ធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងកូរ៉េខាងត្បូង

(VOVWORLD) - ទទួលការអញ្ជើញរបស់នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋកូរ៉េ លោក Han Duck Soo និងលោកជំទាវ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh និងលោក ជំទាវនឹងអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅកូរ៉េខាងត្បូងចាប់ពីថ្ងៃទី ៣០ ខែ មិថុនា ដល់ថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០២៤។ ដំណើរទស្សនកិច្ចប្រព្រឹត្តទៅក្នុងបរិបទ ដែលទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ (បង្កើតឡើងក្នុងឆ្នាំ ២០២២) រវាងវៀតណាម និងកូរ៉េខាងត្បូងកំពុងអភិវឌ្ឍន៍យ៉ាងល្អប្រសើរ។ ដំណើរទស្សនកិច្ចរួមចំណែកធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងទ្វេភាគីវៀតណាម-កូរ៉េខាងត្បូង។

ធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងកូរ៉េខាងត្បូង - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh និងលោកជំទាវ។ (រូបថត៖ VOV)

ទំនាក់ទំនងសហប្រតិបត្តិការគំរូនៅក្នុងបរិបទពិភពលោកដ៏ពោរពេញដោយការប្រែប្រួល

ក្នុងរយៈពេលជិត ៣២ ឆ្នាំបន្ទាប់ពីការបង្កើតទំនាក់ទំនងការទូត (១៩៩២-២០២៤) ទំនាក់ទំនងវៀតណាម និងកូរ៉េខាងត្បូងមានការរីកចម្រើនគួរឲ្យកត់សម្គាល់ជាមួយនឹងសញ្ញាសម្គាល់សំខាន់ៗ ចាប់ពីភាពជាដៃគូគ្រប់ជ្រុងជ្រោយនៅឆ្នាំ ២០០១ ដល់ភាពជាដៃគូយុទ្ធសាស្ត្រឆ្នាំ ២០០៩ និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយឆ្នាំ ២០២២។ ទំនាក់ទំនងវៀតណាម-កូរ៉េខាងត្បូងត្រូវបានជំរុញទាំងបរិមាណ និងគុណភាព ក្នុងបរិបទដែលពិភពលោកមានការប្រែប្រួលជាច្រើនដែលមិនអាចទាយទុកជាមុនបាន។ ប្រទេសទាំងពីរបានក្លាយជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់គ្នាទៅវិញទៅមកជាមួយ នឹងទំហំពាណិជ្ជកម្មជិត ១០០ ពាន់លានដុល្លារអាមេរិក។ កូរ៉េខាងត្បូងបន្តចាត់ទុក វៀតណាមជាដៃគូស្នូលក្នុងការអនុវត្តគោលនយោបាយក្នុងតំបន់ រួមទាំងយុទ្ធសាស្ត្រ មហាសមុទ្រឥណ្ឌូប៉ាស៊ីហ្វិក និងគំនិតផ្តួចផ្តើមសាមគ្គីភាពអាស៊ាន-កូរ៉េខាងត្បូង។

ទំនាក់ទំនងទ្វេភាគីវៀតណាម-កូរ៉េខាងត្បូងត្រូវបានពង្រីកលើគ្រប់វិស័យ ផ្តោតសំខាន់ លើសេដ្ឋកិច្ច និងវិនិយោគ។ កូរ៉េខាងត្បូងបានរក្សាឋានៈជាវិនិយោគិនលេខ១នៅ វៀតណាម លេខ២ក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ (ODA) និងទេសចរណ៍ និង លេខ៣ក្នុងកិច្ចសហប្រតិបត្តិការពលកម្ម។ ចំណែកវៀតណាមគឺជាដៃគូមួយក្នុង ចំណោមដៃគូពាណិជ្ជកម្មដ៏សំខាន់បំផុតទាំង៣របស់កូរ៉េខាងត្បូង ដោយប្រទេស ទាំងពីរកំពុងឆ្ពោះទៅរកគោលដៅទំហំពាណិជ្ជកម្មចំនួន ១៥០ ពាន់លានដុល្លារ អាមេរិកនៅឆ្នាំ ២០៣០។ កូរ៉េខាងត្បូងនិងវៀតណាមបានកំណត់ភាគីទាំងពីរជាដៃគូសហប្រតិបត្តិការមិន អាចកាត់ផ្តាច់បានរបស់គ្នា ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។

ដើម្បីសម្រេចបាននូវគោលដៅនេះ ក្នុងរយៈពេលកន្លងមក ភាគីទាំងពីរបានពង្រីក និងបង្កើនដោយឥតឈប់ឈរនូវកិច្ចសហប្រតិបត្តិការលើវិស័យថ្មីៗ ដូចជាសន្តិសុខ សេដ្ឋកិច្ច វិទ្យាសាស្ត្រ-បច្ចេកវិទ្យា បច្ចេកវិទ្យាឌីជីថល និងការប្រែប្រួលអាកាសធាតុ ការបណ្តុះបណ្តាលធនធានមនុស្ស វប្បធម៌ ជាដើម។

