ទ្វីបអឺរ៉ុបមិនទាន់រកឃើញដំណោះស្រាយសំរាប់បញ្ហាជនអន្តោប្រវេសន៍


ទ្វីបអឺរ៉ុបមិនទាន់រកឃើញដំណោះស្រាយសំរាប់បញ្ហាជនអន្តោប្រវេសន៍ - ảnh 1
ទ្វីបអឺរ៉ុបមិនទាន់រកឃើញដំណោះស្រាយសំរាប់បញ្ហាជនអន្តោប្រវេសន៍ (Telegraph)


        Vovworld-សន្និសីទកំពូលលើកនេះបានប្រព្រឹត្តទៅក្នុងកាលៈទេសៈប្រទេស​សមាជិក EU ទាំង២៨រួមជាមួយប្រទេសដៃគូមិនអាចអនុវត្តកិច្ចសន្យាជួយ​ឧបត្ថម្ភ​ច្រើនថែមទៀត សំរាប់ជនអន្តោប្រវេសន៍អំពីហិរញ្ញវត្ថុនិងកន្លែងស្នាក់នៅ ខណៈដែលផែនការបែងចែកជនចំណាក់ស្រុកបន្តជួបនឹងការខ្វែងគំនិតរវាង​ប្រទេសជាសមាជិកនានា។ ​ដល់ឥឡូវនេះ ប្រទេស EU នានាទើបតែរួមចំណែកបានខ្ទង់​ប្រាក់ប្រមាណ៥រយលានអឺរ៉ូក្នុងចំណោមចំនួនប្រាក់២ពាន់៨រយលានអឺរ៉ូដែល​បានសន្យាសំរាប់អង្គការអន្តរជាតិនិងមូលនិធិជួយឧបត្ថម្ភជនអន្តោប្រវេសន៍។

ខណៈពេលនោះចរន្តជនអន្តោប្រវេសន៍ហូរចូលទ្វីបអឺរ៉ុបបានកើនឡើងដោយឥតឈប់ឈរ។ តាម​ទិន្នន័យនៃស្ថាប័នត្រួតពិនិត្យព្រំដែន EU ថា ពីដើមឆ្នាំ២០១៥មក បរិមាណ​ជនអន្តោប្រវេសន៍ទៅកាន់ទ្វីបអឺរ៉ុបបានឡើងដល់៩សែននាក់ខ្ពស់ជាង៥ដងបើប្រៀបនឹងឆ្នាំ២០១៤។

ការខ្វែងគំនិតក្នុង EU អំពីគោលនយោបាយចំពោះជនចំណាក់ស្រុក

        នាខែកញ្ញាកន្លងទៅ ប្រទេស EU ទាំង២៨ទទួលបានកិច្ចព្រមព្រៀងអំពី​ការ​បែងចែកអត្រាទទួលជនចំណាកស្រុក។ ប៉ុន្តែរាល់កិច្ចសន្យានៅត្រឹមតែលើ​ក្រដាស់​តែប៉ុណ្ណោះ។ ការជំពាក់ជំពិនធំបំផុតគឺមិនទាន់មានយន្តការដើម្បីអនុវត្ត​ក៏ដូចជាត្រួតពិនិត្យចរន្តជនចំណាកស្រុកចូលទ្វីបអឺរ៉ុប។

        បានមានកិច្ចប្រជុំជាច្រើនប៉ុន្តែបណ្ដាប្រទេស EU នានានៅកំពុងបែកបាក់​អំពីដំណោះស្រាយរួមសំរាប់វិបត្តិជនអន្តោប្រវេសន៍។ ខណៈដែលបណ្ដា​ប្រទេស​ជាកន្លែងឆ្លងកាត់ព្រំដែនត្រៀមខ្លួនជាស្រេចបើកទ្វារដើម្បីទទួលជនអន្តោប្រវេសន៍ដែលចូលមក ប៉ុន្តែជនចំណាកស្រុកចូលទ្វីបអឺរ៉ុបប្រជៀតគ្នាឆ្ពោះទៅប្រទេសធូធារនិងមាន​យន្តការផលប្រយោជន៍សង្គមល្អប្រសើរ។ អាល្លឺម៉ង់និងប្រទេសអឺរ៉ុបកណ្ដាល​អឺរ៉ុប​ខាងជើងជាកន្លែងដែលទាក់ទាញជនចំណាក់ស្រុក។ រីឯក្នុងខែកញ្ញាកន្លង​ទៅ​បានមានមនុស្ស២សែន៥ម៉ឺននាក់ទៅកាន់ទ្វីបអឺរ៉ុបតាមរយៈដំបន់ Balkan និងខណៈដែលហុងគ្រីលើកកំរិតនិងបិទទ្វារព្រំដែនជាមួយ Serbia ដើម្បីទប់​ស្កាត់​ចរន្តជនអន្តោប្រវេសន៍នោះ មនុស្សទាំងនេះបានស្វែងរកវិធានការឆ្លងកាត់ Serbia ចូល​ Croatia ឆ្លងកាត់ Slovenia ដើម្បីចូលទៅអូទ្រីសអាល្លឺម៉ង់ឬបណ្ដា​ប្រទេសអឺរ៉ុបខាងជើង។ ប្រការនេះបានធ្វើឲ្យ EU ត្រូវប្រជុំបន្ទាន់សំដៅរឹត​បន្តឹង​ការគ្រប់គ្រងការឆ្លងកាត់ ​Balkan សំដៅទប់ស្កាត់ចរន្តមនុស្សហូរមកភាគខាងជើង។ តាមហុងគ្រីថា កំហុសនៃវិបត្តិគឺដោយសារប្រទេស Schengen នានាមិនរក្សា​កិច្ច​សន្យារបស់ខ្លួន។ នោះគឺជនចំណាកស្រុកពេលទៅដល់ប្រទេស EU ណាត្រូវ​បញ្ជូន​លិខិតសូមចំណាក់ស្រុកនៅប្រទេសនោះ ប៉ុន្តែប្រទេសច្រកទ្វារមិន​អនុវត្ត​ប្រការនោះ ហេតុនេះហើយមិនអាចត្រួតពិនិត្យបានជនអន្តោប្រវេសន៍។ ហេតុ​នេះ​ហើយរលកជនអន្តោប្រវេសន៍បន្តស្វែងរកវិធានការអនុវត្តដំណើរទៅកាន់​ប្រទេសខាងជើងតទៅទៀត។

