បង្កើតកម្លាំងចលករថ្មីសំរាប់ទំនាក់ទំនងវៀតណាមជាមួយដៃគូនានាក្នុងតំបន់

          (VOV)_ដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅប្រុយណេ ចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី២៨សីហា
 និងសាធារណរដ្ឋសិង្ហបុរី ចាប់ពីថ្ងៃទី២៨ដល់ថ្ងៃទី៣០សីហា របស់ប្រធាន​រដ្ឋវៀតណាម
 លោក Tran Dai Quang មិនគ្រាន់តែរឹតបណ្តឹងមនោសញ្ជេតនា​រវាង​វៀតណាមជាមួយ
ប្រទេសជិតខាងទាំងពីរនៅក្នុងតំបន់អាស៊ីអាគ្នេយ៍​ប៉ុណ្ណោះ​ទេ ថែមទាំង រួមចំណែក
ធ្វើអោយជ្រាលជ្រៅថែមទៀត​ទំនាក់ទំនងរវាងវៀតណាមជា​មួយ​ដៃគូរនេះហើយថែម
ទាំងបើកទូលាយកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ​ជាពិសេសគឺសេដ្ឋកិច្ច ពាណិជ្ជកម្ម
និងវិនិយោគទៀតផង។

បង្កើតកម្លាំងចលករថ្មីសំរាប់ទំនាក់ទំនងវៀតណាមជាមួយដៃគូនានាក្នុងតំបន់ - ảnh 1
ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang និងភរិយា

         ​វៀតណាម-ប្រុយណេ៖ទំនាក់ទំនងដ៏ល្អប្រសើរនៅលើគ្រប់វិស័យ

          ដំណើរទស្សនកិច្ចនៅប្រុយណេ របស់ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang
គឺតាមសេចក្ដីអញ្ជើញរបស់ព្រះមហាក្សត្រប្រុយ​ណេ Haji Hassanal Bilkiah Mu’izzaddin
Waddaulah។ 

          បានប្រព្រឹត្តទៅក្នុងសភាពការណ៍ទំនាក់ទំនងរវាងប្រទេសទាំងពីរកំពុង​អភិវឌ្ឍន៍
ដ៏ល្អប្រសើរ ចាប់ពីពេលបង្កើតទំនាក់ទំនងការទូត មុននេះ២៤ឆ្នាំ ​ដំណើរទស្សនកិច្ច
លើកនេះរបស់ប្រធានរដ្ឋ​លោក Tran Dai Quang បន្តអះអាង​នូវ​គោលនយោបាយមុន
ក៏ដូចជាក្រោយរបស់វៀតណាម គឺគោរព និងរួមជា​មួយប្រុយណេ បង្កើនកិច្ចសហប្រតិ
បត្តិការ ដើម្បីជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែស៊ីជំរៅនិងបើកទូលាយ 
នាំមកនូវផលប្រយោជន៍សំរាប់ភាគីទាំង​ពីរ។ ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចលើក
នេះ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang នឹងថ្នាក់ដឹកនាំប្រុយណេនឹងពិ
ភាក្សាអំពីដំណោះស្រាយនានាសំ​ដៅបើកទូលាយកិច្ចសហប្រតិបត្តិការលើច្រើនវិស័យ។​
ភាគីទាំងពីរក៏បានពិភាក្សា​អំពីបញ្ហានៅក្នុងតំបន់និងអន្តរជាតិដែលភាគីទាំងពីរ
យកចិត្តទុកដាក់ដូចគ្នា គាំទ្រគ្នាទៅ​វិញទៅមកនៅវេទិកាតំបន់ និងអន្តរជាតិ ជា
ពិសេសគឺក្នុងអាស៊ាន។

ធ្វើស៊ីជំរៅថែមទៀតទំនាក់ទំនងយុទ្ធសាស្ត្រវៀតណាម-សិង្ហបុរី

        បន្ទាប់ពីដំណើរទស្សនកិច្ចនៅប្រុយណេ សាធារណរដ្ឋសិង្ហបុរី ជាប្រទេស​ទី២ ដែល
ប្រធានរដ្ឋ លោក Tran Dai Quang ទៅបំពេញទស្សនកិច្ច ​ចាប់ពីពេលទទួលដំណែង
មក។​

