ធ្វើសកម្មភាពដើម្បីវៀតណាមវិបុលភាព

(VOVWORLD) -យុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម សំរាប់ដំណាក់កាល ២០២១-២០៣០ មានអត្ថន័យដ៏សំខាន់ពិសេសក្នុងការនាំវៀតណាមបន្តអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនិងប្រកបដោយចីរភាព ចេញពីបណ្តាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាបនាឆ្នាំ ២០៣០ និងអនុវត្តន៍ជាក់ស្ដែងនូវសេចក្តីប្រាថ្នាក្លាយទៅជាប្រទេសវិបុលភាពនាក្នុងឱកាសរំលឹកខួបលើកទី ១០០ នៃទិវាបង្កើតរដ្ឋ  (ថ្ងៃទី២ ខែកញ្ញា ឆ្នាំ ១៩៤៥ - ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០៤៥) ។

វៀតណាមកសាងយុទ្ធសាស្ត្រអភិវឌ្ឍន៍សំរាប់ដំណាក់កាល ២០២១-២០៣០ក្នុងបរិបទដែលអន្តរជាតិ និងតំបន់មានការវិវឌ្ឍយ៉ាងស្មុគ្រស្មាញ។ ក្នុងស្ថានភាពនេះ រដ្ឋាភិ បាលវៀតណាមបានកំណត់ថា ត្រូវបន្តអនុវត្តន៍យុទ្ធសាស្ត្រលោតផ្លោះចំនួន ៣ ស្ដីពីការសុក្រិតរបៀបរបបអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងពង្រីកប្រភពធនធានមនុស្សជាមួយនឹងទស្សននានា។ ទាំងនេះក៏ជាតម្លៃស្នូលនៃអនុសាសន៍ ដែលត្រូវបានអ្នកជំនាញជាតិ និងអន្តរជាតិលើកឡើង នៅក្នុងវេទិកាកំណែទម្រង់ និងអភិវឌ្ឍន៍វៀត ណាមនាឆ្នាំ ២០១៩ នៅទីក្រុងហាណូយកាលពីថ្ងៃទី ២១ ខែធ្នូកន្លងទៅ។

ឆ្ពោះទៅរករបៀបរបបសេដ្ឋកិច្ចទីផ្សារទំនើប និងសមាហរណកម្ម

ការធ្វើកំណែទម្រង់របៀបរប គឺជាដំណើរការជាបន្តបន្ទាប់ ហេតុដូច្នេះហើយ ដើម្បីអភិវឌ្ឍន៍ទៅមុខ វៀតណាមមិនអាចបញ្ឈប់ដំណើរការធ្វើកំណែទម្រង់របបៀបរបបបានឡើយ។ការកសាងនិងសុក្រិតសេដ្ឋកិច្ចទីផ្សារគឺជាភារកិច្ចយុទ្ធសាស្ត្រជាវិជ្ជមាន បង្កើតកម្លាំងចលករអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនិងប្រកបដោយចីរភាព ជំរុញការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើវិញ ដែលផ្សារភ្ជាប់រូបសណ្ឋានកំណើន ជំរុញឧស្សាហូបនីយកម្មនិងទំនើបភាវូបនីយកម្ម នាំវៀតណាមចេញពីក្រុមប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាបយ៉ាងឆាប់ៗ ដើម្បីឈានចូលក្រុមប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់។ លោកបណ្ឌិត Cao Viet Sinh អតីតអនុរដ្ឋមន្រ្តីក្រសួងផែនការនិងវិនិយោគវៀតណាមបានឲ្យដឹងថា៖ “ដំបូងឡើយ គឺវៀតណាមត្រូវសុក្រិតរាល់ដំណើរការផ្ទេរប្ដូរទៅជាខឿនសេដ្ឋកិច្ចទីផ្សារទំនើប និងធ្វើសមាហរណកម្មជាមួយអន្តរជាតិ។ ទីពីរគឺ ធ្វើឲ្យទីផ្សារ ជាពិសេសទីផ្សារដែលមានកត្តាផលិតកម្ម ប្រតិបត្តិការយ៉ាងពេញលេញ និងត្រឹមត្រូវ ហើយក្លាយទៅជាកត្តាសម្រេចក្នុងការពង្រីក និងបែងចែកប្រភពកម្លាំងក្នុងសង្គម។ ទីបីគឺ រដ្ឋបន្តកាត់បន្ថយនិងផ្លាស់ប្តូរតួនាទីនិងមុខងាររបស់ខ្លួន ដោយ ផ្លាស់ប្តូរតួនាទីនិងមុខងាររបស់ទីផ្សារ និងទំនាក់ទំនងរវាងរដ្ឋនិងទីផ្សារ។ ទីបួនគឺ រដ្ឋគប្បីបន្តផ្ដោតសំខាន់លើការកសាង និងសុក្រិតនីតិរដ្ឋ បន្តពង្រីក និងប្រតិបត្តិប្រជាធិបតេយ្យ ធានាអនុវត្តន៍រាល់សិទ្ធិ