        មិនទាន់ឯកភាពក្នុងការធ្វើសកម្មភាពទេ

ច្បាស់លាស់ថា៖ រហូតមកដល់ពេលនេះ វិបត្តិជនអន្តោប្រវេសន៍នៅអឺរ៉ុប

មិនទាន់មានវិធានការណ៍ប្រសិទ្ធភាពជាក់ស្តែងណាមួយឡើយដើម្បីអនុវត្ត។ ទោះបីជា ប្រទេស EU មួយចំនួនបានខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តរបស់ ខ្លួនដើម្បីទទួលជនអន្តោប្រវេសន៍ក្តី ប៉ុន្តែ កំរិតចំណះដឹងនិងភាពខុសប្លែកខាង សាសនាគឺជាកត្តាស្មុគស្មាញដែលធ្វើឲ្យប្រទេសអឺរ៉ុបនានាខ្វែងគំនិតក្នុងវិបត្តិជន ចំណាកស្រុកបច្ចុប្បន្ន។

        បណ្ដាប្រទេសដែលប្រឆាំងទទួលជនអន្តោប្រវេសន៍ភាគច្រើនគឺប្រទេស កំពុងជួបការលំបាកខាងសេដ្ឋកិច្ចសង្គមឬមានជំលោះខាងវប្បធម៌និងសាសនា។ ជនចំណាកស្រុកភាគច្រើនគឺជនឥស្លាមមកពីស៊ីរីនិងទ្វីបអាហ្វ្រិក ខាណៈដែល ប្រជាពករដ្ឋនៅប្រទេស EU នានាមិនទាន់ត្រៀមខ្លួនជាស្រេចយល់ព្រម សហគមន៍ជនឥស្លាមធំដូច្នេះក្នុងសហគមន៍របស់ខ្លួននៅឡើយទេ ដោយមិនគិត

ដល់បញ្ហាដែលជនចំណាកស្រុកបណ្ដាលឡើងនៅប្រទេសសាមី។ ជាឧទាហរណ៍ អាល្លឺម៉ង់គឺជាប្រទេសទទួលចំនួនជនចំណាកស្រុកធំបំផុតនៅ អឺរ៉ុប។ ប៉ុន្តែ ប្រជាពលរដ្ឋអាល្លឺម៉ង់កំពុងសោកស្តាយចំពោះសេចក្តីសម្រេច

ពោលខាងលើបន្ទាប់ពីការប៉ះទង្គិចដែលជនចំណាកស្រុកបណ្ដាលឡើងនាពេលថ្មីៗនេះ។

ការព្រួយបារម្មរបស់ប្រជាពលរដ្ឋអាល្លឺម៉ងចំពោះជនអន្តោប្រវេសន៍ត្រូវបាន

បង្ហាញយ៉ាងច្បាស់តាមរយៈការថយចុះក្នុងការគាំទ្រអធិកាបតី Angela Merkel ដល់ ៤៩%។ នេះគឺជាកំរិតគាំទ្រទាបបំផុតគិតតាំងពីដើមឆ្នាំ ២០១៥។

        ក្នុងកាលៈទេសៈនោះ សហគមន៍អឺរ៉ុបមិនសង្ឃឹមទៅលើវិធានការណ៍ ប្រសិទ្ធភាពណាមួយទៀតនៅសន្និសីទកំពូល EU – អាហ្វ្រិក​លើកនេះទេ។ ប្រទេសជាច្រើនសម្តែងការព្រួយបារម្មទៅលើអនាគតរបស់ប្លុកក្នុងពេលទទួល​ជនចំណាកស្រុក។ ក្រៅពីកត្តាសកម្មខាងប្រភពធនធានមនុស្ស ផលវិបាក ដោយជនអន្តោប្រវេសន៍នៅជាបញ្ហាស្មុគស្មាញដែលមិនទាន់មានដំណោះ ស្រាយសំរាប់បណ្ដាប្រទេស EU នៅឡើយ៕ 


ប្រតិកម្មទៅវិញ

ផ្សេងៗ