ធានាសិទ្ធិមនុស្សចំពោះមុខផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ

(VOVworld)-នៅខាងក្រៅកិច្ចប្រជុំលើកទី៣២ ក្រុមប្រឹក្សាសិទ្ធិមនុស្សអ.ស.ប ដែល
ប្រព្រឹត្តទៅនៅក្រុង Geneva ប្រទេសស្វីសនាពេលថ្មីៗនេះ វៀតណាមបាន រួមជាមួយ
ប្រទេស៣ក្នុងក្រុមស្នូលដែលផ្តើមឲ្យមានការជម្រុញកិច្ចពិភាគ្សាស្តីពីផលប៉ះពាល់
របស់បម្រែបម្រួលអាកាសធាតុទៅលើសិទ្ធិមនុស្ស។ សកម្មភាពនេះបានបន្តអះ
អាងនូវគោលនយោបាយរបស់វៀតណាមក្នុងការធានាសិទ្ធិមនុស្ស ជាពិសេសគឺ
 ក្រុមងាយរងគ្រោះក្នុងសង្គម។

ធានាសិទ្ធិមនុស្សចំពោះមុខផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ - ảnh 1
ឯកអគ្គរដ្ឋទូតលោក Nguyen Trung Thanh ប្រធានក្រុមបេសកកម្មវៀតណាមអមអ.ស.បថ្លែងមតិក្នុងសិក្ខាសាលាមួយ


        ស្ថិតក្នុងចំណោម៥ប្រទេសងាយរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារ
 បម្រែបម្រួលអាកាសធាតុ វៀតណាមបានយល់ច្បាស់ពីសារៈសំខាន់ក្នុងការទប់
ទល់ ជាពិសេសគឺផ្តោតសំខាន់ទៅលើការងារគួបផ្សំ វិធានការការពារសុខភាព
សហគមន៍ ក្រុមងាយរងគ្រោះក្នុងសង្គម ធានាសិទ្ធិ ស្បៀងអាហារ ទីជំរក និង
បញ្ហាអប់រំ ចូលក្នុងកម្មវិធីនិងគោលនយោបាយជាតិ ស្តីពី ការប្រែប្រួលអាកាស
ធាតុ។

        មនសិការនិងធ្វើសកម្មភាព

        តាមការព្យាករណ៍ថា ពីឥឡូវនេះរហូតដល់ចុងសតវត្សទី២១ កំណើន
សីតុណ្ហភាពជាមធ្យមនៅវៀតណាមគឺពី២ដល់៣ អង្សាC នាំឱ្យមានការកើនឡើង
 កម្រិតទឹកសមុទ្រ ហើយប៉ះពាល់ផ្ទាល់ទៅលើចំនួនប្រជាជនវៀតណាមពី១០ដល់
 ១២% ហើយបណ្តាលឱ្យមានការខូចខាត ១០%នៃ GDP។

        ជាច្បាស់ណាស់ថា បម្រែបម្រួលអាកាសធាតុបាននិងកំពុងអាក្រក់ទៅៗ ពី
មួយថ្ងៃទៅមួយថ្ងៃ ពោលគឺទឹកជំនន់និងគ្រោះរាំងស្ងួតអូសបន្លាយ ស៊ីតុណ្ហភាព
កើនឡើង តាមនោះជះឥទ្ធិពលអសកម្មផ្ទាល់ឬប្រយោលទៅលើសុខភាពរបស់
មនុស្ស ដោយការខ្វះទឹក ជំងឺរីករាលដាន និងជំងឺស្មារតីជាដើម។ ផលប៉ះពាល់
អវិជ្ជមាននេះគឺមើលឃើញច្បាស់នៅក្រុមងាយរងគ្រោះដូចជានារី ជនចាស់ជរា
កុមារនិងជនពិការ។ ចំពោះគ្រួសារក្រីក្រវិញ ផ្ទះបណ្តោះអាសន្ននៅយាមមាត់ស្ទឹង
 ទន្លៃ នាំឲ្យងាយរងផលប៉ះពាល់ដោយ ការរអិលបាក់ដី ទឹកជំនន់ ប្រភពទឹកត្រូវ
ពុល មិនធានាបានជីវភាពរស់នៅប្រចាំថ្ងៃ។