មនុស្ស ននិងសិទ្ធិពលរដ្ឋយ៉ាងពេញលេញ និងជាកស្ដែង។ ទន្តឹមនឹងនេះបង្កើតរចនាសម្ព័ន្ធអភិបាលកិច្ចជាតិដោយគ្មានការខ្វែងគំនិតគ្នាអំពីផលប្រយោជន៍ជាដើម។

ផ្លាស់ប្ដូរថ្មីប្របដោយការច្នៃប្រឌិត ដើម្បីរួចផុតពីអន្ទាក់ប្រាក់ចំណូលមធ្យម

តាមការវាយតម្លៃរបស់ក្រុមអ្នកជំនាញថា នាបច្ចុប្បន្ននេះ វៀតណាមកំពុងស្ថិតនៅក្នុងរបត់ដ៏សំខាន់មួយ។ ហេតុដូច្នេះហើយ រាល់ការសម្រេចរបស់រដ្ឋាភិបាលអំពីទ្រង់ទ្រាយ និងល្បឿនផ្លាស់ប្ដូរថ្មីប្រកបដោយការច្នៃប្រឌិត និងរបៀបផ្លាស់ប្ដូរថ្មីប្រកបដោយការច្នៃប្រឌិត ដើម្បីនាំមកនូលផលប្រយោជន៍ នឹងជះឥទ្ធិពលដល់ការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់វៀតណាម។ លោកស្រី Caitlin Wiesen ប្រធានតំណាងនៃកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) ប្រចាំនៅវៀតណាមបានលើកឡើងថា៖ “នៅវៀតណាម យើងត្រូវជំរុញការផ្លាស់ប្ដូរថ្មី ច្នៃប្រឌិតដោយជំរុញការរីកសុះសាយនៃបច្ចេកវិទ្យា ផ្អែកលើចំនួនសហគ្រាស ដែលប្រើប្រាស់បច្ចេកវិទ្យា និងកម្រិតនៃការជ្រៀតចូលបច្ចេកវិទ្យា។ ប្រការដ៏សំខាន់គឺ ទាំងបុរស និងស្ត្រីគឺត្រូវចូលរួម ជាពិសេសគឺមនុស្សនៅពីក្រោយ និងមនុស្សងាយរងគ្រោះ ដើម្បីជំរុញការផ្លាស់ប្ដូរថ្មី ច្នៃប្រឌិត ដើម្បីមនុស្សគ្រប់រូប។ លើសពីនេះទៅទៀត រដ្ឋាភិបាលត្រូវដើរតួយ៉ាងសំខាន់ មិនត្រឹមតែវិនិយោគទៅលើរបៀបរបបប៉ុណ្ណោះទេ ថែមទាំងបង្កើតប្រព័ន្ធអេកូឡូស៊ីសម្រាប់ការច្នៃប្រឌិតទៀតផង។

