ធានានូវសិទ្ធិនិងផលប្រយោជន៍ខ្ពស់បំផុតសម្រាប់កម្មការិនី

(VOVWORLD) - ក្នុងជំនួបសន្ទនាជាមួយកម្មករ កម្មការិនី នាថ្ងៃទី ១២ ខែមិថុនា នៅខេត្ត Bac Giang នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានបញ្ជាក់ថា គោលដៅជាឧត្តមគតិ ដែលបក្សនិងរដ្ឋវៀតណាមបានដាក់ចេញនោះ គឺការថែទាំ ជីវភាពទាំងខាងស្មារតី និងសម្ភារៈរបស់ប្រជាជន ធ្វើឲ្យប្រជាជនមានជីវភាពសម្បូរ ធូធារនិងសុភមង្គល។ វៀតណាមក៏បានទទួលស្គាល់សិទ្ធិមនុស្សតាំងពីរដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៤៦ រហូតមកដល់បច្ចុប្បន្ន ដោយកំណត់មនុស្សជាមជ្ឈភាព ជាកម្មវត្ថុ គោលដៅ និងជាកម្លាំងចលករនៃការអភិវឌ្ឍ ក្នុងនោះរួមទាំងវណ្ណៈកម្មករផងដែរ។
ធានានូវសិទ្ធិនិងផលប្រយោជន៍ខ្ពស់បំផុតសម្រាប់កម្មការិនី - ảnh 1លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធអញ្ជើញចូលរួមជំនួបសន្ទនាជាមួយកម្មករ កម្មការិនី។ (រូបថត៖ VOV)
កម្មវិធីជួបសំណេះសំណាលនិងសន្ទនានេះមានការចូលរួមពីកម្មករ កម្មការិនី ចំនួន ៤.៥០០នាក់ ដែលចូលរួមដោយផ្ទាល់នៅខេត្ត Bac Giang និងតាមប្រព័ន្ធ វីដេអូ តភ្ជាប់ជាមួយខេត្តក្រុងចំនួន ៦២ និងសហភាពសហព័ន្ធការងារវៀតណាម។ សម្រាប់ខាងរដ្ឋាភិបាល ក្រៅពីវត្តមានលោកនាយករដ្ឋមន្ត្រី Pham Minh Chinh ក៏មានថ្នាក់ ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធមួយចំនួនផងដែរ។ ជំនួបសន្ទនាបានដោះស្រាយ ការជំពាក់ជំពិនជាច្រើនរបស់កម្មករ កម្មការិនី ហើយបញ្ជាក់ពីការយកចិត្តទុកដាក់ របស់បក្ស រដ្ឋ រដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី និយោជក និងសហគមន៍សម្រាប់ កម្មករ កម្មការិនី។
កម្មករ កម្មការិនី ៣,៤ លាននាក់ទទួលបានជំនួយឧបត្ថម្ភខាងលំនៅដ្ឋានក្រោយជំងឺរាតត្បាត
ការដោះស្រាយនូវគោលនយោបាយជួយឧបត្ថម្ភដល់កូនៗជាសិស្សថ្នាក់ មត្តេយសិក្សារបស់កម្មករ កម្មការិនីដែលកំពុងធ្វើការនៅក្នុងមណ្ឌលឧស្សាហកម្ម មណ្ឌល កែច្នៃនាំចេញនិងគោលនយោបាយជួយឧបត្ថម្ភដល់កម្មករលើការជួលផ្ទះស្នាក់នៅ គឺជាបញ្ហាដែលត្រូវបានយកចិត្តទុកដាក់ក្រោយពីផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩។ យោងតាមរដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច លោក Dao Ngoc Dung បានចែករំលែកនៅជំនួបសន្ទនានេះថា ក្នុងរយៈពេលពីរឆ្នាំកន្លងមក នេះ វៀតណាមបានធ្វើសកម្មភាពយ៉ាងប្ដូរផ្ដាច់ក្នុងការដឹកនាំ ហើយចេញផ្សាយ គោលនយោបាយពាក់ព័ន្ធជាច្រើនដើម្បីជួយឧបត្ថម្ភកម្មករ កម្មការិនី រួមទាំងគោល នយោបាយ “មិនធ្លាប់មានពីមុនមក” ផងដែរ។
