ។

        ប្រសិនបើក្រឡេកមើលទៅសន្ទស្សន៍កំណើនអាចឃើញថា ក្នុងឆ្នាំ២០១៣ ភាពធ្ងន់ធ្ងររបស់វិបត្តិបានបញ្ចប់។ បណ្ដាប្រទេសដែលមានខឿនសេដ្ឋកិច្ចជួបការ
លំបាក​ដូច​ជា​អេស្បាញ អ៊ីតាលី ក្រិក ក៏ត្រូវបានចាត់ទុកឆ្លងផុតពីដំណាក់កាល
គ្រោះថ្នាក់​បំផុត។ ជាទូទៅ ការយល់ដឹងសំខាន់បំផុតដែលប្រទេសជាច្រើននៅ
ទ្វិបអឺរ៉ុប​ទទួល​បានក្នុងឆ្នាំ២០១៣គឺការរិតត្បិតមិនត្រូវបានចាត់ទុកជាច្រកចេញ
តែមួយគត់​ឡើយ។ ប្រទេសជាច្រើនបានយល់ព្រមទទួលហានិភ័យអំពីថវិការរដ្ឋ
ដើម្បីរក​ឡើង​វិញល្បឿនកំណើន បើកចេញទិសដៅថ្មីក្នុងការប្រឆាំងនឹងវិបត្តិ។

គោល​​នយោបាយកិច្ចការ​បរទេស ស្ថិរភាពនយោបាយត្រូវរងឥទ្ធិពល

        វិបត្តិសេដ្ឋកិច្ចបានជិះឥទ្ធិពលអសកម្មដល់គោលនយោបាយកិច្ចការបរទេស​
រួមរបស់ EU ក្នុងឆ្នាំ២០១៣។ ដោយសារវិបត្តិនោះ បណ្ដាប្រទេសត្រូវប្រមូល​ប្រភព​កំលាំងពលំសំរាប់បញ្ហាសេដ្ឋកិច្ច មិនគ្រប់កំលាំងដើម្បីគ្រប់គ្រង​បញ្ហាធំៗ​ផ្សេងៗ
ទៀត។ ដោយសារវិបត្តិ ទំនរជនជាតិនិយមនៅប្រទេសនីមួយៗបានងើប​ឡើង​វិញ នៅប្រទេសមួយចំនួនដូចជាបារាំងគឺការរីកចំរើនរបស់គណបក្សស្ដាំ​និយម​រណសិរ្សបណ្ដាប្រទេសដែលមានគោលនយោបាយប្រឆាំងទ្វិបអឺរ៉ូ នៅ​អាល្លឺម៉ង់
គឺការជជែកអំពីការទទួលខុសត្រូវរបស់ប្រទេសអាល្លឺម៉ង់ក្នុងការជួយ​ឧបត្ថម្ភ
សមាជិកផ្សេងៗឲ្យរួចផុតពីវិបត្តិ។ និយាយរួមថា សេដ្ឋកិច្ចអន់ខ្សោយធ្វើឲ្យ​
សាមគ្គីភាពរបស់ EU ត្រូវជះឥទ្ធិពលនិងការទាក់ទាញរបស់ EU រងឥទ្ធិពល។ ប្រការនេះបានឃើញច្បាស់បំផុតក្នុងបរាជ័យរបស់សន្និសីទនៅ Vilnius ដែល​
ទើប​នឹងបានប្រព្រឹត្តនាពេលថ្មីៗនេះ ក្នុងនោះបណ្ដាប្រទេសអឹរ៉ុបខាងកើតដែល
EU មានគំនិតទាក់ទាញ ពិសេសគឺអ៊ុយក្រែនបានបដិសេធចុះហត្ថលេខាលើកិច្ច​
ព្រម​ព្រៀងចូលរួមប្លុក។ និយាយរួមគឺ EU កំពុងខ្វះសក្ដានុភាពអំពីសេដ្ឋកិច្ចនិង​
កំពុង​ទាល់ច្រកក្នុងគោលនយោបាយនេះ។