កត្តាមនុស្សបង្កើតអត្តសញ្ញាណវប្បធម៌វៀតណាម-កូរ៉េខាងត្បូង

ចំណុចពិសេសក្នុងទំនាក់ទំនងវៀតណាម-កូរ៉េខាងត្បូង គឺការរួមវិភាគទាននៃការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។ បច្ចុប្បន្ននេះ ប្រទេសនីមួយៗមានសហគមន៍ ប្រមាណ ២០ ម៉ឺននាក់ដែលកំពុងរស់នៅ សិក្សា និងធ្វើការនៅប្រទេសម្ខាងទៀត ក្នុង នោះមានគ្រួសារពហុវប្បធម៌វៀតណាម-កូរ៉េខាងត្បូងប្រហែល ៩ ម៉ឺនគ្រួសារ។ សហគមន៍នេះ រួមទាំងគ្រួសារពហុវប្បធម៌ កំពុងដើរតួនាទីជាស្ពានមួយ រួមចំណែកជំរុញកិច្ច សហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ការវិនិយោគ វិទ្យាសាស្ត្រ-បច្ចេកវិទ្យា និងការ អភិវឌ្ឍធនធានមនុស្សរវាងប្រទេសទាំងពីរ។ ពលករវៀតណាមដែលកំពុងធ្វើការនៅ កូរ៉េខាងត្បូងបានរួមចំណែកគួរឲ្យកត់សម្គាល់ក្នុងការអភិវឌ្ឍឧស្សាហកម្មសំខាន់ៗ របស់ប្រទេសនេះ។

កូរ៉េខាងត្បូងក៏កំពុងបង្កើនការអប់រំ ២ ភាសា និងជួយឧបត្ថម្ភការបណ្ដុះបណ្ដាល វិជ្ជាជីវៈជាភាសាកូរ៉េខាងត្បូង និងវៀតណាម ដើម្បីឲ្យកុមារក្នុងគ្រួសារពហុវប្បធម៌ វៀតណាម-កូរ៉េខាងត្បូងអាចធំធាត់ប្រកបដោយសុខភាពល្អ ធ្វើជាស្ពានតភ្ជាប់រវាង កូរ៉េខាងត្បូង និងវៀតណាម។

ការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសទាំងពីរ ជាពិសេសជំនាន់វ័យក្មេងបានរួម ចំណែកយ៉ាងសំខាន់ក្នុងការបង្កើតភាពជិតស្និទ្ធរវាងប្រទេសទាំងពីរ។

ធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងកូរ៉េខាងត្បូង - ảnh 2ការផ្គុំផលិតផលនៅក្រុមហ៊ុន Samsung Vietnam (សួនឧស្សាហកម្ម Que Vo - Bac Ninh)។ (រូបថត៖ TTXVN)

គោលដៅរួមនៃការដើរតួនាទីកាន់តែធំនៅលើឆាកអន្តរជាតិ

រដ្ឋាភិបាលកូរ៉េខាងត្បូងបានកំណត់ចក្ខុវិស័យជាយុទ្ធសាស្ត្រនោះគឺក្លាយជា «ប្រទេសសសរស្តម្ភ
សកល»។ វៀតណាមជាមួយនឹងឋានៈអន្តរជាតិកាន់តែប្រសើរឡើង ក៏កំពុងខិតខំដើរតួនាទីកាន់តែធំនៅលើឆាកអន្តរជាតិផងដែរ។ ដូច្នេះ ប្រទេសទាំងពីរមានតម្រូវការកាន់តែច្រើនក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើបញ្ហាតំបន់ និងអន្តរជាតិសំខាន់ៗ ក្នុងនាមជា “ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ”។

កូរ៉េខាងត្បូងនិងវៀតណាមកំពុងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងកម្រិតអាស៊ាន ដែលជាយន្តការសហប្រតិបត្តិការសំខាន់ក្នុងតំបន់។ ជាពិសេសក្នុងរយៈពេល ៣ ឆ្នាំកន្លងមកនេះ វៀតណាមបានដើរតួនាទីនាំមុខក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ រវាងកូរ៉េខាងត្បូង និងអាស៊ាន ក្នុងនាមជាអ្នកសម្របសម្រួលកិច្ចសន្ទនាកូរ៉េខាងត្បូង-អាស៊ាន។ វៀតណាមក៏គាំទ្រជានិច្ចដល់កិច្ចខិតខំប្រឹងប្រែងរបស់កូរ៉េខាងត្បូងក្នុងការ ដោះស្រាយបញ្ហានុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េដោយសន្តិវិធី។ វៀតណាម និងកូរ៉េខាង ត្បូងក៏កំពុងដើរតួនាទីសំខាន់រួមគ្នាក្នុងការប្រែក្លាយវិបត្តិអាកាសធាតុទៅជាកំណើន បៃតង និងឱកាសថ្មីផងដែរ។

ដោយឈរលើមូលដ្ឋានគ្រឹះនៃទំនាក់ទំនងដែលកំពុងរីកចម្រើនយ៉ាងល្អប្រសើរ ដំណើរទស្សនកិច្ចផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទៅកាន់កូរ៉េ ខាងត្បូងលើកនេះ មានអត្ថន័យសំខាន់ ដោយបើកយថាទស្សន៍ថ្មីជាច្រើនសម្រាប់ភាព ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-កូរ៉េខាងត្បូងនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