“ជាពិសេស ដូចជាសេចក្តីសម្រេចចិត្តលេខ ៦៨ ស្តីពីគោលនយោបាយជួយ ឧបត្ថម្ភកម្មការិនីក្នុងការបង្ការទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩ សេចក្តីសម្រេចចិត្ត លេខ ១១៦ ស្តីពីការជួយឧបត្ថម្ភកម្មការិនីពីមូលនិធិធានារ៉ាប់រងភាពអត់ការងារធ្វើ ជាសរុប មានអ្នកទទួលផលចំនួន ៥៥ លាននាក់ និងថវិកាចំនួន ៨១ លានលាន ដុងសម្រាប់ជួយឧបត្ថម្ភដល់កម្មការិនី។ ដូច្នេះហើយ គោលនយោបាយទាំងនេះបាន គ្របដណ្តប់យ៉ាងទូលំទូលាយជាស្ថាពរ។ ការផ្តល់ជំនួយដល់កូនបស់កម្មករដែល រងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ គឺជាខ្លឹមសារដែលត្រូវបានយកចិត្តទុកដាក់ក្នុង ការតាក់តែងគោលនយោបាយ។ កុមារកំព្រាដោយជំងឺរាតត្បាត ក៏ទទួលបាន គោលនយោបាយដោយឡែក; កុមារដែលម្តាយជា F១ F០ សម្រាលកូនក្នុង ដំណាក់កាលនោះក៏ត្រូវបានជួយឧបត្ថម្ភផងដែរ។ ដោយឡែកគោលនយោបាយ ជួយឧបត្ថម្ភខាងលំនៅឋាន ដើម្បីអនុវត្តសេចក្តីសម្រេចចិត្តរបស់រដ្ឋសភា ក៏ដូចជា កម្មវិធីស្ដារនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្រោយជំងឺរាតត្បាតនោះ នាបច្ចុប្បន្ននេះ បណ្ដាខេត្តក្រុងបានធ្វើបញ្ជីរួចរាល់ហើយ។ តាមការរំពឹងថា មនុស្សប្រមាណ ៣,៤លាននាក់នឹងទទួលបានជំនួយ”។
ទាក់ទងនឹងលំនៅដ្ឋានសង្គមសម្រាប់កម្មករ យោងតាមតំណាងក្រសួង សំណង់ឲ្យដឹងថា វៀតណាមបានវិនិយោគលើលំនៅដ្ឋានសង្គមចំនួន ៧,៣លាន ម៉ែត្រការ៉េ ដែលក្នុងនោះលំនៅដ្ឋានសម្រាប់កម្មករមានប្រហែល ២,៥ លានម៉ែត្រ ការ៉េ ដែលឆ្លើយតបនឹងតម្រូវការប្រមាណ ៤០%របស់កម្មករទូទាំងប្រទេស។ នា ពេលខាងមុខ រដ្ឋាភិបាលនឹងឆាប់បង្ហើយយន្តការ និងគោលនយោបាយជំរុញការ វិនិយោគអភិវឌ្ឍន៍លំនៅដ្ឋានសម្រាប់កម្មករ ហើយផ្ដល់មូលនិធិដីធ្លី ដើម្បីវិនិយោគ អភិវឌ្ឍន៍លំនៅដ្ឋានសម្រាប់កម្មករផងដែរ។
ធានានូវសិទ្ធិនិងផលប្រយោជន៍ខ្ពស់បំផុតសម្រាប់កម្មការិនី - ảnh 2ទិដ្ឋភាពនៅជំនួបសន្ទនា។ (រូបថត៖ VOV)
លើកកម្ពស់សុខុមាលភាពសម្រាប់កម្មករ
