នៅខាងក្រោយការដែល អ៊ុយក្រែនបដិសេដ្ឋការចុះហត្ថលេខា លើកិច្ចព្រមព្រៀងជាមួយEU

Vovworld-ត្រូវបានចាត់ទុកជាខឿនសេដ្ឋកិច្ច១ពោរពេញទៅដោយសក្តានុភាពប៉ុន្តែ
អ៊ុ​យក្រែន​កំពុង​ប្រឈមមុខនឹងការលំ​បាកជាច្រើនដែលក្នុងនោះមានកំណើនថយ
ចុះ   អត្រាបាត់ការងារធ្វើនិងអតិផរណាកើនខ្ពស់។បើសិនជាប្រទេសនេះចុះហត្ថ
លេខាលើកិច្ចព្រមព្រៀង​សហប្រតិបត្តិការខាងសេដ្ឋកិច្ចជាមួយEUនោះEUនឹងលុប
បំ​បាត់ចោល៩៨%នៃរបងព​ន្ឋរដ្ឋាការសំរាប់ទំនិញដែល​អ៊ុ​យក្រែននាំចូលនៅ​ទីផ្សារ
EU។ជាងនេះទៅទៀតជារៀងរាល់ឆ្នាំ​អ៊ុ​យក្រែន​នឹងទទួលបានផលចំណេញគិតជា
ប្រាក់ប្រមាណ៥០០លានអ៊ឺរូទៀតផង។ប្តូរទៅវិញ Kievនឹងកាត់បន្ថយចំណាយថវិការ
ហួសកំរិតនិងបង្កើតំលៃឧស្ម័នដុត។ក្នុងពេលនោះ រុស្ស៊ី សន្យាថានឹងវិនិយោគទុនរាប់
សិបពាន់លានដុល្លារអាមេរិកចូលមក អ៊ុ​យក្រែន។នេះជា​ហេតុផលដែលប្រធានាធិបតី
អ៊ុ​យក្រែនលោកViktorYanukovych បដិសេដ្ឋការចុះហត្ថលេខាលើព្រមព្រៀង​បង្កើន
ទំនាក់ទំនងសេដ្ឋកិច្ចរជាមួយប្រទេសចំនួន២៨ជាសមាជិកEU។
ភាពតាន​តឹងខាងនយោបាយពុំមានទីបញ្ចប់
សភាព​ការណ៍ អ៊ុ​យក្រែនពិបាកត្រួតពិនិត្យក្រោយរយះពេលជិត៣សប្តាហ៍កន្លងទៅ​
អ៊ុ​យក្រែនធ្លាក់ក្នុងវិបត្តិនយោបាយនិងសាមគ្គីភាពជាតិត្រូវបែកបាក់។ការធ្វើបាតុកម្ម
ទ្រង់ទ្រាយធំកាន់តែបានកើន​ឡើងនៅប្រទេសនេះ។នាប៉ុន្មានថ្ងៃជិតៗនេះបាតុករ
បានទាមទារអោយយកអ្នកដែលបានចេញបទបញ្ជាបង្រ្កាបបាតុករទៅជំនុំជំរះ​ដោះលែង
អ្នកទោសនយោបាយដែលក្នុងនោះមានអតីតនាយករដ្ឋមន្រ្តី Timoshenko ផងនិងរំសា
រដ្ឋាភិបាល។ល។ភាគីប្រឆាំងនៅអោយដឹងថែមទៀតថា៖គេកំពុងត្រៀមរៀបចំឲ្យការ
ធ្វើបាតុកម្មទ្រង់ទ្រាយធំជាងនេះទៅទៀតក្រោយពីបាតុករ ជិត៣សែននាក់បានចូល
រួមការធ្វើបាតុកម្មលើដងវិថីនាចុងសប្តាហ៍កន្លងទៅនេះ។​ក្នុងពេលជាមួយគ្នានោះ
មហាជនគាំទ្រប្រធានាធិបតីនិងមាននិន្នាការជិតស្និទជាមួយរុស្ស៊ី ក៍បានរៀ​បចំការធ្វើ
បាតុកម្មនៅកន្លែងក្បែរអាគាររដ្ឋសភា។ក្នុងគោលដៅសម្រាលសភាពការណ៍ លោក
ViktorYanukovychបានបញ្ឈប់ដំណែងអភិបាលទីក្រុង Kiev ចំពោះលោក Alexxandre
Popov  និងលោកVladimir Sivkovitchជាជនទទួលបន្ទុកបញ្ហាសន្តិសុខនិងយោធារបស់
អ៊ុ​យក្រែនបន្ទាប់ពីការបង្រ្កាបបាតុករនាថ្ងៃទី៣០វិច្ឆកាកន្លងទៅនេះ ។លោកViktor
Yanukovychបានអះអាងថា៖ កិច្ច ព្រមព្រៀង​ដែលបាន​ចុះហត្ថលេខាជាមួយ រុស្ស៊ី លើក
នេះគ្មានឯកសារស្តីពីសម្ព័ន្ឋគយទេ។ក្នុងពេលរួមជាមួយ​នោះលោក Mykola Azarov
នាយករដ្ឋមន្រ្តី អ៊ុ​យក្រែនក៍បានប្រកាសដែរថា៖ប្រទេសនេះមាននិន្នាការបង្កើនទំនាក់
ទំនងជាមួយ រុស្ស៊ី ។
​​​​​​​​​​
       

នៅខាងក្រោយការដែល អ៊ុយក្រែនបដិសេដ្ឋការចុះហត្ថលេខា លើកិច្ចព្រមព្រៀងជាមួយEU - ảnh 1
ការធ្វើបាតុកម្មលើដងវិថីទីក្រុងKiev(រូបថតVNA)


សញ្ញានៃការប្រឈមមុខកើត-លិច
ការ បដិសេដ្ឋការចុះហត្ថលេខាលើព្រមព្រៀង​ប​ង្កើនំនាក់ទំនងសេដ្ឋកិច្ចជាមួយប្រទេស
ចំនួន២៨ជាសមាជិកEUមិនត្រឹមតែជះឥទ្ឋិគលអាក្រក់ទៅលើទំនាក់ទំនងរវាង អ៊ុ​យក្រែន​-ជាមួយEU ប៉ុណ្ណោះទេថែមទាំងធ្វើឲ្យអាមេរិកបានមានប្រតិកម្មដោយហេតុផលគឺKiev បានបង្រ្កាបបាតុករ។អនុប្រធានាធិបតីអាមេរិកលោក Joe Biden បានចររារតាមទូរសព្ទ
ជាមួយលោកប្រធានាធិបតីអ៊ុ​យក្រែន ViktorYanukovychដោយសំដែងការព្រួ​យបារម្មណ៍
ដ៍ជ្រាលជ្រៅចំពោះសភាពការណ៍​ពោលខាងលើ។តាមបណ្តាអ្នកសង្កេតការណ៍ថា៖ការធ្វើ
អន្តរាគមន៍របស់អាមេរិកមិន​ត្រឹមតែជាប្រតិកម្មប៉ណ្ណោះទេថែមទាំងជាសញ្ញានៃការ
ប្រឈមុខកើត-លិច។
អាច​និយាយបានថា៖បន្ទាប់ពីបដិវត្តពណ៌លឿងទុំនាឆ្នាំ២០០៤មក​អ៊ុ​យក្រែនកំពុងឆ្លង
កាត់លើវិបត្តិនយោបាយដ៍អាក្រក់ជាទីបំផុត។ការនៃចេញដំណោះស្រាយដែលធានា
បានតុល្យភាពនៃផលប្រយោជន៍របស់ភាគីទាំងអស់ជាបញ្ហាពិបាក១សំរាប់លោក
ប្រធានាធិបតីអ៊ុ​យក្រែន ViktorYanukovych៕

ប្រតិកម្មទៅវិញ

ផ្សេងៗ