ធ្វើសកម្មភាពដើម្បីវៀតណាមវិបុលភាព

នាបច្ចុប្បន្ននេះ វៀតណាមកំពុងឆ្ពោះទៅរកគោលដៅក្លាយទៅជាប្រទេសឧស្សាហកម្មមួយដែលមានកំរិតប្រាក់ចំណូលមធ្យមខ្ពស់ មានរបៀបរបបសេដ្ឋកិច្ចពេញលេញតាមស្តង់ដារទូទៅនៃទីផ្សារទំនើប និង

សមាហរណកម្មអន្តរជាតិ  មានផលិតភាពការងារនិងការប្រកួតប្រជែងខ្ពស់ ធានាភាពសុខដុមរវាងកំណើនសេដ្ឋកិច្ចនិងការអភិវឌ្ឍវប្បធម៌ ការអភិវឌ្ឍមនុស្ស អនុវត្តន៍ភាពជឿនលឿន សមភាពសង្គម ធានាសុខុមាលភាពសង្គម ការពារបរិស្ថាន និងអភិវឌ្ឍន៍សង្គមប្រកបដោយចីរភាព។

លោក Bui Tat Thang អតីតប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រអភិវឌ្ឍន៍ នៃក្រសួងផែនការនិងវិនិយោគបានលើកឡើងអំពីទិសដៅសំខាន់ៗចំនួន ៦ ដើម្បី វៀតណាមក្លាយទៅជាប្រទេសអភិវឌ្ឍន៍នាឆ្នាំ ២០៣០ និងចក្ខុវិស័យ ដល់ឆ្នាំ ២០៤៥ ដូច្នេះថា៖ “ដំបូងឡើយ គឺលើកកម្ពស់គុណភាពនៃរបៀបរបបសេដ្ឋកិច្ចទីផ្សារ តាមទិសសង្គមនិយម ដោះស្រាយល្អថែមទៀតនូវទំនាក់ទំនងរវាងរដ្ឋ ទីផ្សារ និងសង្គម។ ទីពីរគឺ បន្តជំរុញការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចយ៉ាងជាក់ស្ដែង ដើម្បីកំណត់រូបសណ្ឋានកំណើនសេដ្ឋកិច្ចថ្មី។ ទីបីគឺអភិវឌ្ឍន៍វិទ្យាសាស្ត្រ - បច្ចេកវិទ្យា និងការផ្លាស់ប្ដូរថ្មីប្រដោយការច្នៃប្រឌិតយ៉ាងខ្លាំងក្លា។ ទីបួនគឺ អភិវឌ្ឍន៍បណ្តាញហេដ្ឋារចនាសម្ព័ន្ធនិងប្រព័ន្ធទីក្រុង។ ទីប្រាំគឺ ផ្តោតលើការអភិវឌ្ឍមនុស្សនិងវប្បធម៌ - សង្គម។ ទីប្រាំមួយគឺ  ការពារបរិស្ថានល្អ ប្រើប្រាស់ប្រភពធនធានប្រកបដោយប្រសិទ្ធភាព និងទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ“។

រាល់ការវាយតម្លៃ និងសំណើររបស់ក្រុមអ្នកជំនាញជាតិនិងអន្តរជាតិនៅក្នុងវេទិកាកំណែទម្រង់និងអភិវឌ្ឍន៍វៀតណាមឆ្នាំ ២០១៩ ត្រូវបាននាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc វាយតម្លៃខ្ពស់ ហើយត្រូវបានចាត់ទុកជាឯកសារដ៏មានតម្លៃ ដែលមានលក្ខណៈតម្រង់ទិសដៅដៅខ្ពស់សម្រាប់វៀតណាម នាំវៀតណាមក្លាយទៅជាប្រទេសឧស្សាហកម្មខ្លាំងមាំមួន ក្នុងក្រុមប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ ២០២០ និងក្លាយជាទៅប្រទេសឧស្សាហកម្មទំនើបតាមទិសសង្គមនិយមនាឆ្នាំ ២០៤៥ ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