        មិនត្រឹមតែប៉ុណ្ណោះទេ គោលនយោបាយរិតត្បិតបានធ្វើឲ្យទ្វិបអឺរ៉ុបធ្លាក់ចូល​
ក្នុង​ឧណភាពថ្មី។ ខឿនសេដ្ឋកិច្ចនានានៅទ្វិបអឺរ៉ុបបានធ្លាក់ក្នុងរង្វង់មួយ។ គោល​នយោបាយរិតត្បិតបានធ្វើឲ្យបទដ្ឋានរស់នៅក្នុងដំបន់ធ្លាក់ចុះ ជំរុញអត្រាបាត់​បង់ការងារឡើងខ្ពស់និងបណ្ដាលឲ្យមានការធ្វើបាតុកម្មប្រឆាំងរបស់មហាជន។

បន្តអាទិភាពស្ដាសេដ្ឋកិច្ចក្នុងរយៈពេល២ឆ្នាំខាងមុខ

        តាមការព្យាករណ៍ដោយសុទិដ្ឋិនិយមបំផុតរបស់ IMF រឺ ECB ថា ការស្ដា​នៃខឿនសេដ្ឋកិច្ចទ្វិបអឺរ៉ុបនានាអាចប្រព្រឹត្តទៅពីចុងឆ្នាំ២០១៤រឺដើម​ឆ្នាំ​២០១៥។ ដើម្បីអនុវត្តបានប្រការនោះ ប្រទេស EU នៅតែ​ជួបការលំបាកជាច្រើនទៀត។ គ្រឹះស្ថាននៃជោគជ័យរបស់ EU គឺជោគជ័យ​ក្នុង​សម្ព័ន្ធភាពសេដ្ឋកិច្ច។ ប្រសិនបើ
សេដ្ឋកិច្ចមិនរីកចំរើននោះ គ្រោះអាសន្នបែកបាក់​រាល់​សមិទ្ធិផលអស់រយៈពេល
ប៉ុន្មានទសវត្សកន្លងមកទើបកសាងបានជាប្រការ​អាច​កើតមានឡើង។ ចំពោះ EU
នោះ ការបន្ត​កំណែទម្រង់ដើម្បីរកឃើញកំណើនសេដ្ឋកិច្ចឡើងវិញជាអាទិភាព
ស្លាប់រស់។ សាធារណមតិនឹងបានឃើញការផ្លាស់ប្តូរធំៗរបស់ EU តាំងពីដើមឆ្នាំ
២០១៤ គឺក្នុងខែឧសភាឆ្នាំ២០១៤ អ្នកបោះឆ្នោតទ្វិបអឺរ៉ុបប្រមាណ៣៩០លាន​នាក់​នឹងទៅបោះឆ្នោតជ្រើសតាំងរដ្ឋសភាទ្វិបអឺរ៉ុបថ្មី។ ការបោះឆ្នោតនេះនឹងសំរេច​ទៅ​លើមុខម៉ាត់និងអនាគតរបស់សហភាពអឺរ៉ុប។

        រួមជាមួយការអនុវត្តគោលនយោបាយកំណើនសេដ្ឋកិច្ច ក្នុងឆ្នាំ២០១៤ ទ្វិប​
អឺរ៉ុប​ត្រូវពង្រឹងឡើងវិញទំនុកទុកចិត្តរបស់ប្រជាជន។ រាល់ការខំប្រឹងប្រែងនេះនឹង​ចំណាយពេលវេលាជាច្រើនដោយសារបណ្ដាប្រទេសក្នុងដំបន់ប្រាក់រួមអឺរ៉ូ (Euro
zone) កំពុងខំប្រឹងប្រែងដើម្បីមានការស្រុះស្រួលចិត្តគំនិតអំពីនយោបាយនិង​
ហិរញ្ញវត្ថុ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