ធានាសិទ្ធិមនុស្សចំពោះមុខផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ - ảnh 2
ឯកអគ្គរដ្ឋទូត EU ជួបមុខជាមួួយអ្នកយកព័ត៌មាន


        ជាប្រទេសមួយកំពុងអភិវឌ្ឍន៍ ដូច្នេះ ផលប៉ះពាល់ទាំងនេះទៅលើ វៀត
ណាមគឺធំធេងណាស់ ហើយវៀតណាមបានអនុវត្តវិធានការជាច្រើនសំដៅ
ទប់ទល់នឹងផលវិបាកដោយបម្រែបម្រួលអាកាសធាតុបណ្តាលឡើង។

        ខំប្រឹងប្រែងជម្រុញកិច្ចសហប្រតិបត្តិការអន្តរជាតិ

        ទន្ទឹមនឹងការប្រមូលផ្តុំប្រភពកម្លាំងពលំនិងមានសកម្មភាពជាក់ស្តែងតាម
រយៈប្រព័ន្ធគោលនយោបាយសាធារណ ផ្តល់អាទិភាពសម្រាប់ក្រុមងាយរងគ្រោះ
នោះ វៀតណាមបានសកម្មជម្រុញកិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យ នេះ
 ព្រមទាំងអនុវត្តប្រកបដោយប្រសិទ្ធិភាពនូវការសន្យាអន្តរជាតិទាក់ទិននានា​។
នៅខាងក្រៅកិច្ចប្រជុំលើកទី៣២ ក្រុមប្រឹក្សាសិទ្ធិមនុស្សអ.ស.ប វៀតណាម បាន
អះអាងសារជាថ្មី នូវការសន្យារួមជាមួយប្រទេសក្នុងក្រុមស្នូលជម្រុញការ ពិ
ភាគ្សាអំពីផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុទៅលើសិទ្ធិមនុស្សនៅ ក្រុម
ប្រឹក្សាសិទ្ធិមនុស្ស ដែលមុនបង្អស់គឺឧទ្ទេសនាមនូវសេចក្តីព្រាងស្តីពីផល ប៉ះ
ពាល់នៃបម្រែបម្រួលអាកាសធាតុទៅលើការទទួលយកសិទ្ធិរបស់កុមារ មុននឹង
ដាក់ជូនកិច្ចប្រជុំលើកទី៣២ក្រុមប្រឹក្សាអ.ស.ប អនុម័ត។ វៀតណាមក៏ បានសង្កត់
ធ្ងន់នូវសារសំខាន់នៃការជម្រុញសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ ចំពោះដំណើការ
កាត់បន្ថយភាពក្រីក្រ អំពាវនាវសហគមន៍អន្តរជាតិ ធ្វើសកម្ម ភាពជាក់ស្តែងថែម
ទៀត សំដៅធានាថា ជនក្រីក្រក៏បានទទួលអត្ថប្រយោជន៍ពីសមិទ្ធិ អភិវឌ្ឍន៍សេដ្ឋ
កិច្ចសង្គម។ ទន្ទឹមជាមួយគ្នានោះ វៀតណាមក៏បានអះអាងថា នឹងបន្ត ខំប្រឹងប្រែង
សម្រេចនូវគោលដៅអភិវឌ្ឍន៍សហសវត្សនៅសេសសល់ និងឆ្ពោះ ទៅអនុវត្តគោល
ដៅអភិវឌ្ឍន៍និរន្តរភាព ព្រមទាំងត្រៀមជាស្រេចសហប្រតិបត្តិ​ការនិងជួយឧបត្ថម្ភ
ប្រទេសនានាចំពោះបញ្ហាកាត់បន្ថយភាពក្រីក្រ។

        រួមជាមួយការងារគួបផ្សំវិធានការការពារសុខភាពសហគមន៍ ធានាសិទ្ធិ
ស្បៀងអាហារ និងអប់រំចូលក្នុងបណ្តាកម្មវិធីនិងគោលនយោបាយជាតិអំពីការ
ទប់ទល់នឹងបម្រែបម្រួលអាកាសធាតុនោះ វៀតណាមបានយកចិត្តទុកដាក់ជា
ពិសេសលើការងារធានាផលប្រយោជន៍របស់ក្រុមងាយរងគ្រោះក្នុងសង្គម ដូចជា
នារី កុមារ ជនចាស់ជរា និងជនពិការផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