សុខុមាលភាពសង្គមតែងតែជាកង្វល់របស់កម្មករ។ សុខុមាលភាពល្អ មានន័យថា ជីវភាពកម្មករត្រូវបានធានា។ នៅក្នុងជំនួបសន្ទនានេះ រដ្ឋមន្ត្រីក្រសួង ការងារ យុទ្ធជនពិការ និងសង្គមកិច្ច លោក Dao Ngoc Dung បានឲ្យដឹងថា ក្នុងវិសោធនកម្មច្បាប់ធានារ៉ាប់រងសង្គម ក្រសួងបានសម្រេចរួចរាល់សំណុំឯកសារ ជាមួយនឹងគោលនយោបាយធានារ៉ាប់រងចំនួន ១១ ក្រុម; ក្នុងនោះការកែសម្រួលអាយុចូលនិវត្តន៍ត្រូវបានសម្រេចរួចរាល់ហើយដាក់ជូនរដ្ឋសភានៅឆ្នាំ២០២៣។ លោករដ្ឋមន្រ្តីបានបញ្ជាក់ថា៖
“យើងនឹងកាត់បន្ថយបន្តិចម្តងៗ ពេលវេលាបង់ថ្លៃធានារ៉ាប់រងសង្គម។ កាល ពីមុន យើងកំណត់ ២០ ឆ្នាំ។ សេចក្តីព្រាងច្បាប់បានកាត់បន្ថយជាបណ្តើរៗមក ត្រឹម ១៥ឆ្នាំ ហើយអាចមកដល់ ១០ឆ្នាំ ដោយស្មារតី “បង់ច្រើន ទទួលច្រើន បង់ តិច ទទួលតិច” ដើម្បីគោលការណ៍ធានារ៉ាប់រងតាមស្មារតីយុត្តិធម៌ និងការចែក រំលែក។ ទម្ទឹមនឹងនោះ សេចក្តីព្រាងច្បាប់នេះ ក៏បង្កើនការតភ្ជាប់រវាងក្រុម ធានារ៉ាប់រងសង្គម ដោយធានាផលប្រយោជន៍សម្រាប់កម្មការិនីផងដែរ”។
នៅចំពោះមុខបំណងប្រាថ្នារបស់កម្មការិនីដែលចង់មានជំនាញរឹងមាំ ដើម្បី មានប្រាក់ចំណូលខ្ពស់ ជីវភាពរស់នៅស្ថិរភាព រួមវិភាគទានបានយ៉ាងច្រើន ដល់អាជីវកម្ម និងប្រទេសជាតិ នាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh បានឲ្យដឹងថា៖
“នេះជាតម្រូវការស្របច្បាប់របស់កម្មការិនីនិងកម្មករ។ រដ្ឋាភិបាលមានគោល ជំហររួចហើយ។ នាពេលថ្មីៗនេះ ក្នុងកម្មវិធីដើមឆ្នាំអំពីការរៀបចំដើមទុនវិនិ យោគរយៈពេលមធ្យម រដ្ឋាភិបាល និងនាយករដ្ឋមន្ត្រីរដ្ឋាភិបាលបានពិភាក្សា ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ អំពីការចំណាយថវិកាចំនួន ២ លានលានដុង សម្រាប់ការបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីលើកកំពស់គុណភាពបណ្តុះបណ្តាល វិជ្ជាជីវៈសម្រាប់កម្មករ។ ដូច្នេះហើយ ការទទួលខុសត្រូវរបស់កម្មវត្ថុពាក់ព័ន្ធ ដូចជា កម្មករគឺត្រូវខិតខំប្រឹងប្រែង ការគ្រប់គ្រងរបស់រដ្ឋត្រូវមានគោលនយោបាយ យន្តការ រៀបចំអនុវត្តឲ្យបានល្អ; បណ្ដាមូលដ្ឋានត្រូវតែចូលរួមដោះស្រាយ បញ្ហារួមនេះឲ្យមានរបៀបរៀបរយ រឹងមាំនិងមានប្រសិទ្ធភាពតាមជំហាន នីមួយៗ”។
កម្មករ កម្មការិនី គឺជាកម្មវត្ថុមួយក្នុងចំណោមកម្មវត្ថុដើម្បីអនុវត្តន៍គោលដៅ អភិវឌ្ឍន៍ និងកសាងឧស្សាហកម្មទំនើប។ ដូច្នេះ ការយកចិត្តទុកដាក់ ថែទាំដល់ កម្មករ កម្មការិនី ធានាសិទ្ធិ និងផលប្រយោជន៍ខ្ពស់បំផុតសម្រាប់កម្មការិនី នឹងរួម ចំណែកប្រកបដោយប្រសិទ្ធភាពក្នុងបុព្វហេតុកសាងប្រទេសជាតិ ព្រមទាំង ក៏ជាការធានាសន្តិសុខសង្គមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