          ជាខឿនសេដ្ឋកិច្ចសកម្មនិងអភិវឌ្ឍន៍ក្នុងតំបន់ សិង្ហបុរី ជាដៃគូមួយដ៏សែនសំខាន់ របស់វៀតណាម។ ចាប់ពីពេលប្រទេសទាំងពីរបង្កើតទំនាក់ទំនងដៃគូ​យុទ្ធ
សាស្ត្រ នាឆ្នាំ២០១៣មក​ទំនាក់ទំនងទ្វេភាគីកាន់តែអភិវឌ្ឍន៍ខ្លាំងក្លា​ ពីមួយថ្ងៃ
ទៅមួយថ្ងៃ។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសិង្ហបុរី Nguyen Tien Minh បាន
អោយដឹងថា៖

          “ ក្នុងរយៈពេល៣ឆ្នាំជិតៗនេះ ទំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីបានកើន២២%/
ឆ្នាំ។ ក្នុងរយៈពេល៧ខែដើមឆ្នាំ២០១៦នេះ ក៏បានកើន១០%។ នាបច្ចុប្បន្ន ​ការវិនិ
យោគរបស់សិង្ហបុរី នៅវៀតណាមបានឈរលំដាប់ថ្នាក់ទី៣ បន្ទាប់ពី​ជប៉ុននិងកូ
រ៉េខាងត្បូង។ ហើយក្នុង៧ខែដើមឆ្នាំ២០១៦នេះ សិង្ហបុរី បានឈានឡើងថ្នាក់ទី២
វិនិយោគចូលមកវៀតណាម។ ប្រការនេះបានសរអោយឃើញនូវ​កំរិតវិនិយោគរបស់សិង្ហបុរី នៅវៀតណាមកំពុងកើនឡើងយ៉ាងខ្លាំង។”

          ស្ដីអំពីយថាទស្សន៍សហប្រតិបត្តិការសេដ្ឋកិច្ចរវាងវៀតណាមនិងសិង្ហបុរី  
​ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសិង្ហបុរី លោក Nguyen Tien Minh បានអះអាងថា៖

          “ ខឿនសេដ្ឋកិច្ចវៀតណាមនិងសិង្ហបុរី  សុទ្ធតែមានចរិតលក្ខណះបំពេញអោយ
គ្នាទៅវិញទៅមក បង្កើតឡើងសក្ដានុភាពសហប្រតិបត្តិការ។ ពិសេស នាបច្ចុប្បន្ន ​
ក្នុងសភាពការណ៍ បណ្ដាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ត្រូវបានបង្កើត។​ FTA
 ក្នុងតំបន់រួមមាន៖សហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) កិច្ចព្រមព្រៀងដៃគូ​លើគ្រប់
វិស័យក្នុងតំបន់ ( RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មឆ្លង​មហាសមុទ្រ​ប៉ាស៊ីហ្វីក 
(TPP) គឺបរិយាកាសសហប្រតិបត្តិការរវាងវៀតណាមនិងសិង្ហបុរី នឹងបានបើកទូលាយ
ថែមទៀត។”

          មានផលប្រយោជន៍រួមពីការធ្វើសមាហរណកម្មតបន់

        ដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅប្រុយណេនិងសិង្ហបុរី របស់ប្រធានរដ្ឋវៀត​ណាម 
លោក Tran Dai Quang គឺសំដៅផ្ញើសារមួយស្ដីអំពីការអភិវឌ្ឍន៍ ​និងឱកាសធំធេង
នៅវៀតណាម។ ដំណើរទស្សនកិច្ចនេះក៏បង្កើតបន្ថែមលក្ខណះងាយស្រួល ដើម្បីវៀត
ណាមនិងប្រទេសទាំងពីរនេះ នាំចេញដំណោះស្រាយថ្មី​ របៀបសហប្រតិបត្តិការថ្មី ជំ
រុញទំនាក់ទំនងរវាងវៀតណាមជាមួយប្រទេសទាំងពីរនេះ ឡើងកំរិតថ្មី។ នេះក៏គឺ
ជាឱកាស ដើម្បីប្រធានរដ្ឋ លោក Tran Dai Quang និងថ្នាក់ដឹកនាំប្រទេសទាំងពីរ
នេះ ចែករំលែកការយកចិត្តទុកដាក់រួម អំពីកិច្ចការពារសន្តិភាព សន្តិសុខ ស្ថិរភាព 
នៅក្នុងតំបន់ដើម្ពិការអភិវឌ្ឍន៍សេដ្ឋកិច្ចនិង​សម្បូររុងរឿងរួម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